-
សារមន្ទីរនៅលើទីតាំងឧស្សាហកម្មផលិតកុលាលភាជន៍ខ្មែរសម័យអង្គរ ជាផ្នែកមួយនៃភាពសម្បូររុងរឿងរបស់បុព្វការីយើងដែលកូនខ្មែរពុំគួរមើលរំលង

-
សារសំឡេងពិសេសសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងអំពីស្ថានភាពជំងឹកូវីដ-១៩ នៅកម្ពុជា ថ្ងៃទី១០ ឧសភា ឆ្នាំ២០២២

-
ទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក ១០ ឧសភា

-
អគារពាណិជ្ជកម្មថ្មី របស់ក្រុមហ៊ុន ដាណា ទ្រី សម្ភោធប្រើប្រាស់ជាផ្លូវការ ដើម្បីបម្រើជាសាធារណៈសម្រាប់អាជីវករទូទៅ ឬតំណាងចែកចាយក្រុមហ៊ុនទូទាំងប្រទេស

ភ្នំពេញ៖ អគារពាណិជ្ជកម្មការិយាល័យក្រុមហ៊ុនថ្មី របស់ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ខូអិលធីឌី ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០២២ ដែលឈរលើបណ្តោយមហាវិថី ឈ្នះ ឈ្នះ ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមវត្តមាន លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន គ្រឿងសម្អាង អិន អិន ភី(NNP) និងហាងពេជ្រ ទ្រី ដាណា ដើម្បីបម្រើដល់សាធារណៈជនទូទាំងប្រទេស មិនថាជាតំណាងចែកចាយរបស់ក្រុមហ៊ុនឬជាអាជីវករទូទៅអាចចូលមកប្រឹក្សាយោបល់ជុំវិញការធ្វើអាជីវកម្មឲ្យទទួលបានជោគជ័យ។
-
លោកជំទាវ ញ៉ែម សាខន សខេង អញ្ជើញបញ្ចុះបឋមសិលាសាងសង់ព្រះវិហារ «វត្តគីរីជលសារកោះរ៉ុង»

ព្រះសីហនុ៖ ព្រះវិហារ វត្តគិរីជលសារកោះរ៉ុង ត្រូវបានចាប់ផ្ដើមដំណើរការសាងសង់ ទៅតាមសេចក្ដីសម្រេចរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ «ស្ដីពីការបង្កើតគណៈកម្មការសាងសង់ព្រះវិហារ វត្តគិរីជលសារកោះរ៉ុង» ហើយ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ ដោយលោកស្រី ញ៉ែម សាខន សខេង ប្រធានគណៈកម្មការសាងសង់ អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាដើម្បីសាងសង់។
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ , សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពពិធី បញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ។
-
អ្នកនាំពាក្យក្រសួងការបរទេស ៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់នៅព្រឹកថ្ងៃទី៩ ខែឧសភានេះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅរដ្ឋធានីវ៉ាសីនតោន សហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២-១៣ ខែឧសភាគឺមិនមានអ្វីប្រែប្រួលទេ។
-
ជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីលួចរថយន្ន្តត្រូវនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន

-
វរសេនីយ៍ទោ នគរបាលក្រសួងមហាផ្ទៃម្នាក់ បាញ់អ្នកស៊ីឈ្នួលឃ្វាលសត្វឱ្យរបួសធ្ងន់ ដោយគ្រាន់តែក្របីចូលស៊ីស្មៅដុះឯង ក្នុងដីខ្លួននៅអូរបីជាន់

-
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស ដើម្បីយល់ដឹងបន្ថែមអំពីសភាការណ៍ទូទៅ និងការងារគណបក្សក្នុងមូលដ្ឋាន

សៀមរាប៖ កាលពីរសៀលថ្ងៃទី៧ខែឧសភាឆ្នាំ២០២២ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្ស និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកក្រឡាញ់ ខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណ:កម្មាធិការគណបក្សស្រុក គណៈអចិន្ត្រៃយ៍គណបក្សស្រុក និងសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សស្រុក និងប្រធានយុវជនឃុំទាំង ១០ក្នុងស្រុក ព្រមទាំងបាននាំយកឧបករណ៍បំពងសម្លេងជាច្រើនគ្រឿងដែលចំណាយថវិកាអស់ជាង ៣ពាន់ដុល្លារ និងថវិកាចំនួន ៥០០ដុល្លារផ្សេងទៀត ប្រគល់ជូនផងដែរនៅស្នាក់ការគណបក្សស្រុកក្រឡាញ់ សម្រាប់បម្រើការងារនៅទីនោះ។