-
ឯកឧត្តម សាយ សំអាល់៖ រៀនសូត្រពីគេ ដេីម្បីពង្រឹងសមត្ថភាពខ្លួនឯង និងអភិវឌ្ឍន៍សង្គមជាតិ

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងកោតសរសេីរ និងអបអរសាទរ ជូនចំពោះ និស្សិតជ័យលាភីអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅប្រទេសជប៉ុន តាមរយៈកម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (Japan Development Scholarship-JDS 2022) សរុបចំនួន ២៤នាក់ នារសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន ។
-
រដ្ឋមន្រ្តីក្រសួងអប់រំអញ្ជើញបើកកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ក្រោមមូលបទ “យុវជនក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០: កាលានុវត្តភាព និងការប្រឈមក្នុងការស្ដារឡើងវិញក្រោយជំងឺរាតត្បាតជាសកល”

សៀមរាប៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធពិធីបើកកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ក្រោមមូលបទ “យុវជនក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០: កាលានុវត្តភាព និងការប្រឈមក្នុងការស្ដារឡើងវិញក្រោយជំងឺរាតត្បាតជាសកល” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្ដម Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន។
-
សមត្ថកិច្ចចាប់ខ្លួនបុរសជនជាតិចិនម្នាក់ជាមួយគ្រឿងញៀន ជាង៤៥ គីឡូក្រាមបញ្ជូនទៅតុលាការ

-
បំពេញរាជ្យព្រៃ នៅលើខ្នងភ្នំគូលែន តូចតែខ្លឹម និងជ្រក់មានរស់ជាតិឆ្ងាញ់ពិសារ

-
កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជិត ១០០គ្រួសារ នៅក្នុងស្រុកគូលែន

ខេត្តព្រះវិហារ៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងនៅថ្នាក់មូលដ្ឋាន នាំយកអំណោយមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាត ៩៨គ្រួសារ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ នៅក្នុងបរិវេណវត្តសាលវន្តរង្សី ហៅវត្តស្រយ៉ង់កោះកេរ ស្ថិតនៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
-
មន្ទីរកសិកម្ម ខេត្តកែប ដាំដើមឈើ ១,២០០ដើម ក្នុងកម្មវិធីបុណ្យ រុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២២នេះ

ខេត្តកែប៖ ក្នុងពិធីអបអរសាទរ រុក្ខទិវា ០៩កក្កដា ឆ្នាំ២០២២នេះ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ថ្លែងថា ការប្រារព្ធពិធី រុក្ខទិវា ៩កក្កដា គឺការផ្សព្វផ្សាយ និងបំផុសចលនាឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើង ដែលរស់នៅក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក៏ដូចជាបណ្ដាភូមិទាំងអស់ក្នុងខេត្តកែប ឱ្យចេះស្រលាញ់ និងយល់ពីសារៈសំខាន់នៃព្រៃឈើ ដែលជាទីជម្រករបស់ មនុស្ស សត្វ និងភពផែនដីទាំងមូល ។
-
ក្រសួងផែនការ ផ្សព្វផ្សាយរបាយការណ៍វិភាគស៊ីជម្រៅ លើប្រធានបទ ផ្អែកតួលេខជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ នៅខេត្តសៀមរាប

-
ជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀនជាង ៤៥គីឡូក្រាម ត្រូវសមត្ថកិច្ចជំនាញចាប់ខ្លួន

-
ក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ អំពាវនាវដល់មន្ត្រីបន្តលើកកម្ពស់សាមគ្គី និងជំរុញការអនុវត្ត កម្មវិធីនយោបាយឲ្យអស់ពីចិត្តពីថ្លើមក្នុងការបម្រើប្រជាពលរដ្ឋ

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ស៊ុយ សែម សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអំពាវនាវដល់មន្ត្រីនៅគ្រប់លំដាប់ថ្នាក់បន្តលើកកម្ពស់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ជំរុញការអនុវត្តកម្មវិធីនយោបាយ ខិតខំបម្រើប្រជាពលរដ្ឋ ឲ្យអស់ពីចិត្តពីថ្លើមនិងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧នៃរដ្ឋសភា និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
-
អភិបាលស្រុកបាកានផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិច និងច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្ស

ខេត្តពោធិ៍សាត់៖ ថ្មីៗនេះ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកាន, លោក វរៈសេនីយ៍ទោ ចាន់ សុភី អធិការរងទទួលបន្ទុកចរាចរណ៍, លោកវរៈសេនីយ៍ត្រី សុង គឹមសែ អធិការរងទទួលបន្ទុកគ្រឿងញៀន, លោក រី ណាក់ ប្រធានការិយាល័យអប់រំស្រុកបាកាន និងលោក ង៉ែត ហៀង សមាជិកក្រុមប្រឹក្សាឃុំអូរតាប៉ោង បានធ្វើពិធីផ្សព្វផ្សាយដល់សិស្សានុសិស្ស អនុវិទ្យាល័យនិងវិទ្យាល័យអូរតាប៉ោង ឲ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ផលប៉ះពាល់នៃការជក់គ្រឿងញៀន និងបារីអេឡិចត្រូនិច ដែលកំពុងអុកឡុកក្នុងសង្គមសព្វថ្ងៃនេះ។