Category: ព័ត៌មានជាតិ

  • លោក កែវ ចាន់ណារិទ្ធ ក្លាយជាអភិបាលថ្មីនៃរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង

    លោក កែវ ចាន់ណារិទ្ធ ក្លាយជាអភិបាលថ្មីនៃរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង

    ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ (City Bus) មានក្បាលម៉ាស៊ីនដឹកនាំថ្មី គឺលោក កែវ ចាន់ណារិទ្ធ ដែលនឹងឡើង មកកាន់តំណែងនេះ ជំនួសលោក អ៊ាង សុខឃីម។ ពិធីផ្ទេរតំណែងប្រព្រឹត្តធ្វើឡើងនៅថ្ងៃពុធ ទី៧ ខែកញ្ញាឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ក្រោមអធិបតីភាពលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។

  • សម្ដេចក្រឡាហោម៖ បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ កំពុង លេចរូបរាងយ៉ាងសាហាវនៅកម្ពុជា

    សម្ដេចក្រឡាហោម៖ បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ កំពុង លេចរូបរាងយ៉ាងសាហាវនៅកម្ពុជា

    ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានលើកឡើងថា កម្ពុជាកំពុងលេចចេញនូវ បទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍យ៉ាងសាហាវ នាពេល ចុងក្រោយនេះ។

  • សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធី “ការពារបញ្ចប់បរិមាធិប្បាយថ្នាក់បណ្ឌិត (PhD Dissertation) ជំនាន់ទី១” ដោយជោគជ័យ

    សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធី “ការពារបញ្ចប់បរិមាធិប្បាយថ្នាក់បណ្ឌិត (PhD Dissertation) ជំនាន់ទី១” ដោយជោគជ័យ

    នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី “ការពារបញ្ចប់បរិមាធិប្បាយថ្នាក់បណ្ឌិត (PhD Dissertation) ជំនាន់ទី១” របស់បេក្ខជនបណ្ឌិតចំនួន ៣រូប ក្នុងនោះ៖ -ទី១ បេក្ខជនបណ្ឌិត រ៉េត ច័ន្ទធន  ជំនាញ រដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ ប្រធានបទ “ការអភិវឌ្ឍការធានាគុណភាពផ្ទៃក្នុង និងលទ្ធភាពការងារ” -ទី២ បេក្ខជនបណ្ឌិត រស់ ប៉ារ៉ាឌី ជំនាញ រដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ ប្រធានបទ “ផលជះនៃភាពជាអ្នកដឹកនាំក្នុងការអប់រំឧត្តមសិក្សាកម្ពុជា តាមរយៈឌីជីថលលូបនីយកម្ម” -ទី៣ បេក្ខជនបណ្ឌិត នង សុខា ជំនាញ គ្រប់គ្រងពាណិជ្ជកម្ម ប្រធានបទ “កត្តាជះឥទ្ធិពលនៃការប្រើប្រាស់សេវាធនាគារលើទូរស័ព្ទដៃនៅក្នុងប្រទេសកម្ពុជា” ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងមាន ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត…

  • ទិវាអក្ខរកម្ម៨កញ្ញា៖អនក្ខរជនប្រមាណជាង១៧.០០០នាក់ បាន ចូលរៀននិងប្រមាណជាង១៤.០០០នាក់បានបញ្ចប់ដោយជោគជ័យ

    ទិវាអក្ខរកម្ម៨កញ្ញា៖អនក្ខរជនប្រមាណជាង១៧.០០០នាក់ បាន ចូលរៀននិងប្រមាណជាង១៤.០០០នាក់បានបញ្ចប់ដោយជោគជ័យ

    ភ្នំពេញ៖ថ្ងៃទី៨ខែកញ្ញានេះ គឺជាទិវាអក្ខរកម្មអន្ដរជាតិ។ នៅកម្ពុជា នាឆ្នាំ២០២២នេះ ទិវាអក្ខរកម្ម០៨កញ្ញា រៀបចំធ្វើក្រោមប្រធានបទ «អក្ខរកម្មជាស្ពាន ឆ្ពោះទៅរកជំនាញមុខរបរ ក្នុងការសិក្សាបន្ត»។ ទិវានេះ ប្រារព្ធធ្វើឡើងដើម្បីជំរុញឲ្យប្រជាជនគ្រប់រូបទទួលបាន ឱកាសសិក្សាពេញមួយជីវិត និងដើម្បីជាការរួមចំណែកស្ដារឡើងវិញ សង្គម សេដ្ឋកិច្ចបន្ទាប់ពីវិបត្តិកូវីដ-១៩។ លោក គួច គូលំអ ប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ នៃក្រសួង អប់រំយុវជននិង កីឡា មានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធទិវាអក្ខរកម្ម៨កញ្ញាជារៀងរាល់ឆ្នាំ ដើម្បីបំផុសប្រជា ពលរដ្ឋកម្ពុជាគ្រប់រូប ឲ្យទទួលបានឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែងនិងគ្រប់មធ្យោបាយ ប្រកបដោយ វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណសម្បទា។» បើតាមលោក គួច គូលំអ នៅកម្ពុជា មានអនក្ខរជនឬជនមិន ចេះ អក្សរប្រមាណជាង១,៧ ម៉ឺននាក់ បានចូលរៀនក្នុងកម្មវិធីបង្រៀន អក្ខរកម្មរបស់ក្រសួងអប់រំជារៀងរាល់ឆ្នាំ ហើយក្នុងចំណោមនោះ មានជាង១,៤ ម៉ឺននាក់ បានបញ្ចប់ការសិក្សាដោយស្ថាពរ។ លោកបន្តថា ក្រសួងអប់រំយុវជននិងកីឡា បានយកចិត្តទុក ដាក់លើកម្មវិធីបង្រៀនអក្ខរកម្ម សម្រាប់អនក្ខរជនទូទៅ ហើយ…

  • រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ”អក្ខរកម្មបង្កើតឱកាសក្នុងការកែលម្អគុណភាពជីវិត និងជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត”

    រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ”អក្ខរកម្មបង្កើតឱកាសក្នុងការកែលម្អគុណភាពជីវិត និងជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត”

    បន្ទាយមានជ័យ ៖ ថ្លែងក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ០៨ កញ្ញា លើកទី២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា អក្ខរកម្មបង្កើតឱកាសក្នុងការកែលម្អគុណភាពជីវិត និងជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត ដែលជាកត្ដាដ៏សំខាន់រួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ ជួយប្រជាពលរដ្ឋឱ្យទទួលការអប់រំភាសា វិទ្យាសាស្រ្ត វប្បធម៌ និងសេដ្ឋកិច្ច ឈានឆ្ពោះទៅរកការកសាងបាននូវមូលធនបញ្ញា និងមូលធនសង្គម ក្នុងការជំរុញដល់កំណើនផលិតភាព សីលធម៌សង្គម ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះមន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស សហគមន៍ សប្បុរសជន និងអាជ្ញាធរដែនដីទូទាំងប្រទេស ព្រមទាំងអង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាលនានា និងដៃគូអភិវឌ្ឍដែលបានជួយឧបត្ថម្ភយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ បាន និងកំពុងដំណើរការថ្នាក់អក្ខរកម្មនៅតាមបណ្តារោងចក្រ សហគ្រាស ពន្ធនាគារ និងតាមភូមិ…

  • អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាដឹកនាំកិច្ចប្រជុំវាយតម្លៃនិងផ្ដល់ពិន្ទុលើរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យា ជំនាន់១

    អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាដឹកនាំកិច្ចប្រជុំវាយតម្លៃនិងផ្ដល់ពិន្ទុលើរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យា ជំនាន់១

    ដីឥដ្ឋ ៖ វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស បានបើកកិច្ចប្រជុំវាយតម្លៃនិងផ្ដល់ពិន្ទុលើរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យា ជំនាន់១ ក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស្វាយ ចាន់ដា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានគណៈកម្មការទទួលខុសត្រូវរួម ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំវិទ្យាស្ថាន គ្រូនគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធទាំងអស់: កាលពីព្រឹក ថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២ ។ កិច្ចប្រជុំនេះ ផ្តោតលើការវាយតម្លៃរបាយការណ៍ស្រាវជ្រាវរបស់និស្សិតដោយគណៈកម្មការវាយតម្លៃរួម ដោយអនុឡោមទៅតាមគោលការណ៍និងលក្ខណៈវិនិច្ឆ័យដែលបានកំណត់។ ការវាយតម្លៃនេះ នឹងត្រូវប្រជុំសម្រេចនៅក្នុងកិច្ចប្រជុំលើកក្រោយបន្តទៀត ៕ ដោយ-រ៉ាវុធ

  • គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំពាក់ព័ន្ធបរិស្ថាន នៅក្នុងសហគមន៍ទាំង៣

    គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំពាក់ព័ន្ធបរិស្ថាន នៅក្នុងសហគមន៍ទាំង៣

    សៀមរាប៖ កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រោមយុទ្ធនាការ “កម្ពុជាស្អាត កម្ពុជាបៃតង” បានសហការ ជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរទន្លេសាបរៀបចំជាទស្សនកិច្ចសិក្សាផ្លាស់ប្ដូរបទពិសោធន៍អំពី ការគ្រប់គ្រងសំរាមនៅតំបន់សហគមន៍កំពង់ភ្លុក និងកិច្ចប្រជុំដើម្បីរៀបចំផែនការ Clean and Green សម្រាប់ សហគមន៍ចុងឃ្លៀស និងសហគមន៍កំពង់ឃ្លាំង កាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

  • លោក ខឹម វាសនា មិនទាន់បោះបង់ការនិយាយបន្លាចពលរដ្ឋក្នុងអបិយ៍ជំនឿ (Video Inside)

    លោក ខឹម វាសនា មិនទាន់បោះបង់ការនិយាយបន្លាចពលរដ្ឋក្នុងអបិយ៍ជំនឿ (Video Inside)

    រឿងរ៉ាវរបស់លោក ខឹម វាសនា ក្នុងរឿងព្រហ្មសង្គ្រោះលោកនៅមិនទាន់បានស្ងប់ស្ងាត់ទេ។ លោក ខឹម វាសនា ក្នុងបណ្តាញសង្គម បានបន្តនិយាយបន្លាចពលរដ្ឋលើអបិយ៍ជំនឿដដែល នោះទៀត ខណៈដែលមនុស្សជាងមួយម៉ឺន បានធ្វើដំណើរចាកចេញពីទីទួលចំការទាំង២ កន្លែងដែលស្ទើរតែស្ងាត់ជ្រងំមិនដូចមុននោះឡើយ។ រឿងរ៉ាវពាក់ព័ន្ធនឹងលោក ខឹម វាសនា នេះ ត្រូវគេឃើញថាបានស្រដៀងនឹងហេតុការណ៍មួយកើតឡើងនៅសហរដ្ឋអាមេរិក ប្រមាណ៤៤ឆ្នាំមុននេះ។ លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍

  • ឯកឧត្តម គន់ គីម អញ្ជើញជាអធិបតី ក្នុងពិធីអនុវត្តលំហាត់សមយុទ្ធជំនាញ សង្គ្រោះគ្រោះមហន្តរាយ ដើម្បីពង្រឹង សមត្ថភាពជួយដល់ប្រជាជនពីទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ

    ឯកឧត្តម គន់ គីម អញ្ជើញជាអធិបតី ក្នុងពិធីអនុវត្តលំហាត់សមយុទ្ធជំនាញ សង្គ្រោះគ្រោះមហន្តរាយ ដើម្បីពង្រឹង សមត្ថភាពជួយដល់ប្រជាជនពីទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ

    កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអភិបាលរងខេត្ត បានអមដំណើរឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញជាអធិបតី ក្នុងពិធីអនុវត្តលំហាត់សមយុទ្ធជំនាញសង្គ្រោះគ្រោះមហន្តរាយដោយទឹកជំនន់ ឆ្នាំ២០២២ នៃកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៥ របស់កងពលតូចអន្តរាគមន៍លេខ១ ដែលធ្វើឡើងនៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

  • ក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ អញ្ជើញចូលរួមបុណ្យសពអនុប្រធានសាខាបក្សភូមិ នៅឃុំបន្ទាយស្ទោង

    ក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ អញ្ជើញចូលរួមបុណ្យសពអនុប្រធានសាខាបក្សភូមិ នៅឃុំបន្ទាយស្ទោង

    កំពង់ធំ៖ ឯកឧត្ដម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រធានក្រុមការងារបក្សចុះជួយមូលដ្ឋានឃុំ និងសហការី និងថ្នាក់ដឹកនាំគណបក្សឃុំ នាំយកថវិកា និងអំណោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅចូលរួមក្នុងពិធីបុណ្យសពអនុប្រធានសាខាបក្សភូមិឈ្មោះ ស៊ឹម លី ភេទប្រុស អាយុ៧៨ ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ដោយរោគាពាធ ដោយ បន្សល់ទុកនូវកូនកំព្រាឪពុក ៤នាក់ រស់នៅភូមិគោកសណ្តែក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំនៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ។