-
សម្ដេចតេជោ ហ៊ុន សែន ៖ ពិភពលោកនាពេលនេះ កំពុងជួបនូវភាពមិនប្រាកដប្រជា កាន់តែធ្ងន់ធ្ងរឡើងៗ

-
សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប លើកទី៧៧

-
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាទ្វេភាគី ជាមួយ លោក Jose Ramos Hota ប្រធានាធិបតីទីម័រខាងកើត

-
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ៖ ករណីលិចទូកនៅចន្លោះពយសារឺ និងកោះតាង រកឃើញសាកសពពីរនាក់ ជួយសង្គ្រោះបាន១៩នាក់ និងបាត់ខ្លួន២០នាក់

ភ្នំពេញ៖មនុស្សជាង២០នាក់ ក្នុងចំណោមជាង៤០នាក់ ដែលបានបាត់ខ្លួនដោយសារការលិចទូក នៅចន្លោះពយសារឺ និងកោះតាង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចរកឃើញសាកសពស្ត្រីចំនួន២នាក់ និងជួយសង្គ្រោះបុរសម្នាក់ពីក្នុងទឹក កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ មកដល់ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធ សហការជាមួយប្រជានេសាទ ដើម្បីស្វែងរកជនរងគ្រោះ។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ប្រាប់ AMS កាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញានេះថា សមត្ថកិច្ចបានស្វែងរកឃើញសាកសពស្ត្រីចំនួនពីរនាក់ និងបានជួយសង្គ្រោះបុរសម្នាក់ពីក្នុងទឹក កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ពោលគឺជួយសង្គ្រោះមនុស្សចំនួន១៩នាក់ និងស្រង់បានសាកសពស្ត្រី ២នាក់ ហើយកំពុងតែសហការជាមួយគ្រប់សមត្ថកិច្ច រួមទាំងប្រជានេសាទ ដើម្បីស្វែងរកជនរងគ្រោះជាបន្តទៀត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា កាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចទទួលបានព័ត៌មានថាមានទូកមួយលិចនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចយើងបានចេញទៅជួយសង្គ្រោះបានមនុស្សចំនួន ១៨នាក់ ។ តាមការបំភ្លឺពួកបានបានអះអាងថា ពួកគេមកពីប្រទេសចិនមានគ្នាចំនួន…
-
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប និងមន្ត្រីរាជការ បាននាំទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគយកទៅប្រគេនព្រះសង្ឃក្នុងឱកាសកាន់បិណ្ឌវេនទី១៣ នៅវត្តដំណាក់ ក្រុងសៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមរាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប បានដឹកនាំមន្ត្រីក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប និងមន្ទីរអង្គភាពស្ថាប័ននានាក្នុងខេត្ត បាននាំយកនូវទេយវត្ថុគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនប្រគេនដល់ព្រះភិក្ចុសង្ឃគង់នៅវត្តដំណាក់ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
-
កម្ពុជា ចង់ឱ្យបង់ក្លាដែសមកវិនិយោគនាំចេញអង្ករពីកម្ពុជាដោយផ្ទាល់

ញូវយ៉ក៖ កម្ពុជា ចង់ឱ្យប្រទេសបង់ក្លាដែសមកវិនិយោគដោយផ្ទាល់ក្នុងការនាំចេញអង្ករដោយការធ្វើឃ្លាំង និងកែច្នៃអង្ករ នាំចេញពីកម្ពុជាទៅបង់ក្លាដែស ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសង្កត់ធ្ងន់ថា គោលបំណងរបស់កម្ពុជា គឺដើម្បីមានស្ថិរភាពនៃការ នាំចេញអង្ករពីកម្ពុជាទៅបង់ក្លាដែស ក្នុងក្របខណ្ឌពង្រីកទំនាក់ទំនងវិស័យពាណិជ្ជកម្ម និងការនាំចេញផលិតផលកសិកម្ម ។
-
ថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិជាង ៦០លានរៀល ត្រូវបាន ប្រគល់ជូនគ្រួសារសពនាយទាហានជាន់ខ្ពស់ ២រូប នៃបញ្ជាការដ្ឋានអង្គរក្ស

ក្នុងឱកាដបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ នាព្រឹកថ្ងៃទី២៣ ខែ កញ្ញា ឆ្នំា២០២២ ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ប្រធានអនុគណៈកម្មាធិការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ឧត្តមនាវី ក្រសួងការពារជាតិ អមអំណើរដោយឧត្តមសេនីយ៍ទោ សៅ ដារ៉ាវុធ នាយក នាយកដ្ឋានកិច្ចការយោធា ស៊ីវិល រួមជាមួយនាយទាហានជា ក្រុមការងារជាច្រើនរូបទៀត បាននាំយកថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិជាង ៦០លានរៀល ដើម្បីផ្តលជូនក្រុមគ្រួសារសព ឧត្តមសេនីយ៍ឯក ងី សំណាង និងឧត្តមសេនីយ៍ឯក ង៉ែត ស្រៀង ជាអតីតនាយទាហានការពារផ្ទាល់ នៃបញ្ជាការដ្ឋានអង្គរក្ស នៅក្រុងតាខ្មៅខេត្តកណ្តាល ដែលបានទទួលមរណភាពកន្លងទៅនេះសម្រាប់ដោះស្រាយចំណាយក្នុងពិធីបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា និងបែបពិធីការកងទ័ព ឲ្យបានសមរម្យ តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក រឿង វុទ្ធី មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ។
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្តនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារងាយរងគ្រោះចំនួន ១០០គ្រួសារបន្ថែមទៀត ក្នុងក្រុងបាវិត

ស្វាយរៀង៖ នៅថ្ងៃសុក្រទី២៣ ខែ កញ្ញា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខា ព្រមទាំងឯកឧត្តម លោកជំទាវ គណៈកិត្តិយសគណៈកម្មាធិការសាខាបានបន្តចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រារ គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទ័លក្រចំនួន ១០០ គ្រួសារ បន្ថែមទៀត មកពី ៥ សង្កាត់ក្នុងក្រុងបាវិត ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតាមសហគមន៍ អនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុកបានស្នើសុំជំនួយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានឯកភាពក្នុងការដោះស្រាយជូនពួកគាត់នៅតាមក្រុងស្រុកទាំង ៨ ឲ្យទាន់ពេលវេលានារដួវបុណ្យភ្ជំកាន់បិណ្ឌនេះ ។
-
រដ្ឋមន្ត្រីការបរទេសអាស៊ាន បើកកិច្ចប្រជុំក្រៅផ្លូវការ ក្នុងឱកាសនៃ សម័យប្រជុំលើកទី៧៧ នៃមហាសន្និបាត អ.ស.ប

អាមេរិក៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រៅផ្លូវការរបស់ រដ្ឋមន្ត្រីការ បរទេសអាស៊ាន (IAMM) ប្រចាំឆ្នាំ ក្នុងឱកាសនៃសម័យប្រជុំ លើកទី៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
-
យុវវ័យ និយាយពីការធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
