-
រដ្ឋមន្ដ្រីការបរទេសបារាំងជំរុញឲ្យអ៊ីរ៉ង់ទទួលយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

-
ពិធីដុតបំផ្លាញអាវុធកែច្នៃ និងអន្ទាក់សត្វ ស្ថិតក្នុងសាលាឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង

-
ពិធីប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្ត និងនាយករដ្ឋបាលខេត្តសៀមរាប

សៀមរាប៖ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២២ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ទៀ សីហាអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងវត្តមានជួរអភិបាលនៃគណៈអភិបាលខេត្ត ក្រុងស្រុក ថ្នាក់ដឹកនាំអង្គភាពមន្ទីរនានា មេឃុំចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ជាច្រើនរូបបានអញ្ជើញចូលរួម។
-
មេបញ្ជាការ អាវុធហត្ថខណ្ឌឬស្សីកែវ ចុះសួរសុខទុក្ខ សមាជិក មានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា

ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ទូច ម៉េង មេបញ្ជាការ អាវុធហត្ថខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ឡុញ កុសល មេបញ្ជាការរង អាវុធហត្ថខណ្ឌឫស្សីកែវ ដែលមានជំងឺរលាកក្បាលឆ្អឹងផាលត្រគាកទាំងសងខាងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា (179) ។ ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ បាននាំយក រទេះរុញ០១, ថវិកាចំនួន ២លានរៀល, ទឹកសុទ្ធ៤កេស, ទឹកដោះគោឆៅ និងភេសជ្ជៈប៉ូវកម្លាំងមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕ ដោយ៖ តុង សីហា
-
ថវិកាមូលនិធិកីឡាកងយោធពលខេមរភូមិន្ទជាង ១៦០លានរៀល ត្រូវបានប្រគល់ជូនមូលនិធិទ្រទ្រង់សកម្មភាពសមាគមន៍អតីតយុទ្ធជនកម្ពុជា

ភ្នំពេញ៖ ថវិកាមូលនិធិកីឡាកងយោធពលខេមរភូមិន្ទបន្ថែមចំនួន ១៦២.៣១៨.៨០០រៀល ដែលទទួលបានពីព្រឹត្តិការណ៍កីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរទិវាបុណ្យជាតិ ៧មករា ត្រូវបានក្រុមជំនួយការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកសម្រាប់ទ្រទ្រង់សកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា ។
-
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹងមេបញ្ជាការកងទ័ពជើងគោក នៃកងភូមិន្ទថៃ នៅរាជធានីបាងកក

នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងភូមិន្ទថៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae) មេបញ្ជាការកងទ័ពជើងគោកនៃកងភូមិន្ទថៃ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការលើកទី២ របស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រះរាជាណាចក្រថៃ តបតាមការអញ្ជើញរបស់សមភាគីមិត្ត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ បានសម្តែងនូវក្តីសោមនស្សរីករាយប្រកបដោយកិត្តិយស ក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងបានរំឭកឡើងវិញអំពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចផ្លូវការរបស់ រូបឯកឧត្តមផ្ទាល់ នៅព្រះរាជាណាចក្រកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។ ក្នុងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរអំពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា និយាយជារួម និងនិយាយដោយឡែក អំពីការអភិវឌ្ឍសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការបោះជំហានជាក់ស្តែងទៅមុខគួរឱ្យកត់សម្គាល់។ ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងអំពីចំណងមិត្តភាពជិតស្និទ្ធ…
-
មេដឹកនាំប្រជាធិបតេយ្យម្នាក់ នៃប្រទេសមួយលើដងទន្លេមេគង្គ (Video Inside)

-
លោកវរសេនីយ៍ឯក សៀ ទីន សម្តែងការអបអរសាទរចំពោះ សិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យ ជំនាញបាញ់អាវុធខ្លី នៅសាលានាយទាហានសកម្ម

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយក្រុមការងារ បានទទួលការអញ្ជើញឲ្យចូលរួមក្នុងកម្មពិធីបិទវគ្គបណ្តុះបណ្តាលយោធាចារ្យ ជំនាញបាញ់អាវុធខ្លី នៅសាលានាយទាហានសកម្ម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម និងមានការចួលរួមពី យោធាចារ្យ នាយទាហាន នាយទាហានរង នៃសាលានាយទាហានសកម្មជាច្រើនរូបទៀត។
-
វគ្គ «បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល» សម្រាប់សិស្សនគរបាល និងនាយនគរបាលរង ក្របខណ្ឌថ្មី នៅសាលានគរបាលជាតិភូមិភាគ១

ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅសាលានគរបាលជាតិភូមិភាគ១ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជាស្ដីទី បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ «បណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល» ជូនដល់សិស្សនគរបាលក្របខ័ណ្ឌថ្មីចំនួន ១៨៨នាក់ នារី ៤៤នាក់ មកពីអគ្គលេខាធិការស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តត្បូងឃ្មុំ ដោយមានរយៈពេលសិក្សា ៤ខែ ។
-
សាលាក្តីខ្មែរក្រហម នឹងធ្វើសន្និសីទសារព័ត៌មាន លើសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន នៅថ្ងៃទី២២កញ្ញា ខាងមុខ
