-
សិក្ខាកាមនាយទាហាន នាយទាហានរងចំនួន ១៥០នាក់ បានបញ្ចប់ វគ្គលំហាត់បាញ់គ្រាប់ពិត នៅទីបញ្ជាការកាំភ្លើងធំកងទ័ពជើងគោក
ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គលំហាត់ហ្វឹកហ្វឺនបាញ់ស៊ីបគ្រាប់ពិតឆ្នាំ២០២២ នាព្រឹកថ្ងៃទី ២៥ ខែសីហា នៅទីបញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក ឯកឧត្តមនាយឧត្តមសេនីយ៍ ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជា មេបញ្ជាការយោធភូមិភាគពិសេសតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកមានប្រសាសន៍ថា ឆ្លងតាមរយៈការពិនិត្យលើសិក្ខាកាមដែលបានបញ្ចប់វគ្គហ្វឹកហ្វឺនឆ្នាំ២០២២នេះបានឃើញថា អ្នកពូកែគ្រាន់បើ និងមធ្យម មានចំនួនច្រើននាក់ដែលលទ្ធផលបែបនេះគឺល្អប្រសើរដោយសារ សិក្ខាកាមបានហ្វឹកហ្វឺនជាបន្តបន្ទាប់ និងការបង្វឹកពីគ្រូយោធាចារបានយ៉ាងត្រឹមត្រូវ លើវិន័យ ខ្លឹមសារក្នុងការហ្វឹកហ្វឺនទើបទទួលបានលទ្ធផលល្អប្រសើរបែបនេះ ។
-
ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងថា ការបណ្ដុះបណ្ដាលថ្នាក់សុក្រឹត្យការសម្រាប់មន្ត្រីបុគ្គលិកធនាគាជាតិ ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ សម្រាប់យកទៅអនុវត្តន៍ភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត

ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការបណ្ដុះបណ្ដាលថ្នាក់សុក្រឹត្យការសម្រាប់មន្ត្រីបុគ្គលិកធនាគាជាតិនៃកម្ពុជា គឺជាផ្នែកមួយក្នុងការពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយដល់មន្ត្រីបុគ្គលិក សម្រាប់យកទៅអនុវត្តនៅក្នុងមុខងារ និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ។ ការលើកឡើងដូច្នេះរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្វើឡើងនៅថ្ងៃទី២៥ សីហា ឆ្នាំ២០២២ ក្នុងពិធីបើកវគ្គសុក្រឹតការ ជំនាន់ទី១៤ ដល់ជូនមន្ត្រីបុគ្គលិកចំនួន ៦០រូប មកពីបណ្ដាផ្នែកក្នុងក្របខណ្ឌធនាគារជាតិនៃកម្ពុជា។ ឯកឧត្តម ជា ចាន់តូ បានបញ្ជាក់ថា វគ្គសុក្រឹត្យការដែលធនាគារជាតិនៃកម្ពុជា បានរៀបចំជារៀងរាល់ឆ្នាំកន្លងមកនេះក្រៅពីផ្ដល់ចំណេះដឹងជំនាញនោះក៏មានបំណងចង់ឲ្យមន្ត្រីបុគ្គលិកចេះហាត់ពុតលុតដំខ្លួន ឲ្យបានសមតាមតួនាទីភារកិច្ចចំបងៗរបស់ខ្លួន ក៏ដូចធនាគារកណ្ដាល និងភារកិច្ចផ្សេងៗដែលជាទិសដៅរួម ក្នុងការឈានឆ្ពោះទៅសម្រេចតាមដៅផែនការ ដើម្បីធ្វើឱ្យធនាគារជាតិនៃកម្ពុជា មានការអភិវឌ្ឍរីកចម្រើនស្របតាមបរិបទសង្គម និងសេដ្ឋិកិច្ចជាតិ និងស្របតាមកាលៈទេសៈ ហើយក៏ជាឱកាសមួយដើម្បីឲ្យមន្ត្រីធនាគារជាតិនៃកម្ពុជា បានចែករំលែកបទពិសោធន៍ការងារគ្នារវាងអង្គភាពមួយទៅអង្គភាពមួយទៀត សម្រាប់ជាផលប្រយោជន៍រួម នឹងដើម្បីភាពរីកចម្រើនរបស់ស្ថាបន័ ពិសេសក៏ជាការផ្ដល់ឱកាសសម្រាប់ឲ្យមន្ត្រីវ័យក្មេងដែលជាកម្លាំងបន្តវេនមានសមត្ថភាព ទាំងចំណេះដឹង និងចំណេះធ្វើ ព្រមទាំងមានសុជីវធ៌ម គុណធ៌ម និងមានវិន័យល្អនៅក្នុងការបំពេញការងារប្រកបដោយភាពម្ចាស់ការ មានសាមគ្គីភាពល្អ មានភាពច្នៃប្រឌិតនិងការទទួលខុសត្រូវខ្ពស់ចំពោះតួនាទីចំភារកិច្ច។ ក្នុងឱកាសនោះដែរ ឯកឧត្តម ជា ចាន់តូ បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់អភិវឌ្ឍន៍ចំណេះ ដឹងរបស់ខ្លួនដោយស្វ័យសិក្សា ជាពិសេស…
-
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់សង្កត់ធ្ងន់ថា ” សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនមានទម្លាប់គាំទ្រលទ្ធិទំយើ បុគ្គលឡើយ”

-
សហព័ន្ធ កីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រកួតជ្រេីសរេីសជេីងឯកថ្នាក់ជាតិ “ពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ” លេីកទី៩ ឆ្នាំ២០២២

សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវប្រធាន សមាគមកីឡាទូក តាមបណ្តាក្រសួង ស្ថាប័ន រាជធានី-ខេត្តទាំងអស់ មេត្តាជ្រាបថា៖ ក្រោមគម្រោងថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ”ទូកកានូ-កាយ៉ាក់ ទូករ៉ូអ៊ីងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ និងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០២-០៤ ខែ កញ្ញា ឆ្នាំ២០២២ នៅដងព្រែកកំពត ក្រុងកំពត ខេត្តកំពត។
-
មន្រ្តីរាជការចំនួន ៥រូប ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សាលាខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ចាន់ យឿន អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តមណ្ឌលគិរី ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី ។
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យគណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដឹកនាំដោយ ឯកឧត្តម លីវ ជានចាវ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅវិមាន ៧មករា រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់គណបក្សទាំង២ផងដែរ។
-
រដ្ឋបាលខេត្តបាត់ដំបង និង ប.ស.ស បានបើកយុទ្ធនាការ ផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានបើកយុទ្ធនាការដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូន ជាកម្មករនិយោជិត ដែលបាននិង កំពុងតែបម្រើការងារ នៅក្នុងវិស័យឯកជនទាំងអស់ក្នុងខេត្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក (ប.ស.ស) ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង នារសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ។
-
ផ្ទះ ២ខ្នង ក្នុងចំណោមផ្ទះ ២១២ខ្នង របស់កាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនពលរដ្ឋងាយរងគ្រោះបំផុត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា ស្រុកសំរោងទង និងអាជ្ញាធរមូលដ្ឋានបានចុះសួរសុខទុក្ខ និងប្រគល់ផ្ទះចំនួន ២ខ្នង មានទំហំ៤ គុណ ៦ម៉ែត្រ តយ៉ាកទៅមុខ និងចែកស្បៀងជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៤០គ្រួសារ ស្ថិតនៅភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង។
-
ក្រសួងទេសចរណ៍ បានរៀបចំកិច្ចប្រជុំ ស្តីពី “បច្ចុប្បន្នភាពការងាររយៈពេល៧ខែ របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងទិសដៅបន្ត” កម្រិតត្រឹមការងារជំនាញទេសចរណ៍

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ និងតាមប្រព័ន្ធវីដេអូដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន Zoom (Information Technology Platform Zoom) លេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ បានរៀបចំកិច្ចប្រជុំ ស្តីពី “បច្ចុប្បន្នភាពការងាររយៈពេល៧ខែ របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងទិសដៅបន្ត” ក្រោមអធីបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយមានការចូលរួមពី ឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយករង លោក លោកស្រី ប្រធានអង្គភាពពាក់ព័ន្ធនៃក្រសួងទេសចរណ៍ និងឯកឧត្តម លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត តាមរយៈប្រព័ន្ធវីដេអូពីចង្ងាយ សរុបប្រមាណ ១០០នាក់។
-
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ចុះពិនិត្យស្ថានភាព ទឹកលិច ផ្លូវ ក្នុងភូមិសាស្ត្រ បន្ទាប់ពីភ្លៀងមួយមេធំ

ភ្នំពេញ ៖ នៅល្ងាចថ្ងៃអង្គារ៍ ទី២៣ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឲ្យតំបន់មួយចំនួនក្នុងរាជធានីមានការលិចផ្លូវ។ លោក ថេង សុថុល អភិបាល ខណ្ឌ៧មករា បានចុះពិនិត្យ ស្ថានភាព ទឹកលិចនៅផ្លូវ១៨២ កែងផ្លូវ២១៥ ក្នុងភូមិសាស្រ្ត សង្កាត់វាលវង់ ខណ្ឌ៧មករា ឃេីញថា ទីតាំងនេះជាតំបន់ទំនាប ហេីយបណ្តាញ លូដែលហូររំដោះទឹកចេញទៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក មានតែមួយខ្សែ។