Category: ព័ត៌មានជាតិ

  • កម្ពុជា និង UNDP ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងភាគីទាំង២ និងប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត

    កម្ពុជា និង UNDP ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងភាគីទាំង២ និងប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត

    ភ្នំពេញ៖ កម្ពុជា និង UNDP ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានសម្ដែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងភាគីទាំង២ និងប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃជំនួបរវាងឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី ខាន់នី វីកណារាចា (Kanni Wignaraja) ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកាកម្មវិធីអភិវឌ្ឍន៍ អ.ស.ប. (UNDP) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចការងាររបស់លោកស្រី ពីថ្ងៃទី០៨-១២ ខែកញ្ញា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្ដម រដ្ឋមន្ត្រីប្រតិភូ អ៊ុច បូររិទ្ធ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី ខាន់នី វីកណារាចា និងបានអះអាងសារជាថ្មីពីការគាំទ្រទាំងស្រុងរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការងាររបស់ អង្គការ UNDP នៅកម្ពុជា ។ ឯកឧត្ដមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង អង្គការ UNDP និងបានថ្លែងអំណរគុណចំពោះអង្គការនេះ ដែលបានជួយដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។…

  • អតីតយុទ្ធជនពិការនៅឃុំសាលាវិស័យ ទទួលបានខ្នងផ្ទះទី២០៩ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    អតីតយុទ្ធជនពិការនៅឃុំសាលាវិស័យ ទទួលបានខ្នងផ្ទះទី២០៩  អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ចុះប្រគល់ខ្នងផ្ទះទី២០៩ អំណោយដ៏ថ្លៃថ្លាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនពិការនៅភូមិ វាលល្ពាក ឃុំសាលាវិស័យ ស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ។ លោកពលបាលឯក ឡុង សីហា អាយុ ៥៣ឆ្នាំ បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៧ នៅអង្គភាពកងពលលេខតូច១ ស្ថិតនៅត្រពាំងត្រោក ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវរបួសពិការដៃខាងឆ្វេង និងភ្នែកខាងឆ្វេង នៅក្នុងសមរភូមិនៅតំបន់ស្ពឺ ក្នុងអំឡុងឆ្នាំ១៩៩៥ បច្ចុប្បន្នជាបុរសពោះម៉ាយមានកូនក្នុងបន្ទុក៤នាក់ ដោយពុំមានជម្រកស្នាក់នៅសមរម្យ នៅលើដីខ្លួនឯង ព្រោះតែជីវភាពលំបាកខ្វះខាត ដោយឃើញពីការលំបាក…

  • ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី

    ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសនៃក្រុមគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិក សមាជិកា គ្រូពេទ្យស័្មគ្រចិត្តដែលអញ្ជើញមកពីបណ្តារាជធានីខេត្តទាំង២៥ សរុបប្រមាណ ២៣០០នាក់ ។ ឯកឧត្តម លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការស្វារគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានឯកឧត្តម ហ៊ុន ម៉ានី និងថ្លែងរបាយការណ៍អំពីគោលបំណង សកម្មភាព និងលទ្ធផលរបស់ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តដែលបានខិតខំបំពេញបេសកម្មកន្លងមក ក្រោមស្មារតីមនុស្សធម៌ និងឆន្ទៈមុៈមុត ដើម្បីបុព្វហេតុសង្គមជាតិ។ ឯកឧត្តម លេង ផាលី ក៏បានរំលេចពីការចូលរួមរបស់ សមាជិក សមាជិកាម្នាក់ៗ ក្រោមការតម្រង់ទិស និងផ្តល់អនុសាសន៍ជាបន្តបន្ទាប់របស់ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងការលើកស្ទួយសុខមាលភាពប្រជាជនកម្ពុជា តាមរយៈការផ្តល់ការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋឥតគិតថ្លៃ…

  • ឯកឧត្ដម ទុយ រី ទទួលជួបតំណាងក្រុមហ៊ុន FIS Co.,Ltd ដើម្បីស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា

    ឯកឧត្ដម ទុយ រី ទទួលជួបតំណាងក្រុមហ៊ុន FIS Co.,Ltd ដើម្បីស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា

    ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយលោក ហង់ សុជីវិន ទីប្រឹក្សាពាណិជ្ជកម្ម កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួបលោក Miyamoto Hidemasa និងលោក Koshi Li តំណាងក្រុមហ៊ុន FIS Co.,Ltd ដែលមានបំណងស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសលទ្ធភាពនៃការនាំចូលផលិតផលកម្ពុជា មកចែកចាយលក់នៅទីផ្សារជប៉ុន។ ឆ្លើយតបចំពោះសំណួរពីភាគីក្រុមហ៊ុនខាងលើ ឯកឧត្តម ឯកអគ្គរាជទូតបានជម្រាបជូនអំពី៖(១)ទំនិញសក្តានុពលនាំចេញរបស់កម្ពុជាទៅកាន់ពិភពលោក រួមមានមុខទំនិញជាច្រើនដូចជា សំលៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ កង់ គ្រឿងបង្គុំអេឡិចត្រូនិក អង្ករ តំឡូងមី ស្វាយចន្ទី ចេក ម្រេច ស្វាយ និងកសិផលដទៃទៀត ដែលជាទំនិញអាចមានទីផ្សារនៅជប៉ុន។ ក្រៅអំពីការនាំចេញ កម្ពុជាជាប្រទេសមាន សេដ្ឋកិច្ចទីផ្សារបើកជំហរ មានទំនិញនាំចូលពីបរទេស សំបូរហូហៀរច្រើនបែបច្រើនប្រភេទ តាមតម្រូវការទីផ្សារ។(២) ការវិនិយោគជប៉ុននៅកម្ពុជាកំពុងមានកំណើនជាលំដាប់ ដែលមកដល់ពេលនេះគិតជាសរុបមាន ១៤៩គម្រោង គិតជាទឹកប្រាក់គឺជិត ៣,០០០…

  • ក្រសួងពាណិជ្ជកម្ម ជូនដំណឹងដល់អាជីវករចែកចាយផលិតផល ថ្នាំជក់ឲ្យគោរពតាមច្បាប់ពាក់ព័ន្ធនឹងការចែកចាយផលិតផលក្លែងក្លាយ ឬបន្លំម៉ាក

    ក្រសួងពាណិជ្ជកម្ម ជូនដំណឹងដល់អាជីវករចែកចាយផលិតផល ថ្នាំជក់ឲ្យគោរពតាមច្បាប់ពាក់ព័ន្ធនឹងការចែកចាយផលិតផលក្លែងក្លាយ ឬបន្លំម៉ាក

    អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម បានជូនដំណឹងនៅថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០២២ ទៅដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ អ្នកចែកចាយ ផលិតផលថ្នាំជក់ទាំងអស់ ឲ្យគោរពច្បាប់ឲ្យបានត្រឹមត្រូវ តាមខ្លឹមសារឯកសារគតិយុត្ត ដែលបានចែងក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី៨ ខែកញ្ញា។ សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា រយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋាន ក.ប.ប តែងតែទទួលបានពាក្យបណ្តឹងជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងផលិតផលថ្នាំជក់ (បារី) ក្លែងក្លាយ ក្លែងបន្លំម៉ាកផលិតឡើងដោយបុគ្គលមួយចំនួន ដែលបាននិងកំពុងធ្វើចរាចរ ចែកចាយក្នុងប្រទេសកម្ពុជា។ ការចរាចរទាំងនេះ ជាការបំពានទៅនឹងច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា ច្បាប់ស្ដីពីកិច្ចការពារ អ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ព្រមទាំងច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិដែលកំពុងនៅជាធរមានផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះ វាអាចធ្វើឲ្យខាតបង់ផលប្រយោជន៍ សេដ្ឋកិច្ចជាតិ ប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិនស្របច្បាប់ ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។ ដើម្បីចូលរួមទប់ស្កាត់នូវអំពើល្មើសពាក់ព័ន្ធនឹងផលិតផលថ្នាំជក់ (បារី) ក្លែងក្លាយ ក្លែងបន្លំម៉ាក ដែលអាចនៅតែបន្តកើតមានឡើងជាយថាហេតុ និងដើម្បីលើកទឹកចិត្តដល់ការធ្វើធុរកិច្ចប្រកបដោយសុចរិតភាព…

  • មោទនភាពកម្ពុជា ! សិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ចំនួន៥រូប ក្នុងចំណោមសិស្សជាង ១,០០០នាក់មកពីជាង ២០ប្រទេស ទទួលបានមេដាយ និងពានរង្វាន់ជាច្រើនពីការប្រកួត World Scholar’s Cup (WSC) វគ្គ Global Round នៅថៃ

    មោទនភាពកម្ពុជា ! សិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ចំនួន៥រូប ក្នុងចំណោមសិស្សជាង ១,០០០នាក់មកពីជាង ២០ប្រទេស ទទួលបានមេដាយ និងពានរង្វាន់ជាច្រើនពីការប្រកួត World Scholar’s Cup (WSC) វគ្គ Global Round នៅថៃ

    ភ្នំពេញ៖ សិស្សកម្ពុជាចំនួន៥រូប ទទួលបានជោគជ័យ និងនាំយកមកនូវមេដាយជាច្រើនគ្រឿង និងពានរង្វាន់ពីការប្រកួតពានរង្វាន់ពិភពលោក World Scholar’s Cup (WSC) វគ្គ Global Round ក្នុងចំណោមសិស្សជាង១,០០០នាក់ មកពីប្រទេសជាង២០ ពីថ្ងៃទី០២ ដល់ទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ ហើយឈានចូលការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ កម្មវិធី World Scholar’s Cup គឺជាកម្មវិធីប្រកួតចំណេះដឹងកម្រិតពិភពលោកប្រចាំឆ្នាំ ដែលមានការចូលរួមពីសិស្សប្រមាណ ១៥,០០០នាក់ មកពី៦៥ប្រទេស និងដែលមានគោលបំណងជំរុញទឹកចិត្តសិស្សានុសិស្សពីគ្រប់មជ្ឍដ្ឋាន ដើម្បីស្វែងរកសក្ដានុពលផ្ទាល់ខ្លួនរបស់ពួកគេ និងកសាងអ្នកដឹកនាំសម្រាប់ជោគវាសនារួមគ្នា នៃសហគមន៍នាថ្ងៃអនាគត។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានឱ្យដឹងនៅល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ថា សិស្សឆ្នើមទាំង៥នាក់នោះ គឺជាសិស្សចេញពីសាលារបស់ខ្លួន។ ពួកគេក៏ត្រូវបានជ្រើសរើសឲ្យត្រៀមខ្លួន ដើម្បីចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្ដើមពានរង្វាន់ពិភពលោកប្រចាំឆ្នាំ២០២២ ដែលត្រូវប្រព្រឹត្តទៅ នៅសាកលវិទ្យាល័យយ៉េលដ៏ល្បី (Yale University) នៃសហរដ្ឋអាមេរិក នៅរវាងថ្ងៃទី១១ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ យុវសិស្សឆ្នើមជ័យលាភីទាំង០៥…

  • ដើមក្ងោកជាង ១០០ដើមត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំសិស្សវិទ្យាល័យព្រះបាទសុរាម្រិត និងគូស្រករថ្មី យកទៅដាំលម្អតាមដងផ្លូវក្នុងក្រុងកំពង់ឆ្នាំង

    ដើមក្ងោកជាង ១០០ដើមត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំសិស្សវិទ្យាល័យព្រះបាទសុរាម្រិត និងគូស្រករថ្មី យកទៅដាំលម្អតាមដងផ្លូវក្នុងក្រុងកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង ៖ ដើមក្ងោកចំនួន ១០០ដើម ត្រូវបានលោកជំទាវប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំសិស្សវិទ្យាល័យព្រះបាទសុរាម្រិត និងគូស្រករថ្មី យកទៅដាំលម្អតាមដងផ្លូវក្នុងក្រុងកំពង់ឆ្នាំង នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ក្នុងឱកាសនោះផងដែរលោកជំទាវប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ដើមឈើជាដង្ហើមសម្រាប់សភាវៈមានជីវិត ចំណែកឯការដាំដើមឈើនៅពេលនេះ គឺដើម្បីបរិស្ថាន និងដើម្បីលម្អទីក្រុងឲ្យមានសោភណ្ឌភាព ទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកលេងកម្សាន្តក្នុងក្រុងកំពង់ឆ្នាំង និងឆ្ពោះទៅគយគន់មើលទេសភាពភ្នំកង្រីស្ថិតក្នុងស្រុកកំពង់លែង ហើយនៅពេលគេត្រឡប់ទៅវិញ គេនឹងកោតសរសើរពីសម្រស់ សោភ័ណភាព នៃក្រុងកំពង់ឆ្នាំងយើងផងដែរ។ ដូចដែលយើងទាំងអស់គ្នាដឹងស្រាប់ ហើយថា មនុស្សនិងធម្មជាតិមិនអាចកាត់ផ្ដាច់គ្នាបានទេ បើយើងស្រមៃទៅអនាគត ពេលដែលដើមក្ងោកមានផ្កា តើក្រុងកំពង់ឆ្នាំងយើងស្រស់ស្អាតប៉ុណ្ណា ដែលយើងគ្រប់គ្នា បានចូលរួមដាំលម្អតាមផ្លូវទីសាធារណៈនៅពេលនេះ ។ លោកជំទាវ អភិបាលរងខេត្ត កំពង់ឆ្នាំង ក៏បានបញ្ជាក់ដែរថា ក្រៅពីដើមក្ងោកកន្លងមកយើងបានដាំដើមត្របែកព្រៃ ដើមផ្កាលឿងរាជ និងដើមជើងគោផងដែរ ដើម្បីលម្អទីក្រុងរបស់យើង ឱ្យកាន់តែមានសោភ័ណភាព ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់គូស្រករថ្មោងថ្មី ដែលបានមកចូលរួមដាំកូនឈើសម្រាប់លម្អទីក្រុង នៅពេលនេះ និងសូមផ្ដាំផ្ញើដល់សិក្សានុសិស្ស សូមខិតខំរៀនសូត្រ…

  • សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២

    សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២

    សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២

  • រដ្ឋលេខាធិការ ក្រសួងវប្បធម៌ បញ្ជាក់ថា ភ្លេងពិណពាទ្យជារបស់ខ្មែរ សូមកុំច្រឡំថា ជាភ្លេងសៀមតទៅទៀត

    រដ្ឋលេខាធិការ ក្រសួងវប្បធម៌ បញ្ជាក់ថា ភ្លេងពិណពាទ្យជារបស់ខ្មែរ សូមកុំច្រឡំថា ជាភ្លេងសៀមតទៅទៀត

    ភ្នំពេញ ៖ ពិធីបិទមហោស្រពវង់តន្ត្រីពិណពាទ្យ រាជធានីភ្នំពេញ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ។ ឯកឧត្តម ស្រី សួន បានថ្លែងថា «ការរៀបចំមហោស្រព វង់តន្រ្តីពិណពាទ្យនាពេលនេះ មិនត្រឹមតែស្វែរកអ្នកមានសមត្ថភាពនោះទេ ហើយក៏ដើម្បីផ្តល់ឱកាសឲ្យយុវជន ចេះស្រលាញ់ ការពារ ចេះផ្សាយបន្តដល់សាធារណជន និងពិភពលោកឲ្យគេស្គាល់ច្បាស់ថា ភ្លេងពិណពាទ្យជារបស់ខ្មែរ មិនមែនរបស់ប្រទេសណាមួយទេ កុំឲ្យមានមតិមួយចំនួននៅយល់ច្រឡំថា ជាភ្លេងសៀម តទៅទៀត ពោលគឺជារបស់ខ្មែរសុទ្ធសាធ»។ជាលទ្ធផល ក្នុងមហោស្រពនាថ្ងៃនេះ មានដូចខាងក្រោម៖ ក្រុមតន្ត្រីពិណពាទ្យ យុវជនស្រលាញ់វប្បធម៌ខ្មែរ ទទួលបានជ័យលាភីលេខ១ ក្រុមតន្ត្រីពិណពាទ្យ បុរាណខ្មែរ ទទួលបានជ័យលាភីលេខ២ ក្រុមតន្ត្រីពិណទ្យ វត្តក្រាំងធ្នង់ ទទួលបានជ័យលាភីលេខ៣។ជាមួយគ្នានេះដែរ ឯកឧត្តម ស្រី សួន បានកោតសរសើ ដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ដែលមានគំនិតផ្តួចផ្តើមក្នុងការរៀបចំប្រឡងប្រជែងតន្រ្តីពិណពាទ្យលើកដំបូងគេ និងអរគុណគណៈកម្មការផ្តល់ពិន្ទុ…

  • ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខ ចំពោះការយាងសោយព្រះទិវង្គត របស់ព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២

    ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខ ចំពោះការយាងសោយព្រះទិវង្គត របស់ព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខ ចំពោះការយាងសោយព្រះទិវង្គតរបស់ព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២ (Elizabeth II) ។ ព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា ថ្វាយព្រះអង្គម្ចាស់ ឆាល (Charles) មានខ្លឹមសារថា «ខ្ញុំពិតមានអារម្មណ៍សោកសៅក្រៃលែង ពេលទទួលបានដំណឹងនៃការយាងសោយទិវង្គតរបស់មាតាព្រះអង្គ គឺព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២ ។ តាងនាមឱ្យប្រជាជននៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ និងរូបខ្ញុំផ្ទាល់ សូមផ្ញើជូនដល់ព្រះអង្គផ្ទាល់ ក៏ដូចជារាជវង្សសានុវង្ស និងប្រជាជននៃចក្រភពអង់គ្លេសទាំងមូល នូវការចូលរួមរំលែកទុក្ខ និងក្តីសោកស្តាយយ៉ាងជ្រាលជ្រៅ និងស្មោះត្រង់ជាទីបំផុត។យើងខ្ញុំសូមសម្តែងការគោរព និងចងចាំចំពោះព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២ ដែលជាប្រមុខរដ្ឋកាន់អំណាចបានយូរបំផុត នៅលើពិភពលោក និងគួរស្ថិតនៅក្នុងបេះដូងមនុស្សគ្រប់រូប សម្រាប់ភក្តីភាពដ៏អស្ចារ្យឋិតថេរ ចំពោះមាតុប្រទេសរបស់ទ្រង់។ សូមឱ្យវិញ្ញាណក្ខន្ធរបស់ព្រះមហាក្សត្រីយានី បានយាងទៅកាន់សុគតិភព» ។ សូមជម្រាបថា ព្រះមហាក្សត្រីយានី Elizabeth II បានសោយទិវង្គត ក្នុងព្រះជន្ម៩៦ព្រះវស្សា…