Category: ព័ត៌មានជាតិ

  • ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៖ ភាពធូរស្រាលរាតត្បាតកូវីដ-១៩ បច្ចុប្បន្ន មួយចំណែកធំ កើតចេញពីក្រុមពេទ្យយុវជន

    ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៖ ភាពធូរស្រាលរាតត្បាតកូវីដ-១៩ បច្ចុប្បន្ន មួយចំណែកធំ កើតចេញពីក្រុមពេទ្យយុវជន

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា សម្ព័ន្ធ គ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមចំណែកខ្លាំងក្លាជាមួយរាជរដ្ឋាភិបាល ចុះជួយចាក់វ៉ាក់សាំងកូវីដ១៩ ព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងអំឡុង ពេល កម្ពុជាត្រូវបានរាតត្បាតកូវីដ១៩ រយៈពេលជាង ២ ឆ្នាំ កន្លងមកនេះ។

  • បើកការដ្ឋានជួសជុលផ្លូវចាក់បេតុង ក្នុងសង្កាត់កោះអន្លង់ចិន

    បើកការដ្ឋានជួសជុលផ្លូវចាក់បេតុង ក្នុងសង្កាត់កោះអន្លង់ចិន

    កណ្ដាល៖ លោក នុតពុធ ដារ៉ា អភិបាលរង ខេត្តកណ្ដាល បានអញ្ជើញជាអធីបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។

  • អង្គការ Action Education ប្តេជ្ញាផ្តល់ការអប់រំដល់សិស្សមានពិការភាព

    អង្គការ Action Education ប្តេជ្ញាផ្តល់ការអប់រំដល់សិស្សមានពិការភាព

    អង្គការ Aide et Action/Action Education ប្តេជ្ញាជួយដល់កម្មវិធីអប់រំបរិយាបន្នសម្រាប់សិស្សមានពិការភាព តាមរយៈការបន្តគាំទ្រ និងសហការជាមួយអង្គការដៃគូពាក់ព័ន្ធនានា ដោយបានដាក់បញ្ចូលនូវតម្រូវការសម្រាប់កុមារ ដែលមានពិការភាព តាមរយៈកម្មវិធីរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា។

  • អិល ឌី ភី៖ ពីគណបក្សនយោបាយ ក្លាយទៅ ជាលទ្ធិ?

    អិល ឌី ភី៖ ពីគណបក្សនយោបាយ ក្លាយទៅ ជាលទ្ធិ?

    ភ្នំពេញ៖ ផ្ដួចផ្ដើមបង្កើតឡើងនៅឆ្នាំ២០១៥ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឬហៅកាត់ដោយខ្លីថា អិល ឌី ភី(LDP )បានបំពេញបែបបទចុះបញ្ជីជាផ្លូវការ ស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ ហើយត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦។

  • ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តខ្មែរសាមគ្គី ស្ថិតនៅតំបន់អៃហ្កាវ៉ា ប្រទេសជប៉ុន

    ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តខ្មែរសាមគ្គី ស្ថិតនៅតំបន់អៃហ្កាវ៉ា ប្រទេសជប៉ុន

    ប្រទេសជប៉ុន៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ដឹកនាំដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចកម្ពុជា ប្រចាំប្រទេសជប៉ុន អមដំណើរដោយមន្ត្រីនៃស្ថានទូត និងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តខ្មែរសាមគ្គីស្ថិតនៅតំបន់អៃហ្កាវ៉ា ខែត្តហ្កាណាកាវ៉ា ប្រទេសជប៉ុន ។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងវេនកាន់បិណ្ឌទី១ ស្របពេលដែលប្រជាពលរដ្ឋពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា កំពុងចូលរួមសប្បាយ រីករាយប្រកបដោយសទ្ធាជ្រះថ្លា នៅក្នុងពិធីនះផងដែរ ។ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត និងមន្ត្រីនៃស្ថានទូត បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅវេរប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ញាតិការទាំង ៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក។ សូមបញ្ជាក់ថាគ្រឿងទេយ្យទាន និងទេយ្យវត្ថុដែលយកទៅប្រគេនព្រះសង្ឃរួមមាន អង្ករ ស្ករស ទឹកត្រី ទឹកសុីអុីវ ត្រីខ ទឹកក្រូច ទឹកបរិសុទ្ធ និងបច្ច័យមួយចំនួន ទៅវេប្រគេនព្រះសង្ឃ គង់នៅវត្តខ្មែរសាមគ្គី…

  • ពិធីកាន់បិណ្ឌ៖ សម្ដេចតេជោនាយរកដ្ឋមន្ដ្រី ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ដល់ប្រជាជន

    ពិធីកាន់បិណ្ឌ៖ សម្ដេចតេជោនាយរកដ្ឋមន្ដ្រី ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ដល់ប្រជាជន

    ភ្នំពេញ:ពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏យូរលង់របស់ខ្មែរ បានឈានចូលមកដល់ហើយ នៅថ្ងៃទី១១ ខែកញ្ញានេះ ត្រូ វនឹងថ្ងៃ១រោច ខែភទ្របទ។ នាឱកាសនេះ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រី កម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់សម្ដេច បានដាក់បញ្ជាដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ នៅកម្ពុជាបុណ្យ ភ្ជុំបិណ្ឌ ជាពិធីបុណ្យ មួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃព្រះរាជ ពិធីទ្វារទសមាសដែលប្រជាជនខ្មែរទូទាំងប្រទេសតែងប្រារព្ធពិធីនេះឡើងតាំងពីបុរាណ កាលមកមិនដែលខកខាន។ ពិធីបុណ្យនេះត្រូវបានធ្វើឡើងយ៉ាងទៀងទាត់ចាប់តាំង ពី ថ្ងៃ ១ រោចរហូតដល់ថ្ងៃ ១៥ រោចខែ ភទ្របទ ពោលគឺមានរយៈពេល ១៥ ថ្ងៃ ដែលគេហៅ ថា បិណ្ឌ ១បិណ្ឌ ២ រហូតដល់ថ្ងៃបញ្ចប់គឺជាថ្ងៃ ភ្ជុំបិណ្ឌ ។ បុណ្យភ្ជុំបិណ្ឌក៏បានធ្វើឡើងស្របគ្នា នៅក្នុងព្រះវស្សារបស់ព្រះសង្ឃផងដែរ ។ កាលពីឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណូមពរឲ្យសិក្ខាកាមធ្វើការចែករំលែកនូវបទពិសោធន៍ដែលខ្លួនទទួលបាន ដល់មូលដ្ឋានរបស់ខ្លួន

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណូមពរឲ្យសិក្ខាកាមធ្វើការចែករំលែកនូវបទពិសោធន៍ដែលខ្លួនទទួលបាន ដល់មូលដ្ឋានរបស់ខ្លួន

    ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស និងប្រគល់វិញ្ញាបនប័ត្រជូន សិក្ខាកាម ជំនាន់ទី៧០ នៅវិមាន ៧មករា ដែលមានសិក្ខាកាមចូលរួមចំនួន ៨១រូប នារសៀល ថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានមានប្រសាសន៍ថ្លែងនូវការកោតសសើរចំពោះការខិតខំរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយពេលវេលាក្នុងការសិក្សារយៈពេលកន្លងមកនេះ ដោយការយកចិត្តទុក្ខដាក់ខ្ពស់ ។ លោកជំទាវបានបន្តទៀតថា ឆ្លងកាត់តាមរយៈការបណ្តុះបណ្តាលរយៈពេល ១សប្តាហ៍នេះ គឺពិតជាធ្វើឲ្យសិក្ខាកាមគ្រប់រូបទទួលបាននូវធាតុចូលដ៏សំខាន់ ជាពិសេស តាមរយៈ ការធ្វើជាមន្រ្តីដ៏ល្អប្រពៃរបស់គណបក្ស គឺទាមទារឲ្យមានទាំងសមត្ថភាព ទាំងគុណធម៌ មានគុណធម៌ គឺមានអត្តចរិត សីលធម៌ល្អប្រពៃ ស្របនឹងលក្ខន្តិកៈគណបក្ស ហេតុនេះទើបគណបក្សបានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងន័យពង្រឹង និងបង្កើនសមត្ថភាពមន្រ្តីគណបក្ស ហើយសិក្ខាកាមដែលបានឆ្លងកាត់វគ្គអប់រំនយោបាយរបស់គណបក្ស មិនគ្រាន់តែជាកម្លាំងដ៏សកម្មក្នុងការកសាង និងការពារមាតុភូមិបច្ចុប្បន្ននេះប៉ុណ្ណោះទេ…

  • មន្រ្តីបក្សជួបសំណេះសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋជួបការលំបាកនៅឃុំព្រះធាតុ

    មន្រ្តីបក្សជួបសំណេះសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋជួបការលំបាកនៅឃុំព្រះធាតុ

    ត្បូងឃ្មុំ ៖ ឯកឧត្តម រ័ត្ន វិរៈ អនុប្រធានអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពជាចុះមូលដ្ឋានឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សមូលដ្ឋានឃុំព្រះធាតុអញ្ជើញជួបសំណេះសំណាល និងចែកអំណោយ ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន២៩គ្រួសារ ស្ថិតនៅភូមិទួលភ្នៅ និងភូមិក្បាលទឹក ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសជួបប្រជាជនកាលពីព្រឹកថ្ងៃទី១០ ខែកញ្ញានេះ ឯកឧត្តម រ័ត្ន វិរៈ បានលើកឡើងពីការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃគណបក្សប្រជាជនកម្ពុជា ដល់ប្រជាពលរដ្ឋជួបការលំបាកជានិច្ច។ លោកក៏រំលឹកផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បងប្អូនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាមួយការរស់នៅ ហូប ស្អាត នាំមកនូវសុខភាពល្អ។ សូមបញ្ជាក់ថា ឯកឧត្តម រ័ត្ន វិរៈ និងក្រុមការងារ បានចែកជូនគ្រួសារប្រជាពលរដ្ឋ ជួបការលំបាកចំនួន២៩ គ្រួសារនូវ ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខកំប៉ុងប៉ុង និងថវិកាមួយចំនួនចំនួន។នៅក្នុងថ្ងៃដដែល ឯកឧត្តម រ័ត្ន វិរៈ បានចុះជួបសួរសុខទុក្ខ លោក ម៉ុន សំអូន…

  • អំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានផ្តល់ជូនកងកំលាំងប្រចាំការនៅទីតាំងដាំកូនឈើតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ

    អំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានផ្តល់ជូនកងកំលាំងប្រចាំការនៅទីតាំងដាំកូនឈើតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ

    (តាកែវ) ៖ នៅព្រឹកថ្ងៃសៅរ៍ទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ជិន ប៊ុនធឿន លេខាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមដំណើរជាមួយក្រុមការងារមនុស្សធម៌មួយចំនួនទៀត ទៅសាកសួរសុខទុក្ខ បាននាំយកជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគមួយចំនួនធំ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់កងកម្លាំងបញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅតំបន់ភ្នំតាម៉ៅ ដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជា មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស កំពុងដឹកនាំបញ្ជាផ្ទាល់កម្លាំង អង្គរក្សប្រមាណជាង ១,០០០នាក់ និងគ្រឿងចក្រ រាប់សិបគ្រឿងដែលកំពុងតែមមាញឹកជីកអាងស្តុកទឹកសម្រាប់ស្រោចស្រប់ កូនឈើប្រណិត ដែលបានរៀបចំដាំឡើងវិញក្នុងបរិវេណឧទ្យានជាតិ តបតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់ សម្តេតតេជោ នាយករដ្ឋមន្ត្រី។ ឆ្លៀតក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលបានឈានចូលមកដល់នាពេលនេះ ឯកឧត្តម ជិន ប៊ុនធឿន បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនិងរូបលោកផ្ទាល់…

  • ក្រសួងសុខាភិបាលណែនាំឱ្យការពារការចម្លងវីរុសកូវីដ-១៩ និងការ ពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

    ក្រសួងសុខាភិបាលណែនាំឱ្យការពារការចម្លងវីរុសកូវីដ-១៩ និងការ ពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

    ភ្នំពេញ៖ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលចាប់ប្រព្រឹត្ត ពីថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ សេវាឯកជន និងជនបរទេស ដែលកំពុងរស់ នៅក្នុងប្រទេសកម្ពុជាទាំងអស់ សូមចូលរួមអនុវត្តនូវវិធានការ ការពារ សុខភាពផ្ទាល់ខ្លួន ពីការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារ ជាដើម។ នេះគឺជាសេចក្តីប្រកាសណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។ សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា ក្នុងទីវត្តអារាម គណៈកម្មការវត្ត ត្រូវចាត់ចែងណែនាំឱ្យមានការអនុវត្តវិធាន ការសុខាភិបាល«៣ការពារ និង៣កុំ» សង្ឃគ្រប់ព្រះអង្គ ដូនជី តាជី និងពុទ្ធបរិស័ទទាំងអស់ ត្រូវពាក់ម៉ាស់គ្រប់ៗគ្នា។ បន្ថែមពីនេះទៅទៀត ចំពោះការពុលអាហារ ក្រសួងបានអំពាវនាវ ដល់ ប្រជាពលរដ្ឋត្រូវប្រើប្រាស់ទឹកស្អាត ដើម្បីចម្អិនអាហារ និងរៀប ចំទុកដាក់ ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព (ត្រជាក់តិចជាង ៥អង្សាសេ និងក្តៅលើសពី ៦០អង្សាសេ) ឬចម្អិនអាហារមួយ ពេល សម្រាប់ តែការ បរិភោគមួយពេល។ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល ប្រជាជនកម្ពុជាដែល បាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩…