-
រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច ថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅ ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណៈភាពទឹកដីជូនប្រទេសជាតិ មាតុភូមិ

ខេត្តស្ទឹងត្រែង៖ ដើម្បីរឹតចំណងមិត្តភាព ក៏ដូចជាសម្ព័ន្ធភាពឲ្យកាន់តែប្រសើរឡើង រវាងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារ និងក្រសួងបរិស្ថាន និងដើម្បីចលរួមលើកទឹកចិត្ដដល់កងទ័ពដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារ រួមនិងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបសំណេះសំណាល និងសួរសុខទុក្ខដល់នាយទាហាន នាយ ទាហានរង និងពលទាហានទាំងអស់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២១កញ្ញា ឆ្នំា២០២។
-
របាយការណ៍៖ ប្រាំឆ្នាំចុងក្រោយក្រសួងកិច្ចការនារីជួយដល់ ស្ដ្រីរងគ្រោះ ដោយអំពើហិង្សាទាក់ទងយេនឌ័រចំនួនជាង២.៥០០ករណី

ភ្នំពេញ៖ ស្រ្ដីរងគ្រោះដោយអំពើហិង្សាទាក់ទងយេនឌ័រមាន ចំនួន ២.៥៦៣ករណីបានទទួលសេវាប្រឹក្សាយោបល់ ផ្នែកច្បាប់ ផ្លូវចិត្ត អន្តរាគមន៍ និងតាមដានការប្រកាសសាលក្រម ដោយផ្ទាល់ និង តាមរយៈអនឡាញ ផ្ដល់ដោយពីក្រសួងកិច្ចការនារីនិងអង្គការ ដៃគូ។ករណីនេះត្រូវបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំ ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្ដីពី “សមិទ្ធផលសម្រេច បានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងកិច្ចការនារី” នៅព្រឹកថ្ងៃ ពុធទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី (អគារមិត្តភាព)។
-
ឈាបនដ្ឋាននៅកណ្តាលក្រុង នឹងបង្វែរទិស ទៅជាយក្រុងវិញ

ភ្នំពេញ៖ វត្តប្រសិទ្ធីរីម្មារាម ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញកសាងឈាបនដ្ឋាន ជាច្រើនដើម្បីបូជាសពអ្នកដែលបានស្លាប់ដោយសារ ជម្ងឺcovid-19 ហើយក្រោយបញ្ចប់កូវីដ-១៩ ឈាបនដ្ឋាននេះ វាក៏នៅតែមានតួនាទីយ៉ាងសំខាន់ក្នុងការបូជាសព សម្រាប់ប្រជាពលរដ្ឋទូទៅ ខណៈដែល ឈាបនដ្ឋាននៅកណ្តាលក្រុងនឹងត្រូវបានបិទ ដោយបង្វែរទិសមកកាន់ទីតាំងជាយក្រុងវិញ។ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ក្រោយបញ្ចប់ពិធីបុណ្យកាន់បិណ្ឌវេនទី១០ ត្រូវនឹងព្រឹកថ្ងៃទី២០កញ្ញានេះ វត្តប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ បានមានប្រសាសន៍លើកឡើងថា៖ វត្តប្រសិទ្ធីរីម្មារាម ជាវត្តថ្មីមួយ ដែលបានកសាងសមិទ្ធផលជាច្រើននៅក្នុងវត្តនេះ ហើយអ្វីដែលសំខាន់នោះ ទីអារាមនេះ ក្រោមការណែនាំពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន រដ្ឋបាលរាជធានីភ្នំពេញ បានកសាងឈាបនដ្ឋាន ជាច្រើននៅទីនេះ ដើម្បីបូជាសព អ្នកដែលស្លាប់ដោយសារ ជម្ងឺcovid-19 ខណៈដែលប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកត្រូវបានរាតត្បាតខ្លាំងដោយជម្ងឺកូវីដ-១៩។ វត្តនេះបានដើរតួយ៉ាងសំខាន់ ដោយយើងបានបង្កើតឈាបនដ្ឋានជាច្រើន ដើម្បីបូជាសពអ្នកដែលស្លាប់ដោយសារជំងឺ covid-19 ជាមួយនិងការផ្តល់ម្ឈូស កោដិ ដោយមិនគិតថ្លៃជូនប្រជាពលរដ្ឋ ដែលមានបងប្អូន សាច់ញាតិ ស្លាប់ដោយជម្ងឺកូវីដ-១៩នេះផងដែរ។ ឯកឧត្តម ឃួង ស្រេង បានបន្តថា នេះជាការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដោយសម្តេចមិនត្រឹមតែ រំដោះប្រទេសជាតិចេញពីរបបប៉ុល ពត និងការកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនប៉ុណ្ណោះទេ…
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ក្នុងពេលនេះ លោកអ្នកគួររក្សាស្ថានភាពការងារអោយនៅជា ធម្មតាសិន។ ពិសេសលោកអ្នកជាអាជីវករ និងឈ្មួញមិនគួរប្រើប្រាស់លុយកាក់ច្រើនក្នុង ការបណ្តាក់ទុននោះទេ ពីព្រោះអ្នកនឹងរងការខាតបង់ដោយងាយណាស់។ ក្រៅពីនេះ ទំនាក់ទំនងក្នុងការិយាល័យហាក់មានភាពរអាក់រអួល ដូច្នេះសូមរក្សាគម្លាតពីការជួបជុំ ឬកុំ ធ្វើឲ្យមានការរំខានដល់ឯកជនភាពរបស់មនុស្សក្នុងក្រុមការងារ។ ក្រៅពីនេះ សូមលោកអ្នក រក្សាចិត្តគំនិត ហើយព្យាយាមដំណើរការការងារដោយភាពស្ងប់ស្ងៀមទើបជាការល្អ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងរបររកស៊ីជួញដូរទាំងឡាយ មានស្ថានភាពល្អគួរអោយកត់សម្គាល់។ លោកអ្នកមានមនុស្សច្រើនចាំគាំទ្រ ពិសេសរាល់ បញ្ហាដែលអាចកើតឡើងនឹងអាចដោះស្រាយបានដោយងាយស្រួលផងដែរ។ ក្នុងពេល ស្របគ្នានេះ ចូរអនុវត្តការងារជាមួយនឹងផែនការ ហើយកិច្ចការងារប្រថុយប្រថានមិនអាច នឹងជួយស្តារស្ថានភាពណាមួយនោះទេ។ បន្ថែមពីនេះ សូមរក្សាពាក្យសំដី និងអាកប្បកិរិយា ពិសេសជាមួយថ្នាក់លើទើបហុចផលកាន់តែប្រសើរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាងក្នុងការងារ និងអាជីវកម្មនឹងកើតឡើងនៅ ក្នុងពេលនេះ។ លោកអ្នកមិនចាំបាច់រងចាំឳកាសណាមួយទៀតនោះទេ ពីព្រោះស្ថានភាព ពេលនេះបានអនុញ្ញាត…
-
ក្រសួងទេសចរណ៍ បើកកិច្ចប្រជុំស្តីពីការពង្រឹងរបៀបរបបក្នុងការងារ និងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការ ជូនដល់មន្ត្រីរាជការនារីនៅថ្នាក់ជាតិ”

-
សមត្ថកិច្ចបន្ដចុះបង្ក្រាបទីតាំង សណ្ឋាគារមីនលួចបើកល្បែង ស៊ីសងតាមអនឡាញខុសច្បាប់

-
អគារពិសោធន៍ និងព្យាបាលជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុតម្លៃជាងពីរលានដុល្លារត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ វត្តមានអន្ទាក់ដែលមាននៅក្នុងព្រៃគឺ កើត ឡើងដោយសារតែមានតម្រូវការបរិភោគសត្វព្រៃ

ស្ទឹងត្រែង៖ ក្រសួងបរិស្ថានបានប្រារព្ធយុទ្ធនាការ ការដុតកម្ទេច ចោល នូវ ឧបករណ៍ ដែលកែច្នៃធ្វើជាអាវុធសម្រាប់បរបាញ់សត្វ ក៏ដូចជាអន្ទាក់ គ្រប់ប្រភេទដើម្បីការពារនិងអភិរក្សសត្វព្រៃនៅ ក្នុងខេត្តស្ទឹងត្រែង។យុទ្ធនាការនេះបានប្រពឹត្តទៅកាលពីព្រឹក ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២នៅស្រុកសៀមបូកក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួម ពីសំណាក់ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តផងដែរ។
-
គណៈកម្មកាអន្តរក្រសួងចង់ស្នើរដ្ឋាភិបាលឱ្យអនុញ្ញាតពលរដ្ឋថៃជាប់ព្រំដែនកម្ពុជាមកលេងសៀមរាបដោយមិនចាំបាច់មានលិខិតឆ្លងដែន

ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងបានលើកឡើងពីសំណើ មួយ ដែល ចង់ស្នើដល់រដ្ឋាភិបាលខ្មែរគិតគូរអនុញ្ញាតឱ្យពលរដ្ឋថៃដែល រស់នៅ តាមបណ្តោយព្រំដែនកម្ពុជា-ថៃអាចធ្វើដំណើរមក លេងខេត្ត សៀមរាបបានដោយមិនចាំបាច់មានលិខិតឆ្លង ដែន ហើយប្រើប្រាស់ ត្រឹម បណ្ណព្រំដែនជំនួសវិញ។ សំណើនេះស្នើឡើងជាយុទ្ធសាស្ត្រ ជំរុញកំណើនភ្ញៀវទេសចរថៃមកប្រទេសកម្ពុជា ដែលទេសចរថៃឈរ នៅលំដាប់ទី២ សម្រាប់កម្ពុជា។
-
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ទីតាំងបីនឹងទទួលបានភ្ញៀវទេសចរ កើនឡើងច្រើនក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ភ្ញៀវទេសចរនឹងមកទស្សនាច្រើននៅតំបន់មួយចំនួន នៃរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាបច្រើនក្នុងកំឡុង ពេលបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។ តំបន់ទាំងនេះមានរមណីយ ដ្ឋានកែច្នៃ ឆ្នេរសមុទ្រ និងកន្លែងប្រវត្តិសាស្ត្រ។ នេះបើតាមឯកឧត្តម តុប សុភក្តិ រដ្ឋលេខាធិការនិងអ្នកនាំក្រសួងទេសចរណ៍ ប្រាប់អ្នក សារព័ត៌មានជុំវិញស្ថានភាពទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តិទៅនៅចុងខែនេះ។