-
ប្រតិបត្តិករក្នុងវិស័យទេសចរណ៍លើកទឹកចិត្តឲ្យម្ចាស់សណ្ឋាគារ ឱ្យងាកមកប្រើថាមពលអគ្គិសនីដើរដោយព្រះអាទិត្យ ដើម្បីសន្សំ ការចំណាយ

-
អត្ថាធិប្បាយ៖ សូមលោក អ្នកបញ្ឈប់ការប្រព្រឹត្តអំពើទុច្ចរិតមកលើកម្ពុជា

មជ្ឈដ្ឋានអគតិ នៅតែបន្តអនុវត្តនយោបាយជះទឹកកខ្វក់ ដាក់មកលើភាពស្អាតស្អំនៃការដឹក នាំរបស់រាជរដ្ឋាភិបាលរបស់សម្តេចតេជោហ៊ុនសែន។ នេះជានយោបាយតាមរបៀបជា ការនិន្ទា ឈ្នានីសនិងចងគំនុំ បើទោះបីជារាជរដ្ឋាភិបាលបានឆ្លើយតបដោយការបង្ហាញភាពពិត ដែលកំពុងកើតមាននាបច្ចុប្បន្ននេះក្តី។ អប្សរាណិតមានបទអត្ថាធិប្បាយមួយក្រោម ចំណង ជើងថា«សូមលោក អ្នកបញ្ឈប់ការប្រព្រឹត្តអំពើទុច្ចរិតមកលើកម្ពុជា»
-
រយៈពេលប្រាំបីខែនៃឆ្នាំ២០២២ កម្ពុជានាំចេញអង្ករបានជិត ៣៩ម៉ឺនតោន ,ចិនឈរនៅលំដាប់លេខ១ក្នុងចំណោម៥៤ប្រទេស

-
ប្រទេសកម្ពុជា ទទួលបានជំនួយជាអគារ និងម៉ាស៊ីនផលិត អុកស៊ីហ្ស៊ែន ថ្មីមួយពីរដ្ឋាភិបាលអាមេរិក

-
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច អរគុណចំពោះការគាំទ្ររបស់ EIB ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្ដិការ

ភ្នំពេញ៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអរគុណចំពោះការគាំទ្ររបស់ EIB ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្ដិការ ហើយសុំឲ្យ EIB បន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការវិនិយោគលើវិស័យអាទិភាព តាមរយៈការចូលរួមជាឥណទានសម្បទាន, ហិរញ្ញប្បទានឥតសំណង និងការគាំទ្រជំនួយបច្ចេកទេសជាដើម ។
-
រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ដឹកនាំក្រុមការងារចុះពិនិត្យសំណង់ និងការកាន់កាប់ដី របស់ប្រជាពលរដ្ឋនៅបារាយណ៍ខាងកើត និងបារាយណ៍លលៃ

ខេត្តសៀមរាប៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យសំណង់ និងការកាន់កាប់ដីរបស់ប្រជាពលរដ្ឋនៅបារាយណ៍ខាងកើត ស្ថិតនៅភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប និងបារាយណ៍លលៃ ស្ថិតនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
-
ក្រសួងធនធានទឹកបញ្ជាក់ថា កម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ពីថ្ងៃនេះដល់ថ្ងៃទី២០ ខែកញ្ញា, ដែលអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា គឺចាប់ពីថ្ងៃទី១៤-២០ ខែកញ្ញា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលមួយសប្តាហ៍នេះ នឹងរំកិលចុះឡើង នៅចន្លោះពីភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម និងភាគកណ្តាលអាងទន្លេមេគង្គ ជាមួយខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីខ្សោយទៅបង្គួរ ។
-
លោក សុន ឆ័យ៖ គណបក្សភ្លើងទៀន មិនទាន់មានភាពចាំបាច់រុញ បេក្ខភាពនាយករដ្ឋមន្ត្រីមកបង្ហាញតាមការស្នើ របស់ឯកឧត្តម ហ៊ុន ម៉ាណែត

-
អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលបង្ករឱ្យជនលិចផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ៣៧ខ្នង ក្នុងស្រុកគងពិសី

ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វ៉ី សំណាង គណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ស្ថិតនៅភូមិក្រប៉ៅ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបង្កមកពីទឹកភ្លៀង បណ្តាលឲ្យមានការជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ៣៧ខ្នង។
-
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល កំណត់យកថ្ងៃទី២១ខែកញ្ញា ដាក់ចេញ ប្រាក់ខែគោលឆ្នាំ២០២៣
