Category: ព័ត៌មានជាតិ

  • អ្វីជាបុណ្យភ្ជុំបិណ្ឌ? (Video Inside)

    អ្វីជាបុណ្យភ្ជុំបិណ្ឌ? (Video Inside)

    បុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីជាតិដែលបុព្វបុរសខ្មែរប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ កម្ពុជា បានស្ថិតក្នុងថ្ងៃដាក់បិណ្ឌទី៥ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍ទី១៥កញ្ញានេះ។ តើបុណ្យភ្ជុំបិណ្ឌ នេះ មានប្រវត្តិមកពីណា និងមានសារៈសំខាន់អ្វីខ្លះចំពោះប្រជាពលរដ្ឋខ្មែរដែលកាន់លទ្ធិព្រះពុទ្ធសាសនា? អប្សរាណិតធ្វើសេចក្ដីរាយការណ៍

  • រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីអញ្ជើញពិនិត្យមើលសកម្មភាពប្រជាពលរដ្ឋភូមិវាល ដែលចាប់ឆ្នោតយកដីឡូត៍នៅភូមិធម្មជាតិរុនតាឯក

    រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីអញ្ជើញពិនិត្យមើលសកម្មភាពប្រជាពលរដ្ឋភូមិវាល ដែលចាប់ឆ្នោតយកដីឡូត៍នៅភូមិធម្មជាតិរុនតាឯក

    សៀមរាប៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារអញ្ជើញ ពិនិត្យមើលសកម្មភាព ប្រជាពលរដ្ឋនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ចំនួន ៩៣៧គ្រួសារ ដែលបានស្ម័ត្រចិត្តចាប់ឆ្នោតយកដីឡូត៍ ភូមិធម្មជាតិ រុនតាឯក ។

  • មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបារម្ភពីសារធាតុគីមីក្នុងចំណីអាហារ និងគ្រឿងសំអាងដែលបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ

    មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបារម្ភពីសារធាតុគីមីក្នុងចំណីអាហារ និងគ្រឿងសំអាងដែលបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានបង្ហាញក្តី បារម្ភពី សារធាតុគីមីក្នុង ចំណីអាហារនិងរបស់គ្រឿងសំអាងដែលជាហេតុបង្ក ឱ្យមានប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ក្ដីកង្វល់នេះត្រូវ បាន លើក ឡើង ក្នុងសន្និសីទកាសែតប្រចាំសប្ដាហ៍នៅទីស្ដីការ គណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃ១៥ខែកញ្ញាឆ្នាំ២០២២។

  • ក្រសួងដែនដី បានណែនាំដល់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង ត្រូវធ្វើការទប់ស្កាត់ពីការរំលោភ និងទន្ទ្រានយកដីរដ្ឋ ឲ្យបានម៉ឺងម៉ាត់ដាច់ខាត

    ក្រសួងដែនដី បានណែនាំដល់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង ត្រូវធ្វើការទប់ស្កាត់ពីការរំលោភ និងទន្ទ្រានយកដីរដ្ឋ ឲ្យបានម៉ឺងម៉ាត់ដាច់ខាត

    ខេត្តបាត់ដំបង៖ ឯកឧត្តម ឆាន់ សាផាន់ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី តំណាងឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានធ្វើការណែនាំនិងក្រើនរំលឹកដល់លោកប្រធានមន្ទីរដែនដីខេត្តបាត់ដំបង ដែលទើបប្រកាសឲ្យចូលកាន់មុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងត្រូវទប់ស្កាត់ឲ្យខាងតែបានពីការរំលោភ និងទន្រ្ទានកាន់កាប់យកដីរដ្ឋគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន ដោយសារតែការរំលោភពីជនខិលខូច និងមានអ្នកកាងឈរនៅពីក្រោយខ្នងឲ្យបានដាច់ខាត។

  • សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី០៦ នៅវត្តបុទុមវតី នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

    សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី០៦ នៅវត្តបុទុមវតី នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

    ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិទាំងអស់នៃក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីរៀបចំសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី០៦នៅវត្តបុទុមវតី ហៅវត្តបទុមវតីរាជវរារាម ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

  • អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា៖ សិស្សដែលអាចទទួលបានវិញ្ញាបនបត្រសិក្សា លុះត្រាតែសិក្សាទទួលបានជោគជ័យ និងអនុវត្តតាមនីតិវិធីជាធរមាន

    អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា៖ សិស្សដែលអាចទទួលបានវិញ្ញាបនបត្រសិក្សា លុះត្រាតែសិក្សាទទួលបានជោគជ័យ និងអនុវត្តតាមនីតិវិធីជាធរមាន

    ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ“បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល» ជូនដល់សិស្សនគរបាលនគរបាល ក្របខណ្ឌថ្មី ចំនួន១៨៨នាក់ ជានារី ៥០នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តកំពត សិក្សារយៈពេល ៤ខែ។

  • របាយការណ៍៖ Tik tok ផ្ដល់មាតិកាផ្ទុកព័ត៌មានខុស និងបំភាន់ នៅពេលអ្នកប្រើប្រាស់ស្វែងរកព័ត៌មាន

    របាយការណ៍៖ Tik tok ផ្ដល់មាតិកាផ្ទុកព័ត៌មានខុស និងបំភាន់ នៅពេលអ្នកប្រើប្រាស់ស្វែងរកព័ត៌មាន

    បរទេស៖ ស្ថាប័នអ្នកឃ្លាំមើលព័ត៌មានលើអ៊ិនធឺណិត NewsGuard បានចេញរបាយការណ៍មួយកាលពីថ្ងៃពុធ ទី ១៤ ខែកញ្ញាឆ្នាំ២០២២ ដោយរកឃើញថា កម្មវិធីទូរស័ព្ទ Tiktok ផ្ដល់មាតិកា ដែលមានផ្ទុក ព័ត៌មានខុស (Misinformation) និងបំភាន់ (Misleading) ទៅដល់អ្នកប្រើប្រាស់ នៅពេលពួកគេស្វែងរក (Search) មាតិកា ព័ត៌មានទាក់ទងនឹងនយោបាយ ការប្រែប្រួលអាកាសធាតុ កូវីដ-១៩ សង្រ្គាមនៅអ៊ុនក្រែន និងប្រធានបទផ្សេងៗទៀត។

  • អ្នកនាំពាក្យ៖ ពលរដ្ឋទូទៅកំពុងរីករាយនឹងសេរីភាពនៅកម្ពុជា

    អ្នកនាំពាក្យ៖ ពលរដ្ឋទូទៅកំពុងរីករាយនឹងសេរីភាពនៅកម្ពុជា

    ភ្នំពេញ៖ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បាន បញ្ជាក់ថា ពលរដ្ឋទូទៅកំពុងរីករាយនឹងសេរីភាពនៅកម្ពុជា។ លើក លែងតែជនទាំងនោះល្មើសនឹងច្បាប់ទេបានមិនសប្បាយចិត្ត។ ការតបនេះបន្ទាប់ពីគណបក្សនយោបាយចំនួនបួនបានស្នើ ទៅ ក្រសួងមហាផ្ទៃឱ្យមានការបើកចំហសេរីភាពនៅកម្ពុជា។

  • ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញកាន់បិណ្ឌវេនទី៥ នៅវត្តវិសុទ្ធិមគ្គ ក្នុងឃុំលាងដៃ ស្រុកនគរធំ ខេត្តសៀមរាប

    ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញកាន់បិណ្ឌវេនទី៥ នៅវត្តវិសុទ្ធិមគ្គ ក្នុងឃុំលាងដៃ ស្រុកនគរធំ ខេត្តសៀមរាប

    សៀមរាប៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសបុណ្យកាន់បិណ្ឌនៃប្រពៃណីខ្មែរ ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញកាន់បិណ្ឌវេនទី៥ ក្នុងវត្តវិសុទ្ធិមគ្គ ឃុំលាងដៃ ស្រុកនគរធំ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងលោកជំទាវ ។ ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីខ្មែរដែលប្រជាពុទ្ធបរិស័ទខ្មែរគ្រប់រូបតែងតែធ្វើជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូនជីតា ញាតិការទាំង៧សណ្តាន ដែលលោកបានចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមបានទៅកាន់សុគតិភព និងសូមឲ្យកូនចៅដែលនៅរស់រានមានជីវិត ជួបប្រទះតែសេចក្តីសុខចម្រើន ព្រមទាំងឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ផងដែរ។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ព្រះពុទ្ធសាសនានៅកម្ពុជា អាចរីកចម្រើនទៅបានគឺអាស្រ័យ ដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ ទើបប្រជាពុទ្ធបរិស័ទមានឱកាសប្រកបកិច្ចការរកស៊ីជួញដូរដោយមិនមានការភ័យខ្លាច ដែលញ៉ាំងឱ្យកំរិតនៃសេដ្ឋកិច្ចនិងជីវភាពក្នុងគ្រួសារចេះតែរីកលូតលាស់ ហើយពួកគាត់រីករាយនិងជ្រះថ្លាក្នុងការមកធ្វើបុណ្យទានផ្សេងៗ ។ សម្រាប់ទេយ្យវត្ថុមានគ្រឿងឧបភោគបរិភោគ ដែលបានប្រគេនដល់ព្រះភិក្ខុសង្ឃក្នុងវត្ត មានបច្ច័យ ១២លានរៀល អង្ករ…

  • សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីមូលហេតុពីរ ដែលសម្រេចផ្អាកពិធីបុណ្យអុំទូកនៅឆ្នាំនេះ

    សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីមូលហេតុពីរ ដែលសម្រេចផ្អាកពិធីបុណ្យអុំទូកនៅឆ្នាំនេះ

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានលើកពីមូលហេតុចំនួនពីរ ដែលរាជរដ្ឋាភិបាល បានសម្រេចផ្អាកពិធីបុណ្យអុំទូក បណ្ដែប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំនេះ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដូចនេះ តាមរយៈសារសម្លេងពិសេសជូនជនរួមជាតិ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ និងជាការឆ្លើយតបទៅមនុស្សមួយក្រុមតូច ដែលបានវិភាគថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ គឺដោយសារតែរាជរដ្ឋាភិបាល អស់លុយ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មានមនុស្សមួយក្រុម បានវិភាគថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិនៅឆ្នាំនេះ គឺដោយសារតែរាជរដ្ឋាភិបាលអស់លុយ។ សម្ដេច សូមវាយតម្លៃខ្ពស់ចំពោះការវិភាគដ៏ឆ្កួតលីលា និងការវាយតម្លៃដ៏ឆ្កួតលីលា​របស់ក្រុមមួយក្ដាប់តូច។ សម្ដេចថា ពិតជាទទួលស្គាល់ថា ប្រទេសកម្ពុជាក្រីក្រ ប៉ុន្តែមិនទាន់ដល់ថ្នាក់ថា រដ្ឋក្ស័យធននោះទេ។ យើងនៅតែមានលទ្ធភាពក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូកនេះទៅបាន ប៉ុន្តែមានមូលហេតុចំនួនពីរ ដែលសម្ដេចបានសម្រេចលុបចោល​ព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ។ មូលហេតុទាំងពីរនេះ មានដូចជា៖ ទី១ បញ្ហាកូវីដ មិនទាន់ចប់ទេ។ យើងបានលុបចោលពិធីបុណ្យអុំទូកនៅឆ្នាំ២០២០ ២០២១ និងបន្តលុបចោលនៅក្នុងឆ្នាំ២០២២នេះបន្តទៀត។ ដោយសារកង្វល់របស់សម្ដេច គឺមិនចង់ឱ្យមានការប្រមូលផ្ដុំទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ ព្រោះថា ការប្រមូលផ្ដុំទ្រង់ទ្រាយធំដូចនេះ អាចនឹងបង្កឲ្យមានការឆ្លងរីករាលជំងឺកូវីដ១៩។…