-
នៅថ្ងៃសៅរ៍ទី២៣កក្កដា ឆ្នាំ២០២២ នេះ លោក Christian L. Berger បានវាយតម្លៃយ៉ាងខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

-
ប្រជាពលរដ្ឋឃុំរកាគយ និងឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាំគ្នាមកអបអរសមិទ្ធផលថ្មីគឺស្ពានបាឡេដែលពួកគាត់ទើបទទួលបាន

-
សិក្ខាកាមចំនួន ៤៩នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នជំនាញបំភ័ន្តអក្ខរៈ កងទ័ពជើងគោក ឆ្នាំ២០២២ ដោយជោគជ័យ

ខេត្តកណ្តាល៖ ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក និងឧត្តមសេនីយ៍ឯក មុន្នី ហោរ៉ាត់ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការបំភ័ន្តអក្ខរៈ អគ្គបញ្ជាការ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបំភ័ន្តអក្ខរៈ កងទ័ពជើងគោកប្រចាំ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក (បន្ទាយព្រែកហូរ) ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ។
-
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន វាយតម្លៃខ្ពស់ចំពោះក្រុមការងារថ្នាក់ជាតិ ដែលបានខិតខំធ្វើឲ្យសម្រេចបាននូវសមិទ្ធផលជាច្រើន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ

តាកែវ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាសមាជិកគណៈ អចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តតកែវ ដែលបានខិតខំធ្វើសកម្មភាពតាមតួនាទីនិងភារកិច្ចដើម្បីរួមចំណែកធ្វើឲ្យសម្រេចបាននូវសមិទ្ធផលជាច្រើន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ កាលពីម្សិលមិញសមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យសរុប២៧នាក់ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

-
គណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ បេីកអង្គបុរេជំនំបន្តតាមប្រព័ន្ធអនឡាញ

ដីឥដ្ឋ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យ សភានគរបាលកម្ពុជានិងជាប្រធានគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យបើកអង្គបុរេជំនុំបន្ត តាមប្រព័ន្ធអនឡាញ (Zoom Meeting) ដេីម្បីត្រួតពិនិត្យបច្ចេកសព្ទ ដែលបានស្នេីឡេីងដោយអនុគណៈកម្មការដឹកនាំបញ្ជាលេីក ទី៨។
-
ស្រុកពារាំង រៀបចំការប្រកួតបាល់ទាត់មិត្តភាពយុវជន ដើម្បីលើកកម្ពស់វិស័យកីឡា ជាពិសេសផ្សព្វផ្សាយពីការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣

-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញមន្រ្តីគណបក្ស ការពារសុខសន្តិភាព និងទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម

-
រថយន្តទំនើប Ford Raptor បើកលឿនជ្រុលទៅបុករថយន្តដឹកត្រីដែលបត់ឆ្លងផ្លូវខ្ទាតទៅផ្ទប់នឹងរបាំងថ្មរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក Ford Raptor បើកបរដោយបុរសម្នាក់ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តដឹកត្រីដែលបើកបត់ឆ្លងផ្លូវខ្ទាតទៅផ្ទប់របាំងថ្មពុះចែកទ្រូងផ្លូវ រួចហើយទៅបុករថយន្តដឹកមាន់មួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាត កាលពីវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
-
ឯកឧត្តម សុខ សប្បាយណា៖ «មន្ត្រីត្រួតពិនិត្យដូប៉ានឹងចូលរួម ប្រយុទ្ធប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡា»

ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជឿជាក់ថា ក្រោយពីបានឆ្លងកាត់សិក្ខាសាលាសី្តពីការបំប៉នសមត្ថភាពមន្ត្រីត្រួតពិនិត្យដូប៉ា សិក្ខាកាមទាំងអស់ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ នឹងទទួលបាននូវចំណេះដឹងថ្មីបន្ថែមទៀត ស្តីពីការប្រមូលសំណាកអត្តពលិក ដែលជាការចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា ជាពិសេសគឺការទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។