-
ឯកឧត្តម វ៉ាត់ ចំរើន ៖ កម្ពុជា នឹងយកកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បង្ហាញពីបដិសណ្ឋារកិច្ច ប្រកបដោយភាពកក់ក្តៅ

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ថ្លែងសារគន្លឹះសំខាន់ៗ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកទី២ នៅរាជធានីភ្នំពេញ ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២២។
-
មាតិកាព័ត៌មាន កម្ពុជាមាតុភូមិយើង ២១ ០៦ ២០២២

មាតិកាព័ត៌មាន កម្ពុជាមាតុភូមិយើង LD សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា៖ ពលិកម្ម របស់វីរអតីតយុទ្ធជន បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាព៕..អាន(អត្ថបទវណ្ណលុក+កាត់តរូបភាពសេឌី) LD4 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក មហាម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពអ៉ីស្លាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។ ជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព៕…ចប់ LD1 ថ្ងៃនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ដែលរដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ា ក៏មានវត្តមានក្នុងកិច្ចប្រជុំ នេះដែរ៕..អាន(សម្រួលអត្ថបទលីដា+កាត់តរូបភាពសេឌី) TG1 ផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម ប្រវែងសរុបជាង១០០គីឡូម៉ែត្រ សម្រេចវឌ្ឍនភាពការងារ សាងសង់បាន៣៧%ហើយ ៕…អាន..រូបភាពអត្ថបទ ទីងី LD2 លទ្ធផលជំរឿនសត្វត្មាតនៅកម្ពុជាលើកទី៣ សម្រាប់ឆ្នាំ២០២២នេះ កម្ពុជាមានសត្វត្មាតចំនួន១២៨ ក្បាលត្រូវបានកត់ត្រា កំពុងមានវត្តមានក្នុងដែនជម្រកសត្វព្រៃកម្ពុជាក្នុងខេត្តចំនួន៤៕…ឃ្លីប៤នាទី១៧សម្លេងចរិយា(សម្រួលអត្ថបទលីដា+កាត់តរូបភាពសេឌី) LD3 …
-
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តពោធិរង្សី ស្រុកកញ្ចៀច ខេត្តព្រៃវង

-
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ “សក្តានុពលនៃធនធានមនុស្សរបស់កម្ពុជា កាន់តែមានឧត្តមភាព”

-
សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ៦០០នាក់ អញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២

ភ្នំពេញ៖សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ចំនួន ៦០០នាក់ បានញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២ ដើម្បីជាការរំព្ញកដឹងគុណចំពោះវីរយុទ្ធជន យុទ្ធនារី ដែលបានពលិកម្មសព្វបែបយ៉ាងចំពោះជាតិនិងមាតុភូមិ។ពិធីនេះបានរៀបចំធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា
-
ខេត្តកំពង់ចាម បានប្រារព្ធ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់ ៨៦ព្រះវស្សា យាងចូល ៨៧ព្រះវស្សា

-
ពិធីអុជកាំជ្រួចអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

-
ជំរឿនសត្វត្មាតថ្ងៃទី១៧ មិថុនា ២០២២៖ ត្មាតសរុបចំនួន ១២៨ ក្បាលត្រូវបានកត់ត្រានៅទីតាំងចំនួន ៤ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា

ស្ទឹងត្រែង៖ «យោងតាមលទ្ធផលជំរឿនសត្វត្មាតកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ សត្វត្មាតចំនួន ១២៨ ក្បាលត្រូវបានកត់ត្រាក្នុងនោះនៅដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែងចំនួន ៨០ក្បាល ដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារចំនួន ១៥ក្បាល ដែនជម្រកសត្វព្រៃសម្បូណ៌ ខេត្តក្រចេះចំនួន ២៤ក្បាល និងដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរីចំនួន ៩ ក្បាល»។
-
អភិបាលខេត្តកណ្តាល៖ ការប្រកួតកីឡា ចាញ់ឈ្នះជារឿងធម្មតា តែអ្វីដែលសំខាន់គឺសុខភាព

-
ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ វណ្ណ លុយ ឧបត្ថម្ភថវិកាជាង ២លានរៀលសម្រាប់ចូលរួមសាងសង់ផ្ទះជូនស្ត្រីរងគ្រោះដោយភ្លើងឆេះផ្ទះនៅភូមិព្រៃមាន់ ក្នុងស្រុករលាប្អៀរ
