Category: ព័ត៌មានជាតិ

  • អ្នកស្ម័គ្រចិត្តចំនួន ៧១១នាក់ បានបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតជនរងគ្រោះដែលមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តព្រះសីហនុ

    អ្នកស្ម័គ្រចិត្តចំនួន ៧១១នាក់ បានបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតជនរងគ្រោះដែលមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តព្រះសីហនុ

    ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ អ្នកស្ម័គ្រចិត្តបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតជនរងគ្រោះចំនួន៧១១នាក់ បានបរិច្ចាកឈាមរបស់ខ្លួន ដល់អ្នកដែរបានមកសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ដែលកំពុងត្រូវការឈាម ។

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបក្រុមមន្រ្តីជាន់ខ្ពស់នៃធនាគារវិនិយោគសហភាពអឺរ៉ុប ដែរមានគោលបំណង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគលើវិស័យកសិកម្ម

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបក្រុមមន្រ្តីជាន់ខ្ពស់នៃធនាគារវិនិយោគសហភាពអឺរ៉ុប ដែរមានគោលបំណង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគលើវិស័យកសិកម្ម

    ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបក្រុមមន្រ្តីជាន់ខ្ពស់ នៃធនាគារវិនិយោគសហភាពអឺរ៉ុប (European Investment Bank, EIB) ដែលដឹកនាំដោយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្ររាជាណាចក្រកម្ពុជា។

  • អ្នកជំនាញកសិកម្មណែនាំឱ្យប្រើសូឡាបូមទឹក ខណៈកសិករ អះអាង ថាចំណេញថវិកាបានច្រើន

    អ្នកជំនាញកសិកម្មណែនាំឱ្យប្រើសូឡាបូមទឹក ខណៈកសិករ អះអាង ថាចំណេញថវិកាបានច្រើន

    ភ្នំពេញ៖ អ្នកជំនាញផ្នែកកសិកម្ម លោកបណ្ឌិត សួង ណយ បានណែនាំកសិករឱ្យ ងាកទៅប្រើប្រាស់ប្រព័ន្ធសូឡាក្នុងការ បូមទឹកដាក់ស្រែ ឬចម្ការជំនួសឱ្យការប្រើម៉ាស៊ីនក្នុងការបូមទឹក។ ការណែនាំ នេះធ្វើឡើងក្រោយពីអ្នកជំនាញរូបនេះ បានឆ្លងកាត់ការ អនុវត្ត លើចម្ការរបស់ខ្លួនផ្ទាល់ និងបានឃើញពីផលចំណេញជាក់ស្ដែង។

  • និស្សិតមួយក្រុម នឹងរៀបចំការតាំងពិព័រណ៍ពីពុម្ពអក្សរ ដែលរំលេច ពីវប្បធម៌ខ្មែរ និងសេចក្ដីស្រឡាញ់ផ្នែកសិល្បៈឌីជីថល

    និស្សិតមួយក្រុម នឹងរៀបចំការតាំងពិព័រណ៍ពីពុម្ពអក្សរ ដែលរំលេច ពីវប្បធម៌ខ្មែរ និងសេចក្ដីស្រឡាញ់ផ្នែកសិល្បៈឌីជីថល

    ភ្នំពេញ៖ ក្រុមនិស្សិតឆ្នាំទី ៤ ខាងផ្នែករចនា នៅសកលវិទ្យាល័យ លីមកុកវីង បានបង្កើតគម្រោងមួយទាក់ទិនទៅនឹងគំនូរ បែបឌីជីថល ជាសាធារណៈ។ «ផ្ទះអក្ខរៈ» គឺជាការតាំងពិព័រណ៍ ពីអក្សរពុម្ពខ្មែរ ដែលរំលេចជាមួយវប្បធម៌ខ្មែរ និងសេចក្តីស្រឡាញ់សិល្បៈ ផ្នែកគំនូរ ឌីជីថល ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៧ កញ្ញា ដល់ ០១ តុលា ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៥ល្ងាច នៅផ្ទះចាស់ ក្នុង Shophouse Studio ដែលមានអាសយដ្ឋាននៅផ្ទះលេខ ៩១ E0 ផ្លូវ ១១០។

  • ក្រសួងអប់រំ ប្រកាសពន្យារពេលប្រឡងបាក់ឌុប ទៅថ្ងៃទី៥-៦ ខែធ្នូ ព្រោះកម្ពុជាមមាញឹកជាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅអំឡុងខែវិច្ឆិកា

    ក្រសួងអប់រំ ប្រកាសពន្យារពេលប្រឡងបាក់ឌុប ទៅថ្ងៃទី៥-៦ ខែធ្នូ ព្រោះកម្ពុជាមមាញឹកជាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅអំឡុងខែវិច្ឆិកា

    ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាសពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ព្រោះប្រទេសកម្ពុជាមមាញឹកជាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅអំឡុងខែវិច្ឆិកា។

  • ថ្នាក់ដឹកនាំខេត្តកែប ចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប

    ថ្នាក់ដឹកនាំខេត្តកែប ចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តកំពង់ត្រឡាច  សង្កាត់ព្រៃធំ  ក្រុងកែប

    ខេត្តកែប ៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមជាមួយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ កាន់បិណ្ឌវេនទី៣ នៅវត្តកំពុងត្រឡាច ស្ថិតនៅភូមិ កំពុងត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។ បច្ច័យ ទេយ្យទាន និងគ្រឿងបរិក្ខា ដែលបានវេរប្រគេនព្រះសង្ឃ រួមមាន មី ទឹកត្រី ទឹកសុទ្ធ ត្រីខកំប៉ុង និងបច្ច័យចំនួន ៣,០៥០,០០០រៀល និង ១២០ដុល្លារ សម្រាប់កសាង ប្រគេនព្រះសង្ឃ និងជូនថវិកា ដល់ លោកយាយ លោកតា ពុទ្ធបរិស័ទចូលរួមផងដែរ។ មានប្រសាសន៍សំណេះសំណាលជាមួយពុទ្ធបរិស័ទនាឱកាសនោះ…

  • ស្ថានទូតបារាំងនៅភ្នំពេញ នឹងបើកទ្វារទទួលសាធារណជនចូល ទស្សនា ក្នុងទិវាបេតិកភណ្ឌ នាថ្ងៃទី១៧ ខែកញ្ញាខាងមុខ

    ស្ថានទូតបារាំងនៅភ្នំពេញ នឹងបើកទ្វារទទួលសាធារណជនចូល ទស្សនា ក្នុងទិវាបេតិកភណ្ឌ នាថ្ងៃទី១៧ ខែកញ្ញាខាងមុខ

    ភ្នំពេញ៖ស្ថានទូតបារាំងប្រចាំកម្ពុជានឹងបើកទ្វារទទួលសាធារណ ជនឲ្យចូលទស្សនាដោយសេរីជាថ្មីម្តងទៀតនៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខបន្ទាប់ពីខកខានមិនបានប្រារព្ធកាលពីឆ្នាំកន្លងទៅដោយសារស្ថានភាពកូវីដ១៩។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូត បារាំង ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញានេះ។ ស្ថិតក្រោមប្រធានបទ«បេតិកភណ្ឌប្រកបដោយចីរភាព» ទិវានេះនឹង អនុញ្ញាតឱ្យសាធារណជន ស្វែងយល់អំពីអគារនានាដែល បង្កប់ ដោយ ប្រវត្តិសាស្រ្ត ក៏ដូចជាឧទ្យានដ៏ស្រស់បំព្រងរបស់ស្ថានទូត។មានទំហំ៤,៧ហិកតា ឧទ្យានស្ថានទូតបារាំងស្ថិតក្នុងចំណោម លំហបៃតង ធំជាងគេមួយនៅរាជធានីភ្នំពេញ ដោយមានផ្ទុកនូវ ជីវៈចម្រុះ ដ៏មានតម្លៃ ដូចជាដើមឈើ២០០ដើមដែលស្ថិតក្នុង ៥០ ប្រភេទផ្សេងៗគ្នា និងសត្វមួយចំនួនដែលបច្ចុប្បន្នស្ថានទូត កំពុងចុះ បញ្ជី។ស្ថានទូតបានធ្វើស្លាករៀបរាប់អំពីដើមឈើមានតម្លៃដែលស្ថិតនៅក្នុងឧទ្យានស្ថានទូត។ការទស្សនានឹងប្រព្រឹត្តទៅដោយមានការពន្យល់ជាភាសាបារាំង ខ្មែរ និងអង់គ្លេស ចំនួនបីពេលក្នុងមួយថ្ងៃ ហើយអ្នកទស្សនាអាច ជ្រើសរើស ចូលក្នុង ក្រុមណាមួយខាងលើ។ អ្នកទស្សនាក៏នឹងអាចស្វែងយល់ផងដែរអំពីស្នាដៃសិល្បៈមួយចំនួនក្នុងឧទ្យាន រួមទាំងអតីតក្លោងទ្វារស្ថានទូតដែលលោក ហ្វ្រង់ស៊័រ ប៊ីហ្សូបានរៀបរាប់នៅក្នុងស្នាដៃរបស់លោកស្តីពីការដួលរលំនៃទីក្រុងភ្នំពេញកាលពីឆ្នាំ១៩៧៥។ បើតាមស្ថានទូតបារាំង ទិវានេះនឹងបិទបញ្ចប់ដោយការបង្ហាញ រូបថតស្ត្រី និងបុរសនានា ដែលនឹងបង្កើតបេតិកភណ្ឌក្នុងពេល អនាគត។ រូបថតទាំងនេះត្រូវបានដាក់តាំងលើរបងមុខស្ថានទូតបារាំងក្នុងក្របខ័ណ្ឌនៃពិព័រណ៍ «រម្លឹកខួប៣០ឆ្នាំនៃវិទ្យាស្ថានបារាំងនៅកម្ពុជា»។ សម្រាប់ទិវាបេតិកភណ្ឌ នាថ្ងៃទី១៧ ខែកញ្ញាខាងមុខ ស្ថានទូត បារាំង នឹងបើកទ្វារជូនសាធារណជនចូលទស្សនាពីម៉ោង ៨ព្រឹក ដល់ម៉ោង…

  • ក្រសួងអប់រំ និងក្រសួងបរិស្ថានចេញសេចក្ដីប្រកាសរួម ស្ដីពីការបញ្ជ្រាបចំណេះដឹង ពីការប្រែប្រួលអាកាសធាតុដល់សិស្សនុសិស្ស

    ក្រសួងអប់រំ និងក្រសួងបរិស្ថានចេញសេចក្ដីប្រកាសរួម ស្ដីពីការបញ្ជ្រាបចំណេះដឹង ពីការប្រែប្រួលអាកាសធាតុដល់សិស្សនុសិស្ស

    ភ្នំពេញ៖ ក្រសួងអប់រំយុវជន និង កីឡា ជាមួយនឹងក្រសួងបរិស្ថាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសរួមគ្នាមួយស្តីការប្រែប្រួលអាកាសធាតុ និងវិស័យអប់រំ ។ យោងតាមសេចក្តីប្រកាសនេះបានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម និងផលប៉ះពាល់ដែលបានបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ តាមរយៈការចាត់វិធានការបន្សំ ក៏ដូចជា ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ទាំងក្នុងកម្រិតអន្តរជាតិ និងកម្រិតតំបន់ ព្រះរាជាណាចក្រកម្ពុជា បានបង្កើនការយកចិត្តទុកដាក់ និងបានចាត់វិធានការជាបន្តបន្ទាប់ ជាពិសេសការលើកជាគំនិតផ្តួចផ្តើមក្នុងការបង្កើត «កិច្ចព្រមព្រៀងបៃតងអាស៊ាន» (ASEAN Green Deal) ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ដែលនឹង ចូលរួមចំណែកនៅក្នុងដំណើរឆ្ពោះទៅកាន់អនាគតបៃតងមួយដែលមានចីរភាព ការគ្រប់គ្រងនិងប្រើប្រាស់ ធនធានប្រកបដោយប្រសិទ្ធភាព និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច ប្រកបដោយភាពធន់នឹងអាកាសធាតុ។ សេចក្តីប្រកាសដដែលនេះបានបញ្ជាក់ថាលើសពីនេះ ដើម្បីអភិវឌ្ឍធនធានមនុស្សត្រៀមខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុឱ្យកាន់តែទូលំទូលាយ និងការរៀបចំការបណ្តុះបណ្តាលទទួលបានលទ្ធផលល្អប្រសើរ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងបរិស្ថាន បានរួមគ្នាដាក់ ចេញនូវគំនិតផ្តួចផ្ដើមជាយុទ្ធសាស្ត្រ ស្តីពីការប្រែប្រួលអាកាសធាតុ និងវិស័យអប់រំ ដែលមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម (សូមមើលខ្លឹមសារលម្អិតខាងក្រោម) ៕ ដោយ៖ម៉ាដេប៉ូ

  • ផ្សាយបន្តផ្ទាល់ សម្តេចតេជោ ហ៊ុន​ សែន សំណេះសំណាល​ជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រ​ចិត្តរើលំនៅដ្ឋាន និងសំណង់​ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត

    ផ្សាយបន្តផ្ទាល់ សម្តេចតេជោ ហ៊ុន​ សែន សំណេះសំណាល​ជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រ​ចិត្តរើលំនៅដ្ឋាន និងសំណង់​ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត

    ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយ​ប្រជាពលរដ្ឋដែល​បានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មកទីតាំងថ្មីដែល​រាជរដ្ឋាភិបាល​ផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

  • ថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅក្នុងភូមិធម្មជាតិរុន តាឯក ខេត្តសៀមរាប

    ថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅក្នុងភូមិធម្មជាតិរុន តាឯក ខេត្តសៀមរាប

    សៀមរាប៖​ នៅព្រឹកស្អែកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ ផ្សេងៗចេញពីតំបន់ រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរជាតិអប្សរា ទៅរស់នៅក្នុង ភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបដែល ជាទីតាំង ដែល រាជរដ្ឋាភិបាល ផ្តល់ដីជូន បន្ទាប់ពីប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ ចេញពីតំបន់រមណីយ ដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងតំបន់ដទៃទៀត ស្ថិត ក្រោមការ គ្រប់គ្រងរបស់ អាជ្ញាធរជាតិអប្សរា ។