-
ឯកឧត្តម នេត្រ ភក្ត្រា៖ ការគាំទ្ររបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ និងប្រជាជន ការពារសន្តិភាព និងអភិវឌ្ឍជាតិមាតុភូមិឱ្យរីកចម្រើនជានិច្ច

ខេត្តកំពត៖ ការគាំទ្ររបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ ប្រជាជន ការពារសន្តិភាព និងអភិវឌ្ឍជាតិមាតុភូមិឱ្យមានការរីកចម្រើនជានិច្ច ។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ២៧៦ រូបនៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅសង្កាត់កោះតូច ក្រុងបូកគោ។ ពិធីប្រកាសបញ្ចូលសមាជិកដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងសមាជិកគណៈកម្មាធិការគណបក្សក្រុងបូកគោ និងសមាជិកគណៈកម្មាធិការគណបក្សសង្កាត់កោះតូចសរុបជិត ៤០០នាក់។
-
ឯកឧត្តម សាយ សំអាល់ ដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន ដាក់កម្រងផ្កា និង គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ព្រឹទ្ធាចារ្យ ហ៊ុន ណេង

កំពង់ចាម៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូចូលរួមដាក់កម្រងផ្កា រំលែកមរណទុក្ខ ដ៏ក្រៀមក្រំបំផុត និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ត មព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដែលបានទទួលមរណភាព ដោយជំងឺបេះដូង កាលពីវេលាម៉ោង ៦:២៥នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ៥កេីត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧២ឆ្នាំ។ ពិធីបុណ្យសពប្រព្រឹត្តទៅនៅគេហដ្ឋានស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
-
អធិការនគរបាលខណ្ឌឬស្សីកែវ៖ មន្ត្រីនគរបាលខណ្ឌ-ប៉ុស្ដិ៍ បន្តចុះធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជូនពលរដ្ឋជារៀងរាល់ថ្ងៃ

ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បន្តដឹកនាំសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឬស្សីកែវចុះធ្វើសៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ក្នុងភូមិចំនួន៣មាន ភូមិក្រោលគោ ភូមិស្ពានខ្ពស់ ភូមិបឹងឈូក សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ ជារៀងរាល់ថ្ងៃ ដោយមិនគិតថាជាថ្ងៃសៅរ៍ ឬក៏ជាថ្ងៃអាទិត្យនោះទេ។
-
ហូម-ឌូខេសិន រៀបចំសិក្ខាសាលាលើប្រធានបទនៃការលក់ក្នុងបរិបទថ្មី នៃអាជីវកម្មក្រោយវិបត្តកូវីដ-១៩ ដែលនឹងឆ្លើយតបទៅនឹងភាពពិត របស់អតិថិជន

ភ្នំពេញ៖ ហូម-ឌូខេសិន (HOME-DUCATION) បានរៀបចំវគ្គសិក្ខាសាលាស្តីពី គន្លឹះដឹកនាំក្រុមការងារ ដើម្បីបិទការលក់ក្នុងបរិបទថ្មី ជាពិសេសទាក់ទងនឹងការលក់ក្នុងបរិបទថ្មី នៃអាជីវកម្មក្រោយវិបត្តកូវិដ-១៩ ថាតើអតិថិជន មានផ្លាស់ប្ដូរមកទិញទំនិញតាមអនឡាញ ឬក៏ទិញផ្ទាល់ ដែលនឹងឆ្លើយតបទៅនឹងភាពពិតរបស់អតិថិជន នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ដែលបណ្តុះបណ្តាលដោយលោកគ្រូ កែវ ឡង់ឌី និងលោកគ្រូ ជៀប សុភ័ក្រ ដែលមានសិក្ខាកាមសិក្សាប្រមាណ ១៥០នាក់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
-
ឯកឧត្តម វេង សាខុន អញ្ជើញសម្ពោធសមិទ្ធផលវត្តសុវណ្ណគិរីគង់សំរឹទ្ធ

កំពង់ចាម៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីគង់សំរឹទ្ធ (វត្តភ្នំទួល) ស្ថិតនៅឃុំចុងជាច ស្រុកតំបែរ។
-
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង នៅគេហដ្ឋានសព នាក្រុងកំពង់ចាម

កំពង់ចាម៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំសមាជិកសមាជិការដ្ឋសភា អញ្ជើញដាក់កម្រងផ្កានិងគោរពវិញ្ញាក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នាគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។ សម្តេចប្រធានរដ្ឋសភា មានសេចក្តីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់ ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ដោយបានចូលរួមសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយអាឡោះអាល័យ ជាទីបំផុតជាមួយក្រុមគ្រួសារនៃសពទាំងអស់ ក្នុងការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជាជីតា ដែលជាទីគោរពស្រឡាញ់បំផុត។ មរណភាព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង គឺជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយ ដែលជាឥស្សរជន ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ធនធាន និងបញ្ញា បម្រើប្រទេសជាតិ មាតិភូមិរហូតមក។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន…
-
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន តំណាងថ្នាក់ដឹកនាំ និង មន្រ្តីរាជការក្រសួងបរិស្ថានបាន ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចំពោះដំណឹងដ៏ក្រៀមក្រំបំផុតនៃមរណភាពរបស់ ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍រដ្ឋសភានិងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមកាលពី ថ្ងៃព្រហស្បតិ៍ទី៥កើត ខែពិសាខឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២វេលម៉ោង ១៨:២៥ នាទីក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។
-
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោកជំទាវ លាង វួចឆេង ហ៊ុន ណេងព្រមទាំងក្រុមគ្រួសារចំពោះមរណភាពរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន តំណាងថ្នាក់ដឹកនាំ និង មន្រ្តីរាជការក្រសួងបរិស្ថានបានផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារចំពោះមរណភាពរបស់ ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍រដ្ឋសភា និង ជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមដែល ទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ទី៥កើត ខែពិសាខឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលម៉ោង១៨:២៥ នាទីក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។
-
ឯកឧត្តម សាយ សំអាល់ ផ្ញើសារលិខិតរំលែកមរណទុក្ខជូនសម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភាចំពោះមរណភាពរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន តំណាងថ្នាក់ដឹកនាំ និង មន្រ្តីរាជការក្រសួងបរិស្ថានបានផ្ញើសារលិខិតរំលែកមរណទុក្ខជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះមរណភាពរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមដែលទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ទី៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលម៉ោង១៨:២៥ នាទីក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។
-
កម្ពុជាចាប់ផ្តើមវារីវប្បកម្មចិញ្ចឹមបង្គាក្នុងអាងបែបទំនើបមានស្តង់ដារខ្ពស់
នៅខេត្តព្រះសីហនុ (មានវីដេអូ)