Category: ព័ត៌មានជាតិ

  • ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា អាចនឹងកើនឡើងដល់ប្រមាណ ពីរលាននាក់ត្រឹមចុងឆ្នាំ២០២២នេះ

    ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា អាចនឹងកើនឡើងដល់ប្រមាណ ពីរលាននាក់ត្រឹមចុងឆ្នាំ២០២២នេះ

    ភ្នំពេញ៖ត្រឹមរយៈពេល ប្រាំបី ខែក្នុងឆ្នាំ២០២២ ទេសចរអន្តរជាតិដែល ចូលមកកម្ពុជាមានចំនួនជិតមួយលាននាក់ ហើយបើតាមការព្យាករ ចុងក្រោយ កម្ពុជាទំនងជានឹងទទួលបានទេសចរអន្តរជាតិចាប់ពី ១,៥លាននាក់ ទៅ ២លាននាក់ ត្រឹមចុងឆ្នាំនេះ។ ប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា រួមមានប្រទេសថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងឡាវជាដដើម។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែង បញ្ជាក់នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២។ ជុំវិញរឿងនេះ លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករ ទេសចរណ៍កម្ពុជា បានប្រាប់ថា ការព្យាករនេះ វាអាចនឹងកើតឡើង និងមិនកើតឡើង ពីព្រោះថាប្រទេសកម្ពុជានៅតែបន្តមានជំងឺកូវីដ-១៩ ហើយគោលនយោបាយទាក់ទងជាមួយជនបរទេស នៅតែមានការរឹត បណ្តឹង។ លោកថា៖ «ខ្ញុំគិតថា ការព្យាករនេះ អាចនឹងជិតទៅដល់ នៅខាងមុខទៀត ប្រសិនបើជំងឺកូវីដ-១៩ លែងជាបញ្ហា ហើយក៏លែងមានការរឹតបណ្តឹង ឬត្រួតពិនិត្យ តាមច្រកចេញ-ចូល ទោះជាមិនអាចកើនដល់ពីរលាននាក់ ក៏អាចកើនពីឥលូវនេះដែរ»។ លោកបន្ថែមថា…

  • អាជ្ញាធរត្រៀមបើកការស៊ើបអង្កេតករណីលោក ខឹម វាសនា ប្រមូលលុយបានលើស១០ម៉ឺនដុល្លារ បើមានបណ្តឹងពីពលរដ្ឋ

    អាជ្ញាធរត្រៀមបើកការស៊ើបអង្កេតករណីលោក ខឹម វាសនា ប្រមូលលុយបានលើស១០ម៉ឺនដុល្លារ បើមានបណ្តឹងពីពលរដ្ឋ

    ភ្នំពេញ៖អាជ្ញាធរសមត្ថកិច្ចខេត្តសៀមរាប បានបង្ហើបប្រាប់សារព័ត៌មាន CPA នៅថ្ងៃសៅរ៍ទី១០ ខែកញ្ញាឆ្នាំ២០២២នេះថា សមត្ថកិច្ចកំពុងតាមដាម និងត្រៀមបើកការស៊ើបអង្កេតករណីប្រមូលផ្តុំនៅចម្ការលោក ខឹម វាសនា អំពី ករណី ប្រមូលលុយពីប្រជាពលរដ្ឋ។ ការអះអាងនេះ គឺក្រោយពេល អាជ្ញាធរប្រមូលបានព័ត៌មានជាបន្តបន្ទាប់ថា លោក ខឹម វាសនា ប្រមុខបក្ស គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) ប្រមូលលុយពីសកម្មភាពជួបជុំ បានលើសពី១០ម៉ឺនដុល្លារអាមេរិក។ ជាការសន្និដ្ឋានជំហានរបស់ដំបូង អាជ្ញាធរខេត្តសៀមរាបលើកឡើងថា សកម្មភាពប្រមូលផ្តុំរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជា សកម្មភាពបោកប្រាស់ដើម្បីប្រមូលលុយពីប្រជាពលរដ្ឋ។ ការសន្និដ្ឋាន គឺដោយសំអាងហេតុ ថា ការឃោសនារបស់លោក ខឹម វាសនា ពីគ្រោះទឹកជំនន់ជារឿងមិនពិត។ រីឯសកម្មភាពនយោបាយទៀតសោតនោះ ហេតុអ្វីការជួបជុំត្រូវអស់បន្លាយអស់រយៈពេលដល់ទៅជាងពីរសប្តាហ៍។ នេះបើតាមប្រភពសមត្ថកិច្ចប្រាប់សារព័ត៌មាន CPA។ តាមព័ត៌មានដែលសមត្ថកិច្ចទទួលបាន គឺលោក ខឹម វាសនា ប្រមុខបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ធ្វើសកម្មភាពប្រមូល លុយពីប្រជាពលរដ្ឋ បានលើសពី១០ម៉ឺនដុល្លារអាមេរិក។ ក្នុងនោះមានពលរដ្ឋមួយគ្រួសារ បានឲ្យលុយទៅលោក ខឹម វាសនា ចំនួន១០ម៉ឺនដុល្លារ ខណៈដែលពលរដ្ឋមកពីកូរ៉េខ្លះ ឲ្យក្នុងរង្វង់មួយ ម៉ឺនដុល្លារ។បើទោះបីជាមានប្រភពដំណឹងបញ្ជាក់អំពីករណីប្រមូលលុយរបស់លោក ខឹម…

  • អ្នកវិភាគ៖ ការផ្លាស់ប្តូរប្រមុខរដ្ឋាភិបាល និងព្រះមហាក្សត្រនៅអង់គ្លេស មិនប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-អង់គ្លេសឡើយ

    អ្នកវិភាគ៖ ការផ្លាស់ប្តូរប្រមុខរដ្ឋាភិបាល និងព្រះមហាក្សត្រនៅអង់គ្លេស មិនប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-អង់គ្លេសឡើយ

    ភ្នំពេញ៖នៅប្រទេសអង់គ្លេស ការផ្លាស់ប្តូរប្រមុខរដ្ឋាភិបាលបន្ទាប់ពីមានវិបត្តិនយោបាយផ្ទៃក្នុង ព្រមទាំងការចូលទិវង្គតរបស់ម្ចាស់ក្សត្រិយអង់គ្លេសអេលីហ្សាប៊ែតទី២ (Elizabeth II) អាចនឹងបណ្ដាលឲ្យមានការ ផ្លាស់ប្តូររបត់នយោបាយអន្តរជាតិតិចតួច តែមិនជះឥទ្ធិពលដល់ទំនាក់ទំនងការបរទេសកម្ពុជា-អង់គ្លេសឡើយ។ មិនជះឥទ្ធិពល ព្រោះប្រទេសអង់គ្លេសមានបន្ទាត់នយោបាយការបរទេសច្បាស់លាស់ មិនស្ថិតលើបុគ្គលនោះទេ។ លោកបណ្ឌិតសេង សារី អ្នកវិភាគនយោបាយនិងសង្គម យល់ឃើញថា៖ « ភូមិសាស្ត្រនយោបាយពិភពលោក នឹងមានការប្រែប្រួលតិចតួចណាស់ ទោះបីជា មានការផ្លាស់ប្តូរប្រមុខដឹកនាំរដ្ឋក្តី ព្រោះអង់គ្លេសមានប្រព័ន្ធនយោបាយត្រឹមត្រូវ។ ចំណែកមេដឹកនាំប្រទេស គ្រាន់តែជាតំណាងប្រព័ន្ធដឹកនាំរដ្ឋប៉ុណ្ណោះ។»ចំពោះការចូលទិវង្គតរបស់ម្ចាស់ក្សត្រិយអង់គ្លេសអេលីហ្សាប៊ែតទី២ លោកថា អាចនឹងមានការប្រែប្រួលនយោបាយផ្ទៃក្នុងចំពោះរដ្ឋជាសមាជិក នៃ ប្រទេសខំមិនវែលធ៍(Commonwealth)។ លោកបណ្ឌិតសេង សារី៖ «អាចនឹងមានការប្រែប្រួលរបៀបដឹកនាំ ព្រោះរបៀបធ្វើការរបស់មហាក្សត្រជាស្ត្រី និងបុរស អាចខុសគ្នា ហើយយើងដឹងហើយថា ម្ចាស់ក្សត្រិយអេលីហ្សាប៊ែតទី២ មានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសខំមិនវែលធ៍ និងបណ្តាប្រទេសនានា ទោះបីប្រទេសនោះ មិនប្រកាន់យករបប ប្រជាធិបតេយ្យក៏ដោយ។» គួរបញ្ជាក់ថា ក្រុមប្រទេសខំមិនវែលធ៍(Commonwealth) គឺជាអន្តររដ្ឋាភិបាលដែលមានរដ្ឋជាសមាជិកចំនួន ៥៣ប្រទេសមកពីទ្វីបទាំង៥ ដែលមានម្ចាស់ក្សត្រិយ Elizabeth II ជាប្រធាន ដែលប្រទេសទាំងនេះ ភាគច្រើនគឺជាអតីតដែនដីអាណានិគមនិយមរបស់ចក្រភពអង់គ្លេស។ ចំពោះទំនាក់ទំនងរវាងកម្ពុជានិងអង់គ្លេសវិញ លោកបណ្ឌិតសេង សារី សង្កេតឃើញថា ជាទំនាក់ទំនងបែបប្រពៃណី…

  • សាកលវីទ្យាល័យជាតិបាត់ដំបង(NUBB)និងដៃគូសហការ បានរៀបចំទិវាព័ត៌មាន ស្តីពី”ការបណ្តុះបណ្តាលបរិញ្ញាបត្រជាន់ខ្ពស់ កែច្នៃអាហារ និង នវានុវត្តន៍”

    សាកលវីទ្យាល័យជាតិបាត់ដំបង(NUBB)និងដៃគូសហការ បានរៀបចំទិវាព័ត៌មាន ស្តីពី”ការបណ្តុះបណ្តាលបរិញ្ញាបត្រជាន់ខ្ពស់ កែច្នៃអាហារ និង នវានុវត្តន៍”

    សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) បានសហការជាមួយសាកលវិទ្យាល័យដៃគូ ក្នុងប្រទេស រួមមាន៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យហេងសំរិន ត្បូងឃ្មុំ ក្នុងការរៀបចំនូវកម្មវិធីទិវាព័ត៌មាន ( FOODI INFO DAY ) តាមរយៈ នៃការបណ្តុះបណ្តាលរបស់ខ្លួន នៅក្នុងគម្រោងបរិញ្ញាបត្រជាន់ខ្ពស់កែច្នៃអាហារ និងនវានុវត្តន៍ កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតី ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាលវិទ្យាល័យជាតិបាត់ដំបង ។ តាមរយៈការរៀបចំឲ្យមានកម្មវិធីនេះឡើងគឺផ្តោតសំខាន់ក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយដើម្បីបញ្ជ្រាបអំពីវឌ្ឍនភាព នៃគម្រោង ក្នុងកម្មវិធីអប់រំនូវថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់កែច្នៃអាហារ និងនវានុវត្តន៍ និងពីការចែករំលែកនូវចំណេះដឹង ឧត្តមភាព ព្រមទាំងបទពិសោធន៍ដែលទាក់ទងទៅនឹងការគ្រប់គ្រងក្នុងការផលិតចំណីអាហារ ឧស្សាហកម្មចំណីអាហារ នៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជាយើងសម្រាប់ថ្ងៃអនាគត។ លោកស្រីបណ្ឌិតសាស្រ្តាចារ្យរង រ៉ូសមីនី អូម៉ា (Assoc.Prof.Dr.Rosmini Omar) ជាព្រឹទ្ធបុរស មហាវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ អាសម៉ាន់ហាស៊ីម នៃសាកលវិទ្យាល័យបច្ចេកវិទ្យាម៉ាឡេស៊ី និងជាអ្នកសម្របសម្រួលគម្រោងបានធ្វើ “បឋកថាគន្លឹះ” លើប្រធានបទ៖ «ការគ្រប់គ្រងអាហារក្រោយការរាតត្បាតជម្ងឺកូវីដ-១៩ តាមរយៈនៃ ការបណ្តុះបណ្តាលបរិញ្ញាបត្រជាន់ខ្ពស់កែច្នៃអាហារ និងនវានុវត្តន៍…

  • ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ថា អង្គការចាត់តាំង​យុវជន​គណ​បក្ស​ប្រជាជនកម្ពុជា​នៅទ្វីបអាស៊ី​ខាងកើត និងអាគ្នេយ៍ គឺជា​ផ្នែក​មួយបំពេញឱ្យកម្លាំងសរុបរបស់​គណបក្សប្រជាជនកម្ពុជា

    ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ថា  អង្គការចាត់តាំង​យុវជន​គណ​បក្ស​ប្រជាជនកម្ពុជា​នៅទ្វីបអាស៊ី​ខាងកើត និងអាគ្នេយ៍  គឺជា​ផ្នែក​មួយបំពេញឱ្យកម្លាំងសរុបរបស់​គណបក្សប្រជាជនកម្ពុជា

    ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២)៖ ១. សូមថ្លែងអំណរគុណដល់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ដែលបានរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ដែលជាការជួបជុំលើកទី១ រវាងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់ បន្ទាប់ពីក្រុមការងារត្រូវបានកែសម្រួលកាលពីខែកុម្ភៈ ឆ្នាំ២០២២ នេះ និងស្របពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាមានភាពធូរស្រាល។ ២. ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ គឺជាផ្នែកមួយបំពេញឱ្យកម្លាំងសរុបរបស់គណបក្សប្រជាជនកម្ពុជា ដែលមានភារកិច្ចកៀរគរបង្កើនការគាំទ្រដល់គណបក្សប្រជាជនកម្ពុជាក្នុងមជ្ឈដ្ឋានសហគមន៍ប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ, ជប៉ុន, ម៉ាឡេស៊ី និងថៃ ជាពិសេសការគាំទ្រចំពោះបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្សក្នុងការផ្តល់ភាពកក់ក្តៅបម្រើ និងគាំពារប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស តាមរយៈការសម្របសម្រួលជួយដោះស្រាយរាល់ការលំបាក និងការផ្តល់ជំនួយឧបត្ថម្ភមនុស្សធម៌ផ្សេងៗ ដោយមិនមានប្រកាន់និន្នាការ។ ៣. សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ដែលបានយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំ និងផែនការរបស់យុវជនគណបក្សថ្នាក់កណ្តាល ដោយធ្វើសកម្មភាពយ៉ាងសកម្មលើការងារសហការជំរុញការកសាងពង្រីករចនាសម្ព័ន្ធគណបក្ស និងការកសាងថែទាំសមាជិកគណបក្ស រហូតសម្រេចបានលទ្ធផលជាទីមោទនៈ។ ពិតណាស់ ជោគជ័យនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្ត និងការដាក់ចេញនូវទិសដៅ និងសូចនាករបានច្បាស់លាស់…

  • ប្រធានកិត្តិយស អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានចូលរួមជាមួយរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការព្យាបាល និងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដែលធ្វើឱ្យកម្ពុជា ទទួលបានជោគជ័យ

    ប្រធានកិត្តិយស អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានចូលរួមជាមួយរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការព្យាបាល និងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដែលធ្វើឱ្យកម្ពុជា ទទួលបានជោគជ័យ

    ភ្នំពេញ៖ ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានចូលរួមជាមួយរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការព្យាបាល និងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដែលធ្វើឱ្យកម្ពុជា ទទួលបានភាពជោគជ័យ ។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បែបនេះ ទៅកាន់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណ ដែលប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រនាព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២ ដោយមានការចូលរួមពីសមាជិក សមាជិកា គ្រូពេទ្យស័្មគ្រចិត្តដែលអញ្ជើញមកពីបណ្តារាជធានី-ខេត្តទាំង២៥ សរុបប្រមាណ ២៣០០ នាក់។ ប្រធាន ស.ស.យ.ក រូបនេះ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមឈរជួរមុខ ជាមួយរាជរដ្ឋាភិបាល ជាយន្តការមួយ ដើម្បីប្រយុទ្ធប្រឆាំង…

  • អគារមត្តេយ្យសិក្សាជ្រៃ ១ខ្នង និងផ្លូវបេតុងអាមេ ១ខ្សែក្នុងឃុំជ្រៃ ស្រុកមោងឫស្សី ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    អគារមត្តេយ្យសិក្សាជ្រៃ ១ខ្នង និងផ្លូវបេតុងអាមេ ១ខ្សែក្នុងឃុំជ្រៃ ស្រុកមោងឫស្សី ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    បាត់ដំបង៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារមត្តេយ្យសិក្សាជ្រៃ ១ខ្នង មាន ២បន្ទប់ និងផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៣៦០ម៉ែត្រ ក្នុងភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២ ។ ឯកឧត្តម ស សុខា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដោតការយកចិត្ត ទុកដាក់ខ្ពស់ ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ ជាពិសេស លើការរៀន និងបង្រៀន។ ឯកឧត្តម បញ្ជាក់ថា ឆ្លងតាមរយៈការវាយតម្លៃ ពីអង្គការសុខភាពពិភពលោក ធនាគារពិភពលោក និងដៃគូ មួយចំនួន ដែលបានឧបត្ថម្ភគាំទ្រដល់វិស័យអប់រំនៅកម្ពុជា បានបង្ហាញថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣…

  • ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្ដេជ្ញាបន្តរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌ ពិសេសបន្តផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

    ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្ដេជ្ញាបន្តរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌ ពិសេសបន្តផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

    ភ្នំពេញ៖ ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានប្រកាសប្ដេជ្ញាចិត្តចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗ ជាពិសេស បន្តផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋានផ្សេងៗ ដោយឥតគិតថ្លៃ ។ ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងដូច្នេះក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅសាលមហោស្រពកោះពេជ្រនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២២ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានការចូលរួមពីសមាជិក សមាជិកា គ្រូពេទ្យស័្មគ្រចិត្តដែលអញ្ជើញមកពីបណ្តារាជធានី-ខេត្តទាំង២៥ សរុបប្រមាណ ២៣០០ នាក់។ ឯកឧត្តម លេង ផាលី បានឱ្យដឹងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗ…

  • ឯកឧត្តម ហ៊ុន ម៉ានី៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគ្រប់ៗរូប គឺជាវីរៈបុរសជួរមុខ ដែលបានរួមគ្នាដើម្បីបុព្វហេតុឧដុង្គឧត្តមសម្រាប់ជាតិ និងប្រជាជន

    ឯកឧត្តម ហ៊ុន ម៉ានី៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគ្រប់ៗរូប គឺជាវីរៈបុរសជួរមុខ ដែលបានរួមគ្នាដើម្បីបុព្វហេតុឧដុង្គឧត្តមសម្រាប់ជាតិ និងប្រជាជន

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគ្រប់ៗរូប គឺជាវីរៈបុរសជួរមុខ ដែលបានដាក់ប្រយោជន៍បុគ្គលដោយឡែក មករួបរួមគ្នាដើម្បីបុព្វហេតុឧដុង្គឧត្តមសម្រាប់ប្រជាជន និងសង្គមជាតិ។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បែបនេះ ទៅកាន់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណ ដែលប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រនាព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២២។ ទន្ទឹមនឹងការលើកឡើងនេះ ឯកឧត្តមប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក៏បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានប្រឹងប្រែង លះបង់ពេលវេលា និងប្តេជ្ញាទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការបំពេញភារកិច្ច ស្របតាមបេសកម្មរបស់ខ្លួន ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ។ ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា បើទោះបីជាសមាជិក សមាជិកា…

  • ឯកឧត្ដម ទុយ រី ជួបពិភាក្សាការងារជាមួយអគ្គនាយកសាជីវកម្ម OK ដើម្បីពិនិត្យលទ្ធភាពពង្រីកការចែកចាយផលិតផលកម្ពុជា

    ឯកឧត្ដម ទុយ រី ជួបពិភាក្សាការងារជាមួយអគ្គនាយកសាជីវកម្ម OK ដើម្បីពិនិត្យលទ្ធភាពពង្រីកការចែកចាយផលិតផលកម្ពុជា

    ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ហង់ សុជីវិន ទីប្រឹក្សាពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានចុះជួបពិភាក្សាការងារជាមួយលោក Jun Honda អគ្គនាយកសាជីវកម្ម OK (ក្រុមហ៊ុនផ្សារទំនើបម៉ាតលក់រាយ OK Supermarket) នៅទីក្រុង Yokohama ដែលបច្ចុប្បន្នផ្សារនេះបាននឹងកំពុងដាក់លក់គ្រាប់ស្វាយចន្ទីជាផលិតផលខ្មែរ នៅតាមបណ្តាសាខារបស់ខ្លួនចំនួន ១៥០កន្លែង នៅជុំវិញក្រុងតូក្យូ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនផ្សារទំនើបខាងលើក្នុងការពិនិត្យលទ្ធភាពពង្រីកការចែកចាយផលិតផលកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាលទ្ធភាពការនាំចូលផលិតផលអាហារកម្ពុជាផ្សេងទៀតមានដូចជា ដំណាប់ស្វាយ ម្នាស់ ម្រេច ស្ករត្នោត ។ល។ ក្នុងជំនួបពិភាក្សានោះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក លោកស្រី តំណាងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទជប៉ុន (៣ រូប) អង្គការ JICA (១រូប) និងតំណាងក្រុមហ៊ុន Top Planning Japan Co., Ltd (៤ រូប) ដែលក្រុមហ៊ុននេះមាន…