-
ពលរដ្ឋខ្មែរតែងវេចអន្សមក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌដើម្បីយកទៅវត្ត និង ទុកបរិភោគក្នុងក្រុមគ្រួសារ

-
គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានបន្តនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារងាយរងគ្រោះចំនួន ១៦៦គ្រួសារ បន្ថែមទៀត ក្នុងស្រុករមាសហែក

ខេត្តស្វាយរៀង៖ នៅថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២២ លោកកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខា ព្រមទាំងឯកឧត្តម លោកជំទាវ គណៈកិត្តិយស គណៈកម្មាធិការសាខា បានបន្តចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រារ គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទ័លក្រ ចំនួន ១៦៦គ្រួសារ បន្ថែមទៀត មកពី ១៦ ឃុំក្នុងស្រុករមាសហែក ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតាមសហគមន៍ អនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុកបានស្នើសុំជំនួយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានឯកភាពក្នុងការដោះស្រាយជូនពួកគាត់នៅតាមក្រុងស្រុកទាំង ៨ ឲ្យទាន់ពេលវេលានារដួវបុណ្យភ្ជំកាន់បិណ្ឌនេះ ។
-
សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់រដ្ឋធានីហាវ៉ាណា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នៅសាធារណរដ្ឋគុយបា

-
សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប លើកទី៧៧

ញូវយ៉ក, សហរដ្ឋអាមេរិក៖ ក្នុងឱកាសថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានផងនោះ បានប្រកាសថា ប្រទេសទីម័រ អាចនឹងក្លាយជាសមាជិកទី១១ របស់អាស៊ាន នៅក្នុងឆ្នាំ២០២២នេះ ឬនៅឆ្នាំ២០២៣។ ប្រទេសបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបានក្លាយជាសមាជិកអាស៊ាន ដែលជាអង្គការតំបន់ដ៏មានប្រជាប្រិយភាពមួយ។ ដើម្បីបានក្លាយជាសមាជិកអាស៊ាន ប្រទេសទីម័រ បានប្រឹងប្រែងបំពេញតាមលក្ខខណ្ឌនានាដែលជាការតម្រូវរបស់អាស៊ាន ហើយក៏បានស្វះស្វែងរកកិច្ចអន្តរាគមន៍ និងសម្របសម្រួលជាច្រើនពីបណ្តាប្រទេសសមាជិកអាស៊ាន។ កម្ពុជា ជាប្រទេសសមាជិកអាស៊ានមួយ ដែលបានដើរតួនាទីសម្របសម្រួល និងជួយដល់ទីម័រឱ្យបានចូលជាសមាជិកអាស៊ាន។ គ្រាន់តែឮការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ថា ប្រទេសទីម័រ អាចនឹងក្លាយជាសមាជិកទី១១ របស់អាស៊ាននោះ គណៈប្រតិភូរបស់ប្រទេសទីម័រ ដែលកំពុងមានវត្តមាននៅទីស្នាក់ការអង្គការសហប្រជាជាតិដែរនោះ បានបន្លឺសំឡេងទះដៃយ៉ាងកងរំពង។ រូបភាពចាប់ដោយកាមេរារបស់អង្គការសហប្រជាជាតិ គណៈប្រតិភូរបស់ប្រទេសទីម័រ ដែលដឹកនាំដោយប្រធានាធិបតីទីម័រ បានបង្ហាញនូវក្តីរំភើប និងសប្បាយរីករាយឥតឧបមា។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសពីការប្តេជ្ញាចិត្តក្នុងការជួយឱ្យទីម័រ ក្លាយជាសមាជិកអាស៊ាន។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចធ្លាប់បានទទួលបទពិសោធន៍នៃការលំបាកនានា ពេលកម្ពុជាដាក់សំណើចូលអាស៊ាន។ អារម្មណ៍នោះ ក៏បានធ្វើឱ្យសម្តេចប្តេជ្ញាប្រឹងប្រែងជួយទីម័រ ឱ្យបានចូលជាសមាជិកអាស៊ាន៕
-
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប សហការជាមួយ រដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បើកយុទ្ធនាការ អប់រំផ្សព្វផ្សាយ ច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក នាឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តកែប ៖ ប្រជាពលរដ្ឋ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា រួមទាំងមន្ត្រីរាជការ កងកំលាំងទាំងបី សរុបជាង ២០០នាក់ បានមកជួបជុំគ្នានៅបរិវេណ ឆ្នេរលេងទឹក (ស្រីស) ខេត្តកែប ដើម្បីប្រារព្ធយុទ្ធនាការអប់រំផ្សព្វផ្សាយ ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងវិធានការនានាក្នុងការប្រយុទ្ធប្រឆាំង និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ជ ប្រពៃណីសាសនា ដែលនឹងចូលមកដល់នៅថ្ងៃទី២៤ ដល់ ២៦ ខែកញ្ញា ដែលនឹងប្រព្រឹត្តទៅ នៅព្រឹក ថ្ងៃ ទី ២៣ ខែ កញ្ញាឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងលោក លោកស្រី អភិបាលរងខេត្ត អភិបាល ក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តផងដែរ។
-
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា បានបញ្ជូនកងកម្លាំងរាប់ពាន់នាក់ ទៅបណ្តាប្រទេសកំពុងជួបវិបត្តិ ក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ

-
សម្តេចតេជោ ហ៊ុន សែន ៖ ប្រជាជនកម្ពុជា ទទួលបាននូវភាពយុត្តិធម៌ តាមរយៈសាលាក្តីកូនកាត់ ដែលជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ

-
នាយករដ្ឋមន្ត្រីកម្ពុជា ៖ កម្ពុជា បានក្លាយជាប្រទេសមួយ ដែលមានអត្រាប្រជាជនទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩ ខ្ពស់ជាងគេ នៅក្នុងកម្រិតសកល

-
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ប្ដេជ្ញាយ៉ាងពេញទំហឹងក្នុងការជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ

-
សម្តេចតេជោ ហ៊ុន សែន៖ ការគំរាមកំហែងបែងចែកប៉ូលពាណិជ្ជកម្ម និងសេដ្ឋកិច្ច កើតចេញពីការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន នឹងធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចសកល

អាមេរិក៖ ក្នុងឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា ក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិបទកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា” នៅក្នុងមហាសន្និបាតអង្កការសហប្រជាជាតិ លើកទី៧៧ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការគំរាមកំហែងបែងចែកប៉ូលពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលកើតចេញពីការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន ប្រាកដណាស់នឹងធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចសកល ។