-
សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបថតជំនួបសម្ងាត់ជាមួយសម្តេចឪ នៅហ្សាកាតា ឆ្នាំ១៩៩១ ដែលបានជំរុញល្បឿននៃការស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរូបថតជំនួបសម្ងាត់ជាមួយសម្តេចឪ នៅហ្សាកាតា ឆ្នាំ១៩៩១ ដែលសម្ដេចចាត់ទុថា មានតម្លៃខ្លាំងណាស់ ក្នុងការជំរុញល្បឿន នៃការស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា តាមរយៈកិច្ចព្រមព្រៀងប៉ារីស។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោហ៊ុនសែនបានបង្ហាញរូបថតមួយសន្លឹក ជាមួយពាក្យពេជ្រសរសេរលើបណ្ដាញសង្គមដូច្នេះថា៖ រូបថតមួយសន្លឹកនេះ មានតម្លៃខ្លាំងណាស់សម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា។ សម្តេចតេជោបានបន្តថា នេះជាជំនួបសម្ងាត់រវាងសម្តេចឪជាមួយខ្ញុំ នៅហ្សាកាតា ថ្ងៃ២ និងថ្ងៃ៤ មិថុនា ១៩៩១ ដែលបានព្រមព្រៀងគ្នាជាសម្ងាត់ បាននាំមកនូវការជំរុញល្បឿននៃការស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជាតាមរយៈកិច្ចព្រមព្រៀងប៉ារីស។ សម្ដេចបានបន្ថែមថា ខ្ញុំនឹងជំរាបជូនអំពីការព្រមព្រៀងជាសម្ងាត់នោះ នៅពេលវេលាសមស្រប ។ សូមរំលឹកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ មានភាគីជម្លោះ កម្ពុជាចំនួន ៤ បានចុះហត្ថលេខានៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបញ្ចប់សង្គ្រាម ស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា ។ តាមរយៈ កិច្ចព្រមព្រៀង ២៣ តុលា នេះ ទើបបានធ្វើឲ្យ កម្ពុជា មានលទ្ធភាពកសាងនូវរបបមួយថ្មីតាមរយៈការបោះឆ្នោតមានរដ្ឋធម្មនុញ្ញ និង…
-
កាកបាទក្រហមកម្ពុជា និងប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមនុស្សធម៌

ភ្នំពេញ៖ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានទទួលជួបសវនការ និងសំណេះសំណាលជាមួយ លោក Juan Pedro Schaerer ប្រធានប្រតិភូ អាយ.ស៊ី.អរ.ស៊ី. ប្រចាំកម្ពុជា-ថៃ-ឡាវ-វៀតណាម និងលោកស្រី Dena Fisher ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី. ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមនុស្សធម៌ ដែលជំនួបនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។
-
ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បញ្ជាក់ថាអូស្ត្រាលីបន្ដឈរជាមួយកម្ពុជា ក្នុងការឆ្លើយតប នឹងជំងឺរាតត្បាតជាសកសកូវីដ១៩ និងរក្សាការប្តេជ្ញាចិត្តក្នុងការសហការគ្នា ដើម្បីជាសុវត្ថិភាព និងវិបុលភាព ជូនដល់ប្រជាពលរដ្ឋកម្ពុជា និងក្នុងតំបន់

-
ឯកឧត្តម វេង សាខុន រួមជាមួយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ មកជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ

តាកែវ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
-
ប្រជាពលរដ្ឋរីករាយជាមួយនឹងការគិតគូររបស់រាជរដ្ឋាភិបាលទៅលើការផ្តល់ទីកន្លែងរស់នៅថ្មីដែលស្របច្បាប់

សៀមរាប៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងារតម្រង់ទិសបានចុះរៀបចំរមណីយដ្ឋានអង្គរឡើងវិញ និងបានរៀបចំលំនៅឋានប្រជាពលរដ្ឋដែលរស់នៅខុសច្បាប់នៅក្នុងតំបន់នេះទៅកាន់ទីតាំងស្របច្បាប់ដោយទទួលបាននូវកម្មសិទ្ធស្របច្បាប់ទៀតផង។សកម្មភាពទាំងនេះក៏ដើម្បីធ្វើការកែលម្អសោភ័ណភាព រមណីយដ្ឋានអង្គរឱ្យស័ក្តិសមជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ ។
-
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជម្រុញដល់ អធិការនគរបាលក្រុង-ស្រុក ត្រូវពង្រឹងប្រសិទ្ធិភាពការងារជំនាញ ពិសេសការងារសន្តិសុខសណ្តាប់ធ្នាប់ ឱ្យបានល្អ

បន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ជម្រុញដល់អធិការនគរបាលក្រុង-ស្រុក ត្រូវពង្រឹងប្រសិទ្ធិភាពការងារជំនាញ ពិសេសការងារសន្តិសុខសណ្តាប់ធ្នាប់ បន្តការកសាងរបងប៉ុស្តិ៍ ត្រូវផ្តល់សេវារដ្ឋបាល សៀវភៅស្នាក់នៅ អត្តសញ្ញាញប័ណ្ណសញ្ញ្ជាតិខ្មែរ និងសេវាផ្សេងៗឲ្យបានទាន់ពេលវេលា ។
-
រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បំផុសគំនិតផ្តួចផ្តើម បង្កើតផែនទីចង្អុលផ្លូវមួយ ដើម្បីលើកស្ទួយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋនៅកម្ពុជា

-
គិតត្រឹមថ្ងៃទី២៥ ខែសីហា ការចុះវាស់វែងដី នៅតំបន់រមណីយដ្ឋានអង្គរ បានជាង៣ម៉ឺនក្បាលដី ខណៈពលរដ្ឋគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើ ៧៨៩ គ្រួសារ បានចាប់ឆ្នោតជ្រើសរើសឡូត៍ដី

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត បានវាស់វែងចំនួន ៣០ ៥០៨ ក្បាលដី ខណៈប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ដែលបានចាប់ឆ្នោតជ្រើសរើសឡូត៍ដីនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី កើនដល់ចំនួន ៧៨៩ គ្រួសារផងដែរ។
-
ការចុះវាស់វែងដី នៅតំបន់រមណីយដ្ឋានអង្គរ បានជាង ៣ម៉ឺនក្បាលដី ខណៈពលរដ្ឋគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើ ៧៨៩គ្រួសារ បានចាប់ឆ្នោតជ្រើសរើសឡូត៍ដី

សៀមរាប ៖ គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត បានវាស់វែងចំនួន ៣០ ៥០៨ក្បាលដី ខណៈប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ដែលបានចាប់ឆ្នោតជ្រើសរើសឡូត៍ដីនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី កើនដល់ចំនួន ៧៨៩គ្រួសារផងដែរ ។ តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ការអនុវត្តយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទទួលបានលទ្ធផលដូចខាងក្រោម ៖១៖ វាស់វែងក្បាលដីបាន ៣០ ៥០៨ ក្បាលដី ទំហំ ៥ ៥៣០ ហិកតា ក្នុងនោះ ក្បាលដីមានសំណង់ចំនួន ១៧ ១៨៤ ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ១១ ៤០៩ ក្បាលដី និងក្បាលដីជាដីស្រែ ចំការ ចំនួន១…
-
គ្រួសារអតីត យុទ្ធជនពលីនៅឃុំក្តីដូង ស្រុកកំពង់ស្វាយ បានទទួលខ្នងផ្ទះទី២០៧ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ប្រគល់ខ្នងផ្ទះទី២០៧ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជននៅភូមិ ពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ។ លោកស្រី សេង សុផាន់នី អាយុ ៥០ឆ្នាំ មានកូនក្នុងបន្ទុក ៤នាក់ ប្រកបមុខរបធ្វើជាកម្មករសំណង់ និងបម្រើការងារនៅតាមផ្ទះផងដើម្បីបានប្រាក់ចិញ្ចើមកូន ដោយជីវភាពលំបាកខ្វះខាត ទើបលោកស្រីគ្មានលទ្ធភាពសាងសង់ផ្ទះរស់នៅ ឲ្យបានសមរម្យនៅលើដីដែលខ្លួនមាន ក្រោយពីឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឃើញពីការលំបាក ទើបក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២០៧ ជាអំណោយសម្តេចតេជោ ហ៊ុន…