-
ពលរដ្ឋ និងពលករខ្មែរចន្លោះពី២០ទៅ៥០នាក់ ត្រលប់ចូលកម្ពុជាតាមច្រកអូស្មាច់ ដើម្បីជួបជុំគ្រួសារនាបុណ្យភ្ជុំបិណ្ឌ

-
គ្រួសារយោធិនពិការនៅមណ្ឌលយោធិនពិការ ៣១៧ភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យទទួលអំណោយសម្ដេចពិជ័យសេនា ទៀ បាញ់ នារដូវកាន់បិណ្ឌ

បន្ទាយមានជ័យ៖ នារដូវកាន់បិណ្ឌ គ្រួសារយោធិនពិការនៅមណ្ឌលយោធិនពិការ ៣១៧ភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ ត្រូវបានឯកឧត្ដម នាយឧត្តមសេនីយ៍ អ៊ី ឈាន នាយរងខុទ្ទកាល័យសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកាពាជាតិ នាំយកអំណោយរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកាពារជាតិ ចែកជូនកាលពីថ្ងៃទី១១ កញ្ញា២០២២ នាភូមិ តេជោសែនជ័យ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
-
ថ្នាក់ដឹកនាំខេត្តរតនគិរីអញ្ជើញកាន់បិណ្ឌទី ១ នៅវត្តឥសាន្តរតនារាម (វត្តភ្នំស្វាយ)

រតនគិរី៖ ដើម្បីជួយផ្គត់ផ្គង់ទំនុកបំរុងដល់ព្រះសង្ឃ និងរួមចំណែកថែរក្សាពិធីបុណ្យប្រពៃណីជាតិដែលមានតាំងពីបុរាណកាលមកឱ្យបានស្ថិតស្ថេរគង់វង្សនោះ ក្នុងរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ ១រោជ ខែភទ្របទ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តរួមនិងពុទ្ធបរិស័ទចំណុះជើងវត្តបានអញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តឥសាន្តរតនារាមហៅវត្តភ្នំស្វាយ ស្ថិតនៅក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ។
-
អ្នកចិញ្ចឹមត្រីនៅតែប្រឈមថ្លៃដើមខ្ពស់ ទោះបីត្រីឆ្នាំនេះហាក់មានតម្លៃនឹងនរជាង ឆ្នាំមុនក៏ដោយ

-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្រើនរំលឹកដល់អង្គភាពចំណុះដែលមានមូលដ្ឋាននៅតំបន់ព្រំដែន ត្រូវបង្កើនការទំនាក់ទំនង និងរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនឲ្យបានម៉ឺងម៉ាត់បំផុត

ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿនរបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានធ្វើឡើងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារយោធា ប្រចាំខែសីហា និងដាក់ចេញទិសដៅការងារយោធា ប្រចាំខែកញ្ញា ឆ្នាំ២០២២ និងបំពាក់ឋារនន្ដរសកិ្ដ ជូនដល់នាយទាហាន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។
-
បណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់សាលារៀនមួយខ្នងមានតម្លៃច្រើនម៉ឺនដុល្លារ ដល់សិស្សានុសិស្សសម្រាប់សិក្សាឲ្យបានសមរម្យ គ្រាដែលវិស័យសិក្សាធិការ កំពុងត្រូវបានលើកកម្ពស់ពី រាជរដ្ឋាភិបាល

ខេត្តព្រះវិហារ៖ បេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រួមទាំងភរិយា បានផ្តល់សាលារៀនមួយខ្នង មានទំហំ ៩ម៉ែត្រ គុណនឹង ៤៨ម៉ែត្រ ដែលនឹងត្រូវសាងសង់ឡើង ក្នុងតម្លៃទឹកប្រាស់ច្រើនម៉ឺនដុល្លារ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ ក្រោមអធិបតីភាព លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ។
-
ក្រុមការងារ
ចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការអញ្ជើញដាក់បិណ្ឌវេនទី១ នៅវត្តអារញ្ញិការាម ក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២លោកជំទាវជួ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តរួមថ្នាក់ដឹកនាំមន្ត្រីរាជការបានអញ្ជើញចូលរួមពិធីកាន់បិណ្ឌ វេនទី១នៅវត្តអារញ្ញិការាម ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
-
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ៖ ទស្សនៈវិជ្ជានៅពីក្រោយការធ្វើបុណ្យទានរបស់ពលរដ្ឋខ្មែរ

-
មហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរស្អាតបំផុតរបស់ពិភពលោក គ្រោងធ្វើនៅខេត្តព្រះសីហនុ ស្របពេលនៃពិធីបុណ្យសមុទ្រ

-
គណៈប្រតិភូក្រសួងការពារជាតិ ចុះសួរសុខទុក្ខបងប្អូនយោធិនពិការ គូលែន ៣១៧ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ

ខេត្តសៀមរាប៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ សម្តេចពិជ័យសេនា បានចាត់ តាំងឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការ ក្រសួងការពារជាតិ ដឹកនាំប្រតិភូ អញ្ជើញចុះមកសាក សួរសុខទុក្ខបងប្អូន នាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរយើងកាន់សាសនា ព្រះពុទ្ធ ប្រារព្វធ្វើបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិន ពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ។