-
អាជ្ញាធរខត្តសៀមរាប មិនអនុញ្ញាតឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បន្តការជួបជុំ និងដាក់ឱសានវាទត្រឹមម៉ោង ២៤យប់នេះ

សៀមរាប៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ របស់លោក ខឹម វាសនា បានប្រកាសថា ខ្លួនបានជូនដំណឹងដល់អាជ្ញាធរពីគម្រោងជួបជុំសមាជិកបក្សរបស់ខ្លួន នឹងត្រូវបន្តរហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ដោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រារព្ធកម្មវិធីជួបជុំសមាជិកគណបក្ស ស្ថិតក្នុងបរិវេណចម្ការ នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
-
អាជ្ញាធរខត្តសៀមរាប ដាក់ពង្រាយកម្លាំង ដើម្បីទប់ស្កាត់ការហូរចូលរបស់ប្រជាពលរដ្ឋ ដែលមកជួបប្រជុំជាមួយមេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ រហូតមកដល់ថ្ងៃរសៀលនេះ

-
ការគោរពសញ្ញាចរាចរណ៍នៅតាមផ្លូវ គឺជាកាតព្វកិច្ចរបស់អ្នកធ្វើដំណេីរគ្រប់រូប

ភ្នំពេញ៖ យោងតាមប្រភពព័ត៍មាន ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ ២០២២ នេះបានបញ្ចាក់ថា ការគោរពសញ្ញាចរាចរណ៍នៅតាមផ្លូវ គឺជាកាតព្វកិច្ចរបស់អ្នកធ្វើដំណេីរគ្រប់រូប។ ក្រសួងសាធារណការ បានបញ្ជាក់ថា ៖ ផ្លាកសញ្ញាទី១ សញ្ញាហាមបត់ត្រឡប់ក្រោយ (NO U TURN) សញ្ញានេះហាមយានជំនិះគ្រប់ប្រភេទបត់ត្រឡប់ក្រោយ។
-
រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីក្រុងពាលីតាមបែបសាសនា មុននឹងចាប់ដំណើរការសាងសង់ស្ពានអាកាស ២កន្លែងបន្ថែមទៀតក្នុងរាជធានីភ្នំពេញ

-
ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីចំណូលថវិកា កាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារ ចំណូលថវិកា ខួបលើកទី១៥៩ កាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភា របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាខាដោយមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិការគណកម្មាធិការក្រុមមន្ត្រីប្រតិបត្តិសាខាចំនួន ១៨នាក់ ។
-
កងពលតូចអន្តរាគមន៍លេខ១៤ បានទទួលគ្រឿងឧបភោគបរិភោគ ពីអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា

ខេត្តពោធិ៍សាត់៖ ផ្តើមចេញពីមនោសញ្ចេតនា គោរពស្រឡាញ់ដល់វីរៈភាពកងទ័ព រក្សាការពារបូរណភាពទឹកដីនោះនារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសកម្ពុជា បានអញ្ជើញសំណេះសំណាល និងនាំយកគ្រឿងឧបភោគ បរិភោគផ្តល់ជូនអង្គភាព កងពលតូចអន្តរាគមន៍លេខ១៤ ដែលមានទីតាំងស្ថិតនៅចំណុចភ្នំបាយឃ្លះ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាការរួមចំណែកជួយសម្រួលជីវភាព ។
-
ឯកឧត្តម កែវ រតនៈ ប្រគល់ថវិកាចំនួន ៣០៥,០០០ដុល្លារអាមេរិកដល់សាខាកាកបាទក្រហមខេត្តពោធិ៍សាត់

នៅក្នុងឱកាសអបអរសាទរខួបលើកទី១៥៩ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ដោយឆ្នាំនេះក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានានិងបន្តពង្រឹងភាពធនសហគមន៍ » នារសៀលថ្ងៃទី២៩ ខែសីហាឆ្នាំ២០២២នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានប្រគល់ថវិកាចំនួន ៣០៥,០០០ដុល្លារអាមេរិក ដែលបាន កៀរគរស្វែងរកមូលនិធីទាំងក្នុង និងក្រៅប្រទេសត្រូវបានប្រគល់ជូន ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នៅស្នាក់ការសាខា ។
-
គណៈគ្រប់គ្រងសាលាបឋមសិក្សា ហ៊ុន សែន រុនតាឯក រង់ចាំស្វាគមន៍បុត្រធីតារបស់ប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅមកពីតំបន់រមណីយដ្ឋានអង្គរឱ្យមកបន្តការសិក្សារៀនសូត្រ

សៀមរាប៖ការព្រួយបារម្ភមួយរបស់ប្រជាពលរដ្ឋដែលផ្លាស់ប្តូរទីលំនៅពីរមណីយដ្ឋានអង្គរគឺសាលារៀននិងការសិក្សាកូនៗបស់ពួកគាត់។ ប៉ុន្តែមន្ត្រីទទួលបន្ទុកការអប់រំ បានបញ្ជាក់ថា សូមកុំព្រួយបារម្ភអំពីបញ្ហានេះពីព្រោះនៅកន្លែងរស់នៅថ្មី របស់ពួកគាត់មានសាលារៀនត្រឹមត្រូវរង់ចាំទទួលសិស្សានុសិស្សជានិច្ច។ គណៈគ្រប់គ្រងសាលាបឋមសិក្សាហ៊ុនសែនរុនតាឯកបានបញ្ជាក់ថា សាលារង់ចាំស្វាគមន៍បុត្រធីតារបស់បងប្អូនប្រជាពលរដ្ឋដែល រស់នៅដោយខុសច្បាប់នៅតំបន់រមណីយដ្ឋានអង្គរដែលរាជរដ្ឋាភិបាលបានរៀបចំផ្លាស់ប្តូរទីលំនៅមកនៅក្នុងតំបន់អភិវឌ្ឍន៍ រុនតាឯកស្ថិតនៅក្នុងភូមិធម្មជាតិរុនតាឯកថ្មីឃុំរុនតាឯកស្រុកបន្ទាយស្រីឱ្យបន្តការនៅក្នុងសាលាដោយមិនខាតឆ្នាំសិក្សានោះឡើយ។ លោក ហ៊ីង ហ៊ីម ដែលជាគណៈគ្រប់គ្រងនៃសាលាបឋមសិក្សាហ៊ុនសែនរុនតាឯក បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២១-២០២២ ដែលមានសិក្សានុសិស្សសិក្សាត្រឹមតែ១០២នាក់ប៉ុណ្ណោះ ដោយសិក្សាពីថ្នាក់ទី១ដល់ថ្នាក់ទី៦ ។ លោកបន្តថា សម្រាប់ការសិក្សាមានត្រឹមវេនព្រឹកប៉ុណ្ណោះព្រោះសិស្សតិចមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ ខណៈដែលអគារសិក្សាសំរាប់សិស្សបច្ចុប្បន្ននេះមានចំនួន ២ខ្នង ស្មើរនិង២៤បន្ទប់ ៕ ង៉ាន់ ទិត្យ
-
ឯកឧត្តម សាយ សំអាល់ ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជប៉ុន រយៈពេល ១ឆ្នាំ តាមរយៈកម្មវិធីអ្នកដឹកនាំវ័យក្មេង (Young Leaders Program) ជួបសំណេះសំណាល និងទទួលអនុសាសន៍ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ដែលមានឱកាសបន្តការសិក្សានៅប្រទេសជប៉ុន។ ឯកឧត្តមលើកឡើងទៀតថា ក្នុងនាមយើងជាមន្ត្រីរាជការ ត្រូវស្វែងយល់ពីអ្វីជាភាពជាអ្នកដឹកនាំ រៀនស្តាប់ថ្លឹងថ្លែងអំពីបញ្ហា និងសិក្សាស្វែងយល់អំពីដំណោះស្រាយ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនរបស់យើង។ ឯកឧត្តម សាយ សំអាល់ បន្តថា នេះជាមោទនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចជាសង្គមជាតិទាំងមូល ដែលមានមន្ត្រីរាជការវ័យក្មេង ប្រកបដោយសក្កានុពល ទេពកោសល្យ និងវិជ្ជាជីវៈ ទទួលបានឱកាសដ៏មានតម្លៃ ដើម្បីក្រេបយកនូវចំណេះដឹង ចំណេះធ្វើ ភាពម្ចាស់ការ និងភាពជាអ្នកដឹកនាំ សម្រាប់ជាប្រយោជន៍ដល់ការ អភិវឌ្ឍ សមត្ថភាពខ្លួនឯង គ្រួសារ និងសង្គមជាតិ ជាពិសេស ត្រូវរៀនសូត្រពីគេ ដើម្បី យកចំណេះជំនាញមកអភិវឌ្ឍន៍អាជីព មុខរបរ និងការងារ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត៕ ដោយ…
-
យោធាចារ្យ នាយ-ពលទាហានចំនួន ១១២នាក់ នៃសាលាពលទាហានទី៥ បានចូលរួមស្តាប់ការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងការងារអប់រំចិត្តសាស្ត្រ

ខេត្តបាត់ដំបង៖ យោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហាន សាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោកចំនួន ១១២នាក់ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានចូលរួមស្តាប់ការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ការងារអប់រំចិត្តសាស្ត្រ និងភារកិច្ចចំពោះមុខរបស់កងយោធពលភូមិន្ទ ឧទ្ទេសនាមដោយឧត្ដមសេនីយ៍ត្រី សួន សុន នាយកសាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោក ។ ឧត្តមសេនីយ៍ត្រី សួន សុន មានប្រសាសន៍ថា គោលបំណងនៃការផ្សព្វផ្សាយនាពេលនេះ ដើម្បីឲ្យ នាយទាហាន នាយទាហានរង និងពលហានយើងបានយល់ជ្រួតជ្រាបពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗនៅលើសកលលោក សភាពការណ៍តំបន់ ពិសេសការប្រកាន់ភ្ជាប់នូវបទវិន័យ លក្ខនន្តិកៈ និងបទបញ្ញត្តិទូទៅរបស់កងយោធពលខេមរភូមិន្ទ ការកសាងជីវភាពចិត្តសាស្ត្រផ្ទៃក្នុងរបស់កងយោធពលខេមរភូមិន្ទ ការបន្តអនុវត្តន៍វិធានការនានារបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ រួមទាំងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងគោលបំណងបង្កើតភាពចលាចល បង្កអស្តិសុខដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល មិនត្រូវធ្វើអ្វីឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទឡើយ ។ ឧត្ដមសេនីយ៍ត្រី សួន សុន បានមានប្រសាសន៍ថា អនុវត្តដោយភាពជឿជាក់ និងស្មោះត្រង់គោរពនូវគោលគំនិតរបស់ឯកឧត្តមមេបញ្ជាការ កងទ័ពជើងគោក និងយោធភូមិភាគទី៥ សាលាពលទាហានទី៥ បានសហការអនុវត្តជាប់ជាប្រចាំលើការងារអប់រំចិត្តសាស្ត្រ…