-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៣ កញ្ញា ២០២២ (មានវីដេអូ)

-
ឯកឧត្តម ជុំ កុសល ប្តេជ្ញាស្វែងរកដៃគូ ជម្រុញអភិវឌ្ឍន៍វិស័យកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា អោយកាន់តែមានសក្តានុពល ត្រៀមប្រជែងមេដាយស៊ីហ្គេម

ភ្នំពេញ៖ ឯកឧត្តម អ៊ុក សិទ្ធជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានប្រកាសគាំទ្រ ឯកឧត្តម ជុំ កុសល ជាប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បន្ទាប់សមាជិកប្រតិបត្តិសហព័ន្ធបោះឆ្នោតគាំទ្រ ដឹកនាំអាណត្តិទី២ ឆ្នាំ២០២២ ដល់២០២៦ ក្នុងមហាសន្និបាត កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការគណកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ជាមួយនឹងការគាំទ្រ របស់អគ្កនាយកកីឡា ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងប្រធានសហព័ន្ធ បានប្តេជ្ញាចិត្តគៀងគរស្វែងរកដៃគូ វិស័យឯកជន ដើម្បីទ្រទ្រង់ និងដំណើរការចូលរួមអភិវឌ្ឍន៍វិស័យកីឡាប៊ីយ៉ា និងស្នូកឃ័រ អោយកាន់តែរីកចំរើន និងមានសក្តានុពល។ ឯកឧត្តមប្រធានសហព័ន្ធ ក៏ជម្រុញលើកទឹកចិត្តអោយកីឡាករក្រុមជម្រើសរើសជាតិប្រឹងប្រែងហ្វឹកហាត់ដុសខាត់សមត្ថភាពអោយខ្លាំង ដើម្បីត្រៀមប្រជែងមេដាយអោយបានពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ឯកឧត្តម ជុំ កុសល ក៏បានវាយតម្លៃខ្ពស់ចំពោះ សមាជិកប្រតិបត្តិសហព័ន្ធ អគ្គលេខាធិការ ដែលបានលះបង់ពេលវេលា ថវិកា ចូលរួមជួយជ្រោមជ្រែងសហព័ន្ធអោយដំណើរមកដល់ពេលនេះ កាន់តែមានភាពរឹងមាំ ។ ឯកឧត្ត បន្តថា…
-
សម្តេចចក្រី ហេង សំរិន និងសមាជិកសមាជិការដ្ឋសភា និងក្រុម គ្រួសារ ប្រារព្ធពិធីកាន់បិណ្ឌទី១៣នៅវត្តថ្កូវ

ត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រួម ទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បាន ប្រារព្ធ ពិធីកាន់បិណ្ឌទី១៣ នៅវត្តថ្កូវ ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ តាមពិធីទំនៀម ទម្លាប់ព្រះពុទ្ធសាសនា។ សម្តេចចក្រី ហេង សំរិន និងប្រជាពុទ្ធបរិស័ទទំាងអស់បានបូជាទៀន ធូបផា្កភ្ញីចំពោះព្រះរតនត្រៃ រាប់បាត្រ ព្រមទាំងបាននាំយកនូវ ទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បច្ច័យប្រគេនព្រះសង្ឃ ឧទ្ទិសកុសលផលបុណ្យជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបិតា ជីដូនជីតាញាតិការទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែល បានលះបង់ជីវិតដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សម្តេចចក្រីប្រធានរដ្ឋសភាពបានជូនពរដល់ប្រជាពលរដ្ឋទំាងអស់ជួបតែសេក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ។រាល់ការធ្វើដំណើរ ជិតឆ្ងាយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះជួបតែសុខ សុវត្ថិភាព ដោយគោរពច្បាប់ចរាចរណ៍ទំាងអស់គ្នានិងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ សម្តេចបានអំពាវនាវដល់អាជ្ញាធរគ្រប់ទីកន្លែង ជួយសម្រួលនិងបង្ករលក្ខណៈងាយស្រួល ជូនដល់ពលរដ្ឋក្នុងការ…
-
អភិបាលរងរាជធានីភ្នំពេញ សុំឱ្យក្រុមហ៊ុនទទួលម៉ៅការដែល ឈ្នះការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ យកចិត្តទុក ដាក់ធានានូវគុណភា

ភ្នំពេញ៖អភិបាលរងរាជធានីភ្នំពេញបានសុំឱ្យក្រុមហ៊ុន ទទួលម៉ៅការ ដែលឈ្នះការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ យកចិត្តទុក ដាក់ធានានូវគុណភាព ស្របតាមស្តង់ដារបច្ចេកទេសឱ្យ បានត្រឹមត្រូវ និងធានាសុវត្ថិភាព ជូនដល់សាធារណៈជន ។ នេះជាការបញ្ជាក់របស់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញជាតំណាងរបស់ឯកឧត្តម ឃួង ស្រេង អភិបាល រាជ ធានីភ្នំពេញ ក្នុងពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២របស់រដ្ឋបាល ខណ្ឌចំការមន នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ ។ លោក នួន ផារ័ត្ន បានណែនាំទៅក្រុមហ៊ុនដែលចូលរួមដេញ ថ្លៃបានថា ក្រុមហ៊ុនត្រូវមានក្រមសីលធម៌ មានបទពិសោធន៍។កន្លងទៅមានក្រុមហ៊ុនទទួលការបានចូលរួមក្នុងកិច្ចលទ្ធកម្មនេះ ជាច្រើន ក្នុងនោះមានក្រុមហ៊ុនមួយចំនួនតូច ហ៊ានដេញថ្លៃទាប ខ្លាំងជាងតម្លៃប៉ាន់ស្មាន ក៏ប៉ុន្តែដល់ពេលអនុវត្តគម្រោង គឺមាន ភាពរយីករយាក យ៉ឺតពេល គ្មានសោភ័ណភាព គ្មានសុវត្ថិភាព គ្មានគុណភាព និងមិនអាចទទួលយកបាន ពោលក្រុមហ៊ុននោះ ចូលមកបំផ្លាញគម្រោងរបស់សង្កាត់តែម្តង ។ តែទន្ទឹមនឹងនោះ ក៏មានអ្នកទទួលការមួយចំនួនធំ មានការទទួលខុសត្រូវ នឹងអនុវត្ត បានល្អ…
-
ក្រុមហ៊ុនសេវាទូរស័ព្ទចល័ត ត្រូវបានណែនាំឱ្យបញ្ឈប់សេវាកម្មគម្រោងខ្ចីលុយជូនអ្នកប្រើប្រាស់

ភ្នំពេញ៖និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចេញសេចក្តីប្រកាសមួយចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ដោយសម្រេចជាគោលការណ៍ តម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាបញ្ឈប់រាល់ការផ្តល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា «គម្រោងខ្ចីលុយ»។ សេចក្តីប្រកាសបានបញ្ជាក់ថា ចំពោះគម្រោងខ្ចីលុយដែលអ្នកប្រើប្រាស់បានភ្ជាប់រួចហើយ ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ ត្រូវបន្តផ្តល់សុពលភាពរហូតដល់អ្នកប្រើប្រាស់អស់ចំនួនទឹកលុយដែលបានខ្ចី ដោយកំណត់យក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ។ ដើម្បីប្រសិទ្ធភាពនៃការងារនេះនិយ័តករទូរគមនាគមន៍កម្ពុជាព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តណាដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងការសម្រេចរបស់រាជរដ្ឋាភិបាល។ និយ័តករទូរគមនាគមន៍កម្ពុជានឹងបន្តសកម្មភាព តាមដាន នឹងធ្វើការណែនាំទៅដល់ប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ត្រូវតែអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល ឱ្យបានម៉ឺងម៉ាត់៕ ដោយ៖ជា សុខនី
-
មន្ទីរពេទ្យថៃ Pat Rangsit ចាប់ដៃជាមួយភ្នាក់កម្ពុជាជាង ៣០ ដើម្បីសម្រួលអ្នកជំងឺកម្ពុជា ទៅព្យាបាលនៅប្រទេសថៃ

ភ្នំពេញ ៖ ប្រមាណតែជាង ១ខែ ក្រោយពីបាននាំចុះមកកម្ពុជា ដើម្បីសិក្សាទីផ្សារ និងស្វែងរកដៃគូវិនិយោគ នៅពេលនេះ មន្ទីរពេទ្យមួយរបស់ថៃ គឺ Pat Rangsit បានកសាងបាននូវបណ្ដាញភ្នាក់ងារចំនួន ៣០ មកពីក្រុងខេត្ត រាជធានីរបស់កម្ពុជា។ក្នុងដំណើរចុះមកកម្ពុជាជាថ្មី របស់ក្រុមការងារ Pat Rangsit នេះ គឺជាការប្រកាសពីការទទួលស្គាល់ ភ្នាក់ងារទាំង ៣០ មានមូលដ្ឋាននៅកម្ពុជា។ តាមការឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានព្រឹកមិញបានឲ្យដឹងថា ភ្នាក់ងារទាំង ៣០នោះ មានខ្លះជាក្រុមហ៊ុនទេសចរដែលមានបម្រើសេវាទេសចរណ៍ និងការព្យាបាល ខ្លះទៀតជាក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យវេជ្ជសាស្ត្រ ហើយក៏មានខ្លះជាអ្នកដែលរកស៊ីខាងផ្នែកផ្គត់ផ្គង់សម្ភារៈពេទ្យនៅប្រទេសកម្ពុជាស្រាប់។ លោក Krishrat Trakulchang ជាប្រធានក្រុមវេជ្ជបណ្ឌិតរបស់ Pat Rangsit បានលើកឡើងថា លោកមានសេចក្ដីរីករាយណាស់ចំពោះការសមិទ្ធផលនេះ ហើយលោកជឿថា តាមរយៈសហប្រតិបត្តិការជាមួយភ្នាក់ងារទាំង ៣០ មានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ Pat Rangsit នឹងកាន់តែអាចផ្ដល់សេវាបានល្អថែមទៀត ដល់អ្នកជំងឺទៅពីកម្ពុជា។ ក្រោយកិច្ចសហការនេះ ភ្នាក់ងារទាំង ៣០ដែលមកពីគ្រប់ខេត្ត រាជធានីរបស់កម្ពុជា មាននាទីជាអ្នកប្រឹក្សាយោបល់ រួមទាំងសម្របសម្រួលដល់អ្នកជំងឺកម្ពុជា ដែលមានមូលដ្ឋាននៅគ្រប់ខេត្ត និងរាជធានី…
-
គិតត្រឹមព្រឹកនេះ រថយន្ត ក្រុង ១៨គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋ ៩៩០នាក់ ពីរាជធានីភ្នំពេញ មកខេត្តសៀមរាប ដោយឥតគិតថ្លៃ

នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតបានធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃទៅលេងស្រុកកំណើត ដេីម្បីជួបជុំបងប្អូនក្រុមគ្រួសារ។ ក្នុងព្រឹកនេះក្រុមការងារដឹកជញ្ជូនបានប្រេីប្រាស់រថយន្ត ១៨គ្រឿង និងមានអ្នកចំនួន ៩៩០នាក់។ ជាមួយគ្នានេះដែរ បងប្អូនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ នាយកដ្ឋមន្ត្រី ដែលបានគិតគូរចំពោះប្រជាពលរដ្ឋដោយអនុញ្ញាតឱ្យរថយន្តរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សូមបញ្ជាក់រថយន្តត្រូវចេញដំណេីរនៅទីតាំងនិងកាលបរិច្ឆេទដូចខាងក្រោម៖ ១-ចេញពីភ្នំពេញ មក សៀមរាប -ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែកញ្ញា ឆ្នាំ២០២២ ចេញដំណើរ ម៉ោង ៥៖៣០នាទីព្រឹក (ចេញជាបន្ទាប់រហូតអស់រថយន្ត) ទីតាំង៖ រង្វង់មូល ទេពមច្ឆា ស្ពានជ្រោយចង្វា រាជធានីភ្នំពេញ។ ២-ចេញពី សៀមរាប ទៅភ្នំពេញ -ចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែកញ្ញា ឆ្នាំ២០២២ ចេញដំណើរ ៖ ម៉ោង១៖០០នាទីរសៀល(ចេញបន្តបន្ទាប់រហូតអស់រថយន្ត) -ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ចេញដំណើរ ម៉ោង…
-
“ការបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រយៈពេលមួយខែដោយឥតគិតថ្លៃ”

“ការបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រយៈពេលមួយខែដោយឥតគិតថ្លៃ” អបអរសាទរចំពោះការបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រយៈពេលមួយខែដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២ ដែលជាសមិទ្ធផលផ្លូវល្បឿនលឿនថ្មីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជា។ មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន ឥតគិតថ្លៃក្នុងខែតុលា ឆ្នាំ២០២២ នេះបាន សូមបងប្អូនប្រជាពលរដ្ឋ ជាអ្នកបញ្ជាយានយន្ត ទស្សនាវីដេអូស្ដីពី “លក្ខខណ្ឌបេីកបរលេីផ្លូវល្បឿនលឿន” តាមការណែនាំរបស់ក្រសួង សាធារណការ និងដឹកជញ្ជូនជាមុនសិន! សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ សូមបើកបរដោយសុវត្ថិភាព៕
-
អភិបាលខេត្តកំពង់ធំ អំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន បង្កើនការយកចិត្តទុក្ខដាក់ដល់ពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង

ខេត្តកំពង់ធំ ៖ នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំង់ធំ និង ប្រធានមន្ទីរពាក់ព័ន្ធ ព្រមទាំងអភិបាលស្រុកស្ទោងនិសហការី បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងលិចលង់យ៉ាងគំហុកនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។ អភិបាលខេត្តកំង់ធំ បាន”អំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវ បង្កើនការយកចិត្តទុក្ខដាក់ដល់ពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងយ៉ាងគំហុក ” ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះនៅក្នុងស្រុកស្ទោង ពិសេសនៅភូមិសាស្ត្រឃុំប្រឡាយ បានរងនូវឥទ្ធិពលទឹកភ្លៀងជាប់ៗគ្នាខ្លាំងជាងគេដែលបណ្ដាលឲ្យមានទឹកជំនន់កំពុងជន់លិចភូមិឋាននិងផ្លូវលំមួយចំនួន និងហូរកាត់ផ្លូវជាតិលេខ N6 នៅចន្លោះគីឡូម៉ែត្រលេខ234 និង235 ត្រង់ចំណុចភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ ឯកឧត្តម អភិបាលខេត្ត បន្តថា ដោយសារស្ថានភាព អាកាសធាតុនៅក្នុងតំបន់ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងតែរងនូវឥទ្ធិពលទឹកភ្លៀងជាបន្តបន្ទាប់ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខ ហេតុនេះហើយ សូមបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រយ័ត្នខ្ពស់ ពិសេសសូមប្រុងប្រយ័ត្នចំពោះកូនចៅក្មេងៗតូចៗកុំបណ្ដោយឲ្យលេងទឹក ប្រយ័ត្នសត្វអសិរពិសផ្សេង និងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើផ្នែកសុខភាពនិងសុវត្ថិភាពចំណីអាហារ ត្រូវពិសារទឹកឆ្អិនគ្រប់ៗគ្នា ហើយរដ្ឋបាលស្ទោង ត្រូវសហការជាមួយមន្ទីរសាធរណការនិងដឹកជញ្ជូន និងមន្ទីរធនធានទឹកខេត្តកំពង់ធំ ត្រូវតាមដាននិងធ្វើរបាយការណ៍ស្ថានភាពទឹនជំនន់នេះឲ្យបានជាប្រចាំរាល់ថ្ងៃដល់រដ្ឋបាលខេត្ត ដើម្បីបានជាមូលដ្ឋានក្នុងការជួយសង្គ្រោះឲ្យបានទាន់ពេលវេលាបើមានស្ថានភាពធ្ងន់ធ្ងរជាងនេះ និងធ្វើសេចក្តីជូនដំណឹងដល់សាធរណជនជាពិសេសរថយន្តដឹកទំន់ធុនធ្ងន់ត្រូវផ្អាកកាធ្វើដំណើរជាបណ្តោះអាសន្នបើស្ថានភាពទឹកនៅតែបន្តកើនឡើងខ្លាំង។ លើសពីនេះឯកឧត្តមបានកោតសរសើ ដល់រដ្ឋបាលស្រុកស្ទោងនិងមន្ទីរសាធារណការនិងដឹកជញ្ជូន និងមន្ទីរធនធានទឹកខេត្តកំពង់ធំដែលបានសហការគ្នាក្នុងការកាយរំដោះទឹកយ៉ាងទាន់ពេលវេលានៅថ្ងៃនេះ។ ឯកឧត្តម អភិបាលខេត្ត…
-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រថាមពលកម្តៅជីវម៉ាស របស់ក្រុមហ៊ុន Heineken

«ការវិនិយោគរបស់ក្រុមហ៊ុន Heineken នៅកម្ពុជា គឺជាការជឿជាក់ទៅលើដំណើរកម្ពុជា និងប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រីកការវិនិយោគនៅលើទឹកដីកម្ពុជា» នេះជាការលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងឱកាសអញ្ជើញជា អធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រថាមពលកម្តៅជីវម៉ាស របស់ក្រុមហ៊ុន Heineken ដោយមានការចូលរួមពីលោក Dolf van den Brink, ប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន HEINEKEN group លោកស្រី Michel de Carvalho នាយកប្រតិបត្តិនៃ Heineken Holding NV លោកស្រី Charlene L. de Carvalho-Heineken នាយិកាប្រតិបត្តិនៃ Heineken Holding NV លោក Jacco van der Linden ប្រធាន HEINEKEN Groupប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក Samson Wong នាយកគ្រប់គ្រងនៃ HEINEKEN Cambodia និង លោក…