-
វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស ប្រជុំពិនិត្យសម្រេចផែនការសកម្មភាពឆ្នាំ២០២២

-
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោកជំទាវ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

-
មហាសន្និបាតសមុទ្រលើកទី៧ បង្ហាញពីការបង្កើតទស្សវត្សរ៍ថ្មីសុខុលមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច

រាជធានីភ្នំពេញ៖នៅថ្ងៃទី ១ខែធ្នូ ឆ្នាំ ២០២១នេះកម្ពុជាបានចាប់ផ្តើមរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី ៧ នៅខេត្តព្រះសីហនុក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុ មាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» ។ បើយោងតាមកម្មវិធី មហាសន្និបាតនេះនឹងមានសន្និសីទអន្តរជាតិ និងវេទិកាថ្នាក់រដ្ឋមន្ត្រី និងការធ្វើសន្និសីទសារព័ត៌មាន។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាត្រូវបានរៀបចំឡើងរៀងរាល់ ៣ ឆ្នាំមកដោយមានការចូលរួមពីប្រទេសជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៦ ត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន។ ប្រទេសជាសមាជិកនៃអង្គការ PEMSEA មានចំនួន ១១ ក្នុងនោះរួមមាន កម្ពុជា សឹង្ហបុរី ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ទីម័រ ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំងមានអង្គការដៃគូជាច្រើនទៀត។ ថ្លែងក្នុងកិច្ចប្រជុំនា សណ្ឋាគារឯករាជ្យ ខេត្ត ព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុនា បានឱ្យដឹងថា៖«យើងខ្ញុំពិតជាមានមោទកភាពចំពោះសមិទ្ធផលដែលសម្រេច បាននាពេលកន្លងមក និងសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការ PEMSEA និងដៃគូអភិវឌ្ឍទាំងអស់ ដែលបាននឹងកំពុង បន្តកិច្ចគាំ ទ្រក្នុងការអនុ វត្តកម្មវិធីគ្រប់គ្រងចម្រុះតំបន់ឆ្នេរ…
-
អភិបាលខេត្តកំពង់ចាម សម្រេចយកថ្ងៃចន្ទទី៦ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃប្រារព្វពិធីក្រុងពាលីសាងសង់វិមានឯករាជ្យ

-
អង្គការ AHF ថា ពិភពលោក នៅតែព្រួយបារម្ភពីការឆ្លងជំងឺអេដស៍ និងជំងឺឆ្លងរាតត្បាតដទៃ

-
ពិធីបើកការចុះវាយតម្លៃ ផ្តល់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា

-
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យវាយតម្លៃ សមត្ថភាព សកម្មភាពរបស់មន្ត្រីរបស់អគ្គាធិការដ្ឋាន

-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនវៀតណាម ដែលបាននិងកំពុងវិនិយោគ លើវិស័យកសិកម្មនៅកម្ពុជា

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី ប្រចាំនៅកម្ពុជា។ ឯកឧត្តម វេង សាខុន បានសម្តែងនូវកិច្ចស្វាគមន៍ និងអបអរសាទរក្នុងខណ:ដែលឯកឧត្តមទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា ហើយក្នុងនាមក្រសួងកសិកម្ម និងខ្លួនឯកឧត្តម ផ្ទាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនវៀតណាម ដែលបាននិងកំពុងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា និងអនុញ្ញាតឲ្យនាំចេញកសិផលទៅកាន់ប្រទេសវៀតណាមយ៉ាងច្រើន ជាពិសេសស្រូវ ដំឡូងមី គ្រាប់ស្វាយចន្ទី និងកៅស៊ូ។ល។ ជាការឆ្លើយតប ឯកឧត្តម ង្វៀន ហ៊ុយតាំង បានសម្តែងនូវបីតិសោមនស្សយ៉ាងក្រៃលែង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា និងបានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម ជូនឯកឧត្តមរដ្ឋមន្រ្តី។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗដែលក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កម្ពុជាសម្រេចបាននាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសល្បឿននៃការវិវឌ្ឍន៍រីកចម្រើន និងជញ្ជីងពាណិជ្ជកម្មលើការនាំចេញកសិផលកម្ពុជាទៅប្រទេសវៀតណាមមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយសមិទ្ធផលជាផ្លែផ្កានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតផ្ទាល់ ក៏ដូចជារដ្ឋាភិបាលវៀតណាមសូមចូលរួមអបអរសាទរ។ ឆ្លៀតយកឱកាសនៃជំនួបការទូតនេះ ភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗមកពិភាក្សា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតរវាងប្រទេសទាំងពីរមានជាអាទិ៍៖ ១- រៀបចំកិច្ចកិច្ចព្រមព្រៀងលើការងារសហប្រតិបត្តិការវិស័យកសិកម្ម ប្រទេសទាំងពីរ…
-
លទ្ធផលនៃវេទិកាជាន់ខ្ពស់អាស៊ាន ស្តីពីកិច្ចសហ ប្រតិបត្តិ ការ អនុតំបន់សម្រាប់ការ អភិវឌ្ឍប្រកបដោយចីរភាព និងកំណើនប្រកបដោយបរិយាប័ន្ន

-
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួល ឯកឧត្ដម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម
