-
អ្នកវិភាគ៖ ការដាក់លេខាធិការដ្ឋាន ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នៅកម្ពុជា ជួយលើកមុខមាត់ កម្ពុជាលើឆាកអន្តរជាតិ

-
ស្វាយចន្ទីជាង១០ម៉ឺនហិកតា ត្រូវបានកសិករកាប់ចោលដោយសារ ប្រឈមនឹងបញ្ហាប្រែប្រួលអាកាសធាតុ

-
ប្រមុខរដ្ឋាភិបាលកម្ពុជាអំពាវនាវដល់ម្ចាស់រថយន្តឈ្នួលកុំដំឡើងថ្លៃ និងត្រៀមបញ្ចេញរថយន្តក្រុងមិនគិតថ្លៃអំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់បណ្តាម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តឈ្នួលទាំងឡាយ ឲ្យរក្សាតម្លៃសំបុត្ររថយន្ត នៅដដែល មិនត្រូវឆ្លៀតដំឡើងថ្លៃសំបុត្រក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ នេះឡើយ ព្រមទាំងណែនាំដល់សាលារាជធានីភ្នំពេញត្រៀមរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃដូចកាលមុនរដូវកូវីដ១៩ ផង។ នេះបើតាមសារសំឡេងក្នុង ឆេណេល តេលេ ក្រាមផ្លូវការរបស់សម្តេចតេជោនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។
-
គ ជ ប ខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២» ជូនដល់មន្ត្រី ល.ខ.ប និងភាគីពាក់ព័ន្ធ

សៀមរាប ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ គ ជ ប ខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២» ជូនដល់មន្ត្រី ល.ខ.ប និងភាគីពាក់ព័ន្ធ ដែលរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំក្រុមប្រឹក្សាក្រុងសៀមរាប។ ពិធីបើកវគ្គនេះ បានប្រព្រឹត្តិទៅដោយមានវត្តមាន ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ាម ស៊ីណា អនុប្រធាន ល.ខ.ប លោក ដឹប ឌឹន គ្រូបង្ហាត់ គ.ជ.ប និងអង្គភាព ស្ថាប័នពាក់ព័ន្ធ គណ:បក្សនានា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។ ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត បានបង្ហាញពី គោលបំណងអនុលោមតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សេចក្តីសម្រេចស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២២ និងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ…
-
វគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីគណបក្សនយោបាយ អង្គការ និងភាគីពាក់ព័ន្ធ

បន្ទាយមានជ័យ ៖ នៅសាលាគរុកោសល្យនិងវិក្រិតការ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២នេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីលេខាធិការដ្ឋាន គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ ស្ដីពីការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រី រស់ សុផានី អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ លោកស្រី រស់ សុផានី អភិបាលរងខេត្តបានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២២ នេះយើងទើបតែបានបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ដែលក្នុងដំណើរការបោះឆ្នោតមួយ គឺមានដំណាក់កាលសំខាន់ៗចំនួន ៤ ក្នុងនោះការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូងនិងមានសារៈសំខាន់ណាស់ ព្រោះបញ្ជីឈ្មោះបោះឆ្នោត គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន ក្នុងការធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន សំដៅរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ នាថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខ ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្របតាមគោលការលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។ លោកស្រីបានបន្តថា…
-
ពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារ ១ខ្នង នៅវត្តគង់វង្សរង្សី (វត្តកោះកុក) ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងបរិវេណវត្តគង់វង្សរង្សី (វត្តកោះកុក) ស្ថិតក្នុងភូមិកោះកុក ឃុំកោះទន្ទឹម ស្រុកកំពង់សៀម មានរៀបចំប្រារព្ធពិធីបុណ្យបញ្ចុះបឋមសិលាសាងសង់ព្រះវិហារ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព សម្តេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ និងជាព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះសប្បុរសជន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងពុទ្ធិបរិស័ទដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាកថវិកា និងសម្ភារសាងសង់ (ខ្សាច់ ថ្ម ដែក និងឥដ្ឋ) សរុបថវិកា ៧៩ ៧០០ដុល្លារ (មិនរួមតម្លៃសម្ភារសំណង់)។ ដោយឡែក ឯកឧត្តមប្រធានក្រុម បានជួយឧបត្ថម្ភអំពូលសូឡាចំនួន ២២៨អំពូល សម្រាប់ដាក់បំភ្លឺនៅតាមដងផ្លូវទូទាំងឃុំ ។ ឯកឧត្តមបានថ្លែងអំណរគុណ និងបានបញ្ជាក់ថា នេះជាសិល្ប:នៃការចែករំលែកក្នុងស្មារតីទទួលខុសត្រូវរួមគ្នាអភិវឌ្ឍវិស័យពុទ្ធចក្រឱ្យរីកចម្រើនថែមទៀត ៕ សេឌី
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២

នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២។ វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រ ដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា។
-
ក្រុមជំនួយការលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល ៤៧១ រូប ត្រូវបានប្រកាសទទួលស្គាល់

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ក្រុមជំនួយការលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាលនៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានលេខាធិការដ្ឋាននៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ក្រុមជំនួយការលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល ចំនួន ៤៧១ រូប នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ បន្ទាប់ពីបានផ្សព្វផ្សាយសេចក្តីកំណត់ ស្តីពីតួនាទី ភារកិច្ច សិទ្ធ រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការ របស់យុវជនគណបក្សថ្នាក់កណ្តាល ក៏ដូចជាសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពក្រុមជំនួយការលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាលរួច ឯកឧត្តម ហួត ហាក់ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមជំនួយការលេខាធិការដ្ឋាន…
-
បច្ច័យប្រមាណជិត ២០០០ដុល្លារ ត្រូវបានថ្នាក់ដឹកនាំ កងពលតូចអន្តរាគមន៍លេខ៨ នាំយកទៅប្រគេនដល់ព្រះគ្រូចៅអធិការវត្តចំនួន៤ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

-
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អញ្ជើញជួប សំណេះសំណាល ជាមួយកម្មករកម្មការិនី នៅរោងចក្រភូចិន ខេត្តកំពត

ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ ថា ក្នុង របបខ្មៅងងឹត ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ឯកឧត្តមបានឆ្លងកាត់ រួចមកហើយ ខិតខំធ្វើការងារទាំងថ្ងៃទាំងយប់ គ្មានពេលទំនេរ តែហូបមិនដែលគ្រប់គ្រាន់ ស្ទើរតែអត់ទៅហើយ តែពេលនេះ យើងធ្វើការងារ យើងមានប្រាក់ កម្រៃ ជីវភាពធូរធារ ពីមួយឆ្នាំទៅមួយឆ្នាំ មានហូបគ្រប់គ្រាន់ ធ្វើការមានពេលវេលាឈប់សម្រាក ដើម្បីជួបជុំគ្រួសារ បងប្អូន មិត្តភ័ក្រមានសិទ្ធសេរីភាព រស់នៅក្រោមម្លប់ ដំបូល នៃសុខសន្តិភាព យ៉ាងពេញ លេញទូទាំងប្រទេស