-
កម្ពុជាកំពុងត្រៀមបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្ត ទៅជួយចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នៅមីយ៉ាន់ម៉ា

-
អភិបាលខេត្តកំពង់ស្ពឺ ផ្តាំផ្ញើគណៈអភិបាលស្រុកទើបនឹងចូលកាន់តំណែងថ្មីត្រូវបំពេញតួនាទីនិងភារកិច្ចឱ្យបានល្អ

-
ក្រសួងការងារនឹង បើកផ្ដល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ដល់កម្មករ ក្រុមហ៊ុន ស៊ុន ស៊ីង ហ្គាមិន នៅថ្ងៃទី១ ខែកញ្ញា

-
រាជរដ្ឋាភិបាលកម្ពុជា សូមអភ័យទោសកូរ៉េ ជប៉ុន និងថៃ កុំឱ្យប្តឹងពលករដែលរត់ចោលការងារ ព្រោះចាញ់បោកការឃោសនា ខឹម វាសនា

រាជរដ្ឋាភិបាលកម្ពុជា សូមការអភ័យទោសពីរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ ហើយស្នើកុំឱ្យដាក់ពាក្យបណ្តឹងលើពលករ ដែលរត់ចោលការងារ ព្រោះចាញ់បោកការឃោសនារបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ។ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ។ លោកក៏អំពាវនាវឲ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចម្ការរបស់លោក ឯជើងភ្នំគូលែននៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយបាន។
-
មន្រ្តីក្រសួងអប់រំចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារក្រោមប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន

ភ្នំពេញ៖ ក្រុមការងារនៃមជ្ឈមណ្ឌលអាស៊ាន សម្រាប់ការអប់រំឌីជីថល (ASEAN Center for Digital Education) ក្រសួងអប់រំ យុវជន និងកីឡា បានចុះធ្វើការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារក្រោមប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន” ទៅកាន់សាលាបឋមសិក្សាចំនួន ២ ដូចជា៖ សាលាបឋមសិក្សាទួលស្លែង និងសាលាបឋមសិក្សាឯកភាព។ ព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារនេះ រៀបចំឡើងដើម្បីអបអរសាទរដល់ពិធីសម្ពោធជាផ្លូវការ នៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល (ASEAN Center for Digital Education) ក្រសួងអប់រំ យុវជន និងកីឡា និងដើម្បីចូលរួមព្រឹត្តការណ៍អមរបស់កម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ ឆ្នាំ២០២២ ក្នុងវិស័យអប់រំ យុវជន និងកីឡា ដែលនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ៕ ដោយ,រ៉ាវុធ
-
សម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ ។ ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ ស្ពានអាកាសទាំងពីរនេះ នឹងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។ ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក…
-
នាយកប្រតិបតិ្តសាលារៀនអាម៉ាហ្សូន៖ ត្រូវតែបណ្តុះថ្នាលអប់រំ ឲ្យបានច្រើនប្រកបដោយគុណភាព

ភ្នំពេញ៖ លោក ឈឹម សង្ហា នាយកប្រតិបតិ្តសាលារៀនអាម៉ាហ្សូន បានអៈអាងថា មានសន្តិភាព ធ្វើឲ្យប្រទេសជាតិ រីកចម្រើន និងប្រែពីធនធានមនុស្សល្អ ឲ្យក្លាយជាមូលធនមនុស្ស សម្រាប់ប្រជាជនកម្ពុជា ហើយដើម្បីចូលរួម ចំណែកអភិវឌ្ឍន៍សង្គមជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខឆាប់រហ័ស យើងចាំបាច់ត្រូវតែបណ្តុះថ្នាលអប់រំ ឱ្យបានច្រើន ប្រកបដោយគុណភាព ។
-
គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំ ទ្វេភាគី ជាមួយនឹងអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ នៅរដ្ឋធានីវៀងចន្ទន៍

នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ទោ ខាំលៀង ឧថាកៃសន អនុរដ្ឋមន្ត្រីការពារប្រទេស និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្របពេលដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ ជាពិសេសដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការអនុវត្តនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដូចដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងជំនួបទ្វេភាគីក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី “បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក” នៅប្រទេសជប៉ុន កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ។ ក្នុងជំនួបនេះ ឯកឧត្តម ប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការជាលើកទី១ មកកាន់ប្រទេសឡាវ របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលនេះ គឺជាការផ្សារភ្ជាប់ទំនាក់ទំនងមួយដ៏សំខាន់រវាងកងទ័ពនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានសម្តែងនូវក្តីសង្ឃឹមថា វឌ្ឍនភាពនេះ ក៏នឹងចូលរួមចំណែកដល់ការលើកកម្ពស់ចំណងមិត្តភាព…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ នៅរដ្ឋធានីវៀងចន្ទន៍

នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីវៀងចន្ទន៍ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សាការងារទ្វេភាគីជាមួយនឹង ឯកឧត្តម ប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ ជាមួយនឹងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសឡាវនៅលើកនេះ នឹងក្លាយជាស្ពាននៃការភ្ជាប់ទំនាក់ទំនង និងជាជំហានថ្មីមួយទៀតក្នុងការជំរុញសន្ទុះ និងកំណត់ទិសដៅកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងកងទ័ពប្រជាជនឡាវ ស្របតាមទិសដៅរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា។ ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានថ្លែងនូវការកោតសរសើរពេញចិត្តចំពោះជោគជ័យនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំងពីរ និងបានបញ្ជាក់អំពីការគាំទ្រកងទ័ពទាំងពីរ ឱ្យបន្តកិច្ចសហការជំរុញការរឹតចំណងមិត្តភាពតាមរយៈការបង្កើនការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំទៅវិញទៅមក និងពង្រឹងសកម្មភាពកិច្ចសហប្រតិបត្តិការផ្សេងទៀត ដើម្បីធ្វើយ៉ាងណាកសាងតំបន់ព្រំដែនជាតំបន់សន្តិភាព អភិវឌ្ឍន៍…
-
ឃាត់ខ្លួនគ្រូមន្តអាគមន៍ម្នាក់ពាក់ព័ន្ធករណីប្រទូស្តកេរ្តិ៍នារីលក់តាមអនឡាញបីនាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីទោ ជាង ហុកសែ អធិការរងខណ្ឌដង្កោ បានឲ្យដឹងនារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ជនសង្ស័យម្នាក់ដែលតាំងខ្លួនជាគ្រូមន្តអាគមន៍ និងលក់ថ្នាំខ្មែរ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនគរបាលខណ្ឌដង្កោបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនពាក់ព័ន្ធនិងករណីប្រទូស្តកេរ្តិ៍ទៅលើនារីលក់តាមអនឡាញចំនួនបីនាក់។