-
គណៈបញ្ញាការកងឯកភាពខេត្តបន្ទាយមានជ័យ ចុះពិនិត្យតំបន់ព្រៃលិចទឹក ក្នុងភូមិសាស្ត្រខេត្ត

គណៈបញ្ញាការកងឯកភាពខេត្តបន្ទាយមានជ័យ ផ្តើមចុះពិនិត្យ និងស្រាវជ្រាវនៅតំបន់ព្រៃលិចទឹក ក្នុងភូមិសាស្ត្រខេត្ត នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ការចុះពិនិត្យ និងស្រាវជ្រាវនៅតំបន់ព្រៃលិចទឹក នៅតំបនបឹងទន្លេសាបនេះ គោរពតាមបទបញ្ជា ក៍ដូចជាចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មការចម្រុះដែលបង្កើតឡើងដោយ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចុះទៅធ្វើការទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបអំពើល្មើស ការកាប់ទន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ញាការកងឯកភាពខេត្តបានដឹកនាំ ចុះត្រួតពិនិត្យនេះ ដោយប្រើប្រាស់ទូកប្រមាណជាង១០គ្រឿង ធ្វើដំណើរតាមផ្លូវទឹក ពិនិត្យតាមតំបន់ព្រៃលិចទឹក ក្នុងភូមិសាស្ត្រឃុំប្រាសាទ ឃុំភ្នំលៀប នៃស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ ។ ប្រតិបត្តិការនេះដែរក៏មានការចូលរួមពីសំណាក់កងកម្លាំងទាំង៣ប្រភេទ រួមមាន ៖ កម្លាំងនគរបាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត, កម្លាំងអាវុធហត្ថដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, កម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១…
-
ឯកឧត្តម វេង សាខុន ទទួលជួបពិភ្សាការងារជាមួយនាយិកាធនាគារ ពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកភាគខាងកើត

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី Mariam J. Sherman នាយិកាធនាគារ ពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកភាគខាងកើត រួមទាំងប្រចាំនៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ផងដែរ ដើម្បីពិភាក្សា និងវាយតម្លៃជារួមលើវឌ្ឍនភាព នៃការអនុវត្តគម្រោងនានា ក្នុងវិស័យកសិកម្មដែលគាំទ្រដោយធនាគារពិភពលោក (World Bank,)។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ធនាគារពិភពលោក និងសហការីទាំងអស់នៅកម្ពុជា ដែលបានយកចិត្តទុកដាក់ និងជួយអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយ:គម្រោង ៖ ១- ការបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហានទី១ ២ និងទី៣ (Land Allocation for Social and Economic Development LASED I…
-
កម្ពុជាទទួលបានភ្ញៀវបរទេសជាង ៦ពាន់នាក់ គិតចាប់ពីថ្ងៃបើកទទួលទេសចរដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កមក

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានអោយដឹងថា ចាប់ពីពេលដែលប្រមុខរាជរដ្ឋាភិបាលប្រកាសបើកប្រទេសទទួលទេសចរឡើងវិញដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ពោលគឺចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១មក មានជនបរទេសចូលមកប្រទេសកម្ពុជាសរុបជាង៦ពាន់នាក់ ក្នុងនោះមានទាំងភ្ញៀវទេសចរ អ្នកវិនិយោគ និងអ្នកដំណើរផ្សេងទៀត។
-
ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះពិនិត្យការអនុវត្តចលនាប្រឡងប្រណាំងទាំង៥ខ្លឹមសារ នៅកងវរសេនាតូចលេខ១

-
ប្រជាពលរដ្ឋកម្ពុជានឹងកាត់បន្ថយបាន ការបញ្ជូនអ្នកជំងឺមហារីកទៅព្យាបាលនៅក្រៅប្រទេស ខណៈដែលនៅរាជធានីភ្នំពេញ មានមន្ទីរពេទ្យព្យាបាលមហារីកបំពាក់ដោយបំពាក់ឧបករណ៍ទំនើប ជាមួយក្រុមគ្រូពេទ្យជំនាញ

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជានឹងកាត់បន្ថយបាននូវការបញ្ជូនអ្នកជំងឺមហារីកទៅព្យាបាលនៅ ក្រៅប្រទេសដោយសារថា បច្ចុប្បន្ននេះ នៅព្រះរាជាណាចក្រកម្ពុជារបស់យើង មានមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺមហារីកនេះជាច្រើនកន្លែង មានទាំងរដ្ឋនិងឯកជន បំពាក់ទៅដោយបំពាក់ម៉ាស៊ីន និងឧបករណ៍ទំនើបៗជាមួយក្រុមគ្រូពេទ្យជំនាញៗផងដែរ ។ម្យ៉ាងវិញទៀត ក៏បានកាត់បន្ថយនូវការ ចំណាយថវិកាច្រើនក្នុងការបញ្ជូនអ្នកជម្ងឺទៅព្យាបាលនៅក្រៅប្រទេសថែមទៀតផង។
-
លោក ណុប ដារ៉ា អភិបាលរងខេត្ត ចុះផ្អាកសកម្មភាពអាជីវកម្មជីកខ្សាច់ និងការដឹកជញ្ជូនដី ក្នុងការដ្ឋានចំនួន ២កន្លែង នៅភូមិសាស្ត្រ ស្រុកកណ្តាលស្ទឹង

-
សម្តេចប្រធានព្រឹទ្ធសភាទទួលជួបសវនការជាមួយនាយករដ្ឋមន្រ្តីឡាវ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានទទួលជួបធ្វើសវនការជាមួយឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ (PHANKHAM VIPHAVANH) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
-
ពិធីបើកការអនុវត្តគម្រោងបំពាក់បន្ទប់ Innovative ICT-Integrated Pilot Classroom Project នៃសាលាបឋមសិក្សា វត្តបូព៍ ខេត្តសៀមរាប

ប្រព័ន្ធអនឡាញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងអប់រំ នៃ សាធារណរដ្ឋកូរ៉េ តាមរយៈ វិទ្យាស្ថាន APEC for Collaborative Education (IACE) បានរៀបចំ ពិធី បើ ឲ្យ ដំណើរការ ការអនុវត្តគម្រោងបំពាក់បន្ទប់ Innovative ICT-Integrated Pilot Classroom Project នៃសាលាបឋមសិក្សា វត្តបូព៍ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។
-
នាយករដ្ឋមន្រ្តីឡាវ អរគុណកម្ពុជា ដែលបានផ្តល់ជំនួយថវិកា សម្ភារៈបរិក្ខារទេព្យប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ដល់ប្រទេសឡាវជាបន្តបន្ទាប់

-
គណៈបញ្ញាការកងឯកភាពខេត្តបន្ទាយមានជ័យ ផ្តើមចុះពិនិត្យតំបន់ព្រៃលិចទឹក ក្នុងភូមិសាស្ត្រខេត្ត
