Category: ព័ត៌មានជាតិ

  • ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បង្ហាញអំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្តារវិស័យទេសចរណ៍កម្ពុជា និងផែនការអាទិភាពទេសចរណ៍អាស៊ាន ក្នុងកិច្ចប្រជុំថ្នាក់មន្ត្រីទេសចរណ៍នៃប្រទេស G20

    ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បង្ហាញអំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្តារវិស័យទេសចរណ៍កម្ពុជា និងផែនការអាទិភាពទេសចរណ៍អាស៊ាន ក្នុងកិច្ចប្រជុំថ្នាក់មន្ត្រីទេសចរណ៍នៃប្រទេស G20

    (បាលី,ឥណ្ឌូនេស៊ី)៖ តបតាមការអញ្ជើញរបស់ឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 (G20 Tourism Ministerial Meeting) នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទទួលបន្ទុកទេសចរណ៍ នៃប្រទេសG20, ប្រទេសជាភ្ញៀវចំនួន ២៤ប្រទេស ព្រមទាំងមានអង្គការ និងសហគមន៍អន្តរជាតិពាក់ព័ន្ធចំនួន៩ ផងដែរក្នុងនោះក៏មានដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO), ដៃគូរអភិវឌ្ឍន៍ និងអង្គការអន្តរជាតិធំៗក្នុងពិភពលោកមួយចំនួន។ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន និងតំណាងឲ្យវិស័យទេសចរណ៍អាស៊ាន ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់ជូនអង្គប្រជុំថា៖ ប្រធានបទសម្រាប់ប្រធាន G20 ឥណ្ឌូនេស៊ី ឆ្នាំ២០២២នេះ គឺ «ស្តារឡើងវិញទាំងអស់គ្នា, ស្តារឡើងវិញខ្លាំងជាងមុន (Recover Together, Recover Stronger )» ពិតជាបានផ្តោតយកចិត្តទុកដាក់ខ្ពស់លើភាពចំបាច់នៃសាមគ្គីភាពរវាងប្រជាជាតិ និងប្រជាជននានា ដើម្បីបង្កើនល្បឿននៃការស្ដារឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ។ ប្រធានបទនេះ ពិតជាស្របនឹងប្រធានបទអាស៊ានឆ្នាំ២០២២ ក្រោមភាពជាប្រធានរបស់កម្ពុជា «A.C.T: Addressing Challenges…

  • វគ្គបណ្ដុះបណ្ដាលគ្រូឧទ្ទេសស្ដីពី ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់កម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ

    វគ្គបណ្ដុះបណ្ដាលគ្រូឧទ្ទេសស្ដីពី ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់កម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ

    កំពង់ចាម៖ នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ នៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមការឧបត្ថម្ភរបស់អង្គការ Good Neighbor International (GNI) ប្រទេសកូរ៉េ និងគាំទ្របច្ចេកទេសដោយអង្គការ UNESCO Bangkok បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូឧទ្ទេសស្ដីពី “ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់កម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ” ក្រោមអធិបតីភាព ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី២៧ ដល់៣០ ខែកញ្ញា ឆ្នាំ២០២២ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដកំពង់ចាម។វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងផ្តល់ឱ្យសិក្ខាកាមដែលជាគ្រូឧទ្ទេសមកពីការិយាល័យអប់រំក្រៅប្រព័ន្ធ នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ដ ទទួលបានបទពិសោធន៍សម្រាប់ការបង្រៀនពីចម្ងាយ ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងចំណេះដឹងក្នុងការតម្លើង និងប្រើប្រាស់កម្មវិធីមួយចំនួន ដែលគាំទ្រដល់ប្រព័ន្ធគ្រប់គ្រងកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់កម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ ដើម្បីយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយ និងបណ្តុះបណ្ដាលបន្តដល់អ្នកសម្របសម្រួល ក៏ដូចជាអ្នកសិក្សាអាចចូលសិក្សាក្នុងប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) បានទំលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានចាត់ទុកវគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់បំផុតសម្រាប់សិក្ខាកាមជាគ្រូឧទ្ទេសក្នុងការអនុវត្តកម្មវិធីសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់កម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ ដើម្បីទទួលបានចំណេះដឹងច្បាស់លាស់ និងបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព…

  • ទិវាគ្រូបង្រៀ​ន៥តុលា៖សមាគមចង់ចុះផ្លូវសម្ដែងមតិ តែអាជ្ញាធរថាកុំឲ្យការសម្ដែងមតិក្លាយជាការរំខាន

    ទិវាគ្រូបង្រៀ​ន៥តុលា៖សមាគមចង់ចុះផ្លូវសម្ដែងមតិ តែអាជ្ញាធរថាកុំឲ្យការសម្ដែងមតិក្លាយជាការរំខាន

    ភ្នំពេញ៖ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបង្ហាញបំណងចង់ចុះផ្លូវសម្ដែងមតិ នៅក្នុងថ្ងៃប្រារព្ធទិវាគ្រូបង្រៀន៥តុលានាសប្ដាហ៍ក្រោយ តែអាជ្ញាធររាជធានីភ្នំពេញគូសបញ្ជាក់ថា ធ្វើបែបនេះបានអាស្រ័យលើស្ថានភាពជាក់ស្ដែង ដើម្បីកុំឲ្យការសម្ដែងមតិក្លាយជាការរំខាន។ ការលើកឡើងដូច្នេះធ្វើឡើងមុនភាគីទាំងពីរសាលារា​ជធានីភ្នំពេញ និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនឹងជួបជជែកគ្នានៅថ្ងៃទី២៨ខែកញ្ញាដើម្បីបើកផ្លូវឲ្យសមាគមគ្រូបង្រៀនរៀបចំប្រារព្ធទិវាគ្រូបង្រៀន​ពិភពលោកនៅថ្ងៃទី៥តុលានៅទីលានប្រជាធិបតេយ្យដោយសន្តិវិធី។ កិច្ចប្រជុំនេះដឹកនាំដោយលោក កើត ឆែ និង លោក មាន ​ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ រីឯភាគីសមាគមដឹកនាំដោយលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនឹងសមាភាពចូលរួមផ្សេងទៀតសរុប២០រូប។ លោក កើត​ ឆែ អភិបាលរងរាជធានីភ្នំពេញលើកឡើងនៅថ្ងៃទី២៧កញ្ញាថា ជំនួបមុនការប្រារព្ធទិវាគ្រូបង្រៀនមកដល់នៅថ្ងៃទី៥ខែកញ្ញា សំខាន់សម្រាប់ភាគីទាំងពីរក្នុងការគ្រប់គ្រងសភាពការណ៍ និងងាយស្រួលដល់អាជ្ញាធរក្នុងការបែងចែកការងារតាមគោលដៅនិមួយៗជៀសវាងកើតមានប​ញ្ហា​អ្វីមួយជាយថាហេតុ។    លោកបន្ថែមថា«នៅក្នុងសំណើរជួបជុំរបស់សមាគមផ្ញើមកកាន់សាលារាជធានីភ្នំពេញ ការជួបជុំនោះមានគ្នា១៥០នាក់ អ៊ីចឹងសមាភាពប៉ុណ្ណឹងយើងនឹងសម្រេចជូនគាត់នៅក្នុងជំនួបថ្ងៃទី២៨កញ្ញា តែដែលសំខាន់នោះយើងចង់ដឹងអំពីការទទួលខុសត្រូវថា សមាគមនឹងយកញត្តិទៅដាក់នៅស្ថាប័នណាខ្លះ?ហើយយកទៅដាក់នោះប៉ុន្មាននាក់»? លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនបានប្រាប់ឲ្យដឹងនៅថ្ងៃទី២៧ខែកញ្ញាដែរថា សមាគមនឹងប្រារព្ធទិវាគ្រូបង្រៀននៅឆ្នាំ២០២២នេះក្រោមប្រធានបទ«កម្រិតស្ថានភាពគ្រូបង្រៀននៅកម្ពុជា»។​លោកស្រីចង់ឲ្យអាជ្ញាធរផ្ដល់សិទ្ធិមកសមាជិកសមាគមចុះថ្នល់សម្ដែងមតិ ដោយគ្មានការរារាំងដើម្បីយកញត្តិទៅដាក់នៅស្ថាប័នពាក់ព័ន្ធ។ បើតាមលោកស្រី អ៊ុក ឆាយ៉ាវី ប្រសិនបើការអនុញ្ញាតកើតឡើងមែននោះវានឹងបង្ហាញពីលម្ហសេរីភាពនៅកម្ពុជាកាន់តែទូលំទូលាយ។ លោកស្រីបន្ថែមថា«ជារៀងរាល់ឆ្នាំអាជ្ញាធរតែងតែឲ្យយើងជួបជុំគ្នាប្រារព្ធទិវាគ្រូបង្រៀននេះឡើង តែបញ្ហានៅត្រង់ថា អាជ្ញាធរកម្រិតការចូលរួម កំណត់ទីតាំងក្នុងការឈរ ។អ៊ីចឹងខ្ញុំគិតថា វាបានប៉ះពាល់ដល់សេរីភាពនៃការចូលរួមដោយសេរី។ តែឆ្នាំនេះយើងចង់ឃើញមានរូបភាពថ្មីអនុញ្ញាតឲ្យលោកគ្រូអ្នកគ្រូដើរហែយកញត្តិទៅដាក់តាមគោលដៅដែលខ្លួនបានគិតទុក»។ ចំណែក លោក កើត ឆែ អះអាងថា អាជ្ញាធរតែងតែសម្របសម្រួលគ្រប់ការជួបជុំសម្ដែងមតិហើយការដើរផ្លូវសម្ដែងមតិអាជ្ញាធរខ្លាចក្រែងប៉ះពាល់ដល់ការធ្វើចរាចរក្នុងរាធានីភ្នំពេញ…

  • ឯកឧត្តម ហ៊ុន ម៉ាណែត ឆ្លើយតប អ្នកអត្ថាធិប្បាយ​ស៊ីអារម្មណ៍

    ឯកឧត្តម ហ៊ុន ម៉ាណែត ឆ្លើយតប អ្នកអត្ថាធិប្បាយ​ស៊ីអារម្មណ៍

    ភ្នំពេញ៖ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ, (រាជធានីភ្នំពេញ, ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២)៖ ១. សូមអរគុណចំពោះសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធីជួបជុំប្រកបដោយអត្ថន័យនេះ ដែលជាឱកាសល្អដើម្បីជួបសំណេះសំណាលសាកសួរទុក្ខអ៊ំពូមីងជាអតីតយុទ្ធជន ស្របពេលនៃរដូវកាលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ២. សូមកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីជួយឧបត្ថម្ភគាំពារដល់អតីតយុទ្ធជន ជាអាទិ៍៖ ការចូលរួមពង្រឹងតួនាទី និងធ្លុងសាមគ្គីឯកភាពក្នុងជួរអតីតយុទ្ធជន ក៏ដូចជាការថែទាំ និងកែលម្អជីវភាពអតីតយុទ្ធជនបានល្អប្រសើរ ធានាបាននូវកម្លាំងមូលធនមនុស្សសរុបដើម្បីបន្តរួមចំណែកអភិវឌ្ឍជាតិ។ ៣. សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧ នៅក្រោមក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ហើយលក្ខន្តិកៈរបស់សមាគមត្រូវបានកែសម្រួលនៅក្នុងឆ្នាំ២០១៥ ជាការបើកច្រកឱ្យមានការចូលរួមបន្ថែមពីមន្ត្រីយោធា, នគរបាល និងកងទ័ព នៅក្នុងរចនាសម្ព័ន្ធរបស់សមាគម ដើម្បីបង្កើនលទ្ធភាព និងប្រសិទ្ធភាពការងារ ក្នុងនាមជាយន្តការបំពេញបន្ថែមឱ្យយន្តការរបស់រាជរដ្ឋាភិបាល ក៏ដូចជាដើម្បីផ្តល់នូវភាពកក់ក្តៅជូនដល់អតីតយុទ្ធជន តាមរយៈការផ្តល់នូវការថែទាំ និងជួយទំនុកបម្រុងទាំងផ្នែកស្មារតី និងសម្ភារដល់កម្លាំងប្រដាប់អាវុធជាតិ បន្ទាប់ពីបានចូលនិវត្តន៍។ មួយវិញទៀត សម្តេចតេជោ…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរដល់ទីក្រុងតូក្យូប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរដល់ទីក្រុងតូក្យូប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព

    នៅវេលាម៉ោង ១៨.៣០នាទី (ម៉ោងនៅតូក្យូ) ត្រូវនឹងម៉ោង ១៦.៣០នាទី(ម៉ោងនៅរាជធានីភ្នំពេញ) ល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់ទីក្រុងតូក្យូប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាពហើយ។

  • សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៩ ក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ

    សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៩ ក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ

    ខេត្តព្រះវិហារ៖ ដើម្បីថែរក្សា ផ្លូវថ្នល់ ស្ពាន កុំឲ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៩ ក្នុងភូមិសាស្ត្រ ភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ចន្លោះគីឡូម៉ែត្រ ៥៦០ ដល់គីឡូម៉ែត្រលេខ ៥៦១ ដោយសារស្ថានភាពជំនន់ទឹកភ្លៀងឡើងលើសកម្រិតប្រកាសអាសន្ន រហូតដល់មានសេក្តីជូនដំណឹងសារជាថ្មី ៕

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរដល់ទីក្រុងតូក្យូប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរដល់ទីក្រុងតូក្យូប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព

    នៅវេលាម៉ោង ១៨.៣០នាទី(ម៉ោងនៅតូក្យូ) ត្រូវនឹងម៉ោង ១៦.៣០នាទី(ម៉ោងនៅរាជធានីភ្នំពេញ) ល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់ទីក្រុងតូក្យូប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាពហើយ។ ដំណើរអញ្ជើញដល់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ទទួលបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់មន្ត្រីថ្នាក់ដឹកនាំ នៃប្រទេសជប៉ុន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។ សូមជម្រាបថា ដំណើរអញ្ជើញមកកាន់ប្រទេសជប៉ុននេះ គឺដើម្បីចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្តី ជប៉ុន ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ។ អតីតនាយករដ្ឋមន្ត្រី ឯកឧត្តម អាបេ ស៊ីនហ្សូ គឺជាមិត្តដ៏ល្អយូរអង្វែងរបស់សម្តេចតេជោនាយករដ្ឋមន្តី និងកម្ពុជា។ នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តម ឯកឧត្តមបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងនោះរួមទាំង ការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០១៣។ ឯកឧត្តមត្រូវបានគេទទួលស្គាល់ និងកោតសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំ ប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់…

  • ប្រជាសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំ ដើរដក រុក្ខជាតិដុះលើថ្មឬហៅថា “ផ្កាថ្ម” សម្រាប់ទុកលក់ផ្តត់ផ្គង់ជីវភាព

    ប្រជាសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំ ដើរដក រុក្ខជាតិដុះលើថ្មឬហៅថា “ផ្កាថ្ម” សម្រាប់ទុកលក់ផ្តត់ផ្គង់ជីវភាព

    ខេត្តបាត់ដំបង៖ រុក្ខជាតិម្យ៉ាងដែលដុះលើថ្ម ហើយដែលអ្នកស្រុកនាំគ្នាហៅថា “ផ្កាថ្ម” ត្រូវបានក្រុមប្រជាសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំ នាំគ្នាដើរដកលក់ទៅឱ្យឈ្មួញដែលអាចជួយដោះស្រាយជីវភាពគ្រួសារ។ គួរបញ្ជាក់ថា ទឹកធ្លាក់ អូរជាំ គឺជារមណីយដ្ឋានធម្មជាតិមួយដែលស្ថិតនៅ ប៉ែកខាងលិចឆៀងខាងត្បូង ទីរួមខេត្តបាត់ដំបង មានចម្ងាយ ៨០ គឺឡូម៉ែត្រពីទីរួមខេត្ត ស្ថិតនៅក្នុងភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។ លោក នីម រ៉ុម ប្រជាសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំ មួយរូបបានឱ្យដឹងថា រយៈពេល៤-៥ ឆ្នាំមកហើយ ពួកគាត់តែង នាំគ្នាដើរដករុក្ខជាតិមួយ ប្រភេទនេះដើម្បីយកទៅលក់ឱ្យក្រុមឈ្មួញ ដែលអាចររកចំណូលបន្ថែម ក្រៅពីរបរកសិកម្ម ការលក់ដូរសម្រាប់ភ្ញៀវទេសចរ ហើយការរកអនុផលព្រៃឈើនេះជារឿងមួយសំខាន់សម្រាប់ពួកគាត់ផងដែរ ។ បុរសប្រជាសហគមន៍ដែលជាមគ្គុទេសក៍នាំភ្ញៀវទេសចរកម្សាន្តតាមព្រៃភ្នំ និងបានពឹងផ្អែកលើអនុផលព្រៃឈើរូបនេះបានបញ្ជាក់ប្រាប់ AMS ឱ្យដឹងថា “ផ្កាថ្មនេះច្រើនដុះនៅខែវស្សា ហើយវាដុះតែតាមលើថ្មភ្នំទេ។រុក្ខជាតិប្រភេទនេះដុះជាដើមៗកំពស់ត្រឹម១៥-២៥សង់ទីម៉ែត្រ។រៀងរាល់ឡើងភ្នំខ្ញុំតែងដើររកដកផ្កាថ្មនេះទុកលក់ឱ្យឈ្មួញគេមកទិញ”។ ទាក់ទិននឹងការដករុក្ខជាតិផ្កាថ្មលក់នេះដែរ លោក នីម រ៉ុមបានរៀបរាបប្រាប់ថា៖” ផ្កាថ្មនេះឈ្មួញគេចុះមកទិញ ដោយក្នុងមួយគីឡូក្រាមលក់បានតម្លៃ៨ម៉ឺនរៀល ហើយបើមានប៉ុន្មានគឺគេយកអស់ៗមិនសល់ទេ”។ ដោយឡែក លោក វឹង វីន អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំ បានឱ្យដឹងថា ផ្កាថ្មនេះវាដុះតែតាមលើផ្ទាំងថ្មភ្នំប៉ុណ្ណោះ…

  • ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃពីប្រជាពលរដ្ឋ នៅសង្កាត់បឹងកេងកងទី១

    ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃពីប្រជាពលរដ្ឋ នៅសង្កាត់បឹងកេងកងទី១

    ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃពីប្រជាពលរដ្ឋ ស្ថិតនៅចំណុចមុខសណ្ឋារគារបៃតង ផ្លូវ២៨២ នៅភូមិ៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

  • ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ខ្វះខាតស្បៀង រងគ្រោះដោយទឹកជំនន់ចំនួន ៥១១គ្រួសារ ក្នុងស្រុកក្រឡាញ់ បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចពិជ័យសេនា ទៀ បាញ់

    ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ខ្វះខាតស្បៀង រងគ្រោះដោយទឹកជំនន់ចំនួន ៥១១គ្រួសារ ក្នុងស្រុកក្រឡាញ់ បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចពិជ័យសេនា ទៀ បាញ់

    សៀមរាប៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកក្រឡាញ់ និង លោកជំទាវ អ៊ុន វុនលី សៀង ណាំ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប អមដំណើរដោយ ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម លោក លោកស្រី ក្រុមការងារខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខនិងនាំយកអំណោយជូនគ្រួសារប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ប្រឈមនឹងការខ្វះខាតស្បៀង។អំណោយដែលបានចែកជូនរួមមាន៖ ត្រីខ ចំនួន ៦០០យួរ អង្ករ ចំនួន ១៥តោន និងថវិកា ចំនួន ២០លានរៀល។