-
អភិបាលរងខេត្តរតនគិរីចំនួន ៤រូប ត្រូវបានប្រកាសចូលកាន់មុខតំណែង និង ២រូប ត្រូវបានផ្ទេរភារកិច្ចទៅកាន់ខេត្តផ្សេង

-
រដ្ឋមន្ត្រីក្រសួងកសិកម្ម វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្មជាមួយមជ្ឍមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្ម អន្តរជាតិ

-
ក្រសួងវប្បធម៌ សហការជាមួយអង្គការ Antiquities Coalition របស់អាមេរិក នឹងរៀបចំសន្និសីទអន្តរជាតិ ស្តីពីការការពារសម្បត្តិវប្បធម៌ នៅខេត្តសៀមរាប

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយអង្គការ Antiquities Coalition នៅសហរដ្ឋអាមេរិក នឹងរៀបចំសន្និសីទអន្តរជាតិ ស្តីពីការការពារសម្បត្តិវប្បធម៌។ សន្និសីទនេះ ផ្តោតសំខាន់លើការការពារ និងការទប់ស្កាត់អំពើជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់ ដែលកំពុងគំរាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែប ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដល់សហគមន៍ និងសេដ្ឋកិច្ចជាតិ ដែលជាបញ្ហាសំខាន់ ចំពោះប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍។
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជួបពិភាក្សាការងារជាមួយប្រធានតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ប្រចាំកម្ពុជា

-
ក្រសួងធនធានទឹក បញ្ជាក់ថា ចាប់ពីថ្ងៃ៥-៩ ខែកញ្ញា ស្ថានភាពភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេសកម្ពុជា ក្រោមឥទ្ធិពលប្រព័ន្ធសម្ពាធទាប

-
អភិបាលខេត្តកំពង់ស្ពឺ៖ ស្រុក-ក្រុងទាំងអស់ មានអំណាចគ្រប់គ្រាន់ក្នុងការបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនបាច់សុំយោបល់ខេត្ត

-
ម្ចាស់ម៉ូតូម្នាក់រំភើបចិត្ត បន្ទាប់ពីចោរកាប់ប្លន់ម៉ូតូ បានសម្រេច មួយសប្តាហ៍ទៅហើយ តែត្រូវអាវុធហត្ថរាជធានីភ្នំពេញ រកឃើញមកវិញ

-
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាទី២ នៃរដ្ឋសភា អនុញ្ញាតឱ្យអនុរដ្ឋមន្រ្តីទី១ នៃក្រសួងការបរទេសគុយបា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រសួងការបរទេសគុយបាដឹកនាំដោយ ឯកឧត្តម ហ្កេរ៉ាសូ ប៉េណាវ៉េ ព័រតាល់ (Gerado Peñalver Portal) អនុរដ្ឋមន្រ្តីទី១ ក្រសួងការបរទេសគុយបា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា ។
-
រដ្ឋបាលខណ្ឌចំការមន រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីជូនដំណឹង ស្ដីពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណង់រឹង ដល់សង្កាត់ទាំង០៥ ក្នុងមូលដ្ឋាន

-
រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីក្រុងពាលីសាងសង់រង្វង់មូលក្រុងប៉ោយប៉ែតសារជាថ្មី

បន្ទាយមានជ័យ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ រដ្ឋបាលខេត្តបន្ទាយមានជ័យរួមជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត បានប្រារព្ធពិធីក្រុងពាលី ដើម្បីសាងសង់រង្វង់មូលក្រុងប៉ោយប៉ែតជាថ្មីម្ដងទៀត នៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ រង្វង់មូលថ្មីនេះ នឹងមានដាក់រូបសំណាកព្រះវិស្ណុដែលជារូបចាស់នាទស្សវត្សទី ៩០ ជំនួសរង្វង់មូលមុន។