-
ខេត្តទាំង០៥ ដែលមានភ្ញៀវទេសចរច្រើនជាងគេចុងសប្តាហ៍ទី១ ខែកញ្ញា

-
សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់បុគ្គលឈ្មោះ ហ៊ុន វិបុល ដែលបន្លំខ្លួនថា ជាប្អូនជីដូនមួយរបស់សម្ដេច ត្រូវបញ្ឈប់សកម្មភាពបោកប្រាស់ត្រឹមនេះ បើមិនចង់មានរឿង

-
ខេត្តចំនួនពីររបស់កម្ពុជានឹងក្លាយជាខេត្តដែលមានភ្ញៀវបរទេសស្គាល់ច្រើនជាងគេបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អង្គទូតបរទេសជិត២០ប្រទេស

ភ្នំពេញ៖ប្រតិភូអង្គទូតជិត២០ប្រទេស ប្រចាំនៅប្រទេសថៃ បាន សរសើរពីការអភិវឌ្ឍខេត្តចំនួនពីរគឺខេត្តបន្ទាយមានជ័យនិងសៀមរាប ដែលសម្បូរទៅដោយមុខម្ហូបឆ្ងាញ់និងជាតំបន់ដែលទាក់ទងនឹងឧទ្យានបុរាណអង្គរជាដើម។នេះបើតាមកខ្លឹមសារនៃ សេចក្ដី ប្រកាស ព័ត៌មាន កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ របស់ស្ថានទូតនៃ ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ដែលជាអ្នករៀបចំ ដំណើរទស្សនកិច្ចនេះ។ គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចសិក្សាលើកទី២ របស់អង្គ ទូតបរទេស និងក្រុមគ្រួសារពីប្រទេសថៃ ទៅកាន់ខេត្តទាំងពីរ ក្នុងរយៈពេលបីយប់បួនថ្ងៃ ក្រោមកិច្ចសហការរៀបចំរវាង ស្ថានទូត កម្ពុជា នៅទីក្រុងបាងកក និងក្រុមការងារសម្របសម្រួល ការទូត សេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងអន្តរក្រសួង/ស្ថាប័ន។ លោក អ៊ូក សោភ័ណ្ឌ ឯកអង្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បាន ឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះមានអង្គទូត១៩ប្រទេស ដែលតំណាងឱ្យស្ទើរគ្រប់ទ្វីប បានចូលរួមក្នុងដំណើរទស្សនកិច្ចនេះ។ ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជាបានរៀបចំសិក្ខាសាលា ដើម្បី ផ្សព្វផ្សាយអំពីការទូតសេដ្ឋកិច្ច ដែលសហការជាមួយក្រសួង-ស្ថាប័នមួយចំនួនដូចជា ក្រសួងការទេស និងសហប្រតិបត្តិការ អន្តរជាតិ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សា អភិវឌ្ឍន៍ជាតិកម្ពុជា (CDC) ដោយមានតំណាងពីក្រសួង-ស្ថាប័ន…
-
គ្រូបង្រៀនប្រមាណ ៨ពាន់នាក់ ទទួលបានការពង្រឹងសមត្ថភាពលើបច្ចេកទេសបង្រៀនតាមបែបឌីជីថល តាមរយៈគម្រោង USESDP

ភ្នំពេញ ៖ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យធនធាន និងវិទ្យាល័យបណ្ដាញ ទូទាំងប្រទេសកម្ពុជា សរុបចំនួន ៨ ៤២១នាក់ ស្រី ៣ ៤៧១នាក់ បានទទួលវគ្គបណ្ដុះបណ្ដាលស្ដីពី ការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ដែលត្រូវបានរៀបចំឡើងដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី១ (USESDP-I) និងគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) ដើម្បីលើកកម្ពស់សមត្ថភាពបុគ្គលិកអប់រំ ជាពិសេសគ្រូបង្រៀនលើជំនាញអប់រំឌីជីថល ។ វគ្គបណ្ដុះបណ្ដាលនេះ មានសារសំខាន់សម្រាប់សិក្ខាកាមក្នុងការប្រើប្រាស់បច្ចេកវិទ្យា បម្រើដល់ការងារគ្រប់គ្រប់ ការងារបង្រៀនតាមបែបឌីជីថល ជំនួយដល់គ្រូបង្រៀនក្នុងការគ្រប់គ្រងថ្នាក់រៀនពីចម្ងាយ តាមដានការសិក្សារបស់សិស្សានុសិស្ស ប្រើប្រាស់ធនធានអប់រំដែលមានស្រាប់ដើម្បីបង្កើនប្រសិទ្ធភាពការបង្រៀន បង្កើនភាពទាក់ទាញដល់សិស្សានុសិស្សក្នុងការសិក្សាស្រាវជ្រាវបង្កើតនូវគំនិតថ្មីៗ ឆ្លើយតបឱ្យបានទាន់ពេលចំពោះការរីកចម្រើនថ្មីនៃបច្ចេកវិទ្យាឌីជីថល។ វគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅដោយផ្ទាល់ និងតាមអនឡាញ ដោយមានការចូលរួមឧទ្ទេសនាមដោយគ្រូឧទ្ទេសមកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាស្ថានគរុកោសល្យបាត់ដំបង វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ វិទ្យាល័យព្រះសីហនុ ខេត្តបាត់ដំបង វិទ្យាល័យព្រះបាទសុរាម្រឹតខេត្តកំពង់ឆ្នាំង សាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប។ ក្នុងដំណើរការវគ្គបណ្ដុះបណ្ដាល មានការស្ទាបស្ទង់មតិមុនការចាប់ផ្តើម និងក្រោយបញ្ចប់វគ្គ មានការរៀបចំប្រឡងបញ្ចប់តាមអនឡាញ ផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ដើម្បីធានាបាននូវគុណភាព និងបញ្ជាក់ពីសមត្ថភាពសិក្ខាកាមក្នុងការប្រើប្រាស់កម្មវិធីនានាដែលទទួលបានពីវគ្គបណ្ដុះបណ្ដាល។ ការបណ្ដុះបណ្ដាល…
-
ប្រមុខការទូតកម្ពុជា៖កម្ពុជាបោះជំហានយ៉ាងខ្លាំងក្នុងការធ្វើមាតុភូមិនិវត្តន៍សម្បត្តិវប្បធម៌ដែលត្រូវគេលួចត្រឡប់មកវិញ

ភ្នំពេញ៖ «ប្រទេសកម្ពុជា បានបោះជំហានយ៉ាងខ្លាំង ក្នុងការធ្វើ មាតុភូមិនិវត្តន៍នូវទ្រព្យសម្បត្តិជាតិ ដែលត្រូវគេលួច ត្រឡប់មក វិញ។» នេះគឺជាការលើកឡើងរបស់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ដ្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅក្នុងសន្និសីទអន្ដរជាតិ ស្ដីពីការការពារ និងការទប់ស្កាត់ការ ចរាចរណ៍ជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលរៀបចំធ្វើនៅ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៥ ខែកញ្ញានេះ។
-
ក្រសួងបរិស្ថានប្ដេជ្ញាអភិរក្ស និងបង្កើនចំនួនប្រជាសាស្ត្រសត្វក្រពើភ្នំ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក

-
ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីថាការជួយសង្រ្គោះពលរដ្ឋមួយចំនួនចេញពីការងារឆបោក មានខ្លះបដិសេធ មិនចង់ចេញពីកម្ពុជា

-
នគរបាលជំនាញឃាត់ខ្លួនឧកញ៉ា ជួប ច័ន្ទ តាមដីកាបញ្ជាដោយបង្ខំ និងឲ្យឃុំខ្លួន ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន

-
អាជ្ញាធរដុតដៃដុតជើងបង្ក្រាបករណីជួញដូរមនុស្ស ទោះជាអ្នកឃ្លាំមើលសង្គមបន្តក្តីព្រួយបារម្ភ

ភ្នំពេញ៖ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា ប្រកាសពីការរៀបចំផែនការប្រតិបត្តិការពិសេសបង្ក្រាបករណីជួញដូរមនុស្ស អាជ្ញាធរពាក់ព័ន្ធបាននិងកំពុងដុតដៃដុតជើងស្រាវជ្រាវលើករណីនេះ។ តែទោះបីជាអាជ្ញាធរកម្ពុជាបង្ហាញពីការខិតខំប្រឹងប្រែងរបស់ខ្លួនក្តី ក៏អ្នកតាមដានបញ្ហាសង្គមនៅតែសម្តែងការព្រួយបារម្ភចំពោះករណីជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជាដដែលដែរ។
-
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងអំណរគុណដៃគូអន្តរជាតិ ជាពិសេសអាមេរិក ដែលប្រឹងប្រែងជួយស្វែងរកវត្ថុបុរាណ ប្រគល់ជូនកម្ពុជាវិញ
