-
បង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធ ០៤គ្រឿង នៅភូមិសាស្រ្តខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោក ព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ បានធ្វើការចុះបង្ក្រាបរថយន្តអត់ពន្ធបានចំនួន ០៤គ្រឿង នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។
-
ពលរដ្ឋជាង ៧០ភាគរយរស់នៅក្នុងភូមិគោកដូងបានប្រកបមុខរបរធ្វើកន្ត្រក ជាល អង្រុត ឈ្នាង លក់សម្រាប់ទ្រទ្រង់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ

សៀមរាប៖ ពលរដ្ឋប្រមាណជាង ៧០ភាគរយរស់នៅក្នុងភូមិគោកដូង សង្កាត់ទឹកវឹល ក្រុងសៀមរាប បានប្រកបមុខរបរធ្វើ (កន្ត្រក ជាល អង្រុត ឈ្នាង) ទុកលក់ឲ្យម៉ូយៗ ដែលបានកម្ម៉ងទិញយកទៅលក់បន្ត ឬក៏យកទៅតុបតែងលម្អតាមគេហដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារជាដើម ពួកគាត់អាចរកប្រាក់ចំណូលបានគួរសមពីការលក់កន្ត្រក ជាល អង្រុត ឈ្នាង សម្រាប់ទ្រទ្រង់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃបានល្អប្រសើរ។
-
កំណើនអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅកម្ពុជាគិតត្រឹម ថ្ងៃទី១៤ ខែមីនា

-
បើកវគ្គបណ្តុះបណ្តាលស្តីពី «ការកាត់បន្ថយសំណល់ប្លាស្ទិក ដោយការអនុវត្តយុទ្ធសាស្ត្រ 4Rនិងការបង្កើតយុវជន ៤ក.៤រ»

ភ្នំពេញ៖ឯកឧត្តម គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សាឯកឧត្តមរដ្ឋមន្ត្រីក្រសួង បរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវវគ្គបណ្តុះបណ្តាលស្តីពី «ការកាត់បន្ថយសំណល់ប្លាស្ទិក ដោយការអនុវត្តយុទ្ធសាស្ត្រ 4R និងការបង្កើតយុវជន ៤ក.៤រ» នៅវិទ្យាស្ថានគរុកោសល្យរាជធានី ភ្នំពេញ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ។ ពិធីនេះក៏មានការ អញ្ជើញ ចូលរួមពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ លោកនាយករងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ លោកប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ ព្រមទាំងលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងបរិស្ថាន លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតជាច្រើនរូបទៀត។
-
កិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសលេខាធិការដ្ឋាន (គ.ជ.អ.អ.) ដើម្បីពិនិត្យសកម្មភាពការងារសំខាន់ៗចំពោះមុខរបស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិ ដោយមានការចូលរួមពីលោក លោកស្រី សមាជិកលេខាធិការដ្ឋាន ប្រធាន និងអនុប្រធានផ្នែកចំណុះលេខាធិការដ្ឋាន។
-
អាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់នៅបរិវេណប្រាសាទបន្ទាយក្តី

ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងកំពុងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើដែលបង្កហានិភ័យខ្ពស់មកលើរចនាសម្ព័ន្ធប្រាសាទបន្ទាយក្តី ដើម្បីធានាសុវត្តិភាពអ្នកដំណើរដែលឆ្លងកាត់ទីនោះ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងជួយសម្រាលតួដើម បង្ការកុំឲ្យដួលរលំប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទកាន់តែធ្ងន់ធ្ងរ និងបង្កលក្ខណៈងាយស្រួលសម្រាប់ការទស្សនាប្រាសាទនេះ ព្រមទាំងឲ្យមានសោភ័ណភាពស្រស់ស្អាតផង។
-
លោកស្រីវរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ត្រូវបានជ្រើសរើសយកមកផ្សព្វផ្សាយក្នុងយុទ្ធនាការ “ស្ត្រីដើម្បីពហុភាគីនិយម” នៅប្រទេសស្វីស

-
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចបានជាង៩៨ភាគរយ ៥ថ្ងៃទៀតនឹងរួចរាល់ដើម្បីដាក់ឪ្យចរាចរ ជាបណ្តោះអាសន្ន

-
លទ្ធផលនៃសិក្ខាសាលា និងកម្មវិធីវេទិកាតុមូល ដើម្បីផ្សព្វផ្សាយ និងបណ្តុះបណ្តាល ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួម ន ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ) មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រុមការងារទី២ ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្ដែងទី១១ ទាក់ទងនឹងទណ្ឌកម្មហិរញ្ញវត្ថុលើហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បានរៀបចំសិក្ខាសាលាចំនួន ២លើក និងវេទិកាតុមូលចំនួន ១លើក ដើម្បីបណ្តុះបណ្តាល និងផ្សព្វផ្សាយឱ្យបាន កាន់តែទូលំទូលាយបន្ថែមទៀត ពីច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់ក្រសួង-ស្ថាប័នត្រួតពិនិត្យ, បុគ្គលឬអង្គភាពក្រៅពីបុគ្គលរាយការណ៍ និងសាធារណជន ។
-
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សាររំលែកមរណទុក្ខ ផ្ញេីជូន ឧកញ៉ា ម៉ឹង ប៊ុនហូវ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ឧកញ៉ា ជាទីរាប់អាន!

ខ្ញុំ និងភរិយា មានសេចក្តីសង្វេគសោកស្តាយឥតឧបមាចំពោះមរណ ភាពរបស់ មហាសប្បុរសមង្គល សិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ត្រូវជាឪពុកបង្កើតរបស់ឧកញ៉ា ដែលបានទទួល មរណភាពកាលពីថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៧ឆ្នាំ វេលាម៉ោង ០៣:០៦នាទីទៀបភ្លឺ ដោយជរាពាធ ។