-
ម្ចាស់អាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ និងខុនដូត្រូវតែ គូបពីអត្តសញ្ញាណប័ណ្ណ ឬ ប៉ាស្ព័រសម្រាប់ភ្ញៀវគ្រប់រូបដែលចូលស្នាក់នៅ

-
លោកជំទាវ ឧបការីទេសាភិបាលធនាគារជាតិកម្ពុជា កោតសរសើរប្រជាពលរដ្ឋ ខេត្តបាត់ដំបង បានប្រើប្រាស់ និងចរាចរប្រាក់រៀល ៨០%នៃការចំណាយប្រចាំថ្ងៃ នៅក្នុងខេត្តរបស់ខ្លួន

ខេត្តបាត់ដំបង៖ ថ្លែងនៅក្នុងឱកាសបើកយុទ្ធនាការផ្សព្វផ្សាយប្រាក់រៀល នៅខេត្តបាត់ដំបង នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ជា សិរី ឧបការីទេសាភិបាលធនាគារជាតិកម្ពុជា និងជាអគ្គនាយិកាបច្ចេកទេសធនាគារជាតិ បានថ្លែងនូវការកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ប្រជាជនក្នុងខេត្តបាត់ដំបង ទាំងអស់ ក្នុងការចូលរួមលើកកម្ពស់ក្នុងការប្រើប្រាស់ប្រាក់រៀល ដើម្បីធ្វើការចាយវាយនិងទូទាត់ខណៈ៨០ភាគរយ នៃការចំណាយប្រចាំថ្ងៃ ក្នុងខេត្ត ត្រូវបានធ្វើឡើងជា “ប្រាក់រៀល”…។
-
រដ្ឋមន្ត្រីក្រសួងកសិម្ម ចែកប័ណ្ណកម្មសិទ្ធិក្បាលដីជូនមន្ត្រីរាជការ និវត្តន៍ជន និងប្រជាពលរដ្ឋ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចែកប័ណ្ណកម្មសិទ្ធិក្បាលដីជូនមន្ត្រីរាជការ និវត្តន៍ជន និងប្រជាពលរដ្ឋ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ខេត្តបាត់ដំបង យោងតាមអនុក្រឹត្យលេខ ១៣៣អនក្រ.បក ចុះ ថ្ងៃ ទី១០ ខែសីហា ឆ្នាំ២០២១ ស្តីពី “ការធ្វើអនុប្បយោគដើម្បីកាត់ដីទំហំ ៣៦ ៧៨៣ម៉ែត្រការ៉េ សម្រាប់ធ្វើប្រទានកម្មជូនមន្ត្រីរាជការ និវត្តន៍ជន និងប្រជាពលរដ្ឋចំនួន៤៤គ្រួសារ” ដែលជាអតីតមន្រ្តីបម្រើការងារ និងស្នាក់នៅ ក្នុងបរិវេនមជ្ឈមណ្ឌលជាច្រើនឆ្នាំមកហើយ។
-
ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយ សម្តេចតេជោទៅជូនកងទ័ព ការពារព្រំដែនទិសប្រាសាទព្រះវិហារ និង ស្ទឹងត្រែង

ព្រះវិហារ៖គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៦ខែកញ្ញានេះបានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខវីរកងទព័ វីរនគរបាលដែល ឈរជើងការពារព្រំ ដែននៃកងពលធំ អន្តរាគមលេខ៣ទិស ប្រាសាទ ព្រះវិហារព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅជូនកងទ័ពនិងគ្រួសារកងទ័ពផងដែរ។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពល ធំអន្តរាគមន៏លេខ បានជម្រាបជូ នប្រតិភូថា៖ទោះបីស្ថានការណ៍ នៅតាមបណ្តោយព្រំដែនមានសភាពស្ងប់ស្ងាត់ និងកំពុងបាន ប្រែក្លាយ ជាព្រំដែនសន្តិភាព និងអភិវឌ្ឍ ជាមួយប្រទេសជិតខាងក្តីតែ កងទព័យើងមិនបានធ្វេសប្រហេសនិងមើលស្រាលសភាពការណ៍នោះឡើយគឺយើងតែងបានពង្រឹងស្មារតីការពារបូរណភាពទឹកដីមិនឱ្យសត្រូវណាមករំលោភបំពានបានឡើយ និងត្រៀមខ្លួនអនុវត្តបទ បញ្ជារបស់រាជរដ្ឋាភិបាល ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់នឹងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីក្រុមជនអគតិណាមួយ។ លោកឧត្តមសេនីយ៍ ស្រី ឌឹក ថ្លែងទៀតថា៖ដោយមានការយក ចិត្តទុកដាក់ពីប្រមុខនៃរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែនក៏ដូចជាការជួយឧបត្ថម្តគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញដែលជាអង្គភាពសម្ពន្ធ័ភាពបានធ្វើឲ្យជីវភាពកងទព័និងគ្រួសារកងទ័ពកាន់តែមានភាពល្អប្រសើរ។ យើងបានកសាងផ្លូវជាច្រើនខ្សែទៅកាន់ តំបន់ព្រំដែន ដែលពីមុនសូម្បីតែដើរក៏ពិបាកផងប៉ុន្តែពេលនេះយើងអាចធ្វើដំណើរដោយរថយន្តយ៉ាងរលូន ។ប្រពន្ធ័ទឹកស្អាតដែលជួបការ លំបាកកាល ពីពេលមុនឥឡូវនេះយើងមានទឹកប្រើប្រាស់ឡើងទៅដល់បន្ទាត់ព្រំដែនតែម្តង។ លោក កើត ឆែ ថ្លែងអំណរគុណដល់សន្តិភាព ដែលមាន តម្លៃមហា សាល…
-
ប្រតិភូរដ្ឋបាលខណ្ឌដង្កោ និងរដ្ឋបាលខណ្ឌសែនសុខ អញ្ជើ ញ ចុះសួរសុខទុក្ខកងទ័ពដែលកំពុងឈរជើងការពារ តំបន់ប្រាសាទព្រះវិហារ

ព្រះវិហារ៖ ប្រតិភូរដ្ឋបាលខណ្ឌដង្កោ និងរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងលោក ឆាយ វាសនា អភិបាលរងខណ្ឌ តំណាងលោក ម៉ូវ ម៉ានិត អភិបាល ខណ្ឌសែនសុខជាខណ្ឌសម្ពន្ឋ័មេត្រីភាពជាមួយអង្គភាពវរៈសេនាតូចអន្តរាគមន៍លេខ៣៩៤ ចំណុះកងពលតូចលេខ៩ ប្រចាំទិស ប្រាសាទ ព្រះវិហារ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានអញ្ជើញ ទៅជួបសំណេះសំណាល សួរសុខទុក្ខ នៅក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ ។
-
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញទស្សនាតំបន់ផែស្ងួត Vientiane Logistice Park

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភាកម្ពុជាទស្សនាតំបន់កំពង់ផែស្ងួត Vientiane Logistice Park ដែលជាគម្រោងវិនិយោគលើបណ្តាញផ្លូវ គមនាគមន៍ផ្លូវគោកដ៏ធំមួយរបស់ប្រទេសឡាវក្នុងពេលដែលគណៈប្រតិភូកំពុងបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវ។ គណៈប្រតិភូបានអញ្ជើញទៅទីនោះនារសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២។
-
សម្តេចចក្រី ហេង សំរិនប្រធានរដ្ឋសភាអនុញ្ញាតឱ្យ ប្រធានសមាគម មិត្តភាពឡាវ-កម្ពុជាចូលជួបសម្តែងការគួរសម

-
អគ្គរដ្ឋទូតតួកគីប្ដេជ្ញាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់មកកម្ពុជា

(ភ្នំពេញ)៖ កម្ពុជា-តួកគីសុទ្ធតែចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត និងចង់ឱ្យមានចលនាទេសចរទៅមកកើនឡើង ដូច្នេះហើយទើបឯកអគ្គរដ្ឋទូតថ្មីនៃស្ថានទូតតួកគីប្រចាំកម្ពុជា លោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ (ÜLKÜ KOCAEFE) ប្ដេជ្ញាជំរុញឱ្យមានជើងហោះហើរត្រង់កម្ពុជា-តួកគីឱ្យបានក្នុងអាណត្តិបេសកកម្មរបស់ខ្លួន។
-
បងប្អូនកម្មករ កម្មការិនី នៅរោងចក្រជាដេយី សេហ្វ ប្រដាក់ នៅខេត្តកំពត រីករាយចាប់ឆ្នោតផ្សងសំណាងនូវរង្វាន់ សាប៊ូកក់សក់ ដុសខ្លួន ចង្ក្រានហ្គាសតូច ឆ្នាំងដាំបាយ កង្ហា កង់ និងម៉ូតូ

ខេត្តកំពត៖ មានប្រសាសន៍សំណេះសំណាលនាព្រឹកនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេតែងតែគិតគូរដល់ សុខទុក្ខរបស់ប្រជាពលរដ្ឋ លោកជានិច្ច។
-
កិច្ចប្រជុំប្រកាសសមាសភាពអនុ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត និងប្រធានកិត្តិយស បណ្ដាក្រុង-ស្រុក

កំពង់ធំ៖ កិច្ចប្រជុំមួយត្រូវបានធ្វើឡើង នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងគោលបំណងប្រកាសសមាសភាព អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនក្រុង-ស្រុក ដែលបានកែសម្រួលថ្មី រួមទាំងបូក សរុបលទ្ធផលការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលសម្រេចបានក្នុងរយៈពេល៩ខែ ដាក់ចេញនូវទិសដៅអនុវត្តបន្តនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២កិច្ចប្រជុំនេះ ក្រោមអធិបតី ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។