Category: ព័ត៌មានជាតិ

  • ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ គិតត្រឹមព្រឹកថ្ងៃទី២៧ មានប្រជាពលរដ្ឋដែលបានចាប់ឆ្នោតរួចបានចុះមកពិនិត្យទីតាំងដី បណ្តេីរៗប្រមាណ ជាង ៩០០គ្រួសារហេីយ

    ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ គិតត្រឹមព្រឹកថ្ងៃទី២៧ មានប្រជាពលរដ្ឋដែលបានចាប់ឆ្នោតរួចបានចុះមកពិនិត្យទីតាំងដី បណ្តេីរៗប្រមាណ ជាង ៩០០គ្រួសារហេីយ

    ភ្នំពេញ៖ យោងតាមប្រភពហ្វេសបុកផ្លូវការរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ជាក់អោយដឹងថា វឌ្ឍនភាព នៃការរៀបចំភូមិធម្មជាតិរុនតាឯក ដេីម្បីទទួលបងប្អូនប្រជាពលរដ្ឋពីតំបន់ត្រពាំងសេស និងទក្សិណត្បូង៖ កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប បានធ្វេីផ្លូវភូមិបាន ៨ខ្សែ ប្រវែង ១៣៣០ម៉ែត្រ សំរាប់ការងារសម្អាតព្រៃអនុវត្ត ដោយកម្លាំងមន្រ្តី ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា សរុបបាន ៣២,០៧ហិចតា ។ ជាមួយគ្នានេះ មានប្រជាពលរដ្ឋដែលបានចាប់ឆ្នោតរួច បានចុះមកពិនិត្យ ទីតាំងដី បណ្តេីរ ៗ ប្រមាណជាង ៩០០គ្រួសារហេីយ។

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ អញ្ជើញពិនិត្យការងារ គាំទ្រលើការរៀបចំភូមិធម្មជាតិរុនតាឯក សម្រាប់ជូនពលរដ្ឋដែលផ្លាស់ប្តូរទីលំនៅថ្មី ពីតំបន់រមណីយដ្ឋានអង្គរ

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ អញ្ជើញពិនិត្យការងារ គាំទ្រលើការរៀបចំភូមិធម្មជាតិរុនតាឯក សម្រាប់ជូនពលរដ្ឋដែលផ្លាស់ប្តូរទីលំនៅថ្មី ពីតំបន់រមណីយដ្ឋានអង្គរ

    ខេត្តសៀមរាប ៖ ក្រសួងបរិស្ថាន បានទទួលភារកិច្ចចូលរួមគាំទ្រដល់ក្រសួងរៀបចំដែនដី អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប ក្នុងបេសកកម្មរៀបចំភូមិធម្មជាតិ រុនតាឯក ដោយក្នុងនោះ មានការសម្អាតផ្ទៃដី និងការរៀបចំសួនដំណាំដែលមានការ ដាំដើមឈើហូបផ្លែនានា សម្រាប់ជូនប្រជាពលរដ្ឋ និងចូលរួមដាំដើមឈើឡើងវិញ នៅតំបន់ដែលត្រូវបានប្រជាពលរដ្ឋរុះរើ ។ គួរបញ្ជាក់ថា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលការងារទូទៅរបស់មន្ត្រីមន្ទីរបរិស្ថាន មន្ត្រីឧទ្យានុរក្ស និងបងប្អូនសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងតំបន់ភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបនៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ។ ក្នុងពិធីនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានចុះពិនិត្យការងារគាំទ្រ លើការរៀបចំភូមិធម្មជាតិរុនតាឯកសម្រាប់ជូនពលរដ្ឋដែលផ្លាស់ប្តូរទីលំនៅថ្មីពីតំបន់រមណីយដ្ឋានអង្គរ «បេសកកម្មរបស់បងប្អូនមន្រ្តីក្រសួងបរិស្ថាន គឺជាការចូលរួមគាំទ្រដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្ត រៀបចំភូមិតាមគោលការណ៍នគរូបនីយកម្ម និងរៀបចំសួនដំណាំមានដើមឈើហូបផ្លែសម្រាប់ពលរដ្ឋផ្លាស់ប្តូរទីតាំងលំនៅថ្មីពីតំបន់រមណីយដ្ឋានអង្គរ ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការចូលរួមរបស់បងប្អូនក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រជាពលរដ្ឋ នេះគឺជាការយកចិត្តទុកដាក់របស់យើង ជូនទៅដល់ប្រជាជន ដែលត្រូវរើលំនៅដ្ឋានមករស់នៅលើភូមិរៀបចំថ្មី។ ក្នុងនោះផងដែរ រាជរដ្ឋាភិបាល និងរៀបចំហេដ្ឋាសម្ព័ន្ធជូនពួកគាត់ ដែលក្នុងនោះក៏មានការដាំដើមឈើ…

  • ស្រ្តីម៉េម៉ាយរស់នៅជាមួយក្មួយអរគុណរាជរដ្ឋាភិបាលដែលផ្តល់ដីសមរម្យសំរាប់គាត់ដែលស្ម័គ្រចិត្តរុះរើទីលំនៅពីដងស្ទឹងសៀមរាប មកកាន់តំបន់ធម្មជាតិរុនតាឯក

    ស្រ្តីម៉េម៉ាយរស់នៅជាមួយក្មួយអរគុណរាជរដ្ឋាភិបាលដែលផ្តល់ដីសមរម្យសំរាប់គាត់ដែលស្ម័គ្រចិត្តរុះរើទីលំនៅពីដងស្ទឹងសៀមរាប មកកាន់តំបន់ធម្មជាតិរុនតាឯក

    ខេត្តសៀមរាប៖ អ្នកស្រី ចាន់ ខេង បាននិងកំពុងរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាមួយក្មួយបង្កើត ប្រកបរបរលក់ឥវ៉ាន់ចាបហួយ បានឱ្យដឹងថា ពីមុនអ្នកស្រីរស់ខុសច្បាប់នៅតាមដងស្ទឹងសៀមរាបខេត្តសៀមរាប បន្ទាប់ពីរាជរដ្ឋាភិបាលបានរៀបចំសាងសង់ផ្ឡូវ៣៨ ខ្សែនៅក្នុងខេត្ត រួចមក អាជ្ញាធរអប្សរា បានរៀបចំឱ្យប្រជាពលរដ្ឋ មករស់នៅក្នុងតំបន់ធម្មជាតិរុនតាឯកនេះតែម្តង។ បន្ទាប់ពីបានមករស់នៅទីនេះ អ្នកស្រីបានបង្ហាញអារម្មណ៍សប្បាយរីករាយដែលរាជរដ្ឋាភិបាល បានធ្វើការដោះស្រាយជូនគាត់ បានសមរម្យ ជាមួយនិងប្លង់កម្មសិទ្ធច្បាស់លាស់ មិនមានការភ័យខ្លាចដូចកាលពីមុនៗ។

  • តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អភិបាលកិច្ចល្អ គឺផ្តើមចេញពីបុគ្គលម្នាក់ៗ បើម្នាក់ៗប្រតិបត្តិខ្លួនបានល្អ បានត្រឹមត្រូវ មានន័យថា យើងបានរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ

    តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អភិបាលកិច្ចល្អ គឺផ្តើមចេញពីបុគ្គលម្នាក់ៗ បើម្នាក់ៗប្រតិបត្តិខ្លួនបានល្អ បានត្រឹមត្រូវ មានន័យថា យើងបានរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ

    ភ្នំពេញ៖ តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ ថ្លែងថា សិក្ខាកាមទាំងអស់ គួរចងចាំថា អភិបាលកិច្ចល្អគឺផ្តើមចេញពីបុគ្គលម្នាក់ៗ បើម្នាក់ៗប្រតិបត្តិខ្លួនបានល្អ បានត្រឹមត្រូវ មានន័យថា យើងបានរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ បើយើងប្រតិបត្តិខ្លួនឯងមិនបាន យើងក៏មិនអាចធ្វើ ឲ្យគេមានអភិបាលកិច្ចល្អបានដែរ ពីព្រោះយើងម្នាក់ៗជា កោសិកាមួយរបស់សង្គម បើកោសិកានីមួយៗល្អ នោះកោសិកាសង្គមទាំងមូលច្បាស់ជាល្អ។ ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ បានថ្លែងបែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ជំនាន់ទី៤ វគ្គទី៣ និងចែកវិញ្ញាបនប័ត្រ ជូនដល់សិក្ខាកាមទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលបានមកចូលរួមវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋម ជំនាន់ទី៤ វគ្គ៣ ។ ដែលពិធីនេះបានធ្វើឡើងកាលពីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ។ បើតាមរបាយការណ៍ របស់ឯកឧត្តម បណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច បានដឹងឲ្យថា៖ ដោយមានការយកចិត្តទុកដាក់ពីលោកជំទាវ ម៉ែន សំអន…

  • ក្រសួងការបរទេសឆ្លើយតបនឹងសេចក្តីថ្លែងការណ៍បេសកកម្មរបស់លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ

    ក្រសួងការបរទេសឆ្លើយតបនឹងសេចក្តីថ្លែងការណ៍បេសកកម្មរបស់លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ

    ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។សូមជូនខ្លឹមសារទាំងស្រុង;

  • យុវសិស្សវិទ្យាល័យ ហ៊ុន សែន កំពង់សិលា នៅក្នុងខេត្តព្រះសីហនុ ទទួលបានជ័យលាភីលេខ១ នៃវេទិកាយុវជន ជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២

    យុវសិស្សវិទ្យាល័យ ហ៊ុន សែន កំពង់សិលា នៅក្នុងខេត្តព្រះសីហនុ ទទួលបានជ័យលាភីលេខ១ នៃវេទិកាយុវជន ជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២

    ភ្នំពេញ៖ យុវសិស្សមកពីវិទ្យាល័យ ហ៊ុន សែន កំពង់សិលា នៅក្នុងខេត្តព្រះសីហនុ បានក្លាយជាជើងឯក នៃវេទិកាយុវជន ជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២។ រៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា និងមានការចូលរួមគាំទ្រពីអ្នកពាក់ព័ន្ធមួយចំនួន វេទិកាយុវជន ជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២ បានបិទបញ្ចប់ ប្រកាសជ័យលាភី និងជូនរង្វាន់ដល់យុវសិស្ស ដែលមកពីសាលារៀនចំនួន៦ ក្នុងចំណោមសាលរៀនចំនួន១៦ ជ្រើសរើសសម្រាប់វេទិកាឆ្នាំ ២០២២ កាលពីថ្ងៃសុក្រទី ២៦ ខែសីហា ឆ្នាំ ២០២២ នៅខេត្តព្រះសសីហនុ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួម ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះសីហនុ នាយកសាសា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីវិទ្យាល័យចំនួន៦ មកពីខេត្តព្រះសីហនុ និងខេត្តកោះកុង។ ចំពោះលទ្ធផលនៃការប្រកួតគឺ យុសិស្សមកពីវិទ្យាល័យហ៊ុន សែន កំពង់សិលា នៃខេត្តព្រះសីហនុ ទទួលបានជ័យលាភីលេខ១ ចំណែកវិទ្យាល័យហ៊ុនសែនព្រៃនប់…

  • ឯកឧត្តម លី រស្មី៖ រហូតមកដល់ពេលនេះប្រជាពលរដ្ឋដែលរស់នៅខុសច្បាប់នៅតំបន់រមណីយដ្ឋានអង្គរចំនួន ២ភូមិ បានមកចាប់ឆ្នោតយកក្បាលដីឡូតិ៍

    ឯកឧត្តម លី រស្មី៖ រហូតមកដល់ពេលនេះប្រជាពលរដ្ឋដែលរស់នៅខុសច្បាប់នៅតំបន់រមណីយដ្ឋានអង្គរចំនួន ២ភូមិ បានមកចាប់ឆ្នោតយកក្បាលដីឡូតិ៍

    ខេត្តសៀមរាប៖ ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ បានគូសបញ្ជាក់ថា រហូតមកទល់និងពេលនេះ ប្រជាពលរដ្ឋដែលរស់នៅខុសច្បាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរចំនួន ២ភូមិ បានមកចាប់ឆ្នោតយកក្បាលដីឡូតិ៍ របស់ខ្លួន មានជាង៦០០គ្រូសារក្នុងនោះ មានភូមិ ទក្សិនត្បូង និងភូមិត្រពាំងសេះ ដែលបានចាប់ឆ្នោតរួចរាល់ហើយ ខណៈដែលរាជរដ្ឋាភិបាលបានត្រៀមរៀបចំប្លង់ក្បាលដីជាង៦ពាន់ក្បាលដី ស្មើរនិង ១០៤៦.៥ ហិកតាកន្លះ ជូនបងប្ងូនប្រជាពលរដ្ឋដែលបានវាស់វែងរួចរាល់ នៅក្នុងតំបន់ធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

  • មន្រ្តីជាន់ខ្ពស់ក្រសួងដែនដី៖ តំបន់រុនតាឯកនេះត្រូវបង្កើតឡើងនៅឆ្នាំ២០០៤ សំរាប់ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដែលបានស្មគ្រ័ចិត្តរើទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកតាំងទីលំនៅ ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានកសាងឡើង

    មន្រ្តីជាន់ខ្ពស់ក្រសួងដែនដី៖ តំបន់រុនតាឯកនេះត្រូវបង្កើតឡើងនៅឆ្នាំ២០០៤ សំរាប់ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដែលបានស្មគ្រ័ចិត្តរើទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកតាំងទីលំនៅ ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានកសាងឡើង

    ខេត្តសៀមរាប៖ ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា តំបន់រុនតាឯកត្រូវបានបង្កើតឡើងនៅឆ្នំា២០០៤ ដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចេះពីតំបន់រមណីយដ្ឋានអង្គរមករស់នៅតំបន់រុនតាឯក ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ០០៧០។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា បន្ទាប់ពីការរៀបចំបន់នេះរួចមក រាជរដ្ឋាភិបាល បានកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវ ផ្ទះនិងសំណង់សាសនា ទីកន្លែងកសិកម្ម និងអាងស្តុកទឹក ផងដែរ។

  • មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ៖ គិតត្រឹមថ្ងៃទី២៦ ក្រុមការងារបានចុះវាស់វែងដីសំណង់ខុសច្បាប់នៅតំបន់អង្គរបានជាង ៣ម៉ឺនហិកតា ស្មើរនិងប្រមាណ៧០ ភាគរយ

    មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ៖ គិតត្រឹមថ្ងៃទី២៦ ក្រុមការងារបានចុះវាស់វែងដីសំណង់ខុសច្បាប់នៅតំបន់អង្គរបានជាង ៣ម៉ឺនហិកតា ស្មើរនិងប្រមាណ៧០ ភាគរយ

    ខេត្តសៀមរាប៖ ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារវាស់វែងនិងធ្វើអត្តសញ្ញាណកម្មដីធ្លី និងសំណង់ខុសច្បាប់នៅក្នុងតំបន់រមនីយដ្ឋានអង្គរ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា បានជាង៣ម៉ឹន ហិកតា ដែរស្មើរនិង ៧០ ភាគរយ នៃផ្ទៃដីសរុប។

  • ឯកឧត្តម លី រស្មី ៖ ក្រោយពេលចាប់ឆ្នោតរយៈពេល៦ថ្ងៃបងប្អូនប្រជាពលរដ្ឋ អាចទៅមើលទីតាំងដីឡូតិ៍របស់ខ្លួន និងអាចសាងសង់ទីលំនៅបានហើយ

    ឯកឧត្តម លី រស្មី ៖ ក្រោយពេលចាប់ឆ្នោតរយៈពេល៦ថ្ងៃបងប្អូនប្រជាពលរដ្ឋ អាចទៅមើលទីតាំងដីឡូតិ៍របស់ខ្លួន និងអាចសាងសង់ទីលំនៅបានហើយ

    សៀមរាប៖ ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា ក្រោយពេលចាប់ឆ្នោតរយៈ៦ថ្ងៃបងប្អូនប្រជាពលរដ្ឋដែលរស់នៅលើដីសំណង់ខុសច្បាប់នៅក្នុងតំបន់រមនីយដ្ឋានអង្គរ អាចទៅមើលទីតាំងដីឡូតិ៍របស់ខ្លួន និងអាចសាងសង់ទីលំនៅបានហើយ។ ឯកឧត្តម បានគូសបញ្ចាក់បន្ថែមថា ឥឡូវនេះ ក្រុមការងារបាននិងកំពុងធ្វើហេដ្ឋារចនសម្ព័ន្ធទាំងអស់នេះ ។ ក្រោយពេលធ្វើផ្លូវរួចរាល់មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តសៀមរាប និងធ្វើការកំណត់និយាមការក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្ត ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។