-
សមាគម ចលនាយុវជនកម្ពុជាក្រុម១៥៧ ខេត្តកំពង់ឆ្នាំង និង លោកជំទាវអនុរដ្ឋលេខាធិការក្រសួងអប់រំ នាំយកសម្ភារៈសិក្សា ថវិកា និង កង់ ជូនដល់សិស្សសាលាបឋមសិក្សាភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង ៖ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួង អប់រំយុវជននិងកីឡា អមដំណើរដោយឯកឧត្តម កែវ សុវណ្ណារ៉ា ប្រធានកិត្តិយស និងលោក គូ ដារា ប្រធានប្រតិបត្តិ ព្រមទាំងសមាជិក សមាជិកា សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បាននាំយក អំណោយជាសម្ភារៈសិក្សា ថវិកា និងកង់ ទៅជួយឧបត្ថម្ភដល់សិស្សសាលាបឋមសិក្សា ភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ។ ឯកឧត្តម កែវ សុវណ្ណារ៉ា ប្រធានកិត្តិយ សសមាគមចលនាយុវជនក្រុមកម្ពុជា ១៥៧ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា៖ ដោយទទួលនូវការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ម៉ឹង ពន្លក ស្តីពីការធ្វើមនុស្សធម៌ ជួយដល់គ្រួសាររងគ្រោះ ពិសេសត្រូវយកចិត្តទុកដាក់លើកុមារ តាមសាលារៀន ថ្ងៃនេះក្រុមចលនាយុវជនកម្ពុជា ១៥៧ ខេត្តកំពង់ឆ្នាំង បានអមដំណើរ លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ នាំយកសម្ភារៈសិក្សា ថវិកា និងកង់…
-
អាជ្ញាធរខេត្តព្រះវិហារ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ ខណៈដែលទឹកស្ទឹងសែនបានបន្តហក់ឡើង លើសកម្រិតប្រកាសអាសន្ន !

ខេត្តព្រះវិហារ ៖ អភិបាល នៃកណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី នៅថ្ងៃទី២៧ សីហានេះ បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងបងប្អូនដែលកំពុងរស់នៅតំបន់ងាយរងគ្រោះ ដោយទឹកជំនន់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរកទីទួលសុវត្ថិភាព ខណៈដែលភ្លៀងនៅតែបន្តធ្លាក់ និងទឹកស្ទឹងសែន បានបន្តហក់ឡើងលើសពីកម្រិត ដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ន។ សេចក្តីអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពី ឯកឧត្តម អភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ អំពីស្ថានភាពទឹកស្ទឹងសែន និងយោងតាមសេចក្តីប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពអាកាសធាតុ ជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលចុះមកជាមួយនឹងសម្ពាធ (ITCZ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាប ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតី កម្រិតកម្ពស់មធ្យមទៅបង្គួរ ។ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានបញ្ជាក់ថា ស្ថានភាពបែបនេះបានធ្វើឲ្យខេត្តព្រះវិហារ ទទួលរងភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំងជាប់គ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលធ្វើឲ្យទឹកស្ទឹងសែនហក់ឡើងខ្លាំង លើសពីកម្រិតប្រកាសអាសន្នទៅទៀត ដែលគិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ ស្ទឹងសែនមានកម្ពស់…
-
រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំពាក់ព័ន្ធនឹងករណីបំផុសបំផុលប្រជាពលរដ្ឋដោយតាំងខ្លួនជាតួអង្គព្រហ្ម របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅភូមិសរសើ

សៀមរាប៖ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ ដោយយោងតាមសារាចរអន្តរក្រសួងលេខ ០០៣ ស.រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៩ របស់ក្រសួងមហាផ្ទៃ និងក្រសួងធម្មការ និងសាសនា ស្តីពីសកម្មភាពនិងការប្រតិបត្តិនៃសាសនានានា ក្នុងព្រះរាជាណាចក្រកម្ពុជាផងនោះ ទើបរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពាក់ព័ន្ធ និងករណីបំផុសបំផុលប្រជាពលរដ្ឋដោយតាំងខ្លួនជាតួអង្គព្រហ្ម របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅភូមិសរសើ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅក្នុងអំឡុងពេលពីរបីថ្ងៃកន្លងមកនេះ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានមកស្នាក់នៅក្នុងដីចំការម្រេចផ្ទាល់ខ្លួន ស្ថិតនៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានតាំងខ្លួនជាតួអង្គព្រហ្ម ( ពួកអមនុស្ស អំបូរទេវតា ដើប្បីបំផុសបំផុលប្រជាពលរដ្ឋទូទាំងក្នុងប្រទេសនិងក្រៅប្រទេស ថានឹងមានអភូតហេតុ រញ្ជួយផែនដីនឹងកើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឲ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់ ប្រញាល់រត់មកជ្រកកោននៅម្ដុំដីចំការរបស់គាត់ (ជើងភ្នំគូលែន ) ពិសេសមកនៅក្នុងខេត្តសៀមរាបតែម្តង ទើបអាចរួចគ្រោះបាន ។
-
អាជ្ញាធរខេត្តកណ្តាល បើកយុទ្ធនាការប្រមូលសំរាម តាមដងស្ទឹងព្រែកត្នោត

-
អភិបាលខណ្ឌច្បារអំពៅអញ្ជើញចូលរួមក្នុងកម្មវិធីអប់រំសុខភាពទូទៅ សុខភាពមាត់ធ្មេញ និងពិនិត្យជំងឺមាត់ធ្មេញ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ

ភ្នំពេញ៖ នៅវិទ្យាល័យព្រែកថ្មី ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីអប់រំសុខភាពទូទៅ សុខភាពមាត់ធ្មេញ និងពិនិត្យជំងឺមាត់ធ្មេញ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលរៀបចំឡើងដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ សហការជាមួយរដ្ឋបាលខណ្ឌ និងគណៈគ្រប់គ្រងសាលា ។
-
ប្រតិភូយុវជនគណបក្សប្រជាជនថ្នាក់កណ្តាលអញ្ជើញសួរសុខទុក្ខ ឯកឧត្តម ប៊ុន អ៊ុយ ដល់គេហដ្ឋាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា-ប្រធានផ្នែកឃោសនាអប់រំ នៃយុវជន គណបក្សថ្នាក់កណ្តាលតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា-ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយ ឯកឧត្តម កែវ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានផ្នែក និងសមាជិក សមាជិកាផ្នែកឃោសនាអប់រំបានអញ្ជើញសួរសុខទុក្ខឯកឧត្តម ប៊ុន អ៊ុយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានវ័យចាស់ហើយមានជំងឺកំពុងព្យាបាលនៅគេហដ្ឋាន ។
-
មន្ត្រីធនាគារជាតិ៖ បច្ចុបន្ន ប្រជាពលរដ្ឋបានប្រើប្រាស់ប្រាក់រៀល យ៉ាងហោចណាស់ ៨០ភាគរយ នៃការចំណាយប្រចាំថ្ងៃ ខណៈនៅឆ្នាំ២០២១ ការចំណាយជាប្រាក់រៀល បានកើនឡើង ៤៧ភាគរយ

កំពត៖ លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថាបច្ចុបន្ននេះ ប្រជាពលរដ្ឋបានប្រើប្រាស់ប្រាក់រៀលយ៉ាងហោចណាស់ ៨០ភាគរយនៃការចំណាយប្រចាំថ្ងៃ។ ដោយឡែកសម្រាប់ខេត្តកំពត តាមទិន្នន័យអង្កេតបានបង្ហាញថា ប្រជាពលរដ្ឋប្រើប្រាស់ប្រាក់រៀលប្រមាណ ៨០ភាគរយ នៃការចំណាយប្រចាំថ្ងៃ។ ការបញ្ជាក់ប្រកបដោយមោទនភាព របស់លោកជំទាវ បណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាដូចនេះ ក្នុងឱកាសដែលលោកជំទាវ និងលោកជំទាវ យូ សុគន្ធ អភិបាលរងខេត្តកំពត អញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីប្រាក់រៀល នៅខេត្តកំពត នៅទី២៧ ខែសីហាឆ្នាំ ២០២២ ដើម្បីចូលរួមអបអរសាទរ ទិវាប្រាក់រៀល ខួបលើកទី៤២ នៃការដាក់ឱ្យចរាចរប្រាក់រៀល ឡើងវិញ និងលើកកម្ពស់ការយល់ដឹងពីប្រាក់រៀលឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស។
-
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ គិតត្រឹមថ្ងៃទី២៦ ខែសីហា ការងារចុះវាស់វែងក្បាលដី និងកំណត់អត្តសញ្ញាណអ្នកកាន់កាប់ដីខុសច្បាប់នៅតំបន់អង្គរ បានជិត ៦ពាន់ហិកតា

ភ្នំពេញ៖ យោងតាមប្រភពហ្វេសបុក ផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ជាក់អោយដឹងថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២២ ការងារចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងការងាររៀបចំទីតាំងភូមិធម្មជាតិរុនតាឯក ទទួលបានលទ្ធផលដូចខាងក្រោម៖ ការងារវាស់វែងក្បាលដីបាន ៣៥ ៧៨៤ក្បាលដី ទំហំ ៥ ៩០៣ ហិកតា ក្នុងនោះ ក្បាលដីមានសំណង់ចំនួន ១៩ ៥៨៣ ក្បាលដី, ក្បាលដីគ្មានសំណង់ ចំនួន ១៤ ០៩៨ ក្បាលដី និងក្បាលដីជាដីស្រែ ចំការ ចំនួន ២ ១០៣ ក្បាលដី។
-
ប្រធានក្រុមការងារចុះជួយខណ្ឌឬស្សីកែវ ណែនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខណ្ឌ បន្តកសាងអំពើល្អ ដើម្បីទទួលបានការគាំទ្រពីប្រជាជន

ភ្នំពេញ៖ ប្រធានក្រុមការងារចុះជួយខណ្ឌឬស្សីកែវ បានធ្វើការណែនាំដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខណ្ឌ បន្តជឿជាក់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបន្តកសាងអំពើល្អ ដើម្បីទទួលបានការគាំទ្រពីប្រជាជន ខណៈលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កន្លងទៅនេះ បង្ហាញថា ប្រជាជនភាគច្រើន បានគាំទ្រ ជឿជាក់ ទុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។
-
ពលរដ្ឋវ័យចំណាស់ជាង ៦០គ្រួសារ និងយុវជន ស.ស.យ.ក ក្នុងសង្កាត់គោកឃ្លាង ទទួលបានអំណោយជាផលិតផលសុខភាព ពីសមាគមសម្ព័ន្ធយុវជនស្ម័គ្រចិត្ត ដើម្បីសង្គម និងសហគ្រិនកម្ពុជា

ភ្នំពេញ៖ ប្រជាពលរដ្ឋវ័យចំណាស់ចំនួន ៦១គ្រួសារ រួមនឹងយុវជន ស.ស.យ.ក នៅក្នុងមូលដ្ឋានសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានទទួលអំណោយជាផលិតផលសុខភាព និងអង្ករ ពីសមាគមសម្ព័ន្ធយុវជនស្ម័គ្រចិត្តដើម្បីសង្គម និងសហគ្រិនកម្ពុជា ដែលបានសហការជាមួយក្រុមហ៊ុនអេអេសអ៊ឹមអេស អេស៊ា, ក្រុមហ៊ុន KV9 CAMBODIA Co.,LTD, សាលាស្រាក្រឡុកកម្ពុជា, ភោជនីយដ្ឋានឌឹផាក, ហាងអិនឆាយត្រឌើរកាហ្វេ អាជ្ញាធរសង្កាត់គោកឃ្លាង នៅព្រឹកថ្ងៃសៅរិ៍ ទី២៧ ខែសីហា ឆ្នាំ២០២២ ក្រោមវត្តមានលោកសាស្ត្រាចារ្យបណ្ឌិត ជឿង គីមជាង ប្រធានសមាគមសម្ព័ន្ធយុវជនស្ម័គ្រចិត្តដើម្បីសង្គម និងសហគ្រិនកម្ពុជា ។