-
លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញចូលរួមដាំដើមកោងការ ចំនួន ៥០០០ដើម ដើម្បីអរសាទរ ទិវាបរិស្ថានជាតិ

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានរំលឹកដល់ សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា នៅប្រទេសបារាំង ត្រូវថែរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ដាច់ខាត

-
កម្ពុជានឹងប្រារព្វទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

-
អ្នកជំនាញបណ្ដុះបណ្ដាលផ្នែកអាជីវកម្ម អះអាងថា ទោះបីរងវិបត្តិ ដែលកំពុងប្រឈមដោយសារសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ក៏អាជីវកម្មខ្លះនៅក្នុងប្រទេសកម្ពុជា មិនប៉ះពាល់នោះទេ

-
មន្ត្រីនគរបាលទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ ដើម្បីបម្រើផលប្រយោជន៍សង្គម

សៀមរាប៖ មន្ត្រីនគរបាលទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ ដើម្បីបម្រើផលប្រយោជន៏សង្គម ថ្លៃក្នុងពិធីបិទវគ្គបណ្តុះបណ្តាល “កម្រិតបឋមវិជ្ជាជីវៈនគរបាល” ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ របស់សាលានគរបាលជាតិភូមិ ភាគ៤ ស្ថិតនៅភូមិក្រពើ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
-
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា

ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប៨៦ យាងចូល៨៧ព្រះវស្សា សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនចង្ហាន់ ទេយ្យទានព្រះសង្ឍប្រារព្ធនៅវត្តរាជបូណ៌ ក្រុងសៀមរាប ដោយបាននិមន្តព្រះសង្ឃចំនួន ៨៧អង្គ មកពី១៣វត្ត ដើម្បីប្រគេនចង្ហាន់ស្រាក់ផងដែរ។
-
អាជីវករផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ នាំគ្នាមកទទួលយកការចាក់វ៉ាក់សាំងដូសជំរុញ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃពី រាជរដ្ឋាភិបាល ដើម្បីធានានិរន្តរភាពមុខរបរឲ្យបានល្អប្រសើរ

-
មន្ត្រីធនាគារជាតិនៃកម្ពុជា លើកឡើងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងកើនឡើងក្នុងរង្វង់ ៥% នៅឆ្នាំ២០២២នេះ

-
អង្គការ WCS បង្ហាញរូបថតសត្វរមាំង ដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN លើកដំបូង នៅដែនជម្រកសត្វព្រៃកែវសីមា

អង្គការ WCS នៅ ទី១៦ ខែមិថុនា ឆ្នាំ២០២២ បានចែករំលែកជូន លោក អ្នកជ្រាបជាព័ត៌មាន នូវរូបភាពសត្វរមាំងដែលថតបានជាលើកដំបូង នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដោយម៉ាស៊ីនថតសត្វស្វ័យប្រវត្តិ ក្រោយពីសត្វប្រភេទនេះ បាន បាត់វត្តមាននៅក្នុងតំបន់នេះ អស់រយៈពេលជិត២០ឆ្នាំ ។ រូបភាព បានបង្ហាញអំពីសត្វរមាំងជំទង់ បីក្បាល កំពុងដើររកចំណីនៅក្នុងព្រៃ ក្នុងអំឡុងខែមេសា ឆ្នាំ២០២២។
-
សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញអបអរសាទរ ខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរំដោះជាតិ និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 នៅដើមសប្ដាហ៍ក្រោយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។