Category: ព័ត៌មានជាតិ

  • មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅកាន់កងឯកភាពចំណុះ ចំពោះយោធិនដែលប្រើប្រាស់ និងជួញដូរគ្រឿងញៀន ត្រូវតែដកឈ្មោះចេញ ពីក្របខណ្ឌកងទ័ពជាកំហិត

    មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅកាន់កងឯកភាពចំណុះ ចំពោះយោធិនដែលប្រើប្រាស់ និងជួញដូរគ្រឿងញៀន ត្រូវតែដកឈ្មោះចេញ ពីក្របខណ្ឌកងទ័ពជាកំហិត

    ខេត្តព្រះវិហារ៖ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានដាក់ចេញនៅបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ទៅកាន់កងឯកភាពចំណុះ នៅក្នុងទិសទី១ ប្រាសាទព្រះវិហារថា បើនៅក្នុងកងឯកភាពណាធ្វើការត្រួតពិនិត្យ ដោយតេស្តទឹកនោមឃើញមានពាក់ព័ន្ធការប្រើប្រាស់ ឬជួញដូរនិងចែកចាយគ្រឿងញៀនខុសច្បាប់ ត្រូវរៀបចំកសាងឯកសារ ដកឈ្មោះចេញពីក្របខណ្ឌកងទ័ពជាកំហិត ។

  • ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ដ្រមណ្ឌលរតនគិរី ទទួលមរណភាព ដោយរោគាពាធ

    ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ដ្រមណ្ឌលរតនគិរី ទទួលមរណភាព ដោយរោគាពាធ

    រតនគិរី៖ ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ដ្រមណ្ឌលរតនគិរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា បានទទួលមរណភាពនៅវេលាម៉ោង១២៖១២នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយរោគាពាធ នៅប្រទេសវៀតណាម។

  • សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅក្នុងភូមិរុនតាឯក ក្រោយរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកស្អែក

    សម្តេចតេជោ ហ៊ុន សែន  នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅក្នុងភូមិរុនតាឯក  ក្រោយរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកស្អែក

    សៀមរាប៖ សម្តេចអគ្គមហាសេនាបតបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅរស់នៅក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាល ផ្តល់ដីជូន ក្រោយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ សូមជម្រាបថា កាលពីខែសីហា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។ ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២។ បើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា ប្រតិបត្តិការក្នុងការរក្សាតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ…

  • គ្រួសារអតីតយុទ្ធជនពិការ ដែលមានជម្ងឺ និងមានជីវភាពលំបាកខ្វះខាតទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យ និងអំណោយស្បៀងអាហារថវិកាពីឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត

    គ្រួសារអតីតយុទ្ធជនពិការ ដែលមានជម្ងឺ និងមានជីវភាពលំបាកខ្វះខាតទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យ និងអំណោយស្បៀងអាហារថវិកាពីឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត

    ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយស្បៀងអាហារនិងថវិការបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូន គ្រួសារអតីតយុទ្ធជនពិការ ដែលមានជម្ងឺមានជីវភាពលំបាកខ្វះខាត រួមទាំងបាននាំក្រុមគ្រូពេទ្យទៅព្យាបាលជំងឺដល់ផ្ទះដើម្បីសម្រួលការលំបាល រស់នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

  • សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅក្នុងភូមិរុនតាឯក ក្រោយរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកស្អែក

    សម្តេចតេជោ ហ៊ុន សែន  នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅក្នុងភូមិរុនតាឯក  ក្រោយរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកស្អែក

    សៀមរាប៖ សម្តេចអគ្គមហាសេនាបតបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅរស់នៅក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាល ផ្តល់ដីជូន ក្រោយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ សូមជម្រាបថា កាលពីខែសីហា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។ ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២។ បើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា ប្រតិបត្តិការក្នុងការរក្សាតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ…

  • កម្ពុជានឹងប្រារព្ធទិវាទេសចរណ៍ពិភពលោក២០២២ នៅថ្ងៃទី៣ តុលាខាងមុខ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍»

    កម្ពុជានឹងប្រារព្ធទិវាទេសចរណ៍ពិភពលោក២០២២ នៅថ្ងៃទី៣ តុលាខាងមុខ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍»

    ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ នៅថ្ងៃទី៣ ខែតុលាខាងមុខនេះ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍-Rethinking Tourism» ដែលរំលេចអំពីបម្រែបម្រួល និងនិន្នាការទេសចរណ៍ពិភពលោកក្រោយវិបត្តិកូវីដ-១៩។

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម រួមនឹងមន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តមង្គលសិរីកៀនឃ្លាំង

    រដ្ឋមន្រ្តីក្រសួងកសិកម្ម រួមនឹងមន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តមង្គលសិរីកៀនឃ្លាំង

    ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ព្រមទំាងបុត្រា-បុត្រី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តមទីប្រឹក្សាក្រសួង និងមន្ត្រីរាជការក្រោមឱវាទក្រសួង បានមូលមតិគ្នាជាឯកច្ឆន្ទអញ្ជើញចូលរួមកាន់បិណ្ឌទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលពិធីនេះបានរៀបចំនៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

  • អ្នកសេដ្ឋកិច្ចមើលឃើញថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនឹងជួយ ជំរុញសេដ្ឋកិច្ចកម្ពុជាបានច្រើន

    អ្នកសេដ្ឋកិច្ចមើលឃើញថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនឹងជួយ ជំរុញសេដ្ឋកិច្ចកម្ពុជាបានច្រើន

    ភ្នំពេញ៖ ជាធម្មតានៅរាល់ឆ្នាំនៃការប្រារព្ធពិធីបុណ្យជាតិ ក៏ដូចជា ពិធី បុណ្យ សាសនាធំៗ ចរាចរណ៍នៃ សេដ្ឋកិច្ចក្នុងស្រុកក៏ចាប់ផ្ដើម មមាញឹកដូចគ្នា ដែលការមមាញឹកនេះ រាប់ចេញពីសកម្មភាពចាយ វាយទូទៅរបស់ប្រជាពលរដ្ឋ រហូតទៅដល់សកម្មភាពបម្លាស់ទី ទៅកាន់ស្រុកកំណើតរបស់ខ្លួន។

  • រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងជិត ២០០គ្រឿង សម្រាប់ដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃពីថ្ងៃ២៣-២៧ កញ្ញា ក្នុងថ្ងៃភ្ជុំបិណ្ឌ

    រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងជិត ២០០គ្រឿង សម្រាប់ដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃពីថ្ងៃ២៣-២៧ កញ្ញា ក្នុងថ្ងៃភ្ជុំបិណ្ឌ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា អនុវត្ត តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំ រថយន្តក្រុងចំនួន ១៧៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់

  • ស្លាកស្នាមសត្វព្រៃឡើងស៊ីផ្លែឈើ និងការដើររកស៊ីចំណី បញ្ជាក់ពីការរស់នៅយ៉ាងសុខសាន្តនៅតំបន់ភ្នំទឹកធ្លាក់អូរជាំ

    ស្លាកស្នាមសត្វព្រៃឡើងស៊ីផ្លែឈើ និងការដើររកស៊ីចំណី បញ្ជាក់ពីការរស់នៅយ៉ាងសុខសាន្តនៅតំបន់ភ្នំទឹកធ្លាក់អូរជាំ

    ខេត្តបាត់ដំបង៖ ក្នុងដំណើរជាមគ្គុទេសជូនអ្នកសារព័ត៌ AMS ដើម្បីស្វែងរកព័ត៌មាន និង ក៏ដូចជាសិក្សាស្វែងយល់ពី តំបន់ទេសចរណ៍នៅខេត្តបាត់ដំបង ផងនោះ ត្រូវបានក្រុមសហគមន៍ នៅរមណីយដ្ឋានទឹកធ្លាក់ អូរជាំ ស្ថិតនៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្ត បាត់ដំបង បានបង្ហាញពីស្លាកស្នាមជាច្រើនរបស់សត្វព្រៃដែលកំពុងរស់នៅ យ៉ាងសុខសាន្ត និងពុំមានអ្នករំខានវាឡើយក្នុងសហគមន៍មួយនេះ។