-
អភិបាលខណ្ឌចំការមន ដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងល្បែងមួយកន្លែង ក្នុងមូលដ្ឋាន

ភ្នំពេញ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ ត្រូវតែបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទឱ្យអស់ភ្លាមៗ ឯកឧត្តម ឃួង ស្រេង អភិបាល នៃអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ ដែលមានការចូលរួមពីភិបាលរងរាជធានី ស្នងការនគរបាល រាជធានីភ្នំពេញ មេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១៤ អធិការខណ្ឌទាំង១៤ ប្រធានផ្សារទាំងអស់ ក្នុងរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធនានា ។
-
ឯកឧត្តម ឃួង ស្រេង បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីចាត់វិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងរាជធានីភ្នំពេញ

ភ្នំពេញ៖ បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃសៅរ៍ ០៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីចាត់វិធានការបង្រ្កាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទូទាំងរាជធានីភ្នំពេញ ដោយមានចូលរួមពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្ដមស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្ដម លោកជំទាវ អភិបាលរងរាជធានីភ្នំពេញ លោក លោកស្រី អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ និងលោក លោកស្រី ប្រធានគណៈកម្មការផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងបង្ក្រាបស្បែងស៊ីសងគ្រប់ប្រភេទអោយអស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។
-
ជនសង្ស័យចំនួន ០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរឹបអូសគ្រឿងញៀនជិត ៨គីឡូក្រាម

ភ្នំពេញ៖ ដោយអនុវត្តតាមបញ្ជារបស់ ឯកឧត្តមនាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីវេលាម៉ោង០០ និង២០នាទី ថ្ងៃទី១៦ កញ្ញា ២០២២ កម្លាំងជំនាញ (ក៣) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ សាន, លោកឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារ៉ានាយករងមន្ទីរ មានការចូលរូមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្រលសម្រួលដោយលោក ទី មុនិន្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការបង្រ្កាបនៅ០៣ដោលដៅផ្សេងគ្នា។ នេះបើយោងតាមសមត្ថកិច្ច ឱ្យដឹងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ។
-
អ្នកឃ្លាំមើលចង់ឃើញការបង្រ្កាបល្បែងស៊ីសងគ្រប់រូបភាពដោយមិនមានការយោគយល់ និងបក្ខពួកនិយម

-
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ច្រានចោលរបាយការណ៍របស់ BMZ

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា នៅក្នុងសេចក្ដីថ្លែងការណ៍រួម ចុះថ្ងៃទី១៦ ខែកញ្ញាឆ្នាំ ២០២២ បានច្រាន ចោលរបាយការណ៍ស្រាវជ្រាវមួយ ស្តីពី មីក្រូហិរញ្ញវត្ថុ នៅកម្ពុជា៖ ការអភិវឌ្ឍ បញ្ហាប្រឈម និង អនុសាសន៍នានា» ក្រោមការគាំទ្ររបស់ក្រសួងសហព័ន្ធអាល្លឺមង់ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (BMZ)។ ជារបាយការណ៍ ដែលលើកឡើងតែពីផលអវិជ្ជមានចំពោះប្រជាពលរដ្ឋ ថាត្រូវបាត់ បង់ដីធ្លី ដើម្បីសងឥណទាន។
-
កម្ពុជាត្រៀមស្វាគមន៍ ក្រុមហ៊ុនរបស់ប្រទេសឡាវ ដើម្បីសិក្សា គម្រោង ភ្ជាប់ផ្លូវដែកពីឡាវមកម្ពុជា

-
ក្រសួងសង្គកិច្ច និងអង្គការយូនីសេហ្វ បានបន្តកិច្ចសហការគ្នា ដើម្បី ទប់ស្កាត់ អំពើហិង្សា លើកុមារ

-
ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង គោរពវិញ្ញាណក្ខន្ធអតីតយុទ្ធមិត្តបញ្ជាការដ្ឋានអង្គរក្ស ក្នុង ឱកាសបុណ្យកាន់បិណ្ឌ វេនទី៧

ភ្នំពេញ៖ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា ជាពុទ្ធសាសនិកជន ចូលរួមពិធីបុណ្យកាន់បិណ្ឌវេន ទី៧ នាព្រឹកថ្ងៃទី១៧ខែកញ្ញា ឆ្នាំ ២០២២នេះ បញ្ជាការដ្ឋានអង្គរក្ស បានប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ ដល់អតីតយុទ្ធជន និងយុទ្ធនារីនៃ បញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើ ពលកម្ម និងទទួលមរណភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន នាពេលកន្លងមកនេះ ។
-
ថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិជាង ៦០លានរៀល ត្រូវបានផ្តល់ជូន ភរិយាសពអតីត ឧត្តមសេនីយ៍ចំនួន២រូប ដល់លំនៅដ្ឋាន

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ទី១៧ ខែកញ្ញានេះ ថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិជាង ៦០លានរៀល ត្រូវបានឧត្តម សេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ប្រធានអនុគណៈកម្មាធិការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ឧត្តមនាវី ក្រសួងការពារជាតិ អមអំណើរដោយឧត្តម សេនីយ៍ទោ សៅ ដារ៉ាវុធ នាយក នាយកដ្ឋានកិច្ចការយោធាស៊ីវិល បាននាំយកទៅផ្តល់ជូនលោកស្រី តូច សុផល ជាភរិយាសពអតីត ឧត្តម សេនីយ៍ឯក អន មុន្នី ដល់លំនៅដ្ឋានលេខ៤០ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាង ៣០លានរៀល និងប្រគល់ជូន លោកស្រី តូច សាវ៉េត ជាភរិយាសពអតីត ឧត្តមសេនីយ៍ត្រី មាស ទិត្យ ដល់លំនៅដ្ឋានស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ថវិកាជាង ៣០លានរៀល ។
-
សមត្ថកិច្ចឃាត់ខ្លួន បុរសម្នាក់ ដែលជាមេការ និងនារីរងគ្រោះចំនួន ០៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាយ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះបង្ក្រាបជាក់ស្តែង ករណីប្រព្រឹត្តិអំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បម្រើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួន បុរសម្នាក់ ដែលជាមេការ និងនារីរងគ្រោះចំនួន ០៤នាក់ ក្នុងនោះ មានអនីតិជន ចំនួន ០២នាក់ និងវត្ថុតាងស្រោមប្រើប្រាស់រួចមួយចំនួន និងមិនទាន់ប្រើប្រាស់មួយចំនួន។