-
មិនយល់នូវហេតុអ្វីបានជាយុវវ័យខ្លះងប់នឹងជំនឿមិនពិតនៃរឿងព្រហ្មសង្គ្រោះពិភពលោក? (Video Inside)

-
ព្រឹទ្ធសភារៀបចំពិធីសម្ពោធស្លាកសមិទ្ធផលជំនួយរបស់ស្ថានទូតចិនប្រចាំកម្ពុជា

ភ្នំពេញ៖ ស្លាកសមិទ្ធផលលើការជួសជុលអគារក្រហម និងបណ្ណាល័យព្រឹទ្ធសភា ដែលជាជំនួយរបស់ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំពិធីសម្ពោធនារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
-
ក្រសួងអប់រំ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងលើកទិសដៅបន្ត សម្រាប់អនុវត្តកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប)

ភ្នំពេញ៖ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងលើកទិសដៅបន្ត សម្រាប់អនុវត្តកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប) ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារអគ្គនាយកដ្ឋានយុវជន ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តដែលមានមណ្ឌលសិក្សា នាយកមណ្ឌលសិក្សា និងអ្នកសម្របសម្រួលកម្មវិធីប៊ីប ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងជំរុញការអនុវត្តឱ្យបានកាន់តែប្រសើរឡើង សំដៅសម្រេចបានតាមសូចនាករដែលបានដាក់នៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ (២០១៩-២០២៣)៕ ដោយ-រ៉ាវុធ
-
ខឹម វាសនា ព្រមានប្រើសិល្ប៍ដាក់លើអាជ្ញាធរ (Video Inside)

ខឹម វាសនា បានប្រើសម្តីព្រមានដាក់ទៅលើសមត្ថកិច្ចអាជ្ញាធរដោយចាត់ទុកថាអាជ្ញាធរគឺ ជាមនុស្សលោកធម្មតា, ចំណែកគាត់គឺជាអង្គព្រហ្មដែលមានឫទ្ធានុភាព។ ខឹម វាសនា បាននិយាយថា គាត់នឹងបញ្ចេញមហិទ្ធិរិទ្ធរបស់គាត់ប្រឆាំងនឹងអាជ្ញាធរមានសមត្ថកិច្ច បើសិនជា អាជ្ញាធរមិនស្តាប់តាមគាត់នោះទេ។ លោក ម៉ារ យ៉ារិទ្ធិ មានបទអត្ថាធិប្បាយមួយក្រោមចំណងជើងថា ព្រហ្មខឹមវាសនា ព្រមានប្រើសិល្ប៍ដាក់លើអាជ្ញាធរ
-
រដ្ឋបាលខេត្តសៀមរាប ច្រានចោលការចោទប្រកាន់របស់ ខឹម វាសនា ថាយកថ្លៃដឹកជញ្ជូនពលរដ្ឋទៅផ្ទះ និងហៅការចោទប្រកាន់នេះថាកំពុងបង្វែរការចាប់អារម្មណ៍លើទង្វើបោកប្រាស់របស់ខ្លួន

-
រដ្ឋមន្រ្តីសង្គមកិច្ច៖ អំឡុងវិបត្តិនៃការឆ្លងរាតត្បាត ជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានចំណាយថវិកាជិត៨០០លានដុល្លារ ដើម្បីជួយ ឧបត្ថម្ភទំនុកបម្រុងដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ

បាត់ដំបង៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានបញ្ជាក់ថា នៅក្នុងអំឡុងពេលជាងពីរឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយនូវថវិកា ជាតិជិត ៨០០លានដុល្លារ ទៅលើការឧបត្ថម្ភផ្តល់ជូននូវសាច់ប្រាក់សុទ្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល ដែល កម្ពុជា កំពុងតែជួបនូវវិបត្តិជំងឺឆ្លងរាតត្បាត ជំងឺកូវីដ-១៩ក្នុង រង្វង់ចំនួន៧០ម៉ឺនគ្រួសារ និងមនុស្សរាយប្រមាណជិតបីលាននាក់។
-
កម្ពុជាប្រាប់ អាយ អឹម អេហ្វ ថា អត្រាកំណើនសេដ្ឋកិច្ចជាតិ អាចកើនឡើងក្នុងរង្វង់ ៥ភាគរយនាឆ្នាំនេះ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា បានថ្លែងប្រាប់តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ ឬ អាយ អឹម អេហ្វ (IMF) ថាកំណើនសេដ្ឋកិច្ចជាតិអាចនឹង កើនឡើងក្នុងអត្រា ៥ភាគរយ ក្នុងឆ្នាំ២០២២ នេះ ជាមួយនឹងកម្រិតអត្រាអតិផរណា អាចគ្រប់ គ្រងបាន បើទោះបីកន្លងទៅរយៈពេលប្រាំមួយខែមកនេះ កម្ពុជា មានឱនភាពសេដ្ឋកិច្ចខ្លះៗក្តី។
-
ស្ថានទូតចិនប្រចាំកម្ពុជា អំពាវនាវជាថ្មី កុំឲ្យពលរដ្ឋជឿការឆបោក របស់ឧក្រិដ្ឋជនថា មកធ្វើការនៅកម្ពុជាមានប្រាក់ខែខ្ពស់


