-
អភិបាលខណ្ឌចំការមនចុះត្រួតពិនិត្យការស្តារប្រព័ន្ធលូនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ចាប់ពីផ្លូវលេខ៤៦៦ រហូតដល់គល់ស្ពានអាកាសក្បាលថ្នល់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌចំការមនដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យការស្តារប្រព័ន្ធលូនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ចាប់ពីផ្លូវលេខ៤៦៦ រហូតដល់គល់ស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានកកស្ទះប្រព័ន្ធលូ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកប្រធានការិយាល័យសាធារណការខណ្ឌ និងមន្ត្រីពាក់ព័ន្ធ ។ ជាលទ្ធផលការស្ដារប្រព័ន្ធលូនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម បានប្រើប្រាស់រថយន្តបូមលូរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញចំនួន ០២គ្រឿង និងបានកាយសំរាមចេញអណ្ដូងលូ ដើម្បីបញ្ជៀសការកក់ស្ទះទឹក នៅមាត់លូ ឬទ្រូងផ្លូវ ៕ដោយ ៖ ភារ៉ា និងប៊ុនធី
-
តំណាងកម្មវិធី Miss Grand Cambodia បំភ្លឺបន្ទាប់ពីមានប្រតិកម្ម

-
ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានដែលបានចូលរួមចាប់ឆ្នោតទទួលយកដីឡូត៍របស់ខ្លួន បង្ហាញពីអារម្មណ៍សប្បាយរីករាយ

សៀមរាប៖ ប្រជាពលរដ្ឋដែលបានតាំងទីលំនៅដោយខុសច្បាប់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរជិត៧០០គ្រួសារ រស់នៅភូមិទក្សិណត្បូង ភូមិត្រពាំងសេះបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួនទៅតាំងលំនៅឋានថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិ រុនតាឯក ស្រុកបន្ទាយស្រី តាមរយៈការចាប់ឆ្នោតទទួលយកដីឡូត៍ថ្មីដែលផ្តល់ដោយរាជរដ្ឋាភិបាល។ ពិធីចាប់ឆ្នោតបាន ប្រព្រឹត្តទៅ នៅសាលាខេត្តសៀមរាប កាលព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ។
-
ខេត្តកំពង់ចាម ប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ ដំឡើងឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូន នាយ នាយរងនៃកងរាជអាវុធហត្ថ

-
ក្រុមហ៊ុន H&MGroup និងអង្គការ WWF សាកល្បងដាក់ដំណើរការកម្មវិធីបញ្ញាសិប្បនិម្មិត ដើម្បីជួយកាត់បន្ថយសម្ពាធលើព្រៃឈើធម្មជាតិនៅកម្ពុជា

-
សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ៥៣ នាក់ ក្នុងការបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ១៨ ករណី ទូទាំងប្រទេស នៅថ្ងៃទី២៥ ខែសីហានេះ

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពី អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃព្រហស្បតិ៍ទី ២៥ ខែសីហា ឆ្នាំ ២០២២នេះថា ជនសង្ស័យចំនួន ៥៣ នាក់ ( ស្រី ២ នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៨ ករណី ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែសីហានេះ ។ ដូច្នេះសូមនិយាយថាទេ ចំពោះគ្រឿងញៀន ។
-
ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា កីឡដ្ឋានខេត្តកំពង់ស្ពឺ សាងសង់ជិតរួចរាល់ហើយ និងគ្រោងដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ

-
សត្វគោ ១ក្បាលត្រូវបានងាប់ភ្លាមៗ និងសត្វគោជាច្រើនក្បាលទៀតផ្អើលរត់ចែកជើងគ្នា ខណៈមានហេតុការណ៍ផ្ទុះមីនកក្រើកព្រៃក្បែរព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ៖ សត្វគោ ១ក្បាលត្រូវបានងាប់ភ្លាមៗ និងសត្វគោជាច្រើនក្បាលទៀតផ្អើលរត់ចែកជើងគ្នា ខណៈមានហេតុការណ៍ផ្ទុះមីនកក្រើកព្រៃក្បែរព្រំដែនកម្ពុជា-ថៃ បង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ១និង៥០នាទីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅជិតព្រំដែនកម្ពុជា-ថៃ មុខភូមិសាស្ត្រភូមិល្បើកស្វាយ ឃុំ/ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ (ខាងកម្ពុជា) ទល់មុខភូមិណងយ៉ាកែវ ឃុំ/ស្រុកឃោគស៊ូង ខេត្តស្រះកែវ (ខាងថៃ) ។ នេះបើយោងតាមរបាយការណ៍របស់នគរបាលការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងនៅថ្ងៃនេះ ។
-
អភិបាលរាជធានីបញ្ជាក់ជូនម្ចាស់ជំនួយអំពីការប្តេជ្ញាចិត្តអនុវត្តឱ្យបានលទ្ធផល

-
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវតភ្ជាប់ពីស្រុករលាប្អៀរទៅស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង៖ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ ២ជាន់ DBST ប្រវែងជាង ១១ គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងថា គម្រោងកសាងផ្លូវថ្មីរបស់រាជរដ្ឋាភិបាលនៅពេលនេះខុសពីគម្រោងផ្សេងៗដទៃទៀត ដែលមានលក្ខណៈតម្រូវការឲ្យចាប់ផ្ដើមអនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្តរភាពសេដ្ឋកិច្ចជនបទ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យប្រសើរឡើងវិញបន្ទាប់ពីបាននិងកំពុងងើបពីវិបត្តិកូវីដ19 ។