-
រដ្ឋមន្រ្តីក្រសួងការងារ អំពាវនាវកុំឱ្យមានការដំឡើងថ្លៃផ្ទះជួល និងម្ហូបអាហារក្នុងពេលដែលប្រាក់ឈ្នួលកម្មករត្រូវបាននៅឆ្នាំក្រោយ

-
រយៈពេលបីថ្ងៃសមត្ថកិច្ចបានដកហូតម៉ូតូ ជាង៥០០គ្រឿង ចេញពីឃ្លាំងបញ្ចាំខុសប្រក្រតី ក្នុងតំបន់ឃ្លាំងរំសេវ

ភ្នំពេញ ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានឱ្យ ដឹងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ថា ក្នុងរយៈពេលបីថ្ងៃ គិតត្រឹមព្រឹកថ្ងៃទី២១ ខែកញ្ញានេះ កម្លាំងសមត្ថកិច្ចជំនាញ បាន ធ្វើការដកហូត និងដឹកជញ្ជូនម៉ូតូចេញពីទីតាំងហាងបញ្ចាំ ដែល ខុសប្រក្រតី បានម៉ូតូចំនួន ជាង ៥០០គ្រឿង ដើម្បីយក ទៅរក្សា ទុកនៅក្នុងឃ្លាំងតំបន់ OCIC។ការរក្សាទុកនៅទីនោះ រង់ចាំបង ប្អូនប្រជាពលរដ្ឋ ដែលមាន ការបាត់ម៉ូតូកន្លងមក យកឯកសារម កផ្ទៀងផ្ទាត់ ហើយប្រសិនជាត្រឹមត្រូវ នោះអាជ្ញាធរមានសមត្ថកិច្ច និងប្រគល់ម៉ូតូជូនសាមីខ្លួនវិញ។
-
អភិបាលខេត្តបាត់ដំបងអញ្ជើញសាកសួរសុខទុក្ខកងកម្លាំងការពារព្រំដែនគោក តាមបណ្តាស្រុកជាប់ព្រំដែនថៃ

-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់រដ្ឋអាឡាស់ស្កា សហរដ្ឋអាមេរិក (Sound inside) ហើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញដល់រដ្ឋអាឡាស់ស្កា សហរដ្ឋអាមេរិកហើយនៅវេលាម៉ោងប្រមាណ ៦៖៤០នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា (ម៉ោងនៅអាឡាស់ស្កា) ត្រូវនឹងម៉ោងប្រមាណ ៩៖៤០នាទីយប់(ម៉ោងនៅកម្ពុជា)។ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់ ម.ស.អ.ស.ប។ បទអន្តរាគមន៍នេះ នឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើការ គោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសុខភាពជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី គោលនយោបាយឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។ ក្នុងកំលុងពេលស្នាក់នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបបន្តបន្ទាប់គ្នាជាមួយ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោក ឆាលស៍ មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប, លោកស្រី សេក្ខ ហាស៉ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស, លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ។ បន្ទាប់បញ្ចប់បេសកកម្មនៅសហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នឹងបន្តហោះទៅកាន់នៅរដ្ឋធានីហាវាណា…
-
ស្ថាបនិកពិព័រណ៍ឧត្តមសិក្សាអំពាវនាវឱ្យសិស្សានុសិស្សចូលរួមពិព័រណ៍ដើម្បីស្វែងរកឱកាសសិក្សា និងអាហារូបករណ៍

ភ្នំពេញ៖ ស្ថាបនិកនៃពិព័រណ៍ឧត្តមសិក្សាកញ្ញា ហៀម ចិត្រា បាន លើក ឡើងថា ពិព័រណ៍ឧត្តមសិក្សាលើកទី ៣ នេះ គឺជាកន្លែង មួយ ដែលបង្កើតឱកាសដល់សិស្សវិទ្យាល័យ ជាពិសេសសិស្សទី ១២ សម្រាប់ទទួលបានព័ត៌មាន ពីការចូលសិក្សានិងអាហារូបករណ៍ នៅសាកលវិទ្យាល័យដែលរួមមានដូចជាដំណឹងទាក់ទងទៅនឹងមុខវិជ្ជាដែលពួកគេស្រឡាញ់ប៉ងចូលរៀនឬកំពុងស្វែងរក។
-
កម្មករកាត់ដេរនឹងមានប្រាក់ឈ្នួលអប្បបរមា ២០០ដុល្លារនៅ ឆ្នាំ២០២៣

ភ្នំពេញ៖ ប្រាក់ឈ្នួលគោលរបស់កម្មករកាត់ដេរ វាយនភណ្ឌផលិត ស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ចំនួនបានដំឡើង ចំនូន៦ដុល្លារដែលផ្លាស់១៩៤ដុល្លារទៅ២០០ដុល្លារក្នុងមួយខែចាប់ពីឆ្នាំ២០២៣។នេះជាសេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជា បន្ទាប់ ពីមានភាពចម្រូងចម្រាស់ជាច្រើនលើកពីភាគីតំណាងកម្មករនយោជិត និងភាគីនិយោជកកន្លងមក។ក្រុមសហជីពមួយចំនួនយល់ថា ការ ដំឡើងនេះនៅមានកម្រិតតិចតួចនៅឡើយចំពោះជីវភាពកម្មកររោងចក្រ។
-
អត្ថាធិប្បាយ៖ នយោបាយក្រឡិចក្រឡុច សម រង្ស៊ី លាតត្រដាង (Video Inside)

សម រង្ស៊ី ត្រូវបានស្គាល់ថាគាត់គឺជាអ្នកនយោបាយគ្មានចក្ខុវិស័យអ្វីឡើយ។ មុននេះ សម រង្ស៊ី បានស្រវាស្រទេញចង់រត់ទៅឱបជើងចិន ដើម្បីឱ្យរដ្ឋាភិបាលក្រុងប៉េកាំងអាចប្រើប្រាស់ ជាសន្លឹកបៀរ ប៉ុន្តែចិនមិនបានអើពើនោះឡើយ។ ភាពអាម៉ាសនៃការអង្វរករចិនហើយ នៅតែចិនមិនមើលមុខទៀតនេះ បានធ្វើឱ្យ សម រង្ស៊ី បកកំហឹងមកធ្វើជាប្រឆាំងវិញម្តង។ អប្សរាណិតមានបទអត្ថាធិប្បាយមួយស្តីពី សម រង្ស៊ី ជាអ្នកនយោបាយគ្មានចក្ខុវិស័យ
-
ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ កម្ពុជាខ្ចីលុយចិនមិនមែន យកមកទិញឡានជិះ តែយកមកសាងសង់ផ្លូវ ភ្លើង ហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃពុធ ទី២១កញ្ញា ឆ្នាំ ២០២២ បានថ្លែងថា កម្ពុជាខ្ចីលុយចិន មិនដែលខ្ជះខ្ជាយនោះទេ។ ការថ្លែង យ៉ាងដូច្នេះគឺ អំឡុងពេលដែលលោកបានទៅពិនិត្យការដ្ឋានសាង សង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាគម្រោងវិនិយោគ របស់ក្រុមហ៊ុនចិន។
-
អ្នកនាំពាក្យ៖ សម្តេចតេជោ ហ៊ុន សែន មិនជួបអ្នកគាំទ្រទ្រង់ទ្រាយ ធំនៅអាមេរិក ដោយសារកម្មវិធីមមាញឹកពេក

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាឯកឧត្តម សុខ ឥសាន បានលើកឡើងថាមូលហេតុដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាសម្រេចមិនជួបជាមួយអ្នកគាំទ្រនៅទឹកដីសហរដ្ឋអាមេរិកពេលនេះ គឺដោយសារទីមួយ កាលវិភាគរបស់ប្រមុខរាជរដ្ឋាភិបាលមានភាពមមាញឹក ហើយហេតុផលទីពីរ គឺដោយសារតែ លោកទើបតែជួបជាមួយអ្នកគាំទ្រនៅលើទឹកដីសហរដ្ឋអាមេរិកម្តងរួចទៅហើយ កាលពីអំឡុងខែឧសភា ក្នុងពេលដែលលោកធ្វើជា សហប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។
-
ក្រសួងកិច្ចការនារីបង្ហាញស្ត្រីឆ្នើមបួនរូបដែលជោគជ័យក្នុងអាជីព ដើម្បីជំរុញឱ្យស្ត្រីផ្សេងទៀតអភិវឌ្ឍន៍ខ្លួន

ភ្នំពេញ៖ បច្ចុប្បន្ននេះប្រជាជនខ្មែរកាន់តែច្រើនឡើង ជាពិសេសអ្នក ដែលបានទទួលការសិក្សាទូលំទូលាយបាន ចូលរួមលើកកម្ពស់ និងឱ្យតម្លៃទៅលើស្ត្រីនិងក្មេងស្រី។នៅព្រឹកថ្ងៃទី២១ខែកញ្ញា នាទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងកិច្ចការនារីបានបង្ហាញវត្តមាន ស្ត្រី មជ្ឈឹមវ័យបួនរូបដែលសុទ្ធសឹងតែមានប្រវត្តិជាអ្នកខិតខំប្រឹងប្រែងតស៊ូជម្នះ ឧបសគ្គនៃជីវិត ដើម្បីសម្រេចគោលដៅក្នុងអាជីពដ៏គួរជាទី សាទរ។