-
កម្លាំងគណៈបញ្ចាការឯកភាពរាជធានីភ្នំពេញ ចុះត្រួតពិនិត្យតាមហាងបញ្ចាំនៅតំបន់ឃ្លាំងរំសេវ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានចុះធ្វើការត្រួតពិនិត្យតាមបណ្ដាហាងបញ្ចាំជាច្រើននៅតំបន់ឃ្លាំងរំសេវ ស្ថិតនៅមូលដ្ឋានសង្កាត់ទាំងល្អក់៣ ខណ្ឌទួលគោកដោយត្រួតពិនិត្យមើលលើអាជ្ញាប័ណ្ណមានឬផុតកំណត់ និងអនុវត្តតាមនីតិវិធី ដែលដឹកនាំដោយ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកងកម្លាំងចម្រុះមូលដ្ឋានខណ្ឌទួលគោក។
-
អភិបាលខណ្ឌព្រែកព្នៅ នាំយកអំណោយដ៏ថ្លែថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅ ចែកជូនប្រជាពលរដ្ឋក្នុង ភូមិសំរោងត្បូង

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ព្រមទាំងមន្រ្តីក្រោមឱវាទ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្ថិតក្នុងសហគមន៍ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។
-
ដំណើរកាត់ក្តី១៦ឆ្នាំរបស់សាលាក្តីខ្មែរក្រហម៖ អ្នកជំនាញវាយតម្លៃ ថាបានចូលរួមចំណែករកការពិត និងយុត្តិធម៌ដល់ជនរងគ្រោះ

ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹង ប្រកាសសាលដីកាក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹង ខៀវ សំផន នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ដែលជាសាលដីកាចុងក្រោយបិតផ្លូវតវ៉ា ហើយឈានទៅ បញ្ចប់ ដំណើការកាត់ក្តីលើសំណុំរឿងខ្មែរក្រហម បន្ទាប់ពីសំណុំរឿង ០០៣ និង ០០៤ ត្រូវរំសាយ។ ពោលគឺសាលាក្តីខ្មែរក្រហមនឹងបិទបញ្ចប់ ដំណើរការរបស់ខ្លួន ដែលបានប្រព្រឹត្តទៅអស់រយៈជាង ១៦ឆ្នាំ និងចំណាយថវិកាអស់ប្រមាណ ៣៣៧លានដុល្លារ។
-
អ្នកស្រាវជ្រាវរកឃើញប្រភេទជីវៈចម្រុះកំពុងស្ថិតក្នុងការសង្ស័យខ្ពស់ថាអាចជាប្រភេទថ្មី នៅតំបន់ភ្នំក្នុងខេត្តកំពត

តាមការសិក្សាពីក្រុមជំនាញជីវៈចម្រុះនៃក្រសួងបរិស្ថាននាពេលថ្មីៗនេះ បានបង្ហាញថា តំបន់បេតិភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង និងតំបន់បេតិភណ្ឌធម្មជាតិ ភ្នំទទុង-ភ្នំតូច ស្ថិតក្នុងខេត្តកំពត មានថនិកសត្វចំនួន១២ប្រភេទ ល្មូនចំនួន១៨ប្រភេទ និងថលជលិក (ក្រុមកង្កែប) ៨ប្រភេទ ក្នុងនោះ៣ប្រភេទ ស្ថិតក្នុងក្រុមប្រភេទជិតផុតពូជបំផុត (CR) ២ប្រភេទស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ (EN) និង២ប្រភេទទៀតស្ថិតក្នុងក្រុមប្រភេទងាយទទួលរងគ្រោះ (VU) និងប្រភេទជាច្រើនទៀតកំពុងស្ថិតក្នុងការកំណត់អត្តសញ្ញាណតាមបែបវិទ្យាសាស្ត្រ និងកំពុងស្ថិតក្នុងការសង្ស័យខ្ពស់ថាអាចជាប្រភេទថ្មី ហើយក្រុមការងារក៏បានប្រមូលសំណាកមួយចំនួនសម្រាប់រក្សាទុក និងសិក្សាបន្តផងដែរ។
-
ប៉ូលិសចុះត្រួតពិនិត្យរដ្ឋបាលទីតាំងឈ្មោះ ស៊ីង សានទីង ដែលមានជនបរទេសស្នាក់ជិត៥០០នាក់ និងរកបទល្មើសចំនួន៦

ភ្នំពេញ៖ ឧត្ដមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធានយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងឈ្មោះ ស៊ីង សានទីង (ហៅ ឆាង ឆឹង) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីពិនិត្យលើស្ថានភាពទីតាំងអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ការស្នាក់នៅ និងការបម្រើការងាររបស់ជនបរទេស ព្រមទាំងស្រាវជ្រាវស៊ើបអង្កេតបទល្មើសបង្ខាំងមនុស្សដោយខុសច្បាប់ ការធ្វើទារុណកម្ម និងបទល្មើសជួញដូរមនុស្ស។ ទីតាំងដែលចុះត្រួតពិនិត្យនេះ គឺមានជនជាតិបរទេសស្នាក់នៅជិត៥០០នាក់ និងមាន៤សញ្ជាតិ។ ប្រតិបត្តិការចុះត្រួតពិនិត្យនេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានរកឃើញ និងកំណត់បានបទល្មើសចំនួន០៦បទល្មើសផ្សេងគ្នាដូចជា៖ បទល្មើសល្បែងស៊ីសងខុសច្បាប់ បទល្មើសបង្ខាំង និងធ្វើទារុណកម្មមនុស្សខុសច្បាប់ បទល្មើសកាន់កាប់ និងរក្សាទុកអាវុធខុសច្បាប់ បទល្មើសសញ្ចារកម្ម និងជួញដូរមនុស្ស ព្រមទាំងបើកការស៊ើបអង្កេតបទល្មើស សម្អាតប្រាក់ ស្របសំអាងនៃបទល្មើសល្បែងស៊ីសងខុសច្បាប់ និងបទល្មើសសញ្ចារកម្ម និងជួញដូរមនុស្ស។ យោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី១៨ ខែកញ្ញា បានបង្ហាញថា ក្នុងប្រតិបត្តិការរយៈពេល០៥ថ្ងៃនេះ កម្លាំងចម្រុះដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្ត បានរកឃើញនូវជនបរទេសខុសច្បាប់អន្តោប្រវេសន៍ចំនួន ១៤១នាក់ ស្រី០៦នាក់ មាន០២សញ្ញាតិ ក្នុងនោះមានជនជាតិចិនចំនួន១៣០នាក់ (ស្រី០៣នាក់)…
-
រដូវបុណ្យភ្ជុំ ឆ្នាំនេះ យុវជន យុវតីខ្មែរនាំគ្នាទៅវត្តមានការ កើនឡើង កាន់តែច្រើន

ភ្នំពេញ៖ ពិធីបុណ្យកាន់បិណ្ឌបានរំកិលមកដល់បិណ្ឌទី៩ហើយ នៅថ្ងៃចន្ទ ទី១៩ខែកញ្ញាឆ្នាំ២០២២។ ពិធីបុណ្យ កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ដ្បិតតែមានការយល់ដឹងទូលំទូលាយពីសំណាក់ ពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈនិងគ្រប់វ័យក៏ ដោយក៏អ្នកជំនាញផ្នែកវប្បធម៌ សង្កេតឃើញថាកន្លងទៅពិធីបុណ្យដែលមានរយៈពេលយូរដល់ទៅ១៥ថ្ងៃនេះ មានការចូលរួមច្រើនតែពីសំណាក់ ពុទ្ធសាសនិកជន ដែលពេញវ័យ និងមនុស្សមានវ័យចំណាស់ព្រមទាំងក្មេងតូចៗ ដែលទៅជុំគ្នីគ្នាលេងកម្សាន្តនៅក្នុងទីធ្លា វត្តអារាមតែប៉ុណ្ណោះ។
-
ឯកឧត្តមបណ្ឌិត ថោង ខុន បានធ្វើទស្សនកិច្ចរមណីយដ្ឋានជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វ ក្រុមហ៊ុន អង្គរ វ៉ាយដ៏ឡាយហ្វ៏ និងអឹឃ្វារៀម ក្នុងខេត្តសៀមរាប

-
សម្តេចក្រឡាហោម ជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធរួមកម្លាំង សាមគ្គីគ្នាថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

-
តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួន ជនសង្ស័យសមគំនិតក្នុងអំពើ ធាក់ប្លន់យកម៉ូតូ ដាក់ពន្ធនាគារបណ្តោះអាសន្ន

កណ្តាល៖ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនសង្ស័យពីនាក់ បានសមគំនិតក្នុងអំពើរ ធាក់ប្លន់យកម៉ូតូនៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ ” សមគំនិតក្នុងអំពើរលួចមានស្ថានទម្ងន់ទោស ” តាមមាត្រា២៩ និងមាត្រា៣៥៣ មាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ ។
-
អ្នកចូលទស្សនាឧទ្យានស្ថានទូតបារាំងមួយចំនួនចង់ឃើញរាជធានីភ្នំពេញ មានសម្រស់បៃតងប្រហែលនេះ
