-
កម្ពុជា-តួកគី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា

-
ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដ៏ទៃទៀត បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការដោះស្រាយផលប៉ះពាល់ដីធ្លី និងសំណង់នៅក្នុងតំបន់ឧទ្យានអង្គរ

សៀមរាប៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដ៏ទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហានានា ដែលបានកើតមានកន្លងមក ក្នុងពេលអនុវត្តន៍ការងារ ចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់។
-
ពិធីបញ្ចុះ បឋមសិលាសាងសង់ស្នាក់ការឧទ្យានុរក្ស នៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលេន

សៀមរាប៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញក្នុងពិធីបញ្ចុះ បឋមសិលាសាងសង់ស្នាក់ការឧទ្យានុរក្ស នៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលេន មានទីតាំងស្ថិតនៅ ភូមិស្រះខ្វាវ ឃុំត្បែវ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ព្រមទាំងវត្តមាន លោក ពិន ប្រកដ អភិបាលរង នៃគណអភិបាលខេត្តសៀមរាប អស់លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន ទាំង៦ នៃក្រសួងបរិស្ឋាន តំណាងប្រជាសហគមន៍ មន្រ្តីឧទ្យាននុរក្ស ជាច្រើនរូបចូលរួម នាថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របុទ ឆ្នាំខាល ចត្វាស័ក ព,ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២ ។
-
អភិបាលខេត្តតាកែវ ណែនាំដល់ក្មួយៗ សិស្សថ្នាក់វិទ្យាល័យត្រូវតែបង្កើននិងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាយុវជនមានថាមពល និងសក្តានុពលសម្រាប់សង្គមជាតិទៅថ្ងៃអនាគត

តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំទៅដល់ក្មួយៗដែលកំពុងសិក្សាថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ត្រូវតែបង្កើន និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យក្លាយទៅជាយុវជនមួយប្រកបដោយថាមពលនិងជាយុវជនសក្តានុពលសម្រាប់សង្គមជាតិទៅថ្ងៃអនាគត ។ ថ្លែងនៅចំពោះមុខសិស្សានុសិស្សប្រមាណជាង ៦០០នាក់ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ និងប្រគល់ប័ណ្ណសរសើរដល់សិស្សបានបញ្ចប់ការសិក្សានៅសាលារៀនណេគ្រីអន្តរជាតិ ស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ នាព្រឹកថ្ងៃព្រហស្បតិ៍ទី០១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា ក្នុងនាមជាយុវជនក្មួយត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យបានខ្លាំងពូកែ ហើយដើម្បីប្រែក្លាយខ្លួនឯងជាយុវជនប្រកបដោយសន្តានុពលក្មួយៗត្រូវតែមានសមត្ថភាពពិតប្រាកដ មានចំណេះដឹងខ្ពស់ខ្ពស់ មានសីលធម៌ល្អ មានអត្តចរិតល្អ និងមានសុខភាពល្អផងដែរ ព្រោះចំណុចទាំងអស់នេះហើយ វានឹងនាំក្មួយៗឱ្យក្លាយទៅជាយុវជនជាសរសទ្រូង និងជាអ្នកបន្តវេនដ៏ខ្លាំងមួយសម្រាប់កម្ពុជានាថ្ងៃអនាគត់ជាក់ជាពុំខាន ។ ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ការប្រែក្លាយខ្លួនឯងជាយុវជនសក្តានុពល វានឹងនាំក្មួយៗមានក្តិតយស និងមានមោទនៈភាពសម្រាប់ខ្លួនឯង គ្រួសារ សាលារៀន និងលោកគ្រូអ្នកគ្រូយើងផង និងសង្គមជាតិផង ព្រោះក្មួយៗពិតជាធនធានមនុស្សដ៏ពិតប្រាកដមួយ ជាពិសេសក្មួយៗនឹងក្លាយទៅជាគំរូដ៏ល្អសម្រាប់យុវជនដទៃទៀតយកគំរូតាម ហើយបន្តប្រែក្លាយជាយុវជនមួយដែលមានសមត្ថភាព មានចំណេះដឹង ហើយជាកូនល្អ មិត្តល្អ និងជាសិស្សល្អផងដែរ ហើយតាមរយៈការបង្កើនសមត្ថភាពឱ្យមានចំណេះដឹងនេះដែរ សូមក្មួយៗយកវាមកបន្តអភិវឌ្ឍប្រទេសជាតិរបស់យើង…
-
លោកជំទាវ រដ្ឋលេខាធិការក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ លើប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន”

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំស្ដីពី ការរៀបចំព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ លើប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន” ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ ការិយាល័យអប់រំ ខណ្ឌទាំង១៤ តំណាងសាលាបឋមសិក្សារដ្ឋចំនួន ១៦០រូប និងតំណាងសាលាចំណេះទូទៅឯកជនចំនួន២៤០រូប។ លោកជំទាវ បានមានប្រសាសន៍ថា ដើម្បីចូលរួមលើកកម្ពស់កិត្តិនាមនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសដើម្បីគាំទ្រដល់កិច្ចប្រជុំទាំងឡាយនៃសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដួចផ្ដើមបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល (ASEAN Center for Digital Education) ក៏ដូចជាដើម្បីអបអរសាទរដល់ពិធីសម្ពោធជាផ្លូវការនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល (ASEAN Center for Digital Education) ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនូវព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ ក្រោមប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន” ។…
-
រាជធានីភ្នំពេញបង្កើនសំណង់ស្ពានអាកាស២ថ្មីទៀត ដើម្បីសម្រួលការស្ទះចរាចរណ៍ (Video Inside)

រាជធានីភ្នំពេញដែលមានមនុស្សច្រើន និងមានការកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់ ជារៀងរាល់ថ្ងៃ បានកសាងបន្ថែមនូវសំណង់ស្ពានអាកាសចំនួន២ទៀត ដើម្បីការជួយសម្រួល ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ពិធីបុកគ្រឹះនៃការដ្ឋានកសាងស្ពានទាំង២កន្លែងនៅថ្ងៃទី៣១ សីហានេះ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
-
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃរំលឹកដល់អភិបាលរងខេត្តព្រះសីហនុទើបទទួលតំណែងអំពីការអនុវត្តច្បាប់ និងលិខិត បទដ្ឋាន គតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាព

-
កិច្ចប្រជុំប្រាក់ឈ្នួល៖ ភាគីតំណាងកម្មករបានបន្ថយ ពី២១៥ ដុល្លារ មកត្រឹម ២១៣ដុល្លារ, ឯនិយោជកព្រមដំឡើង ពី១៩៤ ដុល្លារ ទៅ ១៩៦ដុល្លារ

ភ្នំពេញ៖ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមាផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផល ធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៣បានដំណើរការរួចរាល់ហើយ។ ក្រោយការប្រជុំផ្ទៃក្នុងតំណាងភាគីរបស់ ខ្លួន នីមួយៗ ចំនួនបីលើករួចមក ភាគីតំណាងកម្មករនិយោជិត បានបន្ថយ តួលេខពីចំនួន ២១៥ដុល្លារអាមេរិកមកនៅ ២១៣ដុល្លារ ដែលជាមូលដ្ឋានក្នុងការចរចាលើកនេះ។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរដ្ឋធានីវៀងចន្ទន៍

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងគោលបំណងរិតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរនាឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីវៀងចន្ទន៍ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ ក្នុងជំនួបនេះ ភាគីទាំងពីរបានសំណេះសំណាលសាកសួរសុខទុក្ខគ្នាទៅវិញទៅមក ដែលបង្ហាញអំពីភាពស្និទ្ធស្នាលជិតដិតរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងបានពិភាក្សាផងដែរអំពីកិច្ចសហការរវាងកងកម្លាំងនៃប្រទេសទាំងពីរក្នុងការចូលរួម បង្កា ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទនៅតាមបណ្តោយព្រំដែន និងបានផ្លាស់ប្តូរមតិយោបល់លើការងារសន្តិសុខមួយចំនួន៕
-
អភិបាលខេត្តបាត់ដំបង៖ អាជ្ញាធរមានគម្រោងកែលម្អផ្លូវទាំងអស់ឲ្យប្រសើរឡើងវិញ តែដំបូងគិតគូរកែលម្អផ្លូវ អាទិភាពជាមុនសិន

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងពិធីបើកការដ្ឋានជួសជុលកែលម្អផ្លូវទាំងពីរកន្លែងផ្សេងគ្នា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា អាជ្ញាធរខេត្ត មានគម្រោងធ្វើការជួសជុលកែលម្អផ្លូវដែលកំពុងរងការខូចខាតទាំងអស់ដោយមិនទុកឲ្យបន្តខូចនោះទេ ទាំងនៅតាមបណ្តាស្រុក និងក្រុងបាត់ដំបង ឲ្យបានប្រសើរឡើងវិញ។