Category: ព័ត៌មានជាតិ

  • សម្តេចពិជ័យសេនា ទៀ បាញ់ បានជម្រុញឲ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំជាក់លាក់អំពីការទទួលខុសត្រូវដែនដីរបស់ខ្លួន សម្រាប់ស៊ីហ្គេម ២០២៣

    សម្តេចពិជ័យសេនា ទៀ បាញ់ បានជម្រុញឲ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំជាក់លាក់អំពីការទទួលខុសត្រូវដែនដីរបស់ខ្លួន សម្រាប់ស៊ីហ្គេម ២០២៣

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំរួមមួយ ដើម្បីបូកសរុបការងារ ៩ខែដើមឆ្នាំ២០២២ និងលើកទិសដៅ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធទៅនឹងដំណើរការ នៃការត្រៀមលក្ខណៈ និងការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ -អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។

  • ស្រុកចំនួន៨ ក្នុងខេត្តសៀមរាប រងការជន់លិចលង់ដោយជំនន់ទឹកភ្លៀង

    ស្រុកចំនួន៨ ក្នុងខេត្តសៀមរាប រងការជន់លិចលង់ដោយជំនន់ទឹកភ្លៀង

    ខេត្តសៀមរាប៖ តាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឲ្យដឹងថា ដោយស្ថានភាពអាកាសធាតុក្នុងរយៈពេលជិតមួយសប្តាហ៍នេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ជំនន់ទឹកភ្លៀងបានបណ្តាលឲ្យប៉ះពាល់ដល់ភូមិចំនួន ១៥០ភូមិ នៃឃុំចំនួន ៣១ ក្នុងស្រុកចំនួន ៨ រួមមាន ៖ ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកពួក ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង បង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២ពាន់៩០៦គ្រួសារ ក្នុងនោះលិចបរិវេណផ្ទះកម្រិតស្រាលចំនួន ១ពាន់៧៦០ខ្នង និងកម្រិតធ្ងន់ចំនួន ២៩ខ្នង ហើយមានប្រជាពលរដ្ឋចំនួន៤ គ្រួសារ បានជម្លៀសដោយខ្លួនឯងទៅនៅជាមួយសាច់ញាតិដែលនៅជិតៗ ដោយឡែកប្រជាពលរដ្ឋដទៃនៅពុំទាន់ដល់កម្រិតដែលត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាពនៅឡើយទេ ។

  • អ្នកប្រវត្តិសាស្ត្រ៖ ការបញ្ចប់សំណុំរឿងមេដឹកនាំខ្មែរក្រហម គ្រាន់តែ បង្ហាញ ពីច្បាប់ តែមិនបានសងទារុណផ្លូវចិត្តរបស់ពលរដ្ឋ

    អ្នកប្រវត្តិសាស្ត្រ៖ ការបញ្ចប់សំណុំរឿងមេដឹកនាំខ្មែរក្រហម គ្រាន់តែ បង្ហាញ ពីច្បាប់ តែមិនបានសងទារុណផ្លូវចិត្តរបស់ពលរដ្ឋ

    ភ្នំពេញ៖ ដំណើរការកាត់ក្តីលើសំណុំរឿងមេដឹកនាំខ្មែរក្រហម បានឈាន មកដល់ទីបញ្ចប់នៅថ្ងៃទីព្រហស្បតិ៍ទី២២ខែកញ្ញាឆ្នាំ២០២២។ ជាសវនាការបិទបញ្ចប់នៃសាលាក្តីក្រហមទៅលើបណ្តឹងសាទុកប្រឆាំងលោក ខៀវ សំផន អតីតប្រមុខរដ្ឋ និងជាមេដឹកនាំជាន់ខ្ពស់នៃរបប កម្ពុជាប្រជាធិបតេយ្យ ដែលនៅរស់រានមានជីវិត។

  • សង្គមស៊ីវិលស្វាគមន៍ប្រតិបត្តិការចុះស្រាវជ្រាវទីតាំងបញ្ចាំយានយន្ដគ្មានឯកសារ

    សង្គមស៊ីវិលស្វាគមន៍ប្រតិបត្តិការចុះស្រាវជ្រាវទីតាំងបញ្ចាំយានយន្ដគ្មានឯកសារ

    ភ្នំពេញ៖ សង្គមស៊ីវិលស្វាគមន៍ប្រតិបត្តិការចុះស្រាវជ្រាវទីតាំង បញ្ចាំ យានយន្ដគ្មានឯកសារខណៈដែលអាជ្ញាធររាជធានីភ្នំពេញ រកឃើញ ម៉ូតូរាប់រយគ្រឿងដែលគ្មានឯកសារត្រូវបានគេដាក់បញ្ចាំតាមបណ្ដាហាងបញ្ចាំមួយចំនួននៅភ្នំពេញ។

  • រដ្ឋបាលខេត្តបាត់ដំបង និង ខេត្តស្រះកែវ បើកកិច្ចប្រជុំ និងចុះហត្ថលេខាលើពិធីសាររួមនៃកំណត់ហេតុក្នុងការពង្រឹង នូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំង២

    រដ្ឋបាលខេត្តបាត់ដំបង និង ខេត្តស្រះកែវ បើកកិច្ចប្រជុំ និងចុះហត្ថលេខាលើពិធីសាររួមនៃកំណត់ហេតុក្នុងការពង្រឹង នូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំង២

    ខេត្តបាត់ដំបង៖ កិច្ចពិភាក្សារវាងរដ្ឋបាលខេត្តបាត់ដំបង “ព្រះរាជាណាចក្រកម្ពុជា” និង ខេត្តស្រះកែវ “ព្រះរាជាណាចក្រថៃ” ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២២ នាសាលប្រជុំសាលាខេត្តបាត់ដំបង ដោយខាងភាគីខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម សុខ លូ គណៈអភិបាលខេត្ត និងខាងភាគីខេត្តស្រះកែវ ដឹកនាំដោយឯកឧត្តម បរិញ្ញា ភោធិស័ត្យ អភិបាលខេត្តស្រះកែវ ប្រទេសថៃ។

  • ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តព្រះធាតុបាស្រី ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

    ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តព្រះធាតុបាស្រី ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

    ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំង ខេត្តត្បូងឃ្មុំ បានដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធររមូលដ្ឋាន និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តព្រះធាតុបាស្រី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

  • ក្រុមប្រឹក្សាធម្មនុញ្ញ ប្រារព្ធពិធីអបអរសាទរ ទិវារំលឹកខួប២៩ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤/០៩/១៩៩៣ – ២៤/០៩/២០២២)

    ក្រុមប្រឹក្សាធម្មនុញ្ញ ប្រារព្ធពិធីអបអរសាទរ ទិវារំលឹកខួប២៩ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤/០៩/១៩៩៣ – ២៤/០៩/២០២២)

    ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅសាលសន្និសីទអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញ បានរៀបចំប្ររព្ធអង្គប្រជុំអបអរសាទរទិវារំលឹកខួប២៩ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤/០៩/១៩៩៣ – ២៤/០៩/២០២២) ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយមានសមាសភាពចូលរួមផ្ទាល់ និងប្រព័ន្ធអនឡាញ ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាង ២០០នាក់ ។

  • ជ័រកៅស៊ូធ្លាក់ថ្លៃខ្លាំង ក្នុងរយៈពេលពីរខែចុងក្រោយនេះ

    ជ័រកៅស៊ូធ្លាក់ថ្លៃខ្លាំង ក្នុងរយៈពេលពីរខែចុងក្រោយនេះ

    ភ្នំពេញ៖ ជ័រកៅស៊ូកម្ពុជា ធ្លាក់ថ្លៃពីជាងពីរពាន់រៀល មកនៅត្រឹម ១.៣០០រៀល ក្នុងមួយគីឡូក្រាម ក្នុងរយៈពេលពីរ ខែចុងក្រោយនេះ។ នេះបើតាមការបញ្ជាក់ពីកសិករនិងផ្នែកពាក់ព័ន្ធមួយចំនួនដែល ធ្វើការងារលើអាជីវកម្មជ័រកៅស៊ូ។

  • សម្តេចតេជោ ហ៊ុន សែន និង គណៈប្រតិភូ អញ្ជើញ ដល់ទី ក្រុងញូយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧

    សម្តេចតេជោ ហ៊ុន សែន និង គណៈប្រតិភូ អញ្ជើញ ដល់ទី ក្រុងញូយ៉ក សហរដ្ឋអាមេរិក  ប្រកបដោយសុវត្ថិភាព  ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧

    នៅវេលាម៉ោង១៨.០៣នាទី ល្ងាចថ្ងៃទី២១ ខែកញ្ញាឆ្នាំ ២០២២ ម៉ោងនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ត្រូវនឹងម៉ោង៥.០៣នាទី ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង នៅទីក្រុងភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីធ្វើការហោះហើរអស់រយៈពេលប្រមាណជា២២ម៉ោង។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោត្រូវបានទទួលការធ្វើភារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំនៃសហរដ្ឋអាមេរិក ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក និងមន្ត្រីពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត។ សូមជម្រាបថា សម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន÷ ដំណោះស្រាយបរិបទកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា”ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែកញ្ញាឆ្នាំ២០២២នៅទីក្រុងញូយ៉ក។ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ បទអន្តរាគមន៍នេះ នឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង ផ្នែកសន្តិសុខជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី គោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបបន្តបន្ទាប់គ្នា ជាមួយ ឯកឧត្តម អាន់ តូនីញ៉ូ ហ្វូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ…

  • ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតគ្រោងបើកការដ្ឋាន នៅពាក់កណ្តាលឆ្នាំក្រោយ

    ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតគ្រោងបើកការដ្ឋាន នៅពាក់កណ្តាលឆ្នាំក្រោយ

    ភ្នំពេញ៖ ផ្លូវល្បឿនលឿនថ្មីមួយខ្សែទៀតពីភ្នំពេញ-ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម គ្រោងនឹងបើកការដ្ឋានសាសង់នៅពាក់កណ្តាលឆ្នាំ២០២៣។ ផ្លូវនេះគ្រោងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដែលជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។