-
ឃុំចំនួន៥ ក្នុងចំណោមឃុំទាំង៧ របស់ស្រុកអង្គរជុំ កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ខណៈ អាជ្ញាធរគ្រប់ជាន់ថ្នាក់ កំពុងផ្តោតការយកចិត្តទុកដាក់ជួយសម្រួល និងសង្រោះ !

ខេត្តសៀមរាប៖ លោក លុក ផុស អភិបាលស្រុកអង្គរជុំ បានមានប្រសាសន៍ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះថា ដោយសារតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២០ មកដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ និងមួយផ្នែកទៀតទទួលឥទ្ធិពលទឹកជំនន់មកពីភូមិសាស្ត្រស្រុកវ៉ារិនផងនោះ បណ្តាលឱ្យកើតមានទឹកជំនន់នៅភូមិសាស្រ្តស្រុក ក្នុងនោះឃុំចំនួន៥ ក្នុងចំណោមឃុំទាំង៧ របស់ស្រុកអង្គរជុំ រួមមាន ឃុំស្រែខ្វាវ, ឃុំចារឈូក, ឃុំនគរភាស, ឃុំតាសោម និង ឃុំគោល ។
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងការណ៍ ក្នុងមហាសន្និបាតអង្គសហប្រជាជាតិ លើកទី៧៧ នៅព្រឹកថ្ងៃទី២៣ កញ្ញា

ញូវយ៉ក៖ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយឯកឧត្តម Antonio Guterres អគ្គលេខាអង្គការសហប្រជាជាតិ និងជាមួយឯកឧត្តម Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតឱកាសអញ្ជើញស្តាប់សេចក្តីថ្លែងការរបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលក្នុងមហាសន្និបាតអង្គសហប្រជាជាតិ លើកទី៧៧ ហើយសម្ដេច នឹងអញ្ជើញឡើងថ្លែងការ នៅព្រឹកថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២២ ។
-
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយ អភិបាលកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ

ញូវយ៉ក៖ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៧ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅសហរដ្ឋអាមេរិក ត្រូវនឹងយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា។
-
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាទ្វេភាគីជាមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិ

ញូវយ៉ក៖ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៧ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅសហរដ្ឋអាមេរិក ត្រូវនឹងយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា ។
-
ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦

ភ្នំពេញ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមជាប្រធានប្ដូរវេន និងជាម្ចាស់ផ្ទះ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (16th AMMTC and Its Related Meetings) ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។
-
កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប បទល្មើសនេសាទនៅក្នុងស្រុកកំពង់លែងកាប់បំផ្លាញរបាំងសាច់អួន និងរបាំងស្បៃមុងខុសច្បាប់ចំនួន ១០កន្លែងមានប្រវែង ១២០០ម៉ែត្រ

កំពង់ឆ្នាំង៖ លោក លីឡា នាយខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជាររបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងសម្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងសហការជាមួយគណៈបញ្ជាការឯកភាពស្រុកកំពង់លែងនិងសហគមន៍នេសាទ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុចនគរទ្វីប និងចំណុចទំនប់ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
-
រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយស្ថានទូតម៉ាឡេស៊ី នៅកម្ពុជា បានជួយសង្គ្រោះជនរងគ្រោះ ១៥៣នាក់ ពីកន្លែងធ្វើការបោកប្រាស

-
បិណ្ឌទី១២៖ សម្ដេចចក្រី ហេង សំរិន រំលឹកឱ្យចូលរួមថែរក្សា ការពារសន្តិភាព

-
រាជធានីភ្នំពេញ ត្រូវបានប្រកាសថា ជាទីក្រុងអស់មីន

-
សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសជ័យលាភី ពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២០-២០២១

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២០-២១។ ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា រួមជាមួយលោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អភិបាលរាជធានីភ្នំពេញ អភិបាលខេត្ត ក្រុង ស្រុក ខណ្ឌ មេឃុំ និងចៅសង្កាត់ និងតំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការសង្គមស៉ីវិល។