Category: ព័ត៌មានជាតិ

  • ព្រះពុទ្ធបដិមាប្រាក់មួយអង្គ មានអាយុកាលជាង ១០០ឆ្នាំ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ មកតម្កល់ទុកគោរពបូជានៅវត្តតាសុត ភូមិប៉ាតឡាង ឃុំក្រាំងលាវ ក្នុងស្រុករលាប្អៀរ

    ព្រះពុទ្ធបដិមាប្រាក់មួយអង្គ មានអាយុកាលជាង ១០០ឆ្នាំ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ មកតម្កល់ទុកគោរពបូជានៅវត្តតាសុត ភូមិប៉ាតឡាង ឃុំក្រាំងលាវ ក្នុងស្រុករលាប្អៀរ

    កំពង់ឆ្នាំង ៖ ព្រះពុទ្ធបដិមាប្រាក់មួយអង្គមានកម្ពស់ជាង ៦តឹកនិងមានទម្ងន់ជាង ២៧គីឡូជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ជាតិ មិនអាចកាត់តម្លៃបាន ត្រូវបានធ្វើមាតុភូមិនិវត្តន៍ និមន្តដង្ហែរមកតម្កល់ទុកគោរពបូជានៅក្នុងវត្តច័ន្ទប្បជោត្តនារាម ហៅវត្តតាសុត នៅព្រឹកថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២២ស្ថិតនៅក្នុងភូមិប៉ាតឡាងឃុំក្រាំងលាវស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។ នៅក្នុងពិធីខាងលើនេះមានការនិ មន្តយាងចូលរួមពី សម្ដេចព្រះឧត្តមបញ្ញា ដួង ផង់ , ព្រះមេគុណខេត្តសុខថាន , ព្រះគ្រូ សុន ចាន់វីរៈច័ន្ទមុនី ចៅអធិការវត្តតាសុត ,ឯកឧត្តម នរៈរតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា , ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ,លោក ជំទាវ ប៊នសុភី អភិបា លរងខេត្ត និងមានការនិមន្តចូលរួមពីមន្ត្រីសង្ឃគ្រប់ឋានានុក្រមមន្ត្រីរាជការជុំវិញស្រុកនិងខេត្ត រួមទាំងប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជាច្រើនរយនាក់ចូលរួមផងដែរ ។ នៅក្នុងពិធីនេះលោកជំទាវ ប៊ន សុភីបានថ្លែងថា ព្រះអ ង្គបដិមាខាងលើនេះមានកម្ពស់ជាង ៦តឹក ព្រះភ្នែនជាង៤តឹក មានទម្ងន់ជាង ២៨គីឡូ កសាងឡើងអំពីប្រាក់ នៅចុងរជ្ឋកាលព្រះបាទនរោត្តម ដែលមានអាយុកាលពី ១០០ ទៅ…

  • ផ្លូវលំគ្រួសក្រហមប្រវែង ៧គីឡូម៉ែត្រដែលរងការខូចខាត ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចាប់ផ្តើមឈូសឆាយកែសម្រួលហើយ

    ផ្លូវលំគ្រួសក្រហមប្រវែង ៧គីឡូម៉ែត្រដែលរងការខូចខាត ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចាប់ផ្តើមឈូសឆាយកែសម្រួលហើយ

    កំពង់ឆ្នាំង ៖ តាមសំណូមពររបស់ប្រជាពលរដ្ឋ ផ្លូវលំគ្រួសក្រហម ១ខ្សែ ជាង ៧គីឡូម៉ែត្រ ចេញពីភូមិចុងឈើត្រាចទៅភូមិកងមាស ក្នុងឃុំគោកបន្ទាយ ដែលរងការខូចខាតយ៉ាងខ្លាំងនោះ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២២ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង បានចាប់ផ្ដើមដំណើរការឈួសឆាយផ្លូវ ១ខ្សែខាងលើនេះហើយ ។ បងប្អូនប្រជាពលរដ្ឋរស់នៅភូមិកងមាសបានឲ្យដឹងថា ផ្លូវលំមួយខ្សែខាងលើនេះ បានរងការខូចខាតយូរហើយដែលធ្វើឱ្យប្រជាពលរដ្ឋជាច្រើនភូមិដែលប្រើប្រាស់ផ្លូវនេះ ជួបការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ពីស្រែចម្ការមកលក់ដូរនៅទីផ្សារ ពិសេសទៀតនោះ គឺការដឹកជញ្ជូនអ្នកជំងឺ មកកាន់មន្ទីរពេទ្យខេត្ត ។ ប៉ុន្តែក្រោយពីមានសំណូមពរយ៉ាងទទូចពីប្រជាពលរដ្ឋ ដែលបានផ្ដិតមេដៃរាប់រយនាក់ស្នើសុំដល់អាជ្ញាធរស្រុក និងមន្ទីរជំនាញឲ្យជួយជួសជុលផ្លូវខាងលើនេះ រួមនឹងការគិតគូរយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងផងនោះ ឥឡូវត្រូវបានចាប់ផ្ដើមធ្វើការឈូសឆាយផ្លូវនេះ ក៏បានដំណើរការតាមសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋហើយ។ អាជ្ញាធរភូមិកងមាស ក៏ដូចជាប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវខាងលើនេះសូមគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ…

  • ឯកឧត្តម នេត ភក្ត្រា ៖ សត្វព្រៃ ព្រៃឈេី អាចរស់បាន រីកលួតលាស់បានមិនចាំបាច់ត្រូវការ មនុស្ស ប៉ុន្តែមនុស្សមិនអាចរស់ដោយគ្មានធម្មជាតិបានទេ

    ឯកឧត្តម នេត ភក្ត្រា ៖ សត្វព្រៃ ព្រៃឈេី អាចរស់បាន រីកលួតលាស់បានមិនចាំបាច់ត្រូវការ មនុស្ស ប៉ុន្តែមនុស្សមិនអាចរស់ដោយគ្មានធម្មជាតិបានទេ

    រតនគិរី ៖ សត្វព្រៃ និងព្រៃឈេី ពួកវាអាចរស់បាន អាចរីកលូតលាស់បាន មិនចាំបាច់ត្រូវការមនុស្ស ប៉ុន្តែមនុស្សវិញមិនអាចរស់ដោយគ្មានធម្មជាតិនោះទេ នេះជាការលេីកឡេីងរបស់ ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានយុទ្ឋនាការ អន្ទាក់សូន្យ តំណាងអោយឯកឧត្តម សាយ សំអាល រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។ បានលេីកឡេីងនាឱកាស់បេីកយុទ្ឋនាការក្រោមប្រធានបទ (អន្ទាក់សូន្យ) ដែលបានប្រារព្ឋធ្វេីឡេីងនៅលេីទឹកដីនៃខេត្តរតនគិរីនាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២នេះ ។ ដោយមានការសហការចូលរួមពី ក្រសួងបរិស្ថាន សាលាខេត្តរតនគិរី មន្ទីរបរិស្ថាន នឹងអង្គការ ជីវិតនិងធម្មជាតិ នៅចំពោះមុខនាក់ចូលរួមដ៏ច្រេីនកុះករ ឯកឧត្តម នេត ភក្ត្រា បានមានប្រសាសន៍ថា យុទ្ធនាការ អន្ទាក់សូន្យ ថ្ងៃនេះមានគោលដៅសំខាន់ដែលបាន ផ្តេីមចេញពីយេីងទាំងអស់គ្នាត្រូវចូលរួមអនុវត្តច្បាប់ ការពារសត្វព្រៃ ចូលរួមផ្សព្វផ្សាយបញ្ឈប់បរិភោគសត្វព្រៃ ការលក់ និងការបរបាញ់សត្វព្រៃជាដេីម ។ ដោយផ្លាស់ប្តូរ ផ្នត់គំនិត ឬ ទំលាប់ កែប្រែតំបនដែលមានសត្វព្រៃរស់នៅឱ្យប្រែក្លាយទៅជា តំបន់អភិរក្សសត្វព្រៃ រឺតំបនទេសចរ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាដែលអាចធ្វេីឱ្យប្រជាសហគមន៍យេីងមានការងារធ្វេី ព្រមទាំងអាចរកប្រាក់ចំណូលចូលសហគន៍បានច្រេីនជាងការបរបាញ់នោះទៀតផង។…

  • ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អបអរខួបអនុស្សារីយ៍ ១៣ ឆ្នាំ ថ្ងៃប្រកាសបង្កើត​បញ្ជាការដ្ឋានអង្គរក្ស

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អបអរខួបអនុស្សារីយ៍ ១៣ ឆ្នាំ ថ្ងៃប្រកាសបង្កើត​បញ្ជាការដ្ឋានអង្គរក្ស

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីខួបអនុស្សារីយ៍ ១៣ ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស (ក្រុងតាខ្មៅ, ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២) ដោយក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងដោយ ១. សូមចូលរួមអបអរសាទរចំពោះការប្រារព្ធខួបអនុស្សាវរីយ៍ដ៏មានអត្ថន័យ ដើម្បីជាការរំឭកដល់ដំណើរឆ្លងកាត់ជាច្រើនដំណាក់កាល និងការសម្រេចបាននូវស្នាដៃ និងសមិទ្ធផលក្នុងការបំពេញភារកិច្ចការពារសន្តិសុខ-សុវត្ថិភាពជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាភារកិច្ចជាច្រើនផ្សេងទៀត ជាគុណប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។ ២. ក្នុងរយៈពេលជាង ៤០ ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ប្រទេសកម្ពុជាបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកស្មុគស្មាញជាទីបំផុត នៅក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេស ជាពិសេសការខិតខំពុះពារធ្វើយ៉ាងណាធានាឱ្យបានដាច់ខាតនូវបរិយាកាសនយោបាយមួយប្រកបដោយសន្តិភាព ស្ថិរភាព សន្តិសុខ និងរបៀបរៀបរយ ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច។ សមិទ្ធិផលជាតិសំខាន់ៗ ដែលសម្រេចបានកន្លងមកនេះ ពិតជាមិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមប្រកបដោយពលិកម្មដ៏ធំធេងរបស់កងយោធពលខេមរភូមិន្ទ…

  • មន្រ្តី និង អ្នកជំនាញចង់ឃើញតំបន់ទេសភាពភាគខាងកើតដែលជាទីកន្លែងប្រៀបប្រដូចគ្រាប់ពេជ្រមិនទាន់ច្នៃឱ្យក្លាយជា សក្តានុពលនៃវិស័យទេសចរណ៍ធម្មជាតិ

    មន្រ្តី និង អ្នកជំនាញចង់ឃើញតំបន់ទេសភាពភាគខាងកើតដែលជាទីកន្លែងប្រៀបប្រដូចគ្រាប់ពេជ្រមិនទាន់ច្នៃឱ្យក្លាយជា សក្តានុពលនៃវិស័យទេសចរណ៍ធម្មជាតិ

    ខេត្តមណ្ឌលគិរី ៖ តំបន់ទេសភាពភាគខាងកើតគឺជាគ្រាប់ពេជ្រមិនទាន់ច្នៃដែលមានសក្តានុពលទេសចរណ៍ធម្មជាតិខ្ពស់ ជាពិសេស នៅដែនជម្រកសត្វព្រៃស្រែពក ជាតំបន់ព្រៃល្បោះដែលជាជម្រកសត្វប្រភេទក្រចកជើងចំពាម ជាពិសេសសត្វទន្សោង ដែលតំណាងឱ្យ ៦០ភាគរយនៃសត្វទន្សោងនៅលើពិភពលោក កំពុងរស់នៅតំបន់ដែនជម្រកសត្វព្រៃនៅខេត្តមណ្ឌលគិរី ដើម្បីប្រែក្លាយជាសក្តានុពលនៃវិស័យទេសចរណ៍ធម្មជាតិនៅថ្ងៃខាងមុខ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជា។ ការលើកឡើងឱ្យឃើញពីសក្តានុពលនៃតំបន់ទេសភាពភាគខាងកើតប្រទេសកម្ពុជា ហើយចង់ប្រែក្លាយតំបន់នេះទៅជាតំបន់ទេសចរណ៍ធម្មជាតិ របស់ប្រធានអង្គការ WWF ប្រចាំកម្ពុជារូបនេះធ្វើឡើងក្នុងពិធី ពិនិត្យលើការសិក្សាស្រាវជ្រាវរបាយសត្វព្រៃរបស់ក្រុមអ្នកជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការ WWFដែលបានរៀបចំឡើងនាដែនជម្រកសត្វព្រៃស្រែកពក ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។ គួរបញ្ជាក់ថា តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតជាប្រភេទព្រៃរបោះស្ថិតនៅភាគខាងជើង និងភាគ ខាងឦសាននៃប្រទេសកម្ពុជា ចាប់ពីខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ។ តំបន់នេះជាតំបន់មួយស្ថិតនៅក្នុងចំណោមតំបន់អេកូឡូស៊ី ដែលមានតម្លៃជីវៈចម្រុះខ្ពស់ ចំនួន៨ សម្រាប់កម្មវិធីអភិរក្សអាទិភាពក្នុងតំបន់មេគង្គ។ ទាក់ទិនក្នុងរឿងនេះ លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជាបានឱ្យដឹងថា មុនពេលចង់ឱ្យតំបន់ព្រៃល្បោះដ៏ធំកន្លែងនេះក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល ពិតណាស់គេចាំបាច់ត្រូវគ្រប់គ្រង និងអភិរក្សឱ្យបានលើតំបន់អភិរក្សនេះដើម្បីបង្កើនចំនួនជីវៈចម្រុះ។ ជាមួយគ្នានេះ លោក…

  • ឡើងដាក់ខ្សែកាប (មេភ្លើង) បណ្ដាលឲ្យឆក់ ៣នាក់នៅក្រុងបានលុងបង្ករឱ្យមានការភ្ញាក់ផ្កេីលទាំងព្រឹក

    ឡើងដាក់ខ្សែកាប (មេភ្លើង) បណ្ដាលឲ្យឆក់ ៣នាក់នៅក្រុងបានលុងបង្ករឱ្យមានការភ្ញាក់ផ្កេីលទាំងព្រឹក

    រតនគិរី ៖ អ្នករៀបចំខ្សែកាបប្រព័ន្ធភ្លើងអគ្គិសនីប្តូរបង្គោលភ្លេីងនៅតាមបណ្តោយផ្លូវជាតិលេខ៧៨ត្រង់ចំណុចជិតការ៉ាស់សាំងប្រេងយេីង បណ្តាលឲ្យឆក់មនុស្ស៣នាក់រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនតាមរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តយកទៅសង្គ្រោះជាបន្ទាន់ភ្លាមៗ។

  • សាលាដំបូងខេត្តព្រះវិហារ ឃុំខ្លួនបុរសជនជាតិចិនម្នាក់ សង្ស័យជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាង ១០០គីឡូក្រាម នាំឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់

    សាលាដំបូងខេត្តព្រះវិហារ ឃុំខ្លួនបុរសជនជាតិចិនម្នាក់ សង្ស័យជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាង ១០០គីឡូក្រាម នាំឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់

    ខេត្តព្រះវិហារ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ លោកស្រី សម្ផស្ស មុទិតា នៅរសៀលថ្ងៃទី៣កញ្ញានេះ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន លើជនសង្ស័យជនជាតិចិនម្នាក់ ដែលបានដឹកជញ្ជូន និងជួញដូរគ្រឿងញៀនជាង ១០០គីឡូក្រាម ចូលមកខេត្តព្រះវិហារ កម្ពុជា ។

  • ឯកឧត្តម នេត្រ ភក្រ្តា៖ សត្វក្រចកជើងចំពាមប្រឈម នឹងការថយចុះ, សត្វព្រៃមួយចំនួនថេរ និងសត្វមួយចំនួនទៀតកើនឡើង

    ឯកឧត្តម នេត្រ ភក្រ្តា៖ សត្វក្រចកជើងចំពាមប្រឈម នឹងការថយចុះ, សត្វព្រៃមួយចំនួនថេរ និងសត្វមួយចំនួនទៀតកើនឡើង

    មណ្ឌលគិរី៖ មន្ដ្រីជាន់ខ្ពស់ នៃក្រសួងបរិស្ថានបានថ្លែងថា សត្វព្រៃមួយចំនួននៅតែបន្តធ្លាក់ចុះពិសេសក្រុមសត្វព្រៃក្រចកជើងចំពាមក្នុងដែនជម្រសត្វព្រៃស្រែពក និងភ្នំព្រេច ក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគិរី ។

  • ឆេះស្ថានីយចាក់ហ្គាសរងការខូតខាតអស់ទាំងស្រុង, របួសធ្ងន់ស្រាលប្រាំពីរនាក់

    ឆេះស្ថានីយចាក់ហ្គាសរងការខូតខាតអស់ទាំងស្រុង, របួសធ្ងន់ស្រាលប្រាំពីរនាក់

    ភ្នំពេញ៖ អគ្គិភ័យបានឆេះស្ថានីយចាក់ហ្គាសមួយកន្លែង បណ្តាលឱ្យខូចខាតអស់ទាំងស្រុង និងបានឆេះរាលដាល់ដល់ឃ្លាំងចំនួនបីនៅក្បែរខាង។ ក្នុងហេតុការណ៍នេះ បណ្តាលឱ្យមនុស្សរងធ្ងន់ស្រាលចំនួនប្រាំពីរនាក់ ។ អគ្គិភ័យនេះ បានកើតឡើងកាលពីម៉ោង ជាង២រសៀល ថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីតាំងលក់ហ្គាស សិ្ថតនៅតាមបណ្តោយផ្លូវសម្តេច ជា ស៊ីម នៅភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

  • សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​២២ (សាខារង្វង់មូលកួរស្រូវ)­­ ត្រូវបានសម្ពោធជាផ្លូវការ

    សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​២២ (សាខារង្វង់មូលកួរស្រូវ)­­ ត្រូវបានសម្ពោធជាផ្លូវការ

    ភ្នំពេញ៖ ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ប៊ែលធី គ្រុប បានប្រារព្ធ​ពិធីសូត្រមន្តបើកឱ្យដំណើរការជាផ្លូវការ​ សាលា​ ប៊ែលធី អន្តរជាតិទី២២ (សាខារង្វង់មូលកួរស្រូវ) ស្ថិតនៅអគារលេខ១៩ ផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពិស  ខណ្ឌដង្កោ  រាជធានីភ្នំពេញ។ ពិធីសម្ពោធជាផ្លូវការនេះ ប្រព្រឹត្តទៅក្រោម​អធិបតី​ភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ។ អគារសាលា ប៊ែលធី អន្តរជាតិទី២២នេះ មានកម្ពស់​ ៩ជាន់ ក្នុងនោះជាន់ក្រោមដីគឺជាចំណត និងមានបន្ទប់សិក្សាចំនួន ១៥៦បន្ទប់ ព្រមទាំងមានបន្ទប់ពិសោធន៍ បន្ទប់រ៉ូបូទិក បណ្ណាល័យ បន្ទប់ប្រឹក្សាយោបល់ សាលសហសិក្សា ជាពិសេសបានបំពាក់នូវកាំមេរ៉ាសុវត្ថិភាពគ្រប់ថ្នាក់ និងតាមជាន់នីមួយៗ ហើយបច្ចុប្បន្នមានសិស្សបានចុះឈ្មោះចូលរៀនប្រមាណជាង ១,៩០០នាក់ និងមានកម្មវិធីសិក្សាធំៗ ចំនួន ៥ ដូចជា៖ ១- ថ្នាក់ចំណេះទូទៅ (ថ្នាក់ត្រៀម, ថ្នាក់ទី១-១២)       ២- ថ្នាក់ភាសាអង់គ្លេសទូទៅ…