-
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ជិត ៥០០គ្រួសារនៅស្រុកអង្គរជុំ និងស្រុកស្រីស្នំ

សៀមរាប៖ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងសមាជិកសមាជិកា សាខាកាបាទក្រហមខេត្តជាច្រើនរូបទៀតបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ជូនដល់ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងជន់លិចលំនៅឋាន ចំនួន ៤៨៥គ្រួសារ ក្នុងនោះនៅស្រុកអង្គរជុំ ចំនួន ១៣២គ្រួសារ និងស្រុកស្រីស្នំ ចំនួន ៣៥៣គ្រួសារ ។
-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៦ កញ្ញា ២០២២ (មានវីដេអូ)

-
អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី៣ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

ភ្នំពេញ៖ ដើម្បីធានាបានការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្របពេលដែលប្រជាពលរដ្ឋខ្មែរ ត្រូវបានធ្វើដំណើរ ទៅស្រុកកំណើត ប្រកបដោយសុវត្ថិភាព និងរបៀបរៀបរយបានល្អប្រសើរ ក្នុងឱកាសរាជរដ្ឋាភិបាល អនុញ្ញាតឱ្យមន្ត្រីរាជការនិយោជិត កម្មករឈប់សម្រាករយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំវេនប្រចាំការក្រុមទី៣ ថ្ងៃទី២ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ត្រូវនឹងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ សម្រាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
-
គេទៅស្រុកអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឃើញមានឱកាសល្អ ឆ្កឹះបន្ទប់គេចូលលួចទ្រព្យសម្បត្តិ ត្រូវម្ចាស់ផ្ទះជួលឃើញទាន់ចាប់បាន ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ឃើញមានឱកាសល្អ បងប្អូនប្រជាពលរដ្ឋ ទៅស្រុកបាត់អស់ស្ងាត់ភូមិ ក្នុងឱការបុណ្យភ្ជុំបិណ្ឌ បានធ្វើសកម្មភាពដើរឆ្កឹះសោរតាមបន្ទប់ជួល ចូលប្រមូលលួចយកទ្រព្យសម្បត្តិ ត្រូវបានម្ចាស់ផ្ទះជួលឃើញទាន់ ស្របពេលកម្លាំងសមត្ថកិច្ចចេញល្បាតឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៤ និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះជួល នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
-
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទៅដល់រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក នឹងបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសពលោក អាបេ

-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារសម្លេងជូនជនរួមជាតិ ពេលអញ្ជើញដល់រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក នឹងបន្តដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព លោក អាបេ ស៊ិនហ្សូ

អាឡាសស្កា៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារពិសេសជូនជនរួមជាតិ ពេលសម្តេចអញ្ជើញដល់រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ដើម្បីចុះចតចាក់សាំង ក្នុងការបន្តដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន។ តាមរយៈសារសំឡេងសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនជនរួមជាតិថា សម្តេចបានចាកចេញពីប្រទេសគុយបា ហើយបានមកចតចាក់សាំងនៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក រួចបន្តដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព របស់អតីតនាយករដ្ឋមន្ត្រី ជប៉ុន លោក អាបេ។ តាមការបញ្ជាក់របស់សម្តេចតេជោ ការបន្តដំណើរពីរដ្ឋអាឡាស្កា ទៅកាន់ទីក្រុងតូក្យូ ត្រូវចំណាយពេល៧ម៉ោង និង៤០នាទី ដូច្នេះរយៈពេលនៃការធ្វើដំណើរពីប្រទេសគុយបា ទៅដល់ប្រទេសជប៉ុន មានរយៈពេលជាង១៦ម៉ោង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា «ខ្ញុំព្រះករុណាខ្ញុំ នឹងបន្តស្នាក់នៅទីក្រុងតក្យូ ប្រទេសជប៉ុនរយៈពេល២យប់ នឹងត្រឡប់មកដល់មាតុប្រទេសវិញ នៅថ្ងៃទី២៨ ខែកញ្ញានេះ។ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថានឹងវិលត្រឡប់ទៅប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ពីការចូលរួមបុណ្យសព អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៉ិនហ្សូ អាបេ ហើយនៅទីនោះខ្ញុំព្រះករុណាខ្ញុំ ក៏មានការជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញាផងដែរ»។ បើទោះបីមមាញឹកជាមួយ ការបំពេញការងារនៅក្រៅប្រទេសក្តី សម្តេចបានបង្ហាញនូវអារម្មណ៍រីករាយ…
-
ថ្ងៃភ្ជុំបិណ្ឌប្រជាពលរដ្ឋច្រើនកុះករអញ្ជើញទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅតាមវត្តអារាមនានា ក្នុងខេត្តរតនគិរី

រតនគិរី ៖ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ យើងសង្កេត ឃើញបងប្អូនប្រជាពលរដ្ឋទាំងក្មេងចាស់ ប្រុសស្រី ដែលគោរពជឿជាក់លើព្រះពុទ្ធសាសនាបានធ្វើដំណើរតាមរយៈរថយន្ត ម៉ូតូ និងខ្លះដោយថ្មើជើងសំរាប់ផ្ទះជិតវត្ត ដៃយួរចង្ហាន់មានបាយម្ហូប ផ្លែឈើទឹកក្រូច ទឹកសុទ្ធ បច្ច័យបួន ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងទីអារាមនានាក្នុងខេត្តរតនគិរី ដើម្បីឧទ្ទិសកុលទៅដល់បុព្វការីជន មានជីដូនជីតា បងប្អូន និងញ្ញាត្តិការទាំង ៧សណ្តាន ដែលបានចែកឋានទៅលោកខាងមុខហើយនោះរៀងៗខ្លួន។
-
សម្តេចតេជោ ហ៊ុន សែន ចូលជួបប្អូនប្រុសលោក ហ្វីដែល កាស្ត្រូ និងបញ្ជាក់ថា ពលរដ្ឋកម្ពុជា ចងចាំមិនភ្លេចចំពោះការជួយរបស់គុយបា ក្រោយពេលរំដោះចេញពីរបបប្រល័យពូជសាសន៍

ហាវ៉ាណា, គុយបា៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ទាំងរូបសម្តេច និងប្រជាពលរដ្ឋកម្ពុជាទាំងមូលចងចាំមិនភ្លេចចំពោះគុណបំណាច់រដ្ឋាភិបាល និងប្រជាពលរដ្ឋគុយ ដែលបានជួយដល់ពលរដ្ឋកម្ពុជាក្នុងគ្រាដ៏លំបាកបំផុត ពេលរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខលោក រ៉ាអ៊ួល កាស្ត្រូ អតីតប្រធានាធិបតីគុយបា និងជាប្អូនប្រុសបង្កើតរបស់លោក ហ្វីដែល កាស្ត្រូ នៅគេហដ្ឋានក្នុងរដ្ឋធានីហាវ៉ាណា។ លោក រ៉ាអ៊ួល កាស្រ្តូ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតអញ្ជើញសួរសុខទុក្ខលោកដោយផ្ទាល់ដល់លំនៅដ្ឋាន។ លោកបន្តថា លោកធ្លាប់បានធ្វើការងារជាច្រើន ជាមួយបងប្រុសរបស់លោក ជាពិសេសធ្លាប់បានបកប្រែនៅពេលលោក ហ្វីដែល កាស្រ្តូ ជួបសម្តេចតេជោកាលពីទសវត្សរ៍៨០ និងទសវត្សរ៍៩០។ នៅក្នុងជំនួបនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការសោកស្តាយជាខ្លាំង ដែលសម្តេចមិនបានមកសួរសុខទុក្ខ ក៏ដូចជាចូលរួមបុណ្យសព លោក ហ្វីដែល កាស្ត្រូ នៅពេលធ្លាក់ខ្លួនឈឺ និងទទួលមរណភាព។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងសម្តេច និងលោក ហ្វីដែល កាស្ត្រូ…
-
ខេត្តចំនួន៨ នៃភាគឥសាន្ត ភាគឧត្តរ និងភាគពាយ័ព្យ នៃប្រទេសកម្ពុជា អាចនឹងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ដោយសារទឹកភ្លៀង

-
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៤នៅឧទ្យាន Tsutsujigaoka Daini ស្រុក Tatebayashi ខេត្ត Gunma,

ប្រទេសជប៉ុន៖ នៅព្រឹកថ្ងៃសៅរ៍ ១៤ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងមន្រ្តីនៃស្ថានទូត បានអញ្ចើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌវេនទី១៤ នៅឧទ្យាន Tsutsujigaoka Daini ស្រុក Tatebayashi ខេត្ត Gunma, ប្រទេសជប៉ុន កម្មវិធីនេះរៀបចំឡើងដោយ លោកយ៉ន សុភ័ក្រ ប្រធានគណៈកម្មាធិការ, លោក ឡាំ សារិទ្ធ តំណាង ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមន៍រាជសីហ៍ និង លោក ហែម សុីថៃ ប្រធានសមាគមន៍និស្សិតកម្ពុជាប្រចាំប្រទេសជប៉ុន នឹងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ពីបងប្អូនប្រជាពលរដ្ឋខ្មែរ កម្មសិក្សាការី និស្សិត និងពលករជំនាញខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសជប៉ុន ប្រមាណជាង ៣ពាន់នាក់ នឹងមានការតាំងស្ដង់លក់ ម្ហូបអាហារខ្មែរជាច្រើនមុខ…