-
មន្រ្តីអះអាងថា នឹងបង្កើតដំណើរទស្សនា និងប៉មសម្រាប់ ទស្សនា សត្វផ្សោត នៅក្នុងសហគមន៍តំបន់ការពារ ធម្មជាតិ ពាមក្រសោប

ភ្នំពេញ៖ផ្សោតដែលជាសត្វដ៏កម្រកំពុងរស់នៅជាច្រើនក្នុង សហគមន៍ តំបន់ការពារធម្មជាតិពាមក្រសោបនៃដែនជម្រកសត្វព្រៃ ពាមក្រសោប ក្នុងភូមិសាស្រ្តខេត្តកោះកុង។ បច្ចុប្បន្នសត្វផ្សោតបានក្លាយជាគោលដៅសំខាន់មួយនៃវិស័យទេសចរណ៍ក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ដែលអ្នក ទេសចរប្រាថ្នាចង់ឃើញក្រៅពីវិស័យផ្សេងៗទៀតនៅតំបន់មួយនេះ។
-
ប្រមុខកងទ័ព៖ នាវាស្វ័យការពារជើងទឹកជប៉ុន ចូលចតនៅកម្ពុជា នឹងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែសកម្មថែម ទៀត

ព្រះសីហនុ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនាយ នាយរង និងពលនាវឹកនៃកងស្វ័យការពារជើងទឹកជប៉ុន នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ បានសម្ដែងនូវការជឿជាក់ថា តាមរយៈ ការបំពេញទស្សនកិច្ចចូល ចតនាវាស្វ័យការពារ ជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលនេះ ជប៉ុននឹង ជំរុញ កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀត ។
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ វិធានការណ៍ ៣ការពារ ៣កុំ នៅតែចាំបាច់ សម្រាប់ការពាអាយុជីវិតប្រជាពលរដ្ឋ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយជាសម្ភារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ពី លោកជំទាវ ហ៊ាង ដារត្ន័ សួស យ៉ារ៉ា នារសៀលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។
-
នគរបាលចរាចរណ៍ខេត្តសៀមរាប បំពាក់បំពង់ពន្លត់អគ្គិភ័យសម្រាប់សង្គ្រោះបឋមនៅតាមម៉ូតូចល័ត

សៀមរាប ៖ លោកវរសេនីយ៍ឯក ជិម សុវណ្ណ ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះថា ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសម្រេចបំពាក់បំពង់ពន្លត់អគ្គិភ័យនៅតាមម៉ូតូចល័ត ដែលប្រចាំការនៅតាមគោលដៅនានាក្នុងក្រុងសៀមរាប។ ដើម្បីជួយសង្គ្រោះបឋមនៅពេលមានអគ្គីភ័យកើតឡើង ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកគ្នាបណ្តាលឱ្យមានអគ្គិភ័យ គឺមន្រ្តីនគរបាលចរាចណ៍ ដែលបានទៅដល់គោលដៅកើតហេតុមុនគេ គឺអាចជួយសង្គ្រោះបឋមបានទាន់ពេលវេលា។
-
មន្ទីរកិច្ចការនារីខេត្តកែប រៀចចំពិធីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២

ខេត្តកែប ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ មន្ទីរ កិច្ចការនារីខេត្តកែប បានរៀបចំពិធី អបអរសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” នៅសាលប្រជុំសាលាខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សា ឯកឧត្តម បណ្ឌិត សោម ពីសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា ។
-
អភិបាលខេត្តកំពង់ឆ្នាំង ចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ៤៥៦គ្រួសារ និងឧបត្ថម្ភស៊ីម៉ង់ ៤០តោន សម្រាប់ធ្វើផ្លូវបេតុងនៅក្នុងឃុំព្រៃគ្រីជើង ស្រុកជលគីរី

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត ឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គុយចន្ថា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង រួមនិងក្រុមការងារ នៅព្រឹកថ្ងៃទី១៥ខែមីនា ឆ្នាំ២០២២នេះបានចុះសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិតាតាន់ ឃុំព្រៃគ្រីជើង ចំនួន ៤៥៦គ្រួសារ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ និងឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន ៤០តោន ជូនអាជ្ញាធរឃុំសម្រាប់ធ្វើផ្លូវបេតុង ក្នុងឃុំព្រៃគ្រីជើង ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
-
ពលរដ្ឋ ៣គ្រួសារ នៅឃុំពោធិ៍ទី បន្តធ្វើក្អមជាង ៣០ឆ្នាំ ដែលជាមុខរបរបន្ថែម ពីការធ្វើស្រែចំការ

-
ផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាលប្រជុំពិនិត្យការងារចងក្រង ទស្សនាវដ្ដី យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលលេខទី៥

-
ជនសង្ស័យម្នាក់ សម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញ រត់ទៅសារភាពប្រាប់សមត្ថកិច្ចនៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានសម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញ ហើយរត់ទៅសារភាពប្រាប់សមត្ថកិច្ច នៅឯខេត្តពោធិ៍សាត់។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពី វេលា ម៉ោង ០៨ និង ០០នាទី ថ្ងៃ ទី ១៥ ខែ មិនា ឆ្នាំ ២០២២ មានការភ្ញាក់ផ្អើលនៅចំណុច បន្ទប់ ជួល លេខ០៦ ភូមិ ភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ ខណៈសមត្ថកិច្ចខេត្តពោធិ៍សាត់ បានផ្តល់ព័ត៌មានតាមចំលើយសារភាពរបស់ជនសង្ស័យថា បានសម្លាប់ប្រពន្ធរបស់ខ្លួន កាលពីរថ្ងៃទី១២ ខែ មិនា ឆ្នាំ ២០២២ នៅចំណុច បន្ទប់ ជួល លេខ០៦ ភូមិ ភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
-
អាជ្ញាធរខេត្តកំពតចុះអនុវត្តវិធានការក្តៅដើម្បីបើកផ្លូវជូនពលរដ្ឋដែលរងការរំលោភបំពានដោយបុគ្គលបិទរបងផ្លូវជាច្រើនឆ្នាំ

ខេត្តកំពត ៖ ក្រោមការណែនាំចង្អុលបង្ហាញពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោក សេង សិរីបុត្រ អភិបាលរងខេត្ត តំណាង ឯកឧត្តម អភិបាលខេត្ត ម៉ៅធ និន បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការចូលរួមពីមន្ត្រីនៃមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ ដើម្បីចុះពិនិត្យ និងអនុវត្តវិធានការបើកផ្លូវសាធារណៈរបស់រដ្ឋ ជូនប្រជាពលរដ្ឋប្រើប្រាស់ជាធម្មតាឡើងវិញ បន្ទាប់ពី ផ្លូវនេះបានធ្វើរបងបិទជាច្រើនឆ្នាំ ដោយបុគ្គល ឈ្មោះ គឹម សោភ័ណ្ឌ ស្ថិតនៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។