-
គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បេីកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃសន្និបាទគណៈកម្មាធិការកណ្តាល

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ គណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី បេីកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជៀង អំ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី នៅសាលប្រជុំ ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ។
-
សេចក្តីជូនដំណឹង ស្តីពីការក្រើនរំលឹកសារជាថ្មីនៃការដាក់ឱ្យអនុវត្តតារាងកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) នៅរាជធានីភ្នំពេញ

-
មានកត្តា២យ៉ាង ដែលធ្វើឱ្យការវិនិយោគនៅប្រទេសកម្ពុជា ពិសេសវិស័យអចលនទ្រព្យ មានភាពរីកចម្រើនខ្លាំងក្លា

ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖ ការវិនិយោគនៅប្រទេសកម្ពុជា ពិសេសលើវិស័យអចលនទ្រព្យ មានភាពរីកចម្រើនខ្លាំងក្លា នាពេលបច្ចុប្បន្ននេះ មានកត្តា២យ៉ាង នោះគឺ កត្តាសន្តិភាព និងមានស្ថេរភាពនយោបាយ ដែលកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន នាកយរដ្ឋមន្ត្រីនៃកម្ពុជា ប្រឹងប្រែងរកបានមកដោយលំបាក។
-
សម្តេចប្រធានរដ្ឋសភាផ្តល់ព្រះវិហារថ្មី ដល់វត្តបុទុមព្រឹក្ស ហៅវត្តពពេល ស្ថិតក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ព្រះវិហារចាស់ទ្រុឌទ្រោមនៅក្នុងវត្តបុទុមព្រឹក្ស ហៅវត្តពពេល ស្ថិតក្នុងភូមិពពេល ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានវាយចោល និងជំនួសមកវិញជាព្រះវិហារថ្មី ក្រោមការផ្តួចផ្តើម សាងសង់ដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិន ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោកជំទាវ ឯកឧត្តម កែវ ពិសិដ្ឋ អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ និងលោកជំទាវ ដោយមានការចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាជាពុទ្ធបរិស័ទជិតឆ្ងាយផងដែរ ។
-
អ្នកតំណាងរាស្ត្រមណ្ឌលកំពត ប្រគេនទៀនព្រះវស្សាបច្ច័យ និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៧វត្ត ក្នុងក្រុងកំពត និងស្រុកទឹកឈូ

កំពត៖ ឯកឧត្តម សោម ចិន អ្នកតំណាងរាស្ត្រមណ្ឌលកំពត ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប រួមនិងក្រុមគ្រួសារ សាច់ញាតិ ព្រមទាំង ថ្នាក់ដឹកនាំ ក្រុមការងារ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃក្រុងកំពត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បាននាំយកទៀនព្រះវស្សា បច្ច័យទេយ្យវត្ថុមានគ្រឿងឧបភោគបរិភោគនិងភេសជ្ជៈ ទៅប្រគេនព្រះសង្ឃ ដែលនិមន្តមកពីវត្តចំនួន៧ ក្នុងក្រុងកំពត និងស្រុកទឹកឈូ ខេត្តកំពត ដែលពិធីនេះបានធ្វើឡើង នៅវត្តត្រើយកោះសង្កាត់ត្រើយកោះ ក្រុងកំពត ។
-
ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំក្រើនរំលឹក ពីវិធានការការពារជាមុន នូវការចម្លងជំងឺអុតស្វា

-
គណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា ត្រួតពិនិត្យសុខភាព ដើម្បីបម្រើសុខុមាលភាព ជូនដល់កុមារជនមានពិការភាព

គណៈកម្មាធិការជាតិស្បៀស្បាល់អូឡាំពិកកម្ពុជា បានធ្វើកម្មវិធីត្រួតពិនិត្យ សុខភាព និងកម្មវិធីកីឡាសម្រាប់ក្មេងៗ ដើម្បីលើកកម្ពស់ និងផ្តល់កម្លាំងចិត្តដល់ជនមានពិការភាព ។ ពិធីនេះធ្វើឡើង ក្នុងវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ជូនដល់ជនមានពិការភាព ជាង១៥០នាក់ និងមានការចូលរួមពីអាណាព្យាបាល មន្រ្តីអប់រំ និងអ្នកពាក់ព័ន្ធជុំវិញខេត្តជាច្រើនទៀតផងដែរ ។
-
កម្លាំងសមត្ថកិច្ចជំនាញអំពាវនាវ ឲ្យបុគ្គល២នាក់ ដែលដឹកជនជាតិនីហ្សេរីយ៉ា (ផ្ទុកជំងឺអុតស្វា) មកផ្ទះសំណាក់ ចូលខ្លួនជាបន្ទាន់ដើម្បីពិនិត្យសុខភាព

-
ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសអំពីការរកឃើញបុរសជនជាតិនីហ្សេរីយ៉ាដែលមានជំងឺអុតស្វា

-
ឃាត់ខ្លួនបានហើយ..! បុរសម្នាក់ជាជនបរទេសបានកើតជំងឺ «អុតស្វា» ត្រូវបានឃាត់ខ្លួននៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន
