-
ឯកឧត្ដម ហ៊ន ម៉ាណែត អំពាវនាវដល់ជនរួមជាតិ ជួយ Share បណ្តាញសង្គមផ្លូវការ

ភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការអំពាវនាវ ដល់ជនរួមជាតិទាំងអស់ ជួយShare បណ្ដាញសង្គមផ្លូវការទាំង៦បន្ថែមទៀត រួមមាន Facebook, Telegram, TikTok, Instagram, Twitter និង YouTube។ ឯកឧត្ដម ហ៊ុន ម៉ាណែត បានបង្ហាញគណនីទាំង៦នេះ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ក្នុងគោលបំណងដើម្បីជូនដំណឹងឲ្យបានទូលំទូលាយ។ សូមបងប្អូនជួយ Share បន្តដើម្បីជាការជូនដំណឹងអំពីគណនីយផ្លូវការបន្ថែមរបស់ខ្ញុំនៅលើប្រព័ន្ធ Facebook, Telegram, TikTok, Instagram, Twitter និង Yutube 🙏 Please help share information regarding my official accounts on social media platforms, including Facebook, Telegram, TikTok, Instagram, Twitter និង…
-
ក្រសួងមហាផ្ទៃ ជូនដំណឹងជាថ្មីដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ និងវិស័យឯកជន ស្តីពីការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឱ្យជនបរទេសអន្តោប្រវេសន្តនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បាន ចេញ សេចក្តីជូនដំណឹងជាថ្មីដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោម ជាតិ និងវិស័យឯកជន ស្តីពីការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឱ្យ ជនបរទេស អន្តោប្រវេសន្តនៅកម្ពុជា សម្រាប់ប្រើប្រាស់ ដើម្បីបម្រើជីវភាពប្រចាំថ្ងៃ តាមអ្វីដែលបានទទួលស្គាល់ដោយប្រកាសរបស់ ក្រសួងមហាផ្ទៃ។
-
រដ្ឋបាលខេត្តសៀមរាបស្នើ ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ

-
កម្មករនិយោជិតចំនួន ៤៥១៧នាក់ នៃសហគ្រាសទាំង៥១ នៃវិស័យទេសចរណ៍បានទទួលប្រាក់ឧបត្ថម្ភលើកទី៨៥

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយដល់បងប្អូនកម្មករនិយោជិតចំនួន ៤៥១៧នាក់ នៃសហគ្រាសទាំង៥១ នៃវិស័យទេសចរណ៍ (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យា ការងារស្របតាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល នឹងបានទទួលប្រាក់ឧបត្ថម្ភលើកទី៨៥។
-
ជនជាតិចិន៤នាក់ សង្ស័យពាក់ព័ន្ធករណីជួញដូរមនុស្ស ត្រូវនគរបាលជំនាញ ឃាត់ខ្លួន

-
ដើម្បីទទួលបានសៀវភៅ សូមបងប្អូនចូលផ្តល់ព័ត៌មាននៅក្នុងប្រអប់សារ (Inbox)

-
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងទិសដៅការងារបន្តក្នុងឆមាសទី២ ឆ្នាំ២០២២

កំពង់ឆ្នាំង ៖ នៅសាលាខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានធ្វើពិធីប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាប្រចាំឆមាសទី១ ឆ្នាំ២០២២ និងទិសដៅការងារបន្ត ដែលកម្មវិធីនេះបានធ្វើឡើង ក្រោមធិបតីភាព ឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងដោយ មានការចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។
-
អតីតមេភូមិចាស់ទាំង ២នាក់ប្ដីប្រពន្ធ ដែលបានធ្លាក់ខ្លួនឈឺពិការ បានទទួលអំណោយ ពីតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងអាជ្ញាធរមូលដ្ឋាន

ខេត្តកំពង់ឆ្នាំង៖ ដោយក្តីអាណិតអាសូរដល់អតីតមេភូមិថ្មីទាំង២ប្ដីប្រពន្ធ ដែលបានធ្លាក់ខ្លួនពិការទាំងអស់គ្នា នៅព្រឹកថ្ងៃទី ២៩ខែសីហា ឆ្នាំ២០២២ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អមដំណើរ ដោយក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងលោកមេភូមិ បានអំណោយទៅផ្ដល់ជូនគ្រួសារខាងលើនេះដល់លំនៅដ្ឋាន ក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។
-
សម្ដេចព្រះធម្មលិខិតបណ្ឌិត សៅ ចន្ទថុល្ល៖ ការអប់រំទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ គឺមានភាពរលូនដូចគ្នា ហើយគុណភាព និងការទទួលស្គាល់ក៏ដូចគ្នាផងដែរ

-
ចំនួនប្រជាពលរដ្ឋនៅចម្ការម្រេចរបស់លោក ខឹម វាសនា មិនទាន់មានការថមថយនោះទេ
