-
បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែសីហា និងដាក់ចេញទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញាឆ្នាំ២០២២

ខេត្តកំពង់ធំ៖ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤បាន បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែសីហា និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ប្រចាំខែកញ្ញាឆ្នាំ ២០២២ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី០៧ខែកញ្ញា ឆ្នាំ២០២២ ។
-
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគារសាលប្រជុំ សាលាស្រុកអង្គស្នួល

-
នាយករដ្ឋមន្ត្រីវៀតណាម ចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ពិតជាមានអត្ថន័យយ៉ាងសំខាន់ក្នុងការរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែង»

វៀតណាម៖ ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃកន្លងមកនេះ នៅទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមដំណើរដោយ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចូលជួបសំដែងការគួរសម និងសំណេះសំណាលជាមួយ ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
-
គណៈប្រតិភូសាលារាជធានីភ្នំពេញ បានជួបសំដែងការគួរសម ជាមួយប្រធានសភាវៀតណាម

វៀតណាម៖ គណៈប្រតិភូជាន់ខ្ពស់សាលារាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ រួមដំណើរដោយ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងប្រតិភូរួមដំណើរនារសៀលថ្ងៃទី៦ កញ្ញាបានជួបសំដែងការគួរសមជាមួយឯកឧត្តម វឿង ឌីញហឺ (VUONG DINH HUE) ប្រធានរដ្ឋសភានៃសាធារណៈសង្គមនិយមវៀតណាមនៅវិមានរដ្ឋសភា នាទីក្រុងហាណូយ។
-
សម្តេចពញាចក្រីប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម និងប្រទេសឡាវ

-
មន្ត្រីរាជការនៃរដ្ឋបាលសាលាខេត្តព្រះសីហនុ ដែលទើបទទួលបានមុខតំណែងថ្មីបង្ហាញការប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ

-
ក្រសួងអប់រំ រៀបចំវេទិកាថ្នាក់ជាតិដើម្បីរួមគ្នាផ្ដល់អាទិភាព លើការអប់រំបរិយាន្នសម្រាប់សិស្សមានពិការភាពក្រោយកូវីដ

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា រួមសហការជាមួយ អង្គការ ភាព ជា ដៃគូអប់រំនៃអង្គការមិនមែនរដ្ឋាភិបាល (NEP) និងក្រុមការងារ អប់រំបរិយាបន្ន និងពិការភាព (WGED) កំពុងរៀបចំវេទិកាថ្នាក់ជាតិ លើកទី១០ស្ដីពីការបរិយាបន្ន ក្រោមប្រធានបទ៖ « រួមគ្នាផ្ដល់ អាទិភាពលើការអប់រំបរិយាន្នសម្រាប់សិស្សមានពិការភាពក្រោយកូវីដ-១៩ នៅគ្រប់ភូមិសិក្សា»។ វេទិកាថ្នាក់ជាតិស្ដីពីការអប់រំបរិយាបន្ននេះ ត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃសុក្រទី៩ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ នៅភោជនីយ ដ្ឋាន ទន្លេបាសាក់២ រាជធានីភ្នំពេញ។ វេទិកាថ្នាក់ជាតិលើកទី១០នេះ គឺជាឱកាសមួយដែលអ្នកធ្វើការ ពាក់ព័ន្ធ លើវិស័យអប់រំបរិយាបន្នសម្រាប់កុមារមានពិការ ភាព នៅកម្ពុជា សហការគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បី កំណត់រកឲ្យឃើញថា តើអ្វីជាបញ្ហាប្រឈមក្នុងអំឡុងពេលកូវីដ១៩ និងអ្វីជាដំណោះស្រាយសមស្រប ក្រោយការបើកដំណើរការ សាលារៀនឡើងវិញ ដើម្បីជួយគាំទ្រដល់សិស្សមានពិការភាព បានបន្តការសិក្សា និងឆ្លងភូមិសិក្សា។ នៅក្នុងរយៈពេលពីរឆ្នាំនៃជំងឺរាតត្បាតកូវីដ-១៩ សាលារៀន ជាច្រើន ត្រូវបិទទ្វារក្នុងរយៈពេលយូរ ហើយសិស្សានុសិស្ស ត្រូវ បន្តការសិក្សា ពីចម្ងាយ។ ផ្នែកតាមផែនការរបស់ក្រសួង…
-
សិស្សានុសិស្សវិទ្យាល័យចំនួន ៥ ក្នុងរាជធានីភ្នំពេញ បំប៉នសមត្ថភាពដើម្បីឈានទៅរកភាពជោគជ័យក្នុងការសិស្សាថ្នាក់ឧត្តមសិក្សា ជីវិត និងការងារ តាមរយៈកម្មវិធី “ខ្ញុំឆ្នើម” សម្រាប់សិស្សទី១២ ត្រឡប់មកវិញជាថ្មី ក្នុងឆ្នាំ២០២២

ភ្នំពេញ ៖ សិស្សានុសិស្សវិទ្យាល័យចំនួន ៥ ក្នុងរាជធានីភ្នំពេញ បានធ្វើការបំប៉នសមត្ថភាពដើម្បីឈានទៅរកភាពជោគជ័យក្នុងការសិស្សាថ្នាក់ឧត្តមសិក្សា ជីវិត និងការងារ តាមរយៈកម្មវិធី “ខ្ញុំឆ្នើម” សម្រាប់សិស្សទី១២ ត្រឡប់មកវិញជាថ្មី ក្នុងឆ្នាំ២០២២ ។ កម្មវិធីនេះរៀបចំឡើងដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសនាថ្ងៃទី ០៦ កញ្ញា ២០២២ “ខ្ញុំឆ្នើម” ឬ The Best of Me ជាថ្មីម្ដងទៀត ក្នុងឆ្នាំ២០២២ ដែលមានការចូលរួមដោយ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុប ២០០នាក់ ពីវិទ្យាល័យទាំង ៥ នៅរាជធានីភ្នំពេញរួមមាន វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យបាក់ទូក វិទ្យាល័យទួលទំពូង វិទ្យាល័យឥន្ទ្រទេវី និងវិទ្យាល័យព្រែកលៀប ។ កម្មវិធី «ខ្ញុំឆ្នើម» ត្រូវបានរៀបចំឡើងក្រោមគោលបំណង បំប៉នសមត្ថភាពសិស្សានុសិស្សវិទ្យាល័យឲ្យសម្រេចចិត្តត្រឹមត្រូវ ដើម្បីឈានទៅរកភាពជោគជ័យក្នុងការសិស្សាថ្នាក់ឧត្តមសិក្សា ជីវិត និងការងារ ។ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ…
-
រដ្ឋបាលខេត្តកណ្តាលបានដោះស្រាយវិវាទដីធ្លី ១៤១ករណីជា ស្ថាពរ និងនៅបន្តចំនួន ៣២១ករណីទៀត

-
របាយការណ៍៖ ប្រាំបីខែ នៃឆ្នាំ២០២២ រន្ទះបាញ់សម្លាប់ មនុស្ស៤៨នាក់ ខណៈជំនន់ទឹកភ្លៀងសម្លាប់ មនុស្សប្រាំបួននាក់
