-
នាយឧត្តមសេនីយ៍ មាស សុភា អញ្ជើញទស្សនៈកិច្ចសកម្មភាពហ្វឹកហ្វឺន សុនខ និងការបង្កាត់ពូជ សុនខ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមីន គ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ និងការងារវិស្វកម្មនៃកងយុទ្ធពលខេមរៈភូមិន្ទ បានថ្លែងនូវការកោតសរសើរដល់វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនរបស់អង្គការស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង ដែលមានសមត្ថភាព និងជំនាញបច្ចេកទេសនិងបង្ហាត់ ដល់សុនខ សម្រាប់ការងារមីន ក៏ដូចជា ហិតក្លិន រកមេរោគកូវីដ១៩ ផងដែរ។
-
ឯកឧត្តម ខៀវ កាញារីទ្ធ ៖ ការចូលរួមរបស់សារព័ត៌មានពិតជាសំខាន់ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមគាំទ្រព្រឹត្តិការណ៍ កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

STORY ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ការចូលរួមរបស់សារព័ត៌មានក្នុងការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំលើកដំបូងនៅកម្ពុជា ដល់ប្រជាពលរដ្ឋពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះការផ្សព្វផ្សាយចេញពីបណ្តាញសារព័ត៌មាន គឺជាដំណឹងមួយដែលធ្វើឲ្យប្រជាពលរដ្ឋបានដឹងនិងជ្រាប ចូលរួមគាំទ្ររៀបចំខ្លួនទទួលធ្វើជាម្ចាស់ផ្ទះ ការ ថ្លែងបញ្ជាក់ បែបនេះ ក្នុងវេទិការជួបជាមួយប្រព័ន្ធផ្សព្វផ្សាយឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានមរតកតេជោ ។
-
សមត្ថកិច្ចបញ្ជូនបុរសម្នាក់ទៅតុលាការក្នុងសំណុំរឿង រំលោភលើ ទំនុកចិត្ត និងប្រើប្រាសអាវុធកែឆ្នៃ

-
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ដកហូតបានគ្រឿងញៀនចំនួន ១ កព្ចាប់ធំ

-
ក្រុមហ៊ុនព្រីនស៍គ្រុប និងអង្គការភ្លែនអន្តរជាតិកម្ពុជា បញ្ចប់ការប្រគល់ស្ថានីយ៍លាងដៃចំនួន ១៩៨ ជូនសាលាចំនួន ៩៩ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា និងមូលនិធិព្រីនស៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំពិធីប្រគល់ស្ថានីយ៍លាងដៃប្រើឈ្នាន់ជើងចំនួន ១៩៨ ដល់សាលារៀនក្នុងក្រុងព្រះសីហនុ។ ពិធីប្រគល់នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល ខេត្ត ព្រះសីហនុ និង មានការចូលរួមពីមន្ត្រីមន្ទីរអប់រំយុវជន និង កីឡាខេត្ត ជាច្រើនរូប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ។
-
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបង្រ្កាបបទល្មើល ០២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ០៤នាក់

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្រ្កាបជនសង្ស័យធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ០២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ គឺអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសជាក្មេងទំនើង ០៣នាក់ដែលបានបង្កហិង្សានៅទីសាធារណៈបណ្តាលឱ្យជនរងគ្រោះរងរបួស ០២នាក់ជាទម្ងន់ នៅខណ្ឌដូនពេញ និងបទល្មើសមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា ជាក្មេងទំនើង ០១នាក់ក្នុងចំណោមបក្ខពួក ០៤នាក់ ជិះម៉ូតូឆក់ទូរស័ព្ទដៃនៅលើផ្លូវសាធារណៈបណ្តាលឱ្យរងរបួសជនរងគ្រោះ ០១នាក់យ៉ាងធ្ងន់ធ្ងរនៅខណ្ឌសែនសុខ ។
-
គ.ជ.បចេញសេចក្តីជូនដំណឹងស្តីពី ការផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

-
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្ដាលឱ្យរងការខូចខាតអស់ទាំងស្រុង

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់អគ្គិភ័យមួយ ឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្ដាលឱ្យរងការខូចខាតអស់ទាំងស្រុង តែមិនបណ្តាលឱ្យមនុស្សរងរបួសក្នុងគ្រោះថ្នាក់នោះទេ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ស្ថិយនៅតាមណ្តោយផ្លូវបេតុង នៅភូមិស្វាយប៉ាក ក្រុម០៥ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
-
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ដែលអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២០-២២ ខែមិថុនា ឆ្នាំ២០២២ ។
-
សម្តេចពិជ័យសេនា ទៀ បាញ់ ៖ ជំនួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន គឺក្នុងគោលបំណងបន្តកិច្ចសហប្រតិបត្តិការការងារជាមួយគ្នាជាបន្តបន្ទាប់ពេលកន្លងមក
