-
ពិធីប្រគល់ ទទួល និងដាក់អោយប្រើប្រាស់ប៉មឆ្មាំសមុទ្រចំនួន១២ ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ

ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួលប៉មយាមចំនួន១២ប៉ម នៅឆ្នេរអូរឈើទាល២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ បុគ្គលិកសម្អាតឆ្នេរ និងឆ្មាំសមុទ្រ។
-
លោកជំទាវ គីម សេដ្ឋានី ជំរុញឱ្យគ្រប់ក្រសួងស្ថាបនទាំងអស់ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយបញ្ហាដែលទាក់ទងទៅនឹងគាំពារនិងអភិវឌ្ឍន៍កុមារតូច

-
នាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វូមីអូ និងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាថ្ងៃទី២០-២១ ខែមីនាខាងមុខនេះ តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

-
គ.ជ.ប ចេញសេចក្តីជូនដំណឹងស្តីពី កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២២នេះ គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយ ភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ (កម្មវិធី Microsoft Teams) ក្រោមប្រធានបទស្ដីពី ៖ ការបិទផ្សាយបញ្ជីបេក្ខជនដំបូងនៅ គឃ.សប, ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងជំទាស់លើបញ្ជីបេក្ខជនដំបូង។
-
ផ្លូវ១ខ្យែពីផ្លូវក្រាលគ្រួសក្រហម ត្រូវបានបើកការដ្ឋានកសាងជាផ្លូវក្រាលកៅស៊ូ DBST ដែលមានប្រវែង ៣ពាន់ម៉ែត្រ នៅ ក្នុងភូមិចំនួន ៣ ក្នុងសង្កាត់កំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសថា៖ បើគ្មានសន្តិភាពទេ កុំនិយាយ ពីប្រជាធិបតេយ្យ ការកសាង និងការគោរពសិទ្ធិមនុស្ស ផ្ទុយទៅវិញបើមានសន្តិភាព គឺមានការគោរពសិទ្ឋមនុស្ស និងការកសាងសមិទ្ធផលនានាឲ្យមានការរីកចម្រើន ។
-
ផ្លូវកៅស៊ូមួយខ្សែ ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រងការប្រេះស្រាំដោយសារក្រុមហ៊ុន វាយផ្ទះល្វែង ខ្វះលក្ខណៈបច្ចេកទេស

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០២២នេះ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងដឹកនាំក្រុមការងារចុះពិនិត្យមើល ការដ្ឋានសំណង់ផ្ទះ ១៣ល្វែង នៅភូមិផ្សារឆ្នាំងសង្កាត់ផ្សារឆ្នាំង ក្នុងក្រុងកំពង់ឆ្នាំងដែលបណ្តាលឱ្យ ផ្លូវកៅស៊ូមួយខ្សែប្រេះ ប្រមាណជាង ៥០ម៉ែត្រ ហើយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ បាននិងពិភាក្សាគ្នា រិះរកវិធានការដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា ។
-
ក្រសួងអប់រំបន្តបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់ និងផលិតមាតិកាឌីជីថលសម្រាប់គេហទំព័រធនធានសិក្សាកម្ពុជា”

ខេត្តកំពង់ស្ពឺ៖ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ (USESDP) គាំទ្រដោយធនាគារអភិវឌ្ឍអាស៊ី (ADB) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់ និងផលិតមាតិកាឌីជីថលសម្រាប់គេហទំព័រធនធានសិក្សាកម្ពុជា” ដែលមានតំណភ្ជាប់៖ oer.moeys.gov.kh ជូនលោកគ្រូ អ្នកគ្រូ មុខវិជ្ជា STEM មកពីសាលាធនធានខេត្តកំពង់ស្ពឹ កោះកុង និងព្រះសីហនុ។
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសំណេះសំណាលជាមួយនាយនាវី និងពលនាវឹកស្វ័យការពារជើងទឹកជប៉ុន នៅល្ងាចថ្ងៃស្អែកនេះ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមការគ្រោងទុក នឹងអញ្ជើញជួបសំណេះសំណាលជាមួយនាយនាវី និងពលនាវឹកស្វ័យការពារជើងទឹកជប៉ុន នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នាសណ្ឋាគារសុខាខេត្តព្រះសីហនុ ក្នុងឱកាសដែល នាវាស្វ័យការពារជប៉ុន ចំនួន ២គ្រឿង ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គ្រោងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីអបអរសាទខួបលើកទី៣០ នៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជា ។
-
លទ្ធផលនៃសិក្ខាសាលា និងកម្មវិធីវេទិកាតុមូល ដើម្បីផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អអផ) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា ក្រុមការងារទី២ ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្ដែងទី១១ ទាក់ទងនឹងទណ្ឌកម្មហិរញ្ញវត្ថុលើហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បានរៀបចំសិក្ខាសាលាចំនួន២លើក និងវេទិកាតុមូលចំនួន១លើក ដើម្បីបណ្តុះបណ្តាល និងផ្សព្វផ្សាយឱ្យបាន កាន់តែទូលំទូលាយបន្ថែមទៀតពីច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់ក្រសួង-ស្ថាប័នត្រួតពិនិត្យបុគ្គល ឬអង្គភាពក្រៅពីបុគ្គលរាយការណ៍ និងសាធារណជន។
-
ក្រសួងការងារ បើកកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តសៀមរាប ស្តីពីការ ត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តគោលនយោបាយជាតិស្តីពី មុខរបរ និងការងារ

សៀមរាប៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការ ត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារខេត្តសៀមរាប ឆ្នាំ២០១៥-២០២៥ (គ.ខ.ម.ក) បានដឹកនាំមន្ត្រីរដ្ឋបាលខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តមអនុរដ្ឋលេខាធិការ សោម ចំណាន ដើម្បីត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តគោលនយោបាយជាតិស្តីពី មុខរបរ និងការងារ (គ.អ.ម.ក)។